
ស្ត្រីកើតក្នុងឆ្នាំទាំង ៣ ជួយលើករាសីក្រុមគ្រួសារ និងដៃគូជីវិត ពូកែទាំងការងារផ្ទះ ខ្លាំងទាំងចេញរកលុយ
មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ត្រូវបានគេដឹងថា ជាស្ត្រីដ៏ឧត្តុង្គឧត្តមខ្លាំង នាងមានសមត្ថភាពពិសេសចេះទាំងកិច្ចការងារផ្ទះ ពិសេសនោះគឺ ពូកែទាំងធ្វើការរកលុយ និងចេះទុកដាក់សន្សំសំចៃ ជាស្ត្រីដែលនាំលាភសំណាង ជួយចម្រុងចម្រើនក្រុមគ្រួសារ ក៏ជាទីប្រឹក្សាដ៏ល្អរបស់ស្វាមីផងដែរ។ ១. ឆ្នាំកុរ ៖ ស្ត្រីដែលកើតក្នុងឆ្នាំជ្រូក តែងតែបញ្ចេញថាមពលវិជ្ជមាន មានក្លិនក្រអូបប្រណិត និងរស់រវើក។ នៅពេលនិយាយជាមួយស្ត្រីទាំងនេះ មនុស្សច្រើនតែមានអារម្មណ៍ស្ងប់ចិត្ត។ ស្ត្រីកើតឆ្នាំនេះមានជីវិតពោរពេញដោយភាពសុទិដ្ឋិនិយម និងមានអ្នកអាណិតស្រឡាញ់ច្រើន សំណាងក្មុងជីវិតក៏ច្រើនដែរ។ ជាមួយនឹងគុណសម្បត្តិដ៏ល្អ ស្ត្រីដែលកើតក្នុងឆ្នាំជ្រូក ងាយទាក់ទាញ និងរៀបការជាមួយស្វាមីល្អ បង្កើតបានការកោតសរសើរ សុភមង្គល និងជីវិតអាពាហ៍ពិពាហ៍ពេញលេញ។ បុរាណបានពោលថា…











