
ទម្លាប់អាក្រក់ទាំង ៨ ត្រូវប្រញាប់កាត់គ្រវាត់ចោល កុំឱ្យជីវិតអាប់អួរ គ្មានសិរីមង្គល
ទម្លាប់ទាំង ៨ ចំណុចនេះ អ្នកមិនគួរឱបក្រសោបទុកនោះឡើយ ព្រោះវានឹងធ្វើឱ្យជីវិតរបស់អ្នកកាន់តែពិបាក គ្មានសេចក្ដីសុខ ផ្លូវចិត្តរឹតតែមានសម្ពាធ ដូច្នេះហើយ កុំឱ្យខ្លួនឯងពិបាក ត្រូវបោះបង់ទម្លាប់ទាំងនេះចោលឱ្យអស់ ដើម្បីប្ដូរយកលាភសំណាង សិរីសួស្ដី និងសេរីភាពឱ្យផ្លូវកាយផ្លូវចិត្តខ្លួនឯងវិញ។ ១. កាត់បន្ថយកំហឹង ៖ កំហឹង នឹងធ្វើឱ្យអ្នកកាន់តែក្ដៅក្រហាយ មនុស្សដែលខឹងច្រើននឹងឆាប់ចាស់ មុខមិនស្អាត ទោះអ្នកនោះជាស្រីស្អាតក៏ដោយ។ កំហឹងនឹងបញ្ចេញលើទឹកមុខ ទោះអ្នកខំផាត់មុខប៉ុនណា ក៏គ្រឿងសម្អាងថ្លៃៗមិនអាចបិទបាំងភាពអាក្រក់បានដែរ។ ជាងនេះទៅទៀត រាល់ពេលដែលគេ «ខឹង» គេនឹង «ភ្លេចអំពីភាពស្មោះត្រង់»។ កំហឹងមិនត្រឹមតែបំផ្លាញរូបរាងបច្ចុប្បន្នរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជ្រាបចូលទៅក្នុងឆ្អឹង និងឈាមរបស់អ្នក…











