
៣ យ៉ាងនេះ ស្ត្រីទាមទារកាន់តែច្រើន បុរសនឹងស្រលាញ់នាងកាន់តែខ្លាំងដូចគ្នា
ក្នុងអាពាហ៍ពិពាហ៍ បន្ថែមពីលើការជឿទុកចិត្ត ការគោរពនឹងជួយស្ត្រីមានសំឡេងផ្ទាល់ខ្លួនដើម្បីការពារខ្លួន ក៏ដូចជារក្សាសុភមង្គលគ្រួសារ។ ក្នុងនោះក៏មានគន្លឹះសម្រាប់មនុស្សស្រីដើម្បីចងចិត្តប្តីអោយស្រលាញ់នាងកាន់តែខ្លាំងផងដែរ ពោលគឺត្រូវចេះទាមទារនូវរឿងទាំង៣នេះ បើនាងទាមទារកាន់តែខ្លាំង ប្តីនឹងស្រលាញ់នាងរហូតបាត់មុខមិនបាន៖ ១.សុំការថ្នាក់ថ្នម៖ បុរសបានសារភាពថាពួកគេចង់ឱ្យស្ត្រីសុំការថ្នាក់ថ្នមយ៉ាងសកម្ម ពីព្រោះវានឹងបង្កើតជីវិតផ្លូវភេទថ្មី និងកាន់តែទាក់ទាញ។ ប្រពន្ធជាច្រើនក៏ចង់ផ្តួចផ្តើមគំនិតដែរ ប៉ុន្តែនៅតែស្ទាក់ស្ទើរ ប៉ុន្តែនេះជាទស្សនៈខុសឆ្គងខ្លាំងណាស់ ព្រោះការស្ទាក់ស្ទើររបស់អ្នកនឹងធ្វើឱ្យបុរសលែងចាប់អារម្មណ៍ និងធុញទ្រាន់ចំពោះអ្នកបន្តិចម្តងៗ។ ជំនួសឱ្យការស្ទាក់ស្ទើរ និងងឿងឆ្ងល់ ស្ត្រីគួរតែប្រែក្លាយការស្រលាញ់គ្នាទៅជាគ្រាដ៏រីករាយ បង្ហាញនូវភាពក្លាហានក្នុងការសុំនូវតម្រូវការ និងតាមអារម្មណ៍របស់ពួកគេ។ ២.សុំការសរសើរ៖ មនុស្សស្រីតែងតែខឹងថាហេតុអ្វីបានជាប្តីលែងសរសើរគេដូចកាលនៅស្រលាញ់គ្នាទៀត។ ពេលរៀបការគឺមានតែជម្លោះរឿងលុយកាក់ ទំនាក់ទំនង និងបញ្ហាផ្សេងទៀតជាច្រើន។ ដូច្នេះស្ត្រីគួរមានភាពសកម្មជាងនេះ អ្នកអាចសុំប្តីអ្នកឱ្យសរសើរអ្នកជារៀងរាល់ថ្ងៃ។ គ្មានអ្វីខ្មាស់អៀនទេ នៅពេលអ្នកទិញរ៉ូបថ្មី ហើយតុបតែងខ្លួនស្អាត…











