
គេចមិនផុតទេ អ្នកកើតឆ្នាំ ៤ សំណាងទាំងទ្រព្យ បូកគូភ្ជាប់និស្ស័យ នៅ ១៥ ថ្ងៃចុងខែ
ហោរាសាស្រ្តបានគន់គូរឃើញថា អ្នកកើតឆ្នាំទាំង ៤ ដូចរៀបរាប់ខាងក្រោម ចង់គេចនៅខ្លួនមួយទៀត ក៏គេចលែងបានដែរ ព្រោះពេលវេលាគូគាប់ភ្ជាប់និស្ស័យក្នុងជីវិតគេ គឺបានត្រៀមឈានចូលមកដល់ហើយនៅកំឡុងរយៈពេល ១៥ ថ្ងៃចុងក្រោយ នៃខែកក្កដានេះ៖ អ្នកកើតឆ្នាំមមែ – ពពែ សំណាងទាំងទ្រព្យ មានយីអ៊ុនខ្ពស់ណាស់ ហើយអ្នកកើតឆ្នាំមមែ ដែលកំពុងអានអត្ថបទនេះ ជឿថាប្រហែលជាកំពុងនៅខ្លួនទំនេរ មិនទាន់មានគូអនាគតច្បាស់លាស់ទេ។ តែយ៉ាងណាលក្ខខណ្ឌចារទុកពីទេវតាឋានលើ បានកំណត់មកហើយ នៅចន្លោះថ្ងៃទី ១៦ ដល់ ៣១ កក្កដានាដំណាច់ខែ ពេលវេលាចាប់គូភ្ជាប់និស្ស័យនឹងឈានចូលមកដល់។ ប្រសិនធ្លាប់មានអ្នកលួចស្រលាញ់ ឬលួចក្នក់ក្នាញ់ក៏គេនឹងមិនលាក់បាំងតទៅទៀតដែរ ពោលនឹងសារភាពនៅចំពោះមុខអ្នក នាពេលឆាប់ៗខាងមុខ។…











