មនុស្សគេបែងចែកជា ៤ ប្រភេទផ្សេងៗគ្នា តើអ្នកធ្លាប់ជួបមនុស្សប្រភេទណាច្រើនជាងគេ?

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ដូចដែលបានដឹងច្បាស់ហើយថា បច្ចុប្បន្ននេះ មនុស្សយើងប្លែកៗ ហាក់ខ្វះសាមគ្គីភាព មនុស្សប្រកាន់ ក៏មានចិត្តប្រកាន់ជ្រុល អ្នកធ្វើនៅតែធ្វើ អ្នកនិយាយបានតែនិយម អ្នកបន្ទោសចាំតែបន្ទោស អ្នកហៃអើចាំតែហៃអើ។ យ៉ាងណាមិញ សង្គមបច្ចុប្បន្ន បែងចែកមនុស្សជា៤ប្រភេទផ្សេងៗគ្នា ៖

Cover Copy
រូបភាពដំណាង

១. មនុស្សច្បាស់លាស់និយម

ការផ្សាយពាណិជ្ជកម្ម

មនុស្សច្បាស់លាស់ ជាប្រភេទមនុស្សយកទង្វើជាធំ ពេលខ្លះគេមិននិយាយ តែគេហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ យកភាពជាក់ស្ដែងជាគោលជំហ មិនផ្ដេសផ្ដាសឡើយ គ្រាន់តែគេជាមនុស្សតឹងតែងជ្រុលពេលខ្លះ មិនសូវជាបើកចិត្តទូលាយប៉ុន្មានឡើយ ដូច្នេះហើយ មនុស្សនេះ មិនសូវជាមានអ្នកចូលចិត្តទេ ក៏មិនសូវមានមិត្តច្រើនដែរ។

9faa7da43abc08f1d7f298856238df0c
រូបភាពដំណាង

២. មនុស្សទ្រឹស្តីនិយម

ការផ្សាយពាណិជ្ជកម្ម

មនុស្សពូកែបានត្រឹមតែទ្រឹស្ដី ពូកែវោហាស្ដី តែធាតុពិតជាក់ស្ដែងគឺ Zero មិនអាចយកជាការបានឡើយ។ មនុស្សខ្លះ គឺបែបហ្នឹងពិតមែន បានតែស្រែកទ្រឹស្ដីក្ដែងៗតែប៉ុណ្ណោះ មនុស្សបែបនេះ ច្រើនតែត្រូវគេស្អប់ គ្មានអ្នកណា ជឿជាក់ ហ៊ានផ្ដល់ទំនុកចិត្តឱ្យគេឡើយ។

41d36c97d93bc84baf59cff032c893d7
រូបភាពដំណាង

៣. មនុស្សសម្ដែងនិយម

ការផ្សាយពាណិជ្ជកម្ម

មនុស្សសម្ដែងនិយម ជាប្រភេទមនុស្សចិត្តផ្សេងមាត់ផ្សេង កាយវិការផ្សឹង មនុស្សបែបហ្នឹង មិនគួររាប់រកជាគ្នានោះឡើយ។​ មនុស្សបែបហ្នឹងគេហៅថា ” ពស់ ” ពូកែសម្ដែង អែបអប យកមុខ ពូកែតែខាងសម្ដែងចាក់រុក ធ្វើដូចខ្លួនល្អណាស់ តែធាតុពិតគឺ ពិសពុល ល្បិចកល់ គួរឱ្យខ្លាច។

0f6243cbc75793169afdaa7b4e27809f
រូបភាពដំណាង

៤. មនុស្សតែស្ករនិយម

ការផ្សាយពាណិជ្ជកម្ម

ពួកតែស្ករ មិនសូវជាបានប្រើប្រាស់ខួរក្បាលយកមកគិតឱ្យបានដិតដល់ឡើយ ពួកគេចូលចិត្តតែស្ដាប់តាមអ្នកដទៃ ជឿតែសម្ដីអ្នកផ្សេង តែៗ​ស្ករៗ គេថាល្អក៏ល្អ គេថាងាក្រក់ក៏អាក្រក់តាមគេដែរ ពូកែតែហៃអើ យកមុខមាត់ បត់បែន់ គាប់គួរ យករួចខ្លួនតែប៉ុណ្ណោះ៕

ការផ្សាយពាណិជ្ជកម្ម