ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy
ទស្សនៈ

ហេតុផលទាំង ៦ នេះហើយ ដែលយើងត្រូវខំប្រឹងធ្វើការដើម្បីរកលុយ ដោយមិនខ្វល់ពីទុក្ខលំបាក និងភាពនឿយហត់

ធ្លាប់មានអ្នកសួរថា ហេតុអ្វីចាំបាច់ខំប្រឹងម្ល៉េះ ប្រឹងយកលុយទៅណា សម្រាកខ្លះទៅ តែពេលដែលយើងពិបាក ខ្វះខាត ត្រូវការជំនួយ គ្មានអ្នកណាមកជួយយើងទេ អ្នកខ្លះមានតែជាន់ថែមតែប៉ុណ្ណោះ។ មនុស្សខ្លះបានតែសួរ អ្នកខ្លះបានតែនិយាយ តែហេតុអ្វីយើងត្រូវខំ គឺមានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលដឹងច្បាស់ថា ខំប្រឹងរកលុយដើម្បីអ្វី។ ហេតុផលទាំង ៦ ចំណុចនេះហើយ ដែលធ្វើឱ្យយើងត្រូវខិតខំធ្វើការរកលុយទាំងថ្ងៃទាំងយប់ ហត់នឿយក៏មិនហ៊ានសម្រាក ពិបាកក៏មិនត្រូវឈប់ដែរ។ ១. ព្រោះមិនចង់ឱ្យឪពុកម្ដាយចាស់ទៅ ត្រូវរស់នៅវេទាន ពេលខ្វះខាតបើយើងអត់ ប្រាកដជាធ្វើអ្វីមិនបាន ក្រៅតែពីមើលគាត់ទឹកភ្នែក ហើយរឹតតែមិនចង់ឱ្យកូនចៅយើងក្រោយៗ ត្រូវរស់នៅកំបាកនោះដែរ អ៊ីចឹងហើយ ត្រូវតែខំប្រឹងធ្វើការ រកលុយឱ្យបានច្រើន…

Cover Copy
សង្គម

ស្វែងយល់ពីខ្លួនឯង ស្គាល់ពីខ្លួនឯងឱ្យច្បាស់សិន មុននឹងចង់ចាប់ផ្ដើមទាក់ទងស្នេហាជាមួយនឹងនរណាម្នាក់

ធ្លាប់ឃើញមកច្រើនហើយ គូស្នេហ៍ជាច្រើនបែកបាក់ ប្រេះឆាដោយសារតែខ្វះការយល់ពីខ្លួនឯង និងស្គាល់ខ្លួនឯងមិនច្បាស់ និយាយគ្នាលេង ណាត់គ្នាលេង គេចូលចិត្តយើង យើងចូលចិត្តគេ លេងសើចធម្មតាៗគ្មានបញ្ហាអ្វីទេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែភាពក្មេងខ្ចី មិនយល់ច្បាស់ថា​ការចាប់ផ្ដើមជីវិតគូបែបណា ចាប់ផ្ដើមធុញទ្រាន់នឹងស្នេហា ឬដៃគូ ក៏បែកគ្នា បែកមួយ ក៏ទៅរកមួយទៀត រឿងដដែលៗក៏កើតឡើង ព្រោះតែភាពមិនច្បាស់លាស់ ស្គាល់ខ្លួនឯងមិនច្បាស់ បែបហ្នឹង តើអនាគតជីវិតគូនឹងទៅជាបែបណា បានត្រឹមសល់ការចងចាំ និងមានឈ្មោះមនុស្សសាវា ឬមនុស្សបរាជ័យក្នុងរឿងជីវិតគូតែប៉ុណ្ណោះ។ ដូច្នេះហើយ មុននឹងចង់ចាប់ផ្ដើមស្នេហា ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់សិន មុននឹងរៀបការ ត្រូវតែនឹងន កុំផ្ដេសផ្ដាស មនុស្សចាស់ទុំ…

Cover Copy
ទស្សនៈ

ច្បាប់ស្រូបទាញ! សក្តិសិទ្ធិពិតមែន មិនមែនជាមន្តអាគមន៍អីទេ តែនេះជាច្បាប់របស់ចក្រវាឡដែលនឹងកើតឡើងដោយសារតែការគិតរបស់យើងខ្លួនឯង

យើងដូចជាមេដែកឆក់ដែលទាក់ទាញយើងនូវអ្វីដែលចេញពីចិត្តរបស់យើង។ នោះគឺ, ប្រសិនបើ ក្តីស្រមៃ, ក្តីប្រាថ្នា, អារម្មណ៍ដែលកើតមានឡើងម្តងហើយម្តងទៀតបង្កើតថាមពលដែលធ្វើឱ្យវាក្លាយជាការពិត។ និយាយឱ្យខ្លី៖ យើងបង្កើតការពិតដោយខ្លួនឯង នេះគេហៅថា “ច្បាប់ស្រូបទាញ”។ ១. កុំគិតអវិជ្ជមាន ៖ Paulo Coelho អ្នកនិពន្ធលក់ដាច់បំផុតគ្រប់ពេល សរសេរនៅក្នុង House of Forge៖ “បន្ទាប់មកនៅពេលដែលអ្នកសម្រេចចិត្តអ្វីមួយដែលអ្នកចង់បាន ចក្រវាឡទាំងមូលរួមគំនិតគ្នាដើម្បីជួយអ្នកឱ្យសម្រេចវា។ ” “នេះមិនមែនជាការស្រមៃរបស់អ្នកនិពន្ធទេ តែជាច្បាប់នៃការស្រូបទាញ។ ដូច្នេះ បើយើងគិតអវិជ្ជមានជារឿយៗ នោះយើងនឹងទាក់ទាញបតែរឿងអវិជ្ជមានចូលមក។ ផ្ទុយទៅវិញ បើចិត្តមនុស្សម្នាក់ៗពោរពេញដោយក្តីស្រលាញ់ យើងនឹងឃើញជីវិតផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងទិសដៅដ៏ល្អប្រសើរ។ ២.…

Cover Copy
សង្គម

១៤ ចំណុចដែលស្ត្រីឆ្លាតតែងតែធ្វើនៅក្នុងសង្គមជីវិតសព្វថ្ងៃ តែសម្រាប់មនុស្សស្រីល្ងង់ មិនខ្វល់ដល់រឿងអស់ទាំងនជឡើយ

ជាមនុស្សស្រី ចង់រស់នៅក្នុងសង្គមបច្ចុប្បន្នបានល្អ ចុះសម្រុង និងតាមទាន់គេ ដាច់ខាតត្រូវតែឆ្លាត រវាសរវៃ រឹងប៉ឹង ចេះដឹង និងក្លាហាន ទើបគ្មានអ្នកណាធ្វើបាបអ្នកបាន ក៏គ្មានអ្នកណាហ៊ានមកមាក់ងាយ ជាន់ពន្លិចអ្នកនោះដែរ។ ទាំងនេះ គឺជាចំណុចសំខាន់ទាំង ១៣ ដែលស្រីៗត្រូវតែរៀនសូត្រ និងអនុវត្តន៍ឱ្យបានល្អ។ ១. មានចិត្តសប្បុរស ៖ ជាមនុស្សស្រីមិនអាចចិត្តល្អពេក ក៏មិនត្រូវចិត្តទន់ពេកដែរ តែសេចក្ដីសប្បុរស សន្ដោសមេត្តា គឺជាគុណតម្លៃដ៏ល្អ ជាមន្តស្នេហ៍ដ៏ទាក់ទាញ ធ្វើឱ្យអ្នកជុំវិញមានអារម្មណ៍កក់ក្ដៅពេលដែលបាននៅជិតអ្នក។ តែយ៉ាងណាក៏ដោយ សប្បុរសត្រូវៀ្ដល់ឱ្យមនុស្សដែលសមនឹងទទួល ចិត្តសប្បុរសក្នុងពេលវេលាដែលត្រឹមត្រូវ កុំឱ្យខ្លួនឯងលំបាក ព្រោះតែទឹកចិត្តឱ្យសោះ។…

Cover Copy
សង្គម

មនុស្សស្រី៣ប្រភេទនេះ ទោះស្អាតប៉ុណ្ណាក៏គ្មានប្រុសណាចង់បានធ្វើជាប្រពន្ធដែរ

ត្បិតថាមនុស្សយើងភាគច្រើនឱ្យតម្លៃទៅលើភាពស្អាតក៏ពិតមែន តែចំពោះស្រ្តី៣ប្រភេទខាងក្រោមនេះ ទោះស្អាតខ្លាំងដូចទេពអប្សរក៏ដោយ នឹងគ្មានប្រុសណាចង់បានធ្វើជាប្រពន្ធនោះទេ ព្រោះមនុស្សស្រីទាំងនេះ បើបានរៀបការជាមួយហើយ ត្រៀមខ្លួនអោយហើយទៅ មិនយូរមិនឆាប់ជីវិតនឹងរលាយហិនហោចជាក់ជាមិនខាន ទោះបានប្តីជាសេដ្ឋីក៏ទ្រព្យមិនគង់ដែរ៖ ១.ស្ត្រីគ្មានចិត្តស្មោះត្រង់៖ ក្នុងជីវិត ស្ត្រីភាគច្រើនមានគំនិតចាស់ទុំ និងទៀងត្រង់ នៅពេលដែលពួកគេមានដៃគូ ពួកគេតែងតែមានចិត្តតែមួយ ហើយរួមគ្នាជាមួយស្វាមីបង្កើតគ្រួសារដ៏មានសុភមង្គល។ យ៉ាងណាមិញ ក្នុងនោះក៏មានស្ត្រីខ្លះដែលគ្មានភាពស្មោះត្រង់ អាចសូម្បីតែ «លក់ខ្លួន» ដើម្បីប្រាក់ ឬ ផលប្រយោជន៍។ ស្ត្រីបែបនេះមិនអាចចាត់ទុកថា “ស្អាត” បានទេ ព្រោះចិត្តគំនិតខាងក្នុងគឺស្មោកគ្រោក។ បើជួបមនុស្សស្រីបែបនេះ ចូរឆាប់ចេញទៅ ព្រោះមិនយូរមិនឆាប់ អ្នកនឹងត្រូវនាងធ្វើឱ្យឈឺចាប់។ ២.ស្ត្រីចូលចិត្តរស់នៅដោយសេរី៖…

Cover Copy
ទស្សនៈ

ក្នុងនាមជាមនុស្សឆ្លាត ចូរព្យាយាមធ្វើរឿងទាំង៣នេះឱ្យតិចបំផុតតាមដែលអាចធ្វើទៅបាន

ក្នុងជីវិតនេះមានរឿងជាច្រើនដែលយើងត្រូវធ្វើ ដូចជាត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយអោយការរស់នៅបានប្រសើរឡើយ និងអាចចៀសផុតពីការលំបាក។ តែទន្ទឹមនឹងនេះ វាក៏មានរឿងសំខាន់ចំនួន៣ដែលអ្នកមិនត្រូវធ្វើនោះដែរ ព្រោះវាអាចប៉ះពាល់នឹងជីវិតរស់នៅរបស់អ្នកបាន ហើយវានឹងធ្វើឱ្យអ្នកបាត់បង់នូវសេចក្តីថ្លៃថ្នូរជាក់ជាមិនខាន៖ ១.កុំក្លាយជាមនុស្សអាក្រក់ដែលចាក់អ្នកដទៃពីក្រោយខ្នង៖ មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ អ្នកត្រូវរស់នៅដោយទៀងត្រង់ កុំធ្វើរឿងមិនល្អដែលធ្វើឲ្យអ្នកដទៃជួបការលំបាក។ ការដែលអ្នកប្រព្រឹត្តបែបនេះ គឺមិនត្រូវបានគេគោរពពីអ្នកដទៃឡើយ ផ្ទុយទៅវិញ ពួកគេនឹងគេចចេញពីអ្នក។ ដូច្នេះ ចូររស់នៅដោយសីលធម៌ និងដោយចិត្តស្មោះត្រង់ នោះអ្នកនឹងមានមនុស្សថ្លៃថ្នូរជាច្រើនមកជួយអ្នក។ មិនថាក្នុងកាលៈទេសៈណាក៏ដោយ អ្នកមិនគួរក្លាយជាមនុស្សអាក្រក់ ហើយធ្វើរឿងដែលក្បត់មិត្តរបស់អ្នកឡើយ ព្រោះវាជាអំពើដែលមនុស្សគ្រប់គ្នាស្អប់ខ្ពើមបំផុត។ ២.កុំច្រណែននរណាម្នាក់៖ កាលនៅមានជីវិត ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព កុំធ្វើអ្វីដែលហួសពីសមត្ថភាព ជាពិសេសការប្រកួតប្រជែងដណ្តើមអំណាចដោយងងឹតងងុលដោយសារតែបំណងប្រាថ្នា និងមោទនភាពផ្ទាល់ខ្លួនរបស់អ្នក នោះវានឹងនាំទៅរកលទ្ធផលអាក្រក់ជាខ្លាំង។ ធ្វើជាមនុស្សមិនបាច់ចាំអោយអ្នកដទៃកោតខ្លាចនោះទេ ផ្ទុយទៅវិញចូររៀនធ្វើជាមនុស្សដែលអ្នកដទៃស្រលាញ់ចូលចិត្ត…

Cover Copy
សង្គម

រឿង២យ៉ាងនេះ គិតកាន់តែតិច ជីវិតកាន់តែមានក្តីសុខ មិនរស់នៅក្រោមសម្ពាធជីវិតឡើយ

មនុស្សដែលរស់នៅយ៉ាងមានសុភមង្គលក្នុងលោកមិនខ្វល់ពីការឈ្នះ ឬ ចាញ់ឡើយ។ ទន្ទឹមនឹងនោះ ក៏មានមនុស្សដែលតែងតែរងទុក្ខដោយសារតែចិត្តរបស់ពួកគេរវល់គណនាគុណសម្បត្តិ និងគុណវិបត្តិខ្លាំងពេក មិនចេះស្កប់ស្កល់នៅក្នុងជីវិតរបស់ពួកគេនោះឡើយ។ ១.គិតឱ្យតិច៖ ជីវិតនេះមានការឡើងចុះ ពេលខ្លះឈឺចាប់ ពេលខ្លះក៏សប្បាយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងគួរតែមានតុល្យភាព។ វាមិនអាក្រក់ទេសម្រាប់យើងដែលខ្វល់ខ្វាយពីអនាគត ប៉ុន្តែយើងក៏ត្រូវកាត់បន្ថយការគិតខ្លះដែរ ព្រោះបើអ្នកគិតច្រើនពេក អ្នកមិនអាចដោះស្រាយបញ្ហាបានទេ។ តាមពិតទៅ វាភាគច្រើនដោយសារតែមនុស្សយើងយកចិត្តទុកដាក់ និងគណនាច្រើនពេក ដូច្នេះហើយទើបតែងតែគិតអំពីអ្វីដែលពួកគេបានបាត់បង់ អ្វីដែលពួកគេទទួលបាន… ចូលចិត្តប្រៀបធៀបនឹងអ្នកដទៃ។ ការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃនឹងធ្វើឱ្យខ្លួនឯងកាន់តែពិបាកចិត្ត។ មនុស្សដែលរស់នៅយ៉ាងមានសុភមង្គលក្នុងលោកមិនខ្វល់ពីការឈ្នះ ឬ ចាញ់ឡើយ។ ខុសពីមនុស្សតែងតែរងទុក្ខដោយសារតែចិត្តរបស់ពួកគេរវល់តែមិនពេញចិត្តនឹងអ្វីដែលខ្លួនមាន។ ២.មានមហិច្ឆតាតូច៖ ក្នុងជីវិតនេះសូមកុំរស់ដោយរំពឹងលើអ្នកដទៃឱ្យសោះ ហើយក៏មិនត្រូវមានមហិច្ចតាធំពេកដែរ ដូចពាក្យគេថា…

Cover Copy
គ្រួសារ

ក្រោយចូលនិវត្តន៍ បើចង់បានជីវិតដ៏សុខសាន្ត ត្រូវលាក់៣ចំណុចនេះពីកូន

មនុស្សវ័យកណ្តាលគួរតែត្រៀមខ្លួនសម្រាប់ការចូលនិវត្តន៍របស់ពួកគេ ហើយមិនគួរពឹងផ្អែកលើកូនរបស់ពួកគេសម្រាប់អ្វីគ្រប់យ៉ាងនោះទេ។ ក្នុងនាមជាឪពុកម្ដាយ យើងគ្រាន់តែចង់ឲ្យកូនរបស់យើងរស់នៅបានល្អ ប៉ុន្តែជីវិតមិនងាយស្រួលឡើយ។ ក្រោយពេលកូនរៀបការ ជីវិតរបស់ពួកគេមិនងាយស្រួលទេ ហើយការមើលថែឪពុកម្ដាយកាន់តែលំបាក។ ក្រោយចូលនិវត្តន៍ ប្រសិនបើអ្នកចង់រស់នៅដោយស្ងប់ចិត្ត អ្នកត្រូវតែរៀនរក្សារឿងទាំងបីនេះជាអាថ៌កំបាំង ដាច់ខាតកុំអោយកូនរបស់អ្នកដឹងឡើយ៖ ១.លាក់ប្រាក់សោធននិវត្តន៍ដើម្បីឱ្យកូនរបស់អ្នកអាចឯករាជ្យបាន៖ ឪពុកម្តាយជាច្រើនមិនស្ទាក់ស្ទើរក្នុងការផ្តល់ឱ្យកូនរបស់ពួកគេនូវអ្វីគ្រប់យ៉ាងនោះទេ។ ទោះយ៉ាងណាក៏ដោយនេះមិនមែនជារឿងល្អទេ ក្នុងនាមជាឪពុកម្តាយ ការជួយកូនរបស់អ្នកគួរតែមានដែនកំណត់។ បង្រៀនកូនរបស់អ្នកឱ្យឯករាជ្យ និងចេះពឹងផ្អែកលើខ្លួនឯង។ ទាក់ទងនឹងលុយកាក់ ឪពុកម្តាយគួរលាក់ទុកកុំឲ្យកូនដឹងថាខ្លួនមានប៉ុន្មាន។ កុំឱ្យកូនរបស់អ្នកតែងតែសុំលុយ ព្រោះនេះអាចនាំឱ្យពួកគេប្រើលុយសម្រាប់របស់ដែលមិនមានប្រយោជន៍ ឬ យកទៅបំផ្លាញតាមចិត្ត។ នេះនឹងធ្វើឱ្យក្មេងខូច និងធ្វើឱ្យពួកគេកាន់តែពឹងផ្អែកមកលើឪពុកម្តាយ។ ពេលចូលនិវត្តន៍ ឪពុកម្តាយមិនគួរប្រើលុយចិញ្ចឹមជីវិតកូនទេ ត្រូវទុកលុយសម្រាប់ខ្លួនឯងប្រើពេលចាស់ទៅ។ ២.លាក់បំណងប្រាថ្នារបស់អ្នកដើម្បីគ្រប់គ្រងនិងមិនជ្រៀតជ្រែកក្នុងជីវិតរបស់កូន៖ ក្នុងនាមជាឪពុកម្តាយ…

1
សង្គម

ជឿទេថា មនុស្សដែលធ្លាប់មានអតីតមិនល្អ បែរជាបានជួបគូជីវិត ឬដៃគូជីវិតដ៏ល្អទៅថ្ងៃមុខ?

មនុស្សភាគច្រើនដែលធ្លាប់បែកបាក់ស្នេហា រមែងមិនជឿជាក់លើស្នេហាពិតឡើយ ហើយក៏រឹតតែមិនដែលនឹងចង់មានស្នេហាម្ដងទៀត។ មនុស្សដែលធ្លាប់ធ្វើខ្លួនផ្ដេសផ្ដាស ធ្លាប់មានប្រវត្តិមិនល្អ ធ្លាប់បង្កឱ្យខ្លួនឯងមានស្លាកស្នាម ឬឈ្មោះមិនប្រសើរ តែបែរជាគេមានសំណាង បានជួយដៃគូជីវិតដ៏ល្អទៅថ្ងៃមុខ តើអ្នកជឿទេ? ជាការពិត មានមនុស្សតិចណាស់ដែលជឿលើរឿងមួយនេះ គេគិតថាវាមិនអាចទេ មនុស្សធ្លាប់មានប្រវត្តិជីវិតមិនល្អ គេគ្មានសំណាងបានជួបដៃគូជីវិតល្អនោះឡើយ ជាពិសេស គឺមនុស្សដែលធ្លាប់បែកបាក់ស្នេហា ធ្លាប់មានគ្រួសារ មានប្ដីមានប្រពន្ធម្ដង ឬពីរ បីដង គេមិនអាចបានជួបមនុស្សល្អ ឬស្រឡាញ់គេពិតនោះទេ ព្រោះពាក្យថា អតីតកាល ជាហេតុនាំឱ្យអ្នកក្រោយមានចិត្ត គិតរើសអើងស្អប់ខ្ពើមគេ។ ប៉ុន្តែជាក់ស្ដែង តាមដែលបានឃើញកន្លងមក មនុស្សដែលធ្លាប់ឆ្លងកាត់ស្នេហាបាក់បែក ធ្លាប់ទឹកភ្នែកជោកខ្លួនប្រាណ គឺច្រើនតែបានជួបស្នេហ៍ពិត…

Cover Copy
ទស្សនៈ

របស់ ៥ យ៉ាងដែលអ្នកមិនគួរទិញ ប្រសិនបើសេដ្ឋកិច្ចរបស់អ្នកមិនទាន់រឹងមាំ

អ្នកមិនគួរទិញរបស់ទាំង《 ៥ 》យ៉ាងនេះទេ ប្រសិនបើ សេដ្ឋកិច្ចមិនទាន់រឹងមាំ ប៉ុន្តែមានមនុស្សជាច្រើនបានទិញវារួចហើយ។ ១. អត់មានលុយ ប៉ុន្តែទៅទិញផ្ទះបង់រំលស់ ប្រសិនបើអ្នកជាក្រុមអ្នកធ្វើការយកប្រាក់ខែ ហើយប្រាក់សន្សំរបស់មនុស្សពីរ បីជំនាន់ក្នុងគ្រួសាររបស់អ្នក បានត្រឹមតែបង់ដំណាក់កាលដំបូងប៉ុណ្ណោះ ហើយរាល់ខែត្រូវប្រឹងស៊ីអត់ស៊ីឃ្លានដើម្បីតែបង្គ្រប់ថ្លៃបង់ផ្ទះរាល់ខែ បន្ទាប់មកអ្នកធ្វើការមិនហ៊ានឈប់ទេ បើឈប់ធ្វើការចេញរកស៊ី អ្នកមិនហ៊ានប្រថុយគ្រោះថ្នាក់ទៀត ពេលវេលាយូរទៅ នឹងធ្វើឱ្យអ្នកស្ពឹកស្រពន់លែងហ៊ានរើបម្រះ វានឹងបំផ្លាញស្មារតីប្រយុទ្ធរបស់អ្នកអស់រលីងគ្មានសល់។ មនុស្សដល់វ័យកណ្តាលហើយ មានឪពុកម្តាយត្រូវមើលថែ មានកូនត្រូវចិញ្ចឹនបីបាច់ ហើយលទ្ធិភាពដែលអាចទប់ស្កាត់គ្រោះថ្នាក់នៅមានកម្រិតទាបទៀត អ្នកមិនហ៊ានសម្រេចចិត្តធ្វើអ្វីផ្តេសផ្តាសដើម្បីកែប្រែស្ថានភាពបច្ចប្បុន្ននេះទេ មានតែទៅធ្វើការដោយស្មោះត្រង់ មិនហ៊ានហក់លោត ដូច្នេះហើយទើបពេលខ្លះក៏អាចដួលរំលំបានដោយងាយបំផុត។ ២. ទិញរថយន្តដែលថ្លៃហួសសមត្ថភាពរបស់ខ្លួន តាមពិតអ្នកណាៗក៏ដឹងដែរ រថយន្ត…

New
ទស្សន៍ទាយ

កំពូលឆ្នាំទាំង ៤ ជាស្ត្រីដែលមានទាំងសំណាង មានទាំងមន្តស្នេហ៍

មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៤ នេះ គឺជាមនុស្សដែលមានសំណាងច្រលនជាងគេ ហើយក៏មានមន្តស្នេហ៍ខ្លាំងជាងគេផងដែរ អ្នកណាបានក្បែរ បាននៅជិត សុទ្ធតែលង់ស្នេហ៍នឹងនាងដកចិត្តមិនរួច។ ១. ស្ត្រីឆ្នាំច ៖ ស្ត្រី​កើតក្នុង​ឆ្នាំ​ច​តែងតែ​នៅ​ក្មេង ជីវិតពោរពេញដោយថាមពលវិជ្ជមាន និងមាន​ភាពសុទិដ្ឋិនិយម រីករាយ​ក្នុង​សង្គម ចូលចិត្ត​រាប់អាន​មិត្តភក្តិ ជប់លៀង ចូលចិត្ត​បញ្ចេញមតិ​។ អ្វី​ដែល​គេ​ធ្វើ គឺ​គេ​គិត​បាន​ហ្មត់ចត់ខ្លាំងណាស់។ ពួកគេដឹងថាពេលណាត្រូវដើរទៅមុខ ឬថយក្រោយ ចេះដោះស្រាយជាមួយមនុស្ស ហើយមានកលល្បិច និងទន់ភ្លន់បំផុតក្នុងគ្រប់ស្ថានភាពទាំងអស់។ ពេល​ស្រលាញ់​នរណា​ម្នាក់ នាង​មាន​ចិត្ត​ស្មោះ​ត្រង់ និង​យក​ចិត្ត​ទុក​ដាក់​អ្នក​ដទៃ​ជានិច្ច មិន​ថា​ទៅ​ណា​មក​ណា​ឡើយ។ ចរិតសុភាពរាបសាររបស់មនុស្សស្រីដែលកើតក្នុងឆ្នាំច ធ្វើឱ្យប្រុសៗទ្រាំមិនបាន តែបែរជាលង់ស្នេហ៍ទៅវិញ។…

1
សង្គម

ជាប្ដីប្រពន្ធ! កុំពេលក្រខ្សត់ដឹកដៃគ្នាចូលធនាគារ ដល់ពេលមានបានធូរធារ បែរជាដឹកដៃគ្នាឡើងតុលាការ!

ចម្រៀងមួយបទដែលគេច្រៀងថា “កាលគ្រាក្រ ស្រីល្អនោះនៅឯណា … “ ត្រង់ឃ្លានេះគឺមានន័យថា កាលនៅក្រលំបាក វេទនា រួមសុខរួមទុក្ខជាមួយគ្នា ជូរចត់ក៏មិនទៅណា ដល់ពេលមានបាន ម៉េចក៏ចាប់ផ្ដើមសាវា មានស្រីខាងក្រៅ ធ្វើបាបចិត្តប្រពន្ធដែលធ្លាប់រួមទុក្ខជាមួយបែបនេះ? ជាការពិតណាស់ មនុស្សភាគច្រើនគឺ ផ្លាស់ប្ដូរចរិត ចិត្តគំនិតទៅតាមទឹកលុយ ពេលមានបាន ធូរធារ ក៏ចរិតចាប់ផ្ដើមផ្ទុយស្រឡះពីមុន។ ក៏មានប្ដីប្រពន្ធខ្លះ កាលក្រលំបាកគឺនៅជាមួយគ្នា តស៊ូជាមួយគ្នា ដឹកដៃគ្នាទៅធនាគារ ខ្ចីលុយគេដើម្បីមករកស៊ី ដើម្បីជីវិត ដើម្បីអនាគត ប៉ុន្តែពេលដែលមានបាន មានអ្វីៗគ្រប់យ៉ាង មានលុយ មានឡាន…