
២០២៤! ផ្ទះណាមានអ្នកកើតឆ្នាំទាំង ៣ នេះ សំណាងល្អ ជោគជ័យគ្រប់ៗគ្នា
យោងតាមហោរាសាស្រ្ត គ្រួសារណាដែលមានសមាជិក កើតចំឆ្នាំទាំង ៣ ក្រោមនេះ នឹងមានទ្រព្យសម្បត្តិហូរហៀរ សំណាងល្អ ជោគជ័យគ្រប់ៗគ្នា។ ១. ឆ្នាំឆ្លូវ គោអាចចាត់ទុកថាជាការគាំទ្រដ៏រឹងមាំសម្រាប់គ្រួសារទាំងមូល។ ពួកគេមានស្ថិរភាព និងទទួលខុសត្រូវខ្ពស់។ ពួកគេចំណាយពេលមួយជីវិត គិតអំពីមនុស្សជុំវិញខ្លួន ហើយពួកគេពិតជាគិតដល់តម្រូវការរបស់មនុស្សគ្រប់រូប។ ដូច្នេះហើយ ពួកគេមានសក្ដានុពល និងកម្លាំងខ្លាំងក្នុងជីវិត។ ឆ្នាំឆ្លូវ មិនត្រឹមតែផ្តល់សុភមង្គលក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងនាំលាភសំណាងដល់ក្រុមគ្រួសារ មិនត្រឹមតែមានជីវភាពធូរធារប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យជីវិតកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ គេនឹងទុកឱ្យកូនចៅរបស់ខ្លួនមានការអប់រំល្អ ដើម្បីឱ្យជំនាន់នីមួយៗមានភាពប្រសើរជាងអ្នកដទៃ។ ២. ឆ្នាំខាល ឆ្នាំខ្លាមានចិត្តទូលាយ ពួកគេមានអាកប្បកិរិយារឹងមាំ និងវិជ្ជមានចំពោះមនុស្សគ្រប់រូប និងអ្វីៗគ្រប់យ៉ាង។…











