ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Thumbnail1
PR

AI លុបរូបភាពវៃឆ្លាត នៅលើ OPPO Reno12 Series 5G លុបរូបភាពបានល្អ រហ័ស និងបំពេញប្លង់បន្ថែមបានស្រស់ស្អាត

OPPO Reno12 Series 5G ជាស្មាតហ្វូនជំនាន់ថ្មី និងតែមួយគត់ក្នុងចំណោមស្មាតហ្វូនកម្រិតថវិកាដែលបំពាក់ជាមួយមុខងារ AI ដ៏វៃឆ្លាតជាច្រើនរួមមាន AI ជំនួយសេវាទូរស័ព្ទ, AI កាត់រូបភាពវៃឆ្លាត, AI បង្កើតរូបភាពវៃឆ្លាត ហើយជាពិសេសមុខងារ AI ដែលចាប់អារម្មណ៍ខ្លាំងជាងគេគឺ AI លុបរូបភាពវៃឆ្លាត។ សម្រាប់មុខងារ AI លុបរូបភាពវៃឆ្លាត ជាមុខងារដែលអាចលុបរូបភាពមនុស្ស ឬ វត្ថុផ្សេងៗបានល្អ រហ័ស និងបំពេញប្លង់បន្ថែមបានស្រស់ស្អាត និងត្រឹមត្រូវជាងស្មាតហ្វូនកំពូលរបស់គូប្រជែងថែមទៀតផង ដោយគ្រាន់តែគូសរង្វង់ត្រង់ចំណុចដែលមិនពេញចិត្ត និងទុកឲ្យ AI ជាអ្នកសម្គាល់…

Cover Copy
សង្គម

ប្រយោគដាស់តឿនជីវិត « បើអ្នកក្រកុំរកញាតិ បើអ្នកជាអ្នកមានកុំត្រឡប់ទៅស្រុកចាស់»

បុរាណមានសុភាសិតដ៏ល្បីមួយពោលដូច្នេះថា «បើក្រកុំរកញាតិ បើអ្នកមានកុំត្រឡប់ទៅស្រុកចាស់វិញ» ថាពាក្យនេះអាចនឹងហួសសម័យបន្តិចមែន ប៉ុន្តែប្រសិនបើអ្នកចំណាយពេលសញ្ជឹងគិតការពិសោធដោយប្រុងប្រយ័ត្ន អ្នកនឹងឃើញថាពាក្យនេះនៅតែមានភាពត្រឹមត្រូវមកដល់បច្ចុប្បន្ននេះ។ បើចង់ដឹងកាន់តែច្បាស់ពីអត្ថន័យ និងហេតុផល តោះមកអានអត្ថបទនេះទាំងអស់គ្នា៖ ១.បើអ្នកក្រ កុំស្វែងរកសាច់ញាតិ៖ ក្នុងជីវិតរបស់មនុស្សគ្រប់រូប គ្រប់គ្នារក្សាទុកក្នុងចិត្តដ៏ស្រស់ស្អាត និងការ គោរពទៅកាន់សាច់ញាតិ និងមនុស្សជាទីស្រឡាញ់។ ប៉ុន្តែការពិតនៃជីវិតពេលខ្លះ បើអ្នកក្រ ឬ ជំពាក់បំណុលគេ មនុស្សដែលមើលងាយអ្នកជាងគេគឺមនុស្សដែលនៅជិតអ្នកបំផុត អាក្រក់ជាងនេះទៅទៀត ពួកគេថែមទាំងរួមដៃគ្នាជាន់អ្នកទៀតផង។ នៅពេលដែលអ្នកមាន គេនឹងមកលើកតម្កើងអ្នក ហើយផ្គាប់ចិត្តអ្នក ដើម្បីស្វែងរកផលប្រយោជន៍ពីអ្នក។ ឬមានមនុស្សដែលមានគំនិតតូចតាចនឹងច្រណែន ហើយបន្ទាប់មកពួកគេក៏ប្រឌិតរឿងលើអ្នក បង្កើតសាច់រឿងធ្វើអោយគេស្អប់អ្នក ព្រោះគេមិនចង់ឃើញអ្នកល្អជាងគេនោះទេ។ ដូច្នេះហើយ…

Untitled 1
ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់មានភាព ល្អប្រសើរ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្នុងអំឡុងពេលដំណើរការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលជោគជ័យ ល្អប្រសើរ។…

KNONGSROK
សេដ្ឋកិច្ច

រៀនល្បិចគណនាលេខលឿនទាំង ៧ ស្នៀតដើម្បីទុកបង្រៀនកូនអោយក្លាយជាអ្នកជំនាញគិតលេខ!

បូក ដក និង គុណលេខ ពាក្យទាំងនេះធ្វើអោយយើងនឹកឃើញថ្នាក់គណិតវិទ្យាភ្លាម។ ហើយទោះបីជាថ្នាក់នេះត្រូវគ្រាន់តែជាការចងចាំរបស់យើងពីអតីតកាលក៏ដោយ ក៏យើងនៅតែ ជួបការគណនាលេខនេះក្នុងជីវិតប្រចាំថ្ងៃដដែល។ សម្រាប់កូន ៗ របស់យើង ពួកគេពិតជាត្រូវការវិធីសាស្រ្ត ណាមួយដើម្បីឆ្លងកាត់ ការគណនាលេខក្នុង ថ្នាក់គណិតវិទ្យាយ៉ាងឆាប់រហ័ស និងងាយស្រួល។ ដំណើរការទាំងមូលនេះអាចក្លាយជារឿងងាយជាងមុនប្រសិនបើយើងប្រើស្នៀតមួយចំនួន។ ដូចនេះ គេហទំព័រ Bright Side នឹងចែករំលែកជាមួយអ្នកនូវអាថ៌កំបាំងគណិតវិទ្យា មួយចំនួនដើម្បីឱ្យកូនរបស់អ្នកអាចរៀនបានយ៉ាងងាយស្រួល។ យកល្អគួរតែទៅយកក្រដាសមួយសន្លឹកត្រៀមកត់ស្នៀតនេះ ព្រោះអ្នកប្រហែល ជាមានបំណងចង់សាកល្បងវាដោយខ្លួនឯងដែរ។ 1 គុណលេខ មេគុណលេខ ៩ ដោយប្រើម្រាមដៃរបស់អ្នក ដាក់ដៃអោយនៅចំពីមុខអ្នក…

Cover Copy
ទស្សនៈ

រឿងសំខាន់ក្នុងជីវិត៣យ៉ាង ដែលអ្នកគួរតែដឹងមុនឈានចូលអាយុ៤០ឆ្នាំ

ចាស់បុរាណបាននិយាយថា ការជ្រើសរើសរាប់អានមិត្តភក្ដិគឺពិតជាមិនខុសទេ។ ការរស់នៅក្នុងបរិយាកាសល្អនឹងជួយយើងឱ្យធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ មានសុខភាពល្អ និងមានសុទិដ្ឋិនិយម។ ផ្ទុយទៅវិញ មនុស្សដែលធំឡើងក្នុងបរិយាកាសមិនល្អ សេពគបន់មិត្តភក្តិមិនល្អ អាចបណ្តាលអោយពួកគេពិបាកក្នុងការរក្សាចិត្តបរិសុទ្ធ និងទៀងត្រង់ណាស់។ ខាងក្រោមនេះជារឿង៣យ៉ាងរបស់មនុស្សលោក ដែលអ្នកគួរតែដឹងអោយច្បាស់៖ ១.មនុស្សតិចតួចដឹងពីទ្រឹស្ដីចំបើង៖ បើគ្មានអ្នកណាខ្វល់ពីចំបើងនៅលើផ្លូវទេ វានឹងក្លាយជាចំបើងជារៀងរហូត។ ប៉ុន្តែបើអាជីវករនៅផ្សារយកវាទៅចងបន្លែ ឬ ចងក្តាម អ្នកនឹងអាចរកប្រាក់ចំណេញេពីវាបាន។ យើងម្នាក់ៗគួរតែដូចជាចំបើង តែអាចយកវាមកធ្វើជារបស់មានតម្លៃបាន។ អ្នកប្រហែលជាសម្គាល់ឃើញថាទឹកដបដូចគ្នា ប៉ុន្តែលក់នៅហាងលក់គ្រឿងទេស និងនៅភោជនីយដ្ឋានប្រណីតគឺមានតម្លៃខុសគ្នា។ ២.តើខ្យល់ស្រទាប់ណាទៅនឹងពពកស្រទាប់នោះ? ចាស់បុរាណបាននិយាយថា ការជ្រើសរើសមិត្តភ័ក្ដិលេងជាមួយពិតជាមិនខុសទេ។ ការរស់នៅក្នុងបរិយាកាសល្អនឹងជួយយើងឱ្យធំឡើងមានសុខភាពល្អ និងមានចរិតល្អ។ ផ្ទុយទៅវិញ មនុស្សដែលធំឡើងក្នុងភាពកខ្វក់ពិបាកក្នុងការរក្សាចិត្តបរិសុទ្ធនិងទៀងត្រង់។ ក្នុងជីវិតនេះ…

Cover Copy
គ្រួសារ

គ្រួសារមានកូនស្រីច្រើន ម្តាយមានអាយុយឺនយូរ ឪពុកជោគជ័យ ហើយផ្ទះពោរពេញដោយពរជ័យ

សព្វថ្ងៃនេះបុរសនិងនារីមានភាពស្មើគ្នា ស្ត្រីមានឱកាសសិក្សា និងចូលរួមក្នុងវិស័យជាច្រើន និងទទួលបានជោគជ័យជាច្រើន។ គ្រួសារដែលមានតែកូនស្រីក៏មានអត្ថប្រយោជន៍ច្រើនដែរ។ អ្នកវិទ្យាសាស្ត្របានបង្ហាញថា គ្រួសារដែលមានកូនស្រីច្រើនមានសុភមង្គលជាងគ្រួសារដែលមានកូនប្រុសដោយសារតែហេតុផលប៉ុន្មានចំណុចខាងក្រោមនេះ៖ ១.កុមារមានសុខភាពល្អ និងជោគជ័យ៖ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Brigham Young បានរកឃើញថា គ្រួសារដែលមានកូនតែស្រីច្រើនតែមានសុខភាពប្រសើរជាងមុន។ ក្រៅពីនេះ ការមានកូនស្រីជួយមនុស្សម្នាក់ៗឱ្យមានសុខភាពផ្លូវចិត្ត និងការគោរពខ្លួនឯងកាន់តែប្រសើរឡើង។ ស្ថិតិជាច្រើនក៏បង្ហាញដែរថា ការមានបងស្រីជួយការពារពួកគេពីអារម្មណ៍ឯកោ ខ្វះការស្រលាញ់ ក៏ដូចជាមានអារម្មណ៍ខុស អន់ខ្សោយ និងភ័យខ្លាច។ លើសពីនេះ បងប្អូនស្រីក្នុងគ្រួសារនឹងជួយមនុស្សម្នាក់ៗឱ្យក្លាយជាមនុស្សដែលមានចិត្តល្អ ចេះអត់ឱន និងសប្បុរស។ ការស្ទង់មតិដែលធ្វើឡើងដោយអ្នកចិត្តសាស្រ្តជនជាតិអង់គ្លេស បានបង្ហាញថា មនុស្សដែលត្រូវបានធំធាត់នៅក្នុងផ្ទះដែលមានបងស្រីច្បងម្នាក់ ប្អូនៗនឹងមានការតាំងចិត្ត និងឯករាជ្យច្រើនជាងអ្នកដែលធំឡើងជាមួយតែបងប្អូនប្រុស។…

New Project
PR

Vietjet បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Airbus ទិញយន្តហោះ A330neo ចំនួន 20 គ្រឿង ដែលមានតម្លៃ 7.4 ពាន់លានដុល្លារអាមេរិកនៅក្នុងកម្មវិធី Farnborough Airshow

ភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន ២០ គ្រឿង ដែលមានតម្លៃសរុបចំនួន ៧,៤ ពាន់លានដុល្លារអាមេរិក តាមតម្លៃបញ្ជីក្រុមហ៊ុនផលិតនៅក្នុងកម្មវិធី Farnborough International Airshow 2024។ ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានប្រធានក្រុមហ៊ុន Vietjet បណ្ឌិត Nguyen Thi Phuong…

Cover Copy
មិត្តអ្នកអាន

៥ យ៉ាងសាមញ្ញរបស់មនុស្សស្រី ប៉ុន្តែទាក់ទាញខ្លាំងណាស់ចំពោះបុរស

បុរសជាច្រើននិយាយថា ពួកគេពិតជាចាប់អារម្មណ៍ និងទាក់ទាញចំពោះស្ត្រីដែលមានបុគ្គលិកលក្ខណៈល្អ រូបរាងស្អាត និងក្លិនក្រអូបនៅលើខ្លួនរបស់ពួកគេ។ ខាងក្រោមនេះជារឿងសាមញ្ញ ៥ យ៉ាងរបស់មនុស្សស្រី ប៉ុន្តែមានភាពទាក់ទាញខ្លាំងចំពោះបុរស៖ ១.ស្ត្រីកំប្លែង៖ ថ្វីត្បិតតែមនុស្សស្រីជាច្រើនមិនស្អាត ឬ គ្មានទេពកោសល្យក៏ដោយ ក៏ពួកគេងាយទាក់ទាញការអាណិតអាសូរ ធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍នឹងពួកគេភ្លាមៗ តាំងពីជួបគ្នាលើកដំបូង។ មូលហេតុគឺដោយសារតែពួកគេមានភាពរួសរាយរាក់ទាក់គួរឱ្យចង់រាប់អាន។ មនុស្សស្រីប្រភេទនេះច្រើនតែងាយស្រួលរស់នៅជាមួយ មិនថានៅទីណា ឬ ធ្វើអ្វីក៏ដោយ នាងតែងតែទទួលបានការស្វាគមន៍ និងស្រលាញ់ដូចក្រុមគ្រួសារ។ ម្យ៉ាងវិញទៀត បុរសជាច្រើនយល់ថាវាគួរឱ្យចាប់អារម្មណ៍ ឬ ចង់បង្កើតមិត្តជាមួយនារីដែលគួរឱ្យអស់សំណើច ព្រោះនាងតែងតែនាំឱ្យពួកគេរីករាយ។ ២.មនុស្សស្រីមានអនាម័យ ស្អាត និងមានក្លិនក្រអូប៖ នារីៗត្រូវចាំថាបើអ្នកមិនស្អាតក៏អ្នកត្រូវតែមានក្លិនមាត់ល្អ។…

Cover Copy
ទស្សនៈ

បុរសខ្លាំង មានអំណាច មានទ្រព្យច្រើនបំផុតទាំង ១០ នៅលើពិភពលោក ក្នុងឆ្នាំ ២០២៤

មាន​មនុស្ស​ជាង ៨ ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក ហើយ​មនុស្ស​មួយ​ក្តាប់​តូច​មាន​ឥទ្ធិពល​ខ្លាំង​ជាងអ្នកណាៗទាំងអស់។ អំណាចនោះអាចស្ថិតក្នុងទម្រង់នៃទ្រព្យសម្បត្តិ ឥទ្ធិពលនយោបាយ ឬអាចទាំងពីរ។ តើ​បុរស​ណា​ជា​បុរស​ខ្លាំង​បំផុត​ក្នុង​ពិភពលោក? តើអ្វីដែលធ្វើឱ្យពួកគេក្លាយជាមនុស្សដ៏មានឥទ្ធិពលបំផុត? ទាំងនេះ គឺជាបុរសខ្លាំងមានឥទ្ធិលមានអំណាច និងទ្រព្យច្រើនបំផុតទាំង ១០ នៅលើពិភពលោក។ ១. លោក Xi Jinping ៖ ប្រជាប្រិយភាព​របស់​លោក Xi Jinping បាន​ក្លាយ​ជា​រឿង​មិន​អាច​សង្ស័យ​បាន​នៅក្នុង​ប្រទេស​ចិន។ លោក Xi បានក្លាយជាប្រមុខនៃបក្សកុម្មុយនិស្តចិន ជាមេដឹកនាំពេញមួយជីវិត។ គាត់ឈរជាបុគ្គលដែលមានអំណាចបំផុតក្នុងពិភពលោក។ ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ ២០១២ លោក Xi…

Untitled 3
កីទ្បា

ហេតុអ្វីបានជា Liverpool កំពុងពន្យារពេលផែនការផ្ទេរកីឡាករក្រោមការដឹកនាំដំបូងរបស់ Arne Slot

Liverpool មានភាពយឺតយ៉ាវក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2024 ហើយមិនទាន់បានចុះហត្ថលេខាលើកីឡាករលេចធ្លោណាម្នាក់សម្រាប់លោក Arne Slot ដែលជាអ្នកចាត់​ការថ្មីនីឡើយទេ។ យោងតាមកាសែត Daily Mail លោក Lewis Steele ការអះអាងដែលថាហង្សក្រហមជិតចុះហត្ថលេខាលើ Takefusa Kubo តែយ៉ាងណា! វាគ្រាន់តែជាពណ៌មានចចាមអារ៉ាមប៉ុណ្ណោះ។ Slot ពិត​ជា​ចង់​បាន​ឱកាស​ក្នុង​ការ​វាយ​តម្លៃ​យ៉ាង​ពេញលេញ​ពី​គុណភាព​នៃ​ក្រុម Liverpool របស់​គាត់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​មុន​រដូវ​កាលថ្មីមក​ដល់។ គាត់ចង់ផ្តល់ឱកាសដល់កីឡាករម្នាក់ៗ ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ មុននឹងសម្រេចចិត្តថាមុខតំណែងណាដែលចាំបាច់ត្រូវពង្រឹងជាមួយនឹងកីឡាករត្រូវចុះហត្ថលេខាថ្មី។ ជាលទ្ធផល ថ្នាក់ដឹកនាំរបស់ Liverpool នឹងអនុវត្តវិធីសាស្រ្តអត់ធ្មត់ក្នុងការចុះហត្ថលេខាលើកីឡាករថ្មីនៅរដូវក្តៅនេះ ហើយអាចនឹងបន្តរហូតដល់ខែសីហា ដើម្បីទទួលបានអ្វីៗដំណើរការឡើងវិញ។ ហង្ស​ក្រហម​ត្រៀម​ប្រកួត​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី…

Untitled 3
កីទ្បា

Arsenal សម្រេចចិត្តលើអនាគតរបស់ Gabriel Jesus ហើយ!!

Arsenal បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរក្សា Gabriel Jesus ដោយច្រានចោលរបាយការណ៍នៃការចាប់អារម្មណ៍ពីក្លិបអារ៉ាប៊ីសាអូឌីត នេះបើយោងតាម FootballTransfers ។ ខ្សែប្រយុទ្ធវ័យ 27 ឆ្នាំបានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ ដោយបានស៊ុតបញ្ចូលទីក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយ Leyton Orient កាលពីថ្ងៃសៅរ៍។ រូបគេហាក់រឹងប៉ឹងជាងមុន បន្ទាប់ពីញ៉ាំញីដោយរបួសកាលពីរដូវកាលមុន។ Jesus ហាក់ដូចជារក្សាកាយសម្បទារឹងមាំជាងមុន បន្ទាប់ពីសម្រាកមួយរយៈនៅរដូវក្តៅ ហើយគេសន្មតការកែប្រែកាយសម្បាទាឱ្យល្អឡើងវិញនេះ ក្រោមការពិភាក្សាប្រកបដោយផលិតភាពជាមួយអ្នកចាត់ការ Mikel Arteta និងនាយកបច្ចេកទេសលោក Edu ។ ទោះបីជាមានពាក្យចចាមអារ៉ាមអំពីការពិភាក្សាដ៏មានសក្តានុពលជាមួយក្លិបអារ៉ាប៊ីសាអូឌីតក៏ដោយក៏ Arsenal នៅតែអះអាងថាគាត់មិនមែនជាកីឡាករសម្រាប់លក់ទេ ជំហរនេះស្របនឹងការឆ្លើយតបរបស់ពួកគេចំពោះទំនាក់ទំនងពីមុនជាមួយ Juventus…

Cover Copy
ទស្សនៈ

១ចំណុច ដែលនាំមនុស្សឱ្យជួបតែរឿងអាក្រក់ និងធ្លាក់ខ្លួនដុនដាបពេញមួយជីវិត

កើតមកជាមនុស្សតែងមានរឿងល្អ និងរឿងអាក្រក់ សុទ្ធតែចៀសមិនផុត តែយ៉ាងណាមិញ ចំពោះមនុស្សដែលមានចរិតលក្ខណៈ ១ ចំណុចនេះ ច្បាស់ណាស់ថា ជីវិតជួបតែរឿងអាក្រក់ចូលមក គ្មានពរជ័យ លាភសំណាងណាមកតាមពួកគេឡើយ។ លើសពីនេះ ចរិតមួយនេះនឹងទាញទម្លាក់អ្នកធ្លាក់ក្នុងរណ្ដៅក្រីក្រមួយជីវិត។ ១. ចរិតលោភលន់ ភាពលោភលន់របស់មនុស្ស ប្រៀបដូចជាអណ្តូងគ្មានបាត មិនចេះគ្រប់គ្រាន់នោះឡើយ។ មនុស្សលោភលន់ មានលុយ មានអំណាច គេនឹងជិះជាន់កេងប្រវ័ញ្ចអ្នកដទៃ។ អស់​អ្នក​ដែល​លោភលន់​ដោយ​គ្មាន​អ្វី​នៅ​ក្នុង​ដៃ​ នឹង​ស្វែង​រក​ការ​លួច បន្លំ និង​អន់​ចិត្ត​ស្ថានសួគ៌ និង​ផែនដី។ លោភលន់សម្រាប់ខ្លួនឯង បន្ទាប់មកលោភលន់ទាំងសាច់ញាតិ និងសង្គមទាំងមូលផងដែរ។ ទោះ​ជា​យ៉ាង​ណា មនុស្សដែល​កាន់​តែ​លោភលន់…