ប្រុសៗទាំងឡាយ! បើស្រឡាញ់សេរីភាព កុំទាន់អាលរៀបការ បើស្រឡាញ់ប្រពន្ធ ស្រឡាញ់គ្រួសារ ត្រូវកាត់បន្ថយពួកម៉ាក ផឹកស៊ី ដើរចាយ ការសប្បាយផ្ទាល់ខ្លួនឱ្យអស់

២
ការផ្សាយពាណិជ្ជកម្ម

ជាការពិត ការរៀបការ គឺជាការបញ្ចប់ជីវិតនៅលីវ ជាពិសេសគឺសេរីភាពផ្តាល់ខ្លួន ការដើរហើរដែលយើងធ្លាប់មានការពីមុនចោលឱ្យអស់ ហើយត្រូវសងត្រឡប់មកវិញនោះគឺ ការសាងគ្រួសារមួយដ៏ពេញលេញ និងមានក្ដីសុខ សុភមង្គលពិតប្រាកដ។ ដូច្នេះហើយ បើយើងនៅមិនដាច់អាល័យ នៅស្រឡាញ់ស្រឡាញ់ភាព ដាច់ខាតកុំទាន់អាលសម្រេចចិត្តរៀបការ តែបើយើងស្រឡាញ់ប្រពន្ធ ស្រឡាញ់គ្រួសារ ដាច់ខាតត្រូវបោះចោលឱ្យអស់នូវទម្លាប់ជួបជុំពួកម៉ាក ដើរលេង ស៊ីផឹក ភាពសប្បាយផ្ទាល់ខ្លួន ដើម្បីប្ដូរយកសុភមង្គលឱ្យគ្រួសារវិញ។

107476790_911294906012889_1785460353191171962_o

ការផ្សាយពាណិជ្ជកម្ម

យើងរៀបការរួចហើយ យើងមានគ្រួសារហើយ មិនមែនយើងមានខ្លួនមួយដូចកាលពីមុននោះទេ កុំសប្បាយអរនឹងការដើរលេងជួបជុំពួកម៉ាក ផឹកស៊ីរាល់ថ្ងៃ ព្រោះពេលខ្លះ ពួកម៉ាកខ្លះ ក៏ជាដើមហេតុដែលធ្វើឱ្យគ្រួសារយើងបែកបាក់ផងដែរ។ បើទោះជាយើងរកបានច្រើនប៉ុនណាក៏ដោយ ក៏មិនត្រូវស៊ីចាយតាមទម្លាប់នោះឡើយ ព្រោះថា ការដែលយើងមានគ្រួសារ គឺទាមទារឱ្យយើងចេះសន្សំទុកដាក់ សន្សំសំចៃឱ្យបានច្រើន ជាងការចាយវាយទៅលើអ្វីដែលមិនបានផ្ដល់ផលប្រយោជន៍ត្រឡប់មកវិញ។

107551092_911294886012891_5937259306147056882_n

ការផ្សាយពាណិជ្ជកម្ម

គ្រួសារ គឺជាអនាគតទៅថ្ងៃមុខ គឺជាការរស់នៅជាមួយគ្នាយូរអង្វែង ដូច្នេះ កុំចេះតែខ្វល់តែចិត្តឯង កុំចេះតែធ្វើអ្វីតាមតែចិត្តឯង ត្រូវក្រែង ត្រូវគិតដល់ចិត្តដៃគូរបស់យើងឱ្យបានច្រើន។ ពួកម៉ាក គួរតែកាត់បន្ថយខ្លះ ការស៊ីផឹក គួរកាត់ក្រវាត់ចោល រឿងដើរលេងយប់ព្រលប់ កុំប្រព្រឹត្ត ចេញពីធ្វើការត្រូវទៅផ្ទះ ជួបជុំប្រពន្ធកូន ញ៉ាំបាយជុំគ្នា គ្មានក្ដីសុខ សុភមង្គលណា ដែលមានតម្លៃ និងកក់ក្ដៅជាងការដែលយើងបានរស់នៅជួបជុំប្រពន្ធកូន ក្នុងគ្រួសារយើងនោះឡើយ។ ឱ្យតែយើងចេះស្រឡាញ់ ចេះគោរព ចេះឱ្យតម្លៃដៃគូរបស់យើង ច្បាស់ណាស់ថា គ្រួសារមួយនេះ មានតែសុភមង្គល ភាពកក់ក្ដៅ និងភាពចម្រុងចម្រើនទៅមុខ។

108103149_911294936012886_2089201575846420870_o

ការផ្សាយពាណិជ្ជកម្ម

យើងសម្រេចចិត្តរៀបការ នោះបញ្ជាក់ថា យើងបានត្រៀមខ្លួន និងយល់ព្រមលះបង់សេរីភាពផ្ទាល់ខ្លួនហើយ ហើយចាប់ផ្ដើមគ្រួសារមួយ ដើម្បីបន្តដំណើរទៅថ្ងៃមុខ យើងព្រមទុកការសប្បាយចោលមួយឡែក ដើម្បីស្វែងរក សុភមង្គលរួមមួយជាមួយគ្នាយ៉ាងពិតប្រាកដ។

ការដើរលេង ស៊ីចាយ ខ្ជះខ្ជាយ ធ្វើបាន លុះត្រាតែអ្នកនៅលីវ តែបើអ្នកមានគ្រួសារហើយ ធ្វើបែបនេះ វាមិនផ្ដល់ផលល្អសម្រាប់ជីវិតគូនោះទេ៕

ការផ្សាយពាណិជ្ជកម្ម

108194165_911294952679551_1337755421560705424_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម