របស់ ៥ យ៉ាងដែលអ្នកមិនគួរទិញ ប្រសិនបើសេដ្ឋកិច្ចរបស់អ្នកមិនទាន់រឹងមាំ

Cover Copy
ការផ្សាយពាណិជ្ជកម្ម

អ្នកមិនគួរទិញរបស់ទាំង《 ៥ 》យ៉ាងនេះទេ ប្រសិនបើ សេដ្ឋកិច្ចមិនទាន់រឹងមាំ ប៉ុន្តែមានមនុស្សជាច្រើនបានទិញវារួចហើយ។

Cover Copy
រូបភាពដំណាង

១. អត់មានលុយ ប៉ុន្តែទៅទិញផ្ទះបង់រំលស់

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកជាក្រុមអ្នកធ្វើការយកប្រាក់ខែ ហើយប្រាក់សន្សំរបស់មនុស្សពីរ បីជំនាន់ក្នុងគ្រួសាររបស់អ្នក បានត្រឹមតែបង់ដំណាក់កាលដំបូងប៉ុណ្ណោះ ហើយរាល់ខែត្រូវប្រឹងស៊ីអត់ស៊ីឃ្លានដើម្បីតែបង្គ្រប់ថ្លៃបង់ផ្ទះរាល់ខែ បន្ទាប់មកអ្នកធ្វើការមិនហ៊ានឈប់ទេ បើឈប់ធ្វើការចេញរកស៊ី អ្នកមិនហ៊ានប្រថុយគ្រោះថ្នាក់ទៀត ពេលវេលាយូរទៅ នឹងធ្វើឱ្យអ្នកស្ពឹកស្រពន់លែងហ៊ានរើបម្រះ វានឹងបំផ្លាញស្មារតីប្រយុទ្ធរបស់អ្នកអស់រលីងគ្មានសល់។

មនុស្សដល់វ័យកណ្តាលហើយ មានឪពុកម្តាយត្រូវមើលថែ មានកូនត្រូវចិញ្ចឹនបីបាច់ ហើយលទ្ធិភាពដែលអាចទប់ស្កាត់គ្រោះថ្នាក់នៅមានកម្រិតទាបទៀត អ្នកមិនហ៊ានសម្រេចចិត្តធ្វើអ្វីផ្តេសផ្តាសដើម្បីកែប្រែស្ថានភាពបច្ចប្បុន្ននេះទេ មានតែទៅធ្វើការដោយស្មោះត្រង់ មិនហ៊ានហក់លោត ដូច្នេះហើយទើបពេលខ្លះក៏អាចដួលរំលំបានដោយងាយបំផុត។

ការផ្សាយពាណិជ្ជកម្ម
Cb090336026ee782e470d78abc1e2aea
រូបភាពដំណាង

២. ទិញរថយន្តដែលថ្លៃហួសសមត្ថភាពរបស់ខ្លួន

តាមពិតអ្នកណាៗក៏ដឹងដែរ រថយន្ត គឺជាសម្ភារៈប្រើប្រាស់ ត្រូវចំណាយលុយ។ ទិញរថយន្តងាយ ចិញ្ចឹមរថយន្តវាពិបាក។ ស្ថិតក្នុងដំណាក់កាលហិរញ្ញវត្ថុអ្នកមិនទាន់គ្រប់គ្រាន់ ចូរកុំទិញរថយន្តទំនើបទាំងងងឹតងងុល ព្រោះតែដេញតាមភាពហ៉ឺហាឥតប្រយោជន៍នេះ។

ការផ្សាយពាណិជ្ជកម្ម

៣. ចំណាយលុយទិញគ្រឿងអេឡិចត្រូនិចថ្លៃៗ

របស់អស់នេះកាន់តែទំនើប ថ្លៃ ការដូរសេរីកាន់តែលឿន ថាមិនត្រូវឆ្នាំនេះទិញទាន់សេរី ដល់ឆ្នាំក្រោយតម្លៃអាចធ្លាក់ចុះពាក់កណ្តាលឯណោះ។

ការផ្សាយពាណិជ្ជកម្ម
Closeup Of Business Woman Hand Putting Money Into Piggy Bank For
រូបភាពដំណាង

៤. មិនទាន់មានសមត្ថភាពគ្រប់គ្រាន់កុំទាន់ទិញរបស់ ប្រេនៗប្រើ

មនុស្សជាច្រើនយល់ច្រលំថា ការប្រើកាបូបប្រេន ស្បែកជើងប្រេន មើលទៅខ្លួនឯងគឺដូចជាបុគ្គលជោគជ័យហើយ ម្នាក់ៗខំឆូតកាត់ធនាគារ ខ្ចីគេដើម្បីតែទិញរបស់អស់នេះមកប្រើ ហ៊ឺហា ហាយសូ។

ការផ្សាយពាណិជ្ជកម្ម

៥. ទិញឆ្នោត

ឱកាសនៃការត្រូវឆ្នោតរង្វាន់ធំវាមានតិចបំផុត ហើយងាយនឹងញៀនលង់ខ្លួនកាន់តែជ្រៅ ដូចនេះអ្នកមិនគួរទៅជឿចាញ់បោកនោះទេ។

ការផ្សាយពាណិជ្ជកម្ម

របស់ ៥ យ៉ាងដែលបានរៀបរាប់ខាងលើនេះ អ្នកមានគេមិនងាយនឹងទិញវានោះទេ ព្រោះគេដឹងច្បាស់ថាលុយពិបាករក ចង់បានជីវិតស្តុកស្តម្ភលុះត្រាណាចេះបង្កើនចំណូលឱ្យបានខ្ពស់ មិនមែនចាយវាយខ្ជះខ្ជាយឱ្យគេមើលមកថាខ្លួនជាអ្នកមាននោះទេ … តើអ្នកយល់ទេ?

អត្ថបទបកប្រែដោយ ៖ សុខ គឹមទៀវ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម