ជឿទេថា មនុស្សដែលធ្លាប់មានអតីតមិនល្អ បែរជាបានជួបគូជីវិត ឬដៃគូជីវិតដ៏ល្អទៅថ្ងៃមុខ?

ជឿទេថា មនុស្សដែលធ្លាប់មានអតីតមិនល្អ បែរជាបានជួបគូជីវិត ឬដៃគូជីវិតដ៏ល្អទៅថ្ងៃមុខ?
ការផ្សាយពាណិជ្ជកម្ម

មនុស្សភាគច្រើនដែលធ្លាប់បែកបាក់ស្នេហា រមែងមិនជឿជាក់លើស្នេហាពិតឡើយ ហើយក៏រឹតតែមិនដែលនឹងចង់មានស្នេហាម្ដងទៀត។

មនុស្សដែលធ្លាប់ធ្វើខ្លួនផ្ដេសផ្ដាស ធ្លាប់មានប្រវត្តិមិនល្អ ធ្លាប់បង្កឱ្យខ្លួនឯងមានស្លាកស្នាម ឬឈ្មោះមិនប្រសើរ តែបែរជាគេមានសំណាង បានជួយដៃគូជីវិតដ៏ល្អទៅថ្ងៃមុខ តើអ្នកជឿទេ?

ការផ្សាយពាណិជ្ជកម្ម

ជឿទេថា មនុស្សដែលធ្លាប់មានអតីតមិនល្អ បែរជាបានជួបគូជីវិត ឬដៃគូជីវិតដ៏ល្អទៅថ្ងៃមុខ?

ជាការពិត មានមនុស្សតិចណាស់ដែលជឿលើរឿងមួយនេះ គេគិតថាវាមិនអាចទេ មនុស្សធ្លាប់មានប្រវត្តិជីវិតមិនល្អ គេគ្មានសំណាងបានជួបដៃគូជីវិតល្អនោះឡើយ ជាពិសេស

ការផ្សាយពាណិជ្ជកម្ម

គឺមនុស្សដែលធ្លាប់បែកបាក់ស្នេហា ធ្លាប់មានគ្រួសារ មានប្ដីមានប្រពន្ធម្ដង ឬពីរ បីដង គេមិនអាចបានជួបមនុស្សល្អ ឬស្រឡាញ់គេពិតនោះទេ ព្រោះពាក្យថា អតីតកាល ជាហេតុនាំឱ្យអ្នកក្រោយមានចិត្ត គិតរើសអើងស្អប់ខ្ពើមគេ។

ប៉ុន្តែជាក់ស្ដែង តាមដែលបានឃើញកន្លងមក មនុស្សដែលធ្លាប់ឆ្លងកាត់ស្នេហាបាក់បែក ធ្លាប់ទឹកភ្នែកជោកខ្លួនប្រាណ គឺច្រើនតែបានជួបស្នេហ៍ពិត និងមនុស្សល្អបំផុតនៅពេលក្រោយ។

ការផ្សាយពាណិជ្ជកម្ម

ដូចអ្នកខ្លះ ធ្លាប់មានគ្រួសារម្ដង ពីរដងរួចទៅហើយ តែគេបែរជាមានសំណាង បានជួបគូជីវិតនៅកំលោះ ឬនៅក្រមុំ ហើយជាមនុស្សដ៏ល្អ សក្តិសមនឹងគេថែមទៀតផង ជឿ ឬមិនជឿ ទាល់តែអ្នកធ្លាប់ឆ្លងកាត់ទើបច្បាស់ក្នុងចិត្ត។

ជឿថា មនុស្សល្អពិតប្រាកដ គេនឹងមិនជួបរឿងជូរចត់ដល់ផុតដង្ហើមនោះឡើយ យ៉ាងណាក៏ដោយ ទេវតាមិនអាត្មានិយម ធ្វើបាបគេនោះទេ យ៉ាងណា ក៏គេនៅតែអាចមានសំណាងបានជួបមនុស្សល្អ មនុស្សដែលសក្តិសម មនុស្សដែលជាដៃគូពិតក្នុងជីវិតគេមិនខាន។

ការផ្សាយពាណិជ្ជកម្ម

ជឿលើសេចក្ដីល្អ ជឿលើសេចក្ដីស្រឡាញ់ពិត ជឿលើភាពស្មោះត្រង់ គង់តែនាំអ្នកឱ្យជួបតែរឿងល្អៗ និងមនុស្សល្អៗមិនខានឡើយ៕

62198729_2335331970123600_1187434212530061312_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
62256087_2335332026790261_8538812150326493184_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖​ ភី អេច
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម