ហេតុអ្វី! មនុស្សបច្ចុប្បន្នមួយចំនួនឃោឃៅ មិនសូវមានចិត្តមេត្តាក្នុងខ្លួនសោះ តើជាកំហុសរបស់អ្នកណា?

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ដូចដែលបានឃើញហើយថា បច្ចុប្បន្ន នៅក្នុងសង្គមយើងនេះ ហាក់មានរឿងប្លែកៗ និងគួរឱ្យខ្លាចកើតឡើងច្រើនណាស់ មនុស្សខ្វះការអប់រំផ្លូវចិត្ត មនុស្សខ្វះការគ្រប់គ្រងផ្នែកគំនិត មនុស្សខ្លះ គិតតែចង់មានចង់បាន រហូតដល់ភ្លេចសេចក្ដីល្អ និងភាពត្រឹមត្រូវ មនុស្សខ្លះគុំកួន យកគំនុំមកទុកក្នុងចិត្ត បង្កឱ្យខ្លួនឯងស្ទើរតែក្លាយទៅជាមនុស្សដែលមានសតិមិនគ្រប់ ក្លាយជាមនុស្សមានបញ្ហាផ្លូវចិត្ត ដូចមនុស្សរោគចិត្ត ហើយក៏ចិត្តដាច់។ សួរថា តើកំហុសអ្នកណា? មកពីមនុស្សជុំវិញ ឬមកពីបុគ្គលខ្លួនឯង? បើមនុស្សខ្លះ មិនស្គាល់សូម្បីតែសាច់ញាតិ បងប្អូន ឬសូម្បីតែអ្នកមានគុណខ្លួនឯង ក៏អាចធ្វើបាប ឬបំផ្លាញបានដែរ។

Cover Copy
រូបភាពដំណាង

ជាការពិតណាស់ អាចនិយាយបានថា មកពីសង្គមមួយផ្នែក ផ្គួបផ្សំនឹងចិត្តគំនិតរបស់បុគ្គលផ្ទាល់មួយផ្នែករួមបញ្ជូលគ្នា ហើយក៏មានចំណុចមួយចំនួនទៀដែលជាហេតុជម្រុញឱ្យមនុស្សមានចិត្តគំនិតឃោឃៅបែបហ្នឹង។

ការផ្សាយពាណិជ្ជកម្ម

១. ភាពអាត្មានិយមរបស់បុគ្គល

3 1G209164229

ការផ្សាយពាណិជ្ជកម្ម

ភាពអាត្មានិយម ធ្វើឱ្យមនុស្សលែងខ្វល់ពីអ្នកណាទាំងអស់ក្រៅតែពីខ្លួនឯង ធ្វើយ៉ាងណាឱ្យតែខ្លួនបានល្អលើសគេ ខ្លាចថាខ្លួននេះចាញ់សត្រូវ ឬអន់ជាងសត្រូវ ហេតុនេះហើយ ទើបធ្វើឱ្យមនុស្សកើតចិត្តកំណាច លែងខ្វល់ល្អអាក្រក់ ខុស ឬត្រូវ។

២. បុគ្គលមានប្រជាប្រិយភាពផ្សព្វផ្សាយតែមហិច្ឆតា

ការផ្សាយពាណិជ្ជកម្ម

9487 Hxhyium9415301

បច្ចុប្បន្ន ក្នុងសង្គមយើងនេះ ហាក់មានមនុស្សជោគជ័យច្រើនណាស់ ហើយសុទ្ធតែមានប្រជាប្រិយភាព បុគ្គលទាំងនេះ គឺជាអ្នកសាបព្រោះមួយផ្នែក ព្រោះភាពជោគជ័យរបស់គេ បង្ហាញឱ្យមនុស្សជាច្រើនព្យាយាមស្ដាប់ និងត្រាប់តាម … ប៉ុន្តែជារឿងដែលគួរឱ្យស្ដាយគឺ បុគ្គលទាំងនេះភាគច្រើនគឺ ផ្សព្វផ្សាយ ចែករំលែកតែរឿងមហិច្ឆតា ការចង់មានចង់បាន ការពុះពារ ដើម្បីតែភាពជោគជ័យ ជ័យជម្នះ និងសេចក្ដីលោភលន់ ចង់មានទើបមាន ចង់បានទើបបាន តែពួកគេកម្រនឹងបង្ហាញពីវិធីអប់រំចិត្ត គ្រប់គ្រងគំនិត ឱ្យផ្តោតលើសេចក្ដីល្អខ្លាំងណាស់។ មួយវិញទៀត ផ្អែកលើបុគ្គលមួយចំនួនគឺ សាបព្រោះសេចក្ដីល្អ ដើម្បីតែមុខមាត់ ឬទាញយកផលប្រយោជន៍ឱ្យគេឯងបានដឹង និងស្គាល់ខ្លួន ឬទំនិញ ជំនួញរបស់ខ្លួនតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

៣. ខ្វះការអប់រំ គ្រប់គ្រងចិត្តខ្លួនឯង

Dark 2591188_960_720

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះរវល់មមាញឹកនឹងការធ្វើការ រកស៊ី រហូតដល់ភ្លេចចំណាយពេលខ្លះដើម្បីហ្វឹកហាត់ និងអប់រំ គ្រប់គ្រងចិត្តខ្លួនឯង។ អ្នកខ្លះបែរជាគិតថា ការអប់រំ ទាល់តែស្ដាប់ធម៌ ស្ដាប់លោកទេសនា ប៉ុន្តែការពិតមិនមែនបែបហ្នឹងទេ ការអប់រំគឺស្ថិតលើយើងខ្លួនឯងជាអ្នកចាប់ផ្ដើម ចេះគ្រប់គ្រងអារម្មណ៍ក្នុងស្ថានការណ៍ណាមួយ ដែលធ្វើឱ្យចិត្តយើងពុះកញ្ច្រោល តែយើងអាចក្ដោបក្ដាប់ រម្ងាប់អារម្មណ៍ មិនជះកំហឹង នោះហើយជាការអប់រំ។

៤. យកគំនុំគុំកួនមកដាក់ពីមុខ

ការផ្សាយពាណិជ្ជកម្ម

Photo 1530107973768 581951e62d34

មនុស្សខ្លះ ចូលចិត្តប្រើកំហឹងជាដំណោះស្រាយ ពេលខ្លះខឹងក៏គុំទុក រង់ចាំឱកាស ដើម្បីចាត់ការ មនុស្សខឹងដែលគុំនេះសាហាវណាស់។ ក៏មានមនុស្សខ្លះទៀត ចូលចិត្តចេះដឹងរឿងអ្នកដទៃ ឈឺចាប់ជំនួសអ្នកដទៃ ក៏អាចបង្កជាផលអាក្រក់ឱ្យកើតឡើងបានដែរ។

ការផ្សាយពាណិជ្ជកម្ម

៥. ប្រកាន់ខ្ជាប់តែគំនិតខ្លួនឯង

មនុស្សខ្លះប្រកាន់តែគំនិត ខ្លួនត្រូវ ខ្លួនមិនខុស មិនចេះស្ដាប់សម្ដី ឬយកគំនិតអ្នកដទៃមកគិតពិចារណាទេ ដូច្នេះ ដល់ពេលអ្នកណានិយាយ ឬថាអ្វីប៉ះពាល់ដល់គេ គេប្រាកដជាបង្កជម្លោះមិនខាន ព្រោះគេគិតថា ខ្លួនគេមិនដែលខុស មានតែខ្លួនគេប៉ុណ្ណោះដែលជាម្ចាស់លើគំនិត និងចិត្តរបស់ខ្លួន ដូច្នេះ អ្នកដទៃនិយាយអីក៏មិនបានដែរ។

៦. មនុស្សជុំវិញខ្លួនជះផលអាក្រក់លើខ្លួនច្រើនពេក

3

អាចនិយាយបានថា សង្គមមនុស្ស និងគ្រប់យ៉ាងដែលបានប្រឈមមុខ វាអាក្រក់ខ្លាំងពេកសម្រាប់គេ បង្កឱ្យកើតជាបញ្ហាផ្លូវចិត្តខ្លាំង ធ្វើឱ្យគេមិនអាចមើលឃើញផ្លូវល្អប្រសើរ ទើបអារម្មណ៍មួយឆាវ អាចឱ្យគេដើរលើផ្លូវខុសមួយជីវិត ក៏អាចបំផ្លាញអ្នកជិំវិញខ្លួនផងដែរ។ ម្យ៉ាងវិញទៀត ក្នុងសង្គមបច្ចុប្បន្នរបស់យើងនេះ ក៏មានបញ្ហាគ្រឿងញៀន បា ក្លឹប កន្លែងស៊ីផឹកត្រៀបត្រា ដែលមិនមានការកំណត់ឱ្យមានព្រំដែន វាក៏ជាការពង្វក់មួយសម្រាប់មនុស្សដូចគ្នា ដូច្នេះ មនុស្សកាន់តែភ្លើតភ្លើន ឃើញតែសប្បាយហ៊ឹកហ៊ាក់ លែងចេះគិតពិចារណាអស់ហើយ។

ត្រឡប់មកវិញ មនុស្សយើង ត្រូវចេះអប់រំផ្លូវចិត្ត គ្រប់គ្រងគំនិតរបស់ខ្លួនឯងឱ្យបានល្អ ជាពិសេសគឺ រៀនរម្ងាប់អារម្មណ៍ កុំខឹងផ្ដេសផ្ដាស នោះមិនថាបរិស្ថានជុំវិញ ឬមនុស្សណាក៏ដោយ ក៏មិនអាចធ្វើឱ្យយើងនេះប៉ះទង្គិចច្រឡោតច្រឡោមខាមបានដែរ នោះទើបអាចហៅ យើងជាម្ចាស់លើចិត្តគំនិត និងជីវិតយើងយ៉ាងពិតប្រាកដ៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម