
ក្រលំបាកយ៉ាងណាក៏ដោយ តែកុំល្ងង់ល្ងិត ដាច់ខាត កុំនិយាយពាក្យទាំង ៣ នេះ
ពាក្យចាស់តែងពោលថា ក្រទ្រព្យ ក្រលុយ កុំឱ្យតែក្រចិត្ត ក្រគំនិត ក្រចំណេះ យ៉ាងមិញ មិនថាអ្នកក្រទ្រព្យ ខ្សត់ខ្សោយយ៉ាងណាទេ ដាច់ខាតកុំល្ងង់ល្ងិតបើកមាត់និយាយពាក្យទាំង ៣ នេះឱ្យសោះ។ ១. ពាក្យអវិជ្ជមាន ពេលធ្វើអ្វីមួយ កុំគិតចំណុចអវិជ្ជមានខ្លាំងពេក មិនថាធ្វើរឿងតូច ឬរឿងធំទេ អ្នកគួរយកចិត្តទុកដាក់លើអារម្មណ៍ខ្លួនឯង និងអ្នកជុំវិញខ្លួនឱ្យបានច្រើន។ ពេលមានការមិនចុះសម្រុងគ្នា កុំគ្រាន់តែបដិសេធយោបល់អ្នកដទៃ ដោយគិតថាខ្លួនឯងត្រូវឱ្យសោះ។ ត្រូវចេះគ្រប់គ្រងមាត់ឱ្យបានល្អ កុំនិយាយពាក្យពិសពុល ពុតត្បុត កុំនិយាយពាក្យជេរប្រមាថអ្នកដទៃឱ្យសោះ។ ២. ពាក្យគ្រោតគ្រាត ប្រមាថ មាក់ងាយ បុគ្គលណាដែលបើកមាត់រាល់ពេលនិយាយនូវពាក្យ…











