
គន្លឹះ ៣ អាចឱ្យយើងជួយខ្លួនឯងបាន ដោយមិនបាច់ចាំទេវតា ឬអ្នកណាមកជួយយើងឡើយ
ទោះបីក្នុងគ្រាដែលលំបាកខ្លាំងបំផុតក៏ដោយ ក៏យើងនៅតែអាចរស់នៅដោយសុខសាន្ត និងសប្បាយរីករាយ ប្រសិនបើយើងចេះជ្រើសរើសអាកប្បកិរិយា និងរបៀបរស់នៅត្រឹមត្រូវសម្រាប់ខ្លួនឯង។ ១. រឿងដំបូង ៖ រស់នៅក្នុងជីវិត កុំគិតស្មុគច្រើនពេក ធ្វើតាមធម្មជាតិទៅ ក្នុងជីវិតដ៏ខ្លីរបស់យើង មានរឿងជាច្រើនដែលយើងចង់សម្រេចបាន។ យើងចង់មានជីវិតសម្ភារៈពេញលេញ យើងចង់មានជីវិតខាងវិញ្ញាណដ៏សម្បូរបែប។ ហេតុនេះហើយ បានជាយើងគិតជានិច្ច ខ្វល់គ្រប់ពេលដើម្បីបំពេញចិត្តទាំងអស់។ ប៉ុន្តែទោះជាយើងគិតបានប៉ុន្មានក៏ដោយ ពេលខ្លះយើងធ្លាក់ចូលទៅក្នុងការបាក់ទឹកចិត្ត អស់សង្ឃឹម ព្រោះអ្វីៗមិនអាចទៅបានដូចការរំពឹងទុកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សុភមង្គល គឺដូចជាការកាន់ខ្សាច់មួយក្តាប់តូចនៅក្នុងដៃរបស់អ្នក។ យើងកាន់តែក្ដាប់ ខ្សាច់នឹងហូរចេញកាន់តែលឿន។ ប៉ុន្តែប្រសិនបើអ្នកបើកបាតដៃរបស់អ្នក ខ្សាច់នឹងនៅទីនោះជារៀងរហូត។ មានរឿងជាច្រើនក្នុងជីវិត យើងគ្រាន់តែត្រូវខំប្រឹងឱ្យអស់ពីសមត្ថភាព កុំរំពឹងច្រើនពេក…











