ហេតុផលទាំង ៧ យ៉ាង ដែលប្ដីប្រពន្ធមួយចំនួន ងាយនឹងក្បត់ផិតគ្នា ដែលគ្រប់គ្នាច្រើនតែមើលរំលង

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ហេតុផលទាំង ៧ ចំណុចនេះហើយ ដែលធ្វើឱ្យប្ដីប្រពន្ធមួយចំនួនកើតចិត្ត មានគមនិតក្បត់ផិតគ្នាដោយមិនដឹងខ្លួន ហើយនេះក៏ជាចំណុចដ៏សាមញ្ញ ដែលគ្រប់គ្នាមើលរំលង និងមិននឹកស្មានថា វានឹងកើតឡើងនោះឡើយ។

១. ព្រោះតែអស់ចិត្ត

ការផ្សាយពាណិជ្ជកម្ម

ក្នុងករណីនេះ អំពើផិតក្បត់ជាវិធីបញ្ចប់ទំនាក់ទំនង ដែលមនុស្សពីរនាក់បានដឹងច្បាស់
ក្នុងចិត្តរៀងៗខ្លួនហើយ ហើយការបញ្ចប់ដោយហេតុផលនេះ ក៏មិនធ្វើឱ្យពួកគេមានអារម្មណ៍ថាស្ដាយក្រោយនោះដែរ។

Cover Copy
រូបភាពដំណាង

២. មិនបើកចំហតម្រូវការឱ្យដៃគូបានដឹង

ការផ្សាយពាណិជ្ជកម្ម

ការចែករំលែកទស្សនៈ ឬនិយាយអំពីតម្រូវការ ចំណាប់អារម្មណ៍ របៀបរស់នៅជាដើម ក៏បង្កើនភាពសុខដុមក្នុងជីវិតប្រចាំថ្ងៃ និងក្នុងការរួមដំណេកផងដែរ។ ជាអកុសល មនុស្សជាច្រើនមិនមានជំនាញ ដើម្បីនិយាយដោយស្មោះត្រង់ និងបើកចំហនូវអ្វីដែលជាតម្រូវការរបស់ខ្លួន ទៅប្រាប់ដៃគូនោះឡើយ។ ជាលទ្ធផល ម្នាក់ក្នុងចំណោមមនុស្សពីរនាក់ ក៏ចាប់ផ្ដើមស្វែងរកការបំពេញតម្រូវការនោះជាមួយមនុស្សម្នាក់ទៀតទៅវិញ។

៣. ដៃគូម្ខាងបានក្បត់មុន

ការផ្សាយពាណិជ្ជកម្ម

នេះ​ជា​មូលហេតុ​ទូទៅ​មួយ​ ដែល​នាំ​ឱ្យ​គូស្នេហ៍​បែកបាក់​គ្នា​ដែលពេញនិយមបំផុតសព្វ​ថ្ងៃនេះ។ ភាព​មិន​ស្មោះ​ត្រង់នៃ​ផ្លូវ​ចិត្ត​ គឺ​នៅ​ពេល​សម្លឹង​មើល​អ្នក​ដទៃ​ដោយ​ចង់​បំពេញ​ចំណង់​ផ្លូវ​ភេទ​របស់​បុគ្គល។

៤. អំពើហឹង្សា

ការផ្សាយពាណិជ្ជកម្ម

ការរំលោភបំពានផ្លូវចិត្ត ឬផ្លូវកាយ គឺជាមូលហេតុចម្បងមួយនៃការលែងលះនៅក្នុងគ្រួសារជាច្រើន។ មិនដូចមូលហេតុផ្សេងទៀត នេះមិនមែនជាបញ្ហាជាមួយនឹងជម្លោះព្រោះតែមានអ្នកទីបីជ្រៀទជ្រែតនោះទេ ប៉ុន្តែជាមួយនឹងដៃគូរបស់អ្នក។ ការ​ដកខ្លួន​អ្នក​ចេញ​ពីជីវិតគូដែលមានតែអំពើហិង្សា ​គឺ​ជា​វិធី​ល្អ​បំផុត​ ដើម្បី​រក្សា​ខ្លួន​អ្នក​ឱ្យ​មាន​សុវត្ថិភាព។

១
រូបភាពដំណាង

៥. តម្រូវការមិនពេញចិត្ត

ការផ្សាយពាណិជ្ជកម្ម

តម្រូវការផ្លូវអារម្មណ៍ និងរាងកាយដែលមិនពេញចិត្ត ធ្វើឱ្យមនុស្សងាយទទួលការទាក់ទាញពីជនទី៣ ដូចជាការជួបមនុស្សដែលស្រលាញ់ យកចិត្តទុកដាក់ និងកោតសរសើរចំពោះពួកគេ ដែលទាំងអស់នេះ ពួកគេមិនធ្លាប់ទទួលបានពីដៃគូ។ មនុស្ស​ស្រី និង​បុរស​ងាយ​នឹង​ក្បត់ផិតដោយ​សារ​ពួក​គេ​មិន​អាច​បែងចែក​រវាង​ការ​កោត​សរសើរ​ពិត ឬ​គ្រាន់​តែ​ជា​ការ​លើក​សរសើរ និង​ការ​បោក​បញ្ឆោត។

៦. អស់ភាពអត់ធ្មត់ចំពោះគ្នា

ការផ្សាយពាណិជ្ជកម្ម

មនុស្ស​ជា​ច្រើន​ដែល​បាន​រៀប​ការ​ជា​យូរ​មក​ហើយ ​មាន​ការ​លំបាក​ក្នុង​ការ​ចាក​ចេញ​ពី​អាពាហ៍ពិពាហ៍។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពួក​គេ​បាន​ព្យាយាម​គ្រប់​មធ្យោបាយ ​ដើម្បី​រក្សា​ជីវិត​អាពាហ៍ពិពាហ៍ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ខ្លាំង​ឡើយ។ ពួកគេបានព្យាយាមបន្តទំនាក់ទំនងរបស់ពួកគេ ប៉ុន្តែដៃគូហាក់ដូចជាមិនមានចលនាអ្វីទាំងអស់។ គេ​នឹង​ឃើញ​ថា​ការ​ខិត​ខំ​ទាំង​អស់​មាន​តែ​ម្ខាង។ ចាប់ពីពេលនោះមក រាល់ការមិនចុះសម្រុងគ្នាបន្តិចបន្តួច នាំឱ្យមានអារម្មណ៍មើលងាយ និងអាក់អន់ចិត្ត រហូតដល់ថ្ងៃមួយពួកគេភ្ញាក់ពីដំណេក ហើយសម្រេចចិត្តថា វាដល់ពេលសម្រាប់ពួកគេរស់នៅក្នុងជីវិតផ្សេងគ្នាហើយ។

៧. ហិរញ្ញវត្ថុ

លុយតែងតែជាបញ្ហាតានតឹងបំផុតក្នុងជីវិតអាពាហ៍ពិពាហ៍។ ការខ្វែងគំនិតគ្នាផ្នែកហិរញ្ញវត្ថុ ធ្វើឱ្យអ្វីៗកាន់តែស្មុគស្មាញ។ អ្នកខ្លះគិតថាប្តី ឬប្រពន្ធចំណាយច្រើនពេក អ្នកខ្លះអន់ចិត្តដោយសារដៃគូរកចំណូលមិនបានច្រើនដូចការរំពឹងទុក អ្នកខ្លះទៀតមានបំណុល ឬមិនអាចសម្រុះសម្រួលពីរបៀបចាយលុយ មួយណាសមហេតុផល។ យូរៗទៅ ភាពតានតឹងកាន់តែលើសលប់ ដែលនាំទៅដល់ការបែកបាក់ក្នុងអាពាហ៍ពិពាហ៍៕

ការផ្សាយពាណិជ្ជកម្ម