ចាំមនុស្ស៤ប្រភេទនេះទុក! ពួកគេនឹងមិនដែលទុកអ្នកនៅក្នុងចិត្តគេឡើយ ដុច្នេះហើយ កុំទៅសុំជំនួយពីគេអី

1
ការផ្សាយពាណិជ្ជកម្ម

ទន្លេ តែងតែមានផ្នែកមួយ ចំណែកមនុស្សក៏ដូចគ្នា គឺមានរបៀបរស់នៅតាមបែបក្នុងពិភពលោករបស់ពួកគេ ប៉ុន្តែពេលខ្លះពិបាកដឹងថា អ្នកណាស្មោះត្រង់ជាមួយអ្នកណាពិតប្រាកដខ្លាំងណាស់។ ដូច្នេះ មានមនុស្ស៤ប្រភេទខាងក្រោមនេះ ដែលអ្នកគួរតែចងចាំទុក គេអាចនឹងមិនដែលទុកអ្នកជាសត្រូវទេ ប៉ុន្តែពួកគេ មិនដែលទុកអ្នកនៅក្នុងចិត្តគេឡើយ ក៏មានន័យថា គេមិនដែលខ្វល់ពីអ្នកនោះឡើយ។

១. មិត្តភក្តិក្នុងសង្គម

ការផ្សាយពាណិជ្ជកម្ម

មនុស្សគ្រប់រូប មានមិត្តភក្តិពីរបីនាក់ដែលជាធម្មតាពួកគេលេចមុខតែនៅក្នុងការជួបជុំ និងកិច្ចប្រជុំអាជីវកម្មប៉ុណ្ណោះ។ នៅក្នុងពិធីជប់លៀងនោះ មានភាពអ៊ូអរដោយមានប្រុសស្រីជាច្រើន ដែលរាក់ទាក់គ្នា ប៉ុន្តែនៅពេលអ្នកមានបញ្ហា ពួកគេទាំងអស់នោះ មិនដែលលេចមុខចេញមកទេ។

នោះហើយជាមូលហេតុដែលយើងត្រូវចងចាំ ស្រី ស្រា មិត្តភក្តិ ដែលលេចមុខតែពេលរីករាយ អ្នកមិនគួរសេពគប់មនុស្សប្រភេទនោះទេ ត្រូវចងចាំថា មានមិត្តរួមចិត្តតែមួយនៅក្នុងជីវិតរបស់អ្នក ដែលហ៊ាននៅក្បែរអ្នក មិនថាពិបាក ជួបទុក្ខបែបណា ក៏គេមិនដែលបាត់មុខឡើយ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 09 03 At 9.42.31 AM

២. សាច់ញាតិខ្លះ

ការផ្សាយពាណិជ្ជកម្ម

នៅពេលអ្នកមានទ្រព្យសម្បត្តិ សាច់ញាតិនឹងមករកអ្នក ប៉ុន្តែនៅពេលអ្នកមានបញ្ហាមនុស្សទាំងនោះនឹងផ្តាច់ទំនាក់ទំនងជាមួយអ្នកភ្លាមៗ។ ជាងនេះទៅទៀត សាច់ញាតិខ្លះ មិនដែលលេចមុខចេញមកជួយយើងទេ មានតែនិយាយដើមយើង និងគ្រួសារយើងថែមតែប៉ុណ្ណោះ។

៣. មិត្តរួមថ្នាក់ចាស់

ការផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីចេញពីសាលា យើងនឹងមានការងារផ្ទាល់ខ្លួន និងជីវិតផ្ទាល់ខ្លួន។ មានមិត្តខ្លះក្លាយជាអ្នកមាន ហើយក៏មានមិត្តខ្លះ ក្លាយជាអ្នកក្រ។ នៅពេលនោះ ប្រសិនបើមានមនុស្សដែលចង់សុំជំនួយនោះវាពិតជាពិបាកខ្លាំងណាស់។

ប៉ុន្តែការពិត គឺថាមនុស្សជាច្រើនដែលមករកមិត្តរួមថ្នាក់ចាស់ ដើម្បីសុំជំនួយក៏ត្រូវបានបដិសេធភ្លាមៗដែរ។ ប៉ុន្តែកុំសោកស្តាយ ដែលត្រូវពួកគេបដិសេធ ព្រោះវាជារឿងធម្មតាទេ ដែលមិត្តចាស់ៗ គេមិនអាចនឹងជួយយើងបានឡើយ ព្រោះយើងមិនមែនជាមនុស្សដែលស្ថិតក្នុងការយកចិត្តទុកដាក់របស់គេ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 09 03 At 9.42.38 AM

៤. អតីតគូស្នេហ៍

ការផ្សាយពាណិជ្ជកម្ម

ក៏មានមនុស្សដែលស្រលាញ់មនុស្សតែម្នាក់ពេញមួយជីវិតរបស់ពួកគេ ហើយបន្ទាប់មកក៏រៀបការ ប៉ុន្តែក៏មានមនុស្សដែលមិនដូចបំណងដែរ ដែលត្រូវបែកគ្នា ហើយក្លាយទៅជាអតីតគូស្នេហ៍តែប៉ុណ្ណោះ។

ប៉ុន្តែមិនថាអ្នកបែកបាក់គ្នាដោយហេតុផលណានោះឡើយ វានៅតែជាទំនាក់ទំនង ដែលបានស្លាប់បាត់ទៅហើយ ។ ទំនាក់ទំនងគឺ “ស្លាប់” បន្ទាប់មកមនុស្សពីរនាក់មិនគួរមាននៅក្នុងជីវិតរបស់គ្នាទៅវិញទៅមកទៀតទេ កុំគិតអំពីទំនាក់ទំនង ឬសូម្បីតែសុំជំនួយក្នុងគ្រាលំបាក ព្រោះគូស្នេហ៍ចាស់ មិនអាចនៅរ៉ាប់រងកាតព្វកិច្ច ចំពោះជីវិតយើងបន្តទៀតនោះឡើយ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម