ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

ត្រៀមៗ សួនទឹកធំជាងគេបង្អស់នៅកម្ពុជា ​ជិតបើកដំណើរការហើយ គឺនៅក្នុងខែក្រោយនេះតើ!
សង្គម

ត្រៀមៗ សួនទឹកធំជាងគេបង្អស់នៅកម្ពុជា ​ជិតបើកដំណើរការហើយ គឺនៅក្នុងខែក្រោយនេះតើ!

ភ្នំពេញ៖ ថ្មីៗនេះ សួនទឹកកម្សាន្តដ៏ធំមួយកន្លែង បាននឹងកំពុងតែសាងសង់ជិតរួចរាល់ ហើយគ្រោងនឹងបើកឱ្យចូលលេង​សាកល្បង​នៅខែ កក្កដា ឆ្នាំ ២០១៩នេះ បន្ទាប់មក​នឹងបើក​ដំណើរការ​ជាផ្លូវការ​ឱ្យចូលលេង​កម្សាន្ដ​នៅដើម​ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខ។ សួនទឹកកម្សាន្ដនេះមានឈ្មោះថា «  ហ្គាដិន ស៊ីធី វ៉តធើផាក »  ត្រូវបានគេដឹងថានឹងក្លាយទៅជាសួនទឹកធំជាងគេបង្អស់នៅកម្ពុជា ​ដោយទីតាំង​សាងសង់​នៅ​ក្បែរ​គ្នា​នឹង​សួន​សត្វ​ «​ ភ្នំពេញ សាហ្វារី » ។ ​សួន​ទឹក​កម្សាន្ត​នេះមាន​កន្លែង​សំខាន់ៗ ដូចជា សមុទ្រ​សិប្បនិម្មិត ដែល​ទឹក​រលក​កម្ពស់​៣​ម៉ែត្រ​កន្លះ ទឹក​ជ្រោះ​ធ្លាក់​ដ៏​ស្រស់​ស្អាត កន្លែង​រំអិល​ទឹក​ខ្ពស់ ទឹករាំ​តាម​ចង្វាក់​ភ្លេង កន្លែង​ក្មេង​លេង​ និង​កន្លែង​លេងសប្បាយៗសំខាន់ៗ​ជាច្រើនផ្សេង​ទៀតផងដែរ។ បន្ថែមពីនេះ សួន​ទឹក​កម្សាន្តនេះ…

អាថ៌កំបាំងងាយៗទាំងនេះសោះ បានជាស្រីៗ និងតារាកូរ៉េសុទ្ធតែមានផ្ទៃមុខស្អាត ស រលោងម៉ដ្ឋខៃ
សង្គម

អាថ៌កំបាំងងាយៗទាំងនេះសោះ បានជាស្រីៗ និងតារាកូរ៉េសុទ្ធតែមានផ្ទៃមុខស្អាត ស រលោងម៉ដ្ឋខៃ

មិនថាតែតារាកូរ៉េទេ បុរស និងនារីកូរ៉េភាគច្រើនសុទ្ធតែមានស្បែកមុខ ស ស្អាត រលោង ម៉ដ្ឋគួរឱ្យច្រណែនតែម្តង។ អ្នកខ្លះយល់ថា ជនជាតិកូរ៉េស្អាត មកពីកត្តាតំណពូជ និងអ្នកខ្លះក៏យល់ថាមកពីឥទ្ធិពលនៃគ្រឿងសម្អាងល្អ និងគុណភាពជាដើម។ ជនជាតិកូរ៉េក៏មិនខុសពីជនជាតិផ្សេងៗប៉ុន្មានដែរ ក្រៅពីគ្រឿងតុបតែងសម្រាប់រូបសម្រស់ខាងក្រៅបានមួយឆាវៗ ការពិតទៅជនជាតិកូរ៉េ មានអាថ៌កំបាំងមួយចំនួនក្នុងការថែទាំងសម្រស់ដែលអ្នកមិនធ្លាប់ដឹង។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីអាថ៌កំបាំងថែរក្សាសម្រស់របស់ជនជាតិកូរ៉េដែលមានដូចជា៖ ១. ១០វិនាទី ដើម្បីភាពស្រស់ស្អាត ដើម្បីសម្អាតស្បែកមុខឱ្យស្រស់ស្អាត មានសុខភាពល្អ និងស្រស់ថ្លាបន្ថែម ក្រោយពីងូតទឹក ជនជាតិកូរ៉េទាំងប្រុសទាំងស្រី ចំណាយពេល ១០វិនាទី ដើម្បីធ្វើការលាបក្រែម និងម៉ាស្សាផ្តល់សំណើមលើផ្ទៃមុខបន្ថែម។ លទ្ធផល៖ ក្រោយពេលងូតទឹករួច រន្ធញើសនឹងបើក ដូច្នេះការលាបផលិតផលនឹងចូលទៅបញ្ជ្រាបក្នុងស្បែកមុខបានល្អ…

«១០ឆ្នាំមានប៉ុន្មានដងសម្រាប់ជីវិតគូ និងគ្រួសារនីមួយ?… ស្រលាញ់គ្នាឱ្យដូចគ្រាជួបគ្នាដំបូង» លោក ជា វណ្ណារិទ្ធ បង្ហោះរូបភាព និងសារផ្អែមល្ហែមជាមួយគ្រួសារ គួរឱ្យរំភើបមែនទែន!
សង្គម

«១០ឆ្នាំមានប៉ុន្មានដងសម្រាប់ជីវិតគូ និងគ្រួសារនីមួយ?… ស្រលាញ់គ្នាឱ្យដូចគ្រាជួបគ្នាដំបូង» លោក ជា វណ្ណារិទ្ធ បង្ហោះរូបភាព និងសារផ្អែមល្ហែមជាមួយគ្រួសារ គួរឱ្យរំភើបមែនទែន!

សៀមរាប៖ តារាសម្ដែង និងពិធីកររូបសង្ហា លោក ជា វណ្ណារិទ្ធិ តែងត្រូវបានគេសសើរថា ជាតារាដែលតែងបង្ហាញពីជីវិតគូស្នេហ៍ និងមានភាពល្អូកល្អើនជាងគេ ខណៈពេលនេះចំណងអាពាហ៍ពិពាហ៍របស់ លោកនិងភរិយា ទទួលបានចំណងដៃកូនប្រុសពីរនាក់ ដ៏គួរឱ្យស្រលាញ់ហើយក្ដី។ កាលពីម្សិលមិញ លោក ជា វណ្ណារិទ្ធ​ បានបង្ហោះសារមួយឃ្លា អមជាមួយរូបថតជាមួយភរិយា និងកូនៗរបស់លោក ដោយអត្ថន័យសារនោះគឺ « 10ឆ្នាំមានប៉ុន្មានដងទៀតសម្រាប់ជីវិតគូ និង​គ្រួសារនីមួយៗ ? នៅជាមួយគ្នា ១០ឆ្នាំប៉ុន្មានដងទៀតជារឿងមួយសំខាន់តែយើងមិនអាចដឹងច្បាស់ អ្វីដែលច្បាស់មិនប្រែប្រួលគឺបងស្រលាញ់អូន ស្រលាញ់កូន 👨‍👩‍👦‍👦 ផ្តល់ពេលវេលាអោយគ្នា ទៅវិញទៅមកជារឿងដ៏ល្អបំផុត ចំណាយពេលវេលាជាមួយគ្នាអោយដូចគ្រាជួបគ្នាដំបូង ទើបក្តីស្រលាញ់មិនសាបសូន្យ 😍»។ …

ពិតជាកម្រមានណាស់! មានទឹកចិត្តល្អ មេត្តាពិតមែន រ៉ឺម៉កបើកប៉ះឡាន មិនទារសំណងហើយ ថែមទាំងផ្ដល់ដំបូន្មានល្អៗឱ្យទៀត
សង្គម

ពិតជាកម្រមានណាស់! មានទឹកចិត្តល្អ មេត្តាពិតមែន រ៉ឺម៉កបើកប៉ះឡាន មិនទារសំណងហើយ ថែមទាំងផ្ដល់ដំបូន្មានល្អៗឱ្យទៀត

គេថាមនុស្សមានប៉ុនណា ក៏មិនស្មើនឹងមានទឹកចិត្ត សន្ដានចិត្តល្អ មានមេត្តានោះឡើយ យ៉ាងណាមិញ បងប្រុសម្នាក់ដែលមានអាខោនហ្វេសប៊ុគឈ្មោះ ស្អែក ស្លាប់ ពិតជាមានទឹកចិត្តល្អកម្ររកបានណាស់ ត្រុវបានរ៉ឺម៉កម៉ូតូបើកៀនឡានគាត់ហើយ គាត់បែរជានិយាយពាក្យល្អៗ ត្រជាក់ជាមួយ ជាដំបូន្មាន បងប្រុសថែមទាំងរំពឹងថា នឹងមិនមានលើកក្រោយទៀតទេ រឿងគ្រោះថ្នាក់គ្មានអ្នកណាមើលឃើញឡើយ តែគ្រោះថ្នាក់ខ្លះ វាកើតពីការធ្វេប្រហែសរបស់យើងខ្លួនឯង។ យ៉ាងណាមិញ បងប្រុសម្ចាស់គណនីហ្វេសប៊ុក ស្អែក ស្លាប់ បានសរសេររៀបរាប់ ភ្ជាប់ជាមួយរួបច្រើនសន្លឹកថា ” បង​មិន​ចង់​បាន​លុយ​សំណង​របស់​ប្អូន​ទេ​ ប៉ុន្តែ​បង​ចង់​បាន​ ការ​ទទួល​ខុសត្រូវ​ ក្នុង​ការ​បេីក​បររបស់ប្អូនទៅ ថ្ងៃ​មុខ​ទៀត​ ការ​គ្រោះ​ថ្នាក់​នេះ​ មិន​ប៉ះពាល់​…

ពិតជាពិធីសិរីមង្គលមែន ថ្ងៃមង្គលការក្មួយស្រីរបស់ លោក ឧកញ៉ា លីម ប៊ុនណា ក៏ទទួលពិសា នំបញ្ចុកសន្តិភាពដែរ
សង្គម

ពិតជាពិធីសិរីមង្គលមែន ថ្ងៃមង្គលការក្មួយស្រីរបស់ លោក ឧកញ៉ា លីម ប៊ុនណា ក៏ទទួលពិសា នំបញ្ចុកសន្តិភាពដែរ

ភ្នំពេញ៖ នំបញ្ចុកគឺជាអាហារខ្មែរជាយូរលង់មកហើយ ​ដែលប្រជាជនខ្មែរនិយមធ្វើទទួលទានជួបជុំគ្នា ញាតិមិត្ត និងបងប្អុនជាដើម។ ពិសេស និងកាន់តែប្លែកនោះ ​ដើម្បិរក្សាទំនៀមទំលាប់ខ្មែរដ៏ថ្លៃថ្លា  នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៩ នេះ  មានពិធីមង្គលការមួយកន្លែងពិតជាមហាអស្ចារ្យតែម្តង  ដោយកម្មវិធីពេលព្រឹកមានទាំងការទទួលទាននំបញ្ចុកសាមគ្គីមហាគ្រួសារ ជួបជុំគ្នាដោយមានភ្ញៀវកិត្តិយស ចូលរួម យ៉ាងច្រេីនកុះករទៀតផង។  គួរឱ្យដឹងផងដែរថា ​កម្មវិធីមង្គលការដ៏ពិសេសនេះគឺធ្វើឡើងនៅក្នុងខេត្តត្បូងឃ្មុំ  ដែលជាពិធីសេរីមង្គលរបស់ក្មួយ លោក ឧកញ៉ា លឹម ប៊ុណ្ណា និងលោក ជំទាវ ថុង ធីដា ៕  

«លេងសើចផ្លូវអារម្មណ៍» បទចម្រៀងដំបូងពីកញ្ញា ពេជ្រ សូលីកា ក្នុងផលិតកម្មរស្មីហង្សមាស អត្ថន័យចាក់ដោតមែនទែន! (មានវីដេអូ)
សម្រង់

«លេងសើចផ្លូវអារម្មណ៍» បទចម្រៀងដំបូងពីកញ្ញា ពេជ្រ សូលីកា ក្នុងផលិតកម្មរស្មីហង្សមាស អត្ថន័យចាក់ដោតមែនទែន! (មានវីដេអូ)

ភ្នំពេញ៖ ក្រោយពេលប្រកាសជាផ្លូវការនូវវត្តមានរបស់តារាចម្រៀងស្រស់ស្អាតកញ្ញា ពេជ្រ សូលីកា ក្នុងផលិតកម្មរស្មីហង្សមាស កាលពីថ្ងៃមិញមក មុននេះបន្តិចផលិតកម្មរស្មីហង្សមាស បានបង្ហោះបទចម្រៀងដំបូងរបស់នាងហើយ។ «លេងសើចផ្លូវអារម្មណ៍» ជាបទចម្រៀងដំបូងរបស់តារាចម្រៀងស្រស់ស្អាតរូបនេះ​ ក្រោមស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយលោក អ៊ីនុ និងនិពន្ធបទភ្លេងដោយលោក ចក់។ បទចម្រៀង លេងសើចផ្លូវអារម្មណ៍ ជាសំនៀងខូចចិត្តពីនារីម្នាក់ ដែលថ្លែងពីអារម្មណ៍ខូចចិត្ត នឹងមនុស្សដែលខ្លួនស្រលាញ់។   តោះកុំចាំយូរ​ចូលស្ដាប់បទចម្រៀងដំបូងរបស់កញ្ញា ពេជ្រ សូលីកាទាំងអស់គ្នា៖

Wow! ស្ងាត់ៗហង្សមាស ប្រកាសតារាចម្រៀងថ្មី កញ្ញា ពេជ្រ សូលីកា និងត្រៀមបង្ហាញបទចម្រៀងដំបូងយប់នេះ!
សង្គម

Wow! ស្ងាត់ៗហង្សមាស ប្រកាសតារាចម្រៀងថ្មី កញ្ញា ពេជ្រ សូលីកា និងត្រៀមបង្ហាញបទចម្រៀងដំបូងយប់នេះ!

ភ្នំពេញ៖ តារាចម្រៀងស្រីស្រស់ស្អាត ដៃគូស័ក្តិសមជាងគេរបស់បុរសសង្ហា លោកនីកូ កញ្ញា ពេជ្រ សូលីកា ក្រោយស្ងប់ស្ងាត់ពីសិល្បៈចម្រៀងមួយរយៈ បានប្រកាសក្លាយជាតារាចម្រៀងផ្លូវការ ប្រចាំផលិតកម្មរស្មីហង្សមាសហើយ។ កញ្ញា ពេជ្រ សូលីកា ជាតារាចម្រៀង ដែលគេតែងនិយាយថា កញ្ញាជាដៃគូដ៏ល្អឥតខ្ចោះជាមួយលោក នីកូ តាំងពីចាប់ដៃគូគ្នាដំបូង ហើយបទចម្រៀងពីរោះៗ និងសាច់រឿងចាក់ដោតពីពួកគេទាំងពីរបានចេញ​នៅក្នុងផលិតកម្មចាស់​សុទ្ធតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ថ្ងៃនេះ ផលិតកម្មរស្មីហង្សមាស បានប្រកាសពីសមាសភាពតារាចម្រៀងថ្មីរបស់ខ្លួន តាមរយៈវីដេអូ ដែលកញ្ញាពេជ្រ សូលីកា ប្រកាសថា កញ្ញាបានក្លាយជាតារាចម្រៀងកុងត្រាថ្មី នៃផលិតកម្មនេះ នឹងត្រៀមមានបទចម្រៀងដែលនឹងចេញផ្សាយនៅយប់នេះទៀតផង។ គួរបញ្ជាក់ផងដែរថា កញ្ញា…

ចង់ខ្មាសទីងមោង! ទីងមោងសម័យ ២០១៩ សម្រស់ស្អាតប្លែកជាងមនុស្សទៅទៀត
សង្គម

ចង់ខ្មាសទីងមោង! ទីងមោងសម័យ ២០១៩ សម្រស់ស្អាតប្លែកជាងមនុស្សទៅទៀត

បើយើងរម្លឹកទៅដល់អតីតកាល ក្មេងៗខ្លះកាលពីសម័យមុន ប្រាកដជាខ្លាចទីងមោងដែលហែររៃអង្គាសបច្ច័យកសាងសមិទ្ធិផលផ្សេងៗតាមទីវត្តអារាម។ ទីងមោងកាលពីសម័យមុន ខ្លះមានមុខមាត់វៀច មិនគួរឱ្យបេតី ធ្វើឱ្យក្មេងៗភ័យរត់សព្វដីមិនខាន កាលណាបើបានឃើញទីងមោងហែរកាត់ភូមិ ឬហែរកាត់ផ្ទះម្តងៗ។ ដោយឡែក ឈានដល់សម័យកាលទំនើប មនុស្សគ្រប់រូបមិនថាប្រុស មិនថាស្រី ឬភេទទីប៉ុន្មានឡើយ តែងតែស្វះស្វែងរកការកែកុន ឬរក្សាសម្រស់ឱ្យស្រស់ស្អាតជាងមុន។ ប្រហែលដោយសារតែបែបនេះហើយ ទើបមានការបែកធ្លាយរូបភាពគួរឱ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ពីគណនីហ្វេសប៊ុកឈ្មោះ Davit Love Mak បានបង្ហាញអំពីទម្រង់មុខថ្មីរបស់ទីងមោងសម័យកាល ២០១៩ ដោយមានស្បែកមុខរលោង និងមុខ V ធ្មេញស្អាត និយាយរួមទៅគឺខុសពីសម័យកាល ៩០ប្លាយតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ មានអ្នកលេងហ្វេសប៊ុកខ្លះថែមទាំងសរសេរច្រណែនសម្ភស្សរបស់ទីងមោងទៀតផង។ ចង់ដឹងថា…

អាណិតស្ទើរខ្លោចចិត្ត! កូនស្រីចេញពីរៀនដើរហាលភ្លៀងជួយរើសអេតចាយម្តាយ ហើយយកភ្លើងម៉ាតបំភ្លឺសម្រាប់ធ្វើលំហាត់សាលា ឃើញហើយសង្វេកចិត្តខ្លាំង
សង្គម

អាណិតស្ទើរខ្លោចចិត្ត! កូនស្រីចេញពីរៀនដើរហាលភ្លៀងជួយរើសអេតចាយម្តាយ ហើយយកភ្លើងម៉ាតបំភ្លឺសម្រាប់ធ្វើលំហាត់សាលា ឃើញហើយសង្វេកចិត្តខ្លាំង

ភ្នំពេញ៖ រូបភាពប៉ុន្មានសន្លឹកកំពុងតែល្បីពាសពេញក្នុងបណ្តាញសង្គម ឃើញហើយខ្លាចចិត្តយ៉ាងខ្លាំង ដោយក្មេងស្រីម្នាក់មានការតស៊ូជីវិតជាមួយម្តាយមែនទែន គ្រាន់តែចេញពីរៀនភ្លាម មកជួយរើសអេតចាយម្តាយ ដែលកំពុងតែមានជីវភាពក្រលំបាក រហូតទទួលបានការសរសើរ និងអាណិតពីមហាជន។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Mss Vatey បានបង្ហោះរូបភាព និងអត្ថន័យយ៉ាងរំជួលចិត្តថា៖ « អានិតខ្លោចចិត្ត កូនស្រី ចេញពីរៀនដើរហាលភ្លៀង រើសអេតចាយជាមួយម្តាយ សំដី ចរិក ល្អណាស់កូននឹង ពេលខ្លះ ម្តាយដើរហត់ អង្គុយមុខម៉ាតគេ បញ្ចុកបាយកូន កូនកត់អក្សរ មីងសង្ឃឹមថា តិចទៀត ក្មួយ នឹងល្អប្រសើរជាងនេះ មីងអាយុច្រើន មីងមិនដែលស្គាល់លំបាកដូចក្មួយ…

ថ្មីទៀតហើយ  សួនផ្កាស្បៃរឿងកំពង់ធំ កំពុងតែទាក់ទាញអ្នកមកលេងកម្សាន្តមកជួបជុំថតរូបលេងយ៉ាងរីករាយ
ដើរកម្សាន្ត

ថ្មីទៀតហើយ សួនផ្កាស្បៃរឿងកំពង់ធំ កំពុងតែទាក់ទាញអ្នកមកលេងកម្សាន្តមកជួបជុំថតរូបលេងយ៉ាងរីករាយ

កំពង់ធំ៖ បើនិយាយពីកិត្តិនាមខេត្តកំពង់ធំ ច្បាស់ណាស់ ខេត្តវប្បធម៌មួយនេះ សម្បូរទៅដោយប្រាសាទបុរាណ ដែលជាសម្បត្តិដ៏ថ្លៃថ្លា ជាពិសេសគឺក្រុមប្រាសាទសម្បូរព្រៃគុកដែលចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀតផង។ ក្រៅពីប្រាសាទដ៏ល្អអនេក សម្រាប់ការចូលទស្សនា និងយល់ដឹងបន្ថែម ខេត្តកំពង់ធំក៏មានបណ្តាភ្នំ និងកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែងរង់ចាំស្វាគមន៍ទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តផងដែរ។ តែកាន់តែពិសេស ថ្មីៗនេះ សួនផ្កាស្បៃរឿងមួយកន្លែងនៅខេត្តកំពង់ធំមួយទៀតហើយ កំពុងតែមានភាពល្បីល្បាញ ថាមានសម្រស់ស្រស់ស្អាតដោយសុទ្ធតែផ្កាស្បៃរឿង និងផ្កាជាច្រើនចម្រុះទៀតពេញផ្ទៃដី បានទាក់ទាញអ្នកលេងកម្សាន្តយ៉ាងច្រើនអាចនាំគ្នាថតរូបលេងទុកជាអនុស្សាវរីយ៍ប្រកបដោយភាពរីករាយទៀតផង។ សូមជម្រាបផងដែរថា សួនផ្កា ស្បៃរឿង ខេត្តកំពង់ធំ មានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចូលតាមខ្លោងទ្វារមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ចម្ងាយប្រហែល ៥០០ម៉ែត្រ…

មកស្គាល់ សណ្ឋាគារ និងកន្លែងស្នាក់នៅចម្លែកៗជាងគេលើពិភពលោក!
ដើរកម្សាន្ត

មកស្គាល់ សណ្ឋាគារ និងកន្លែងស្នាក់នៅចម្លែកៗជាងគេលើពិភពលោក!

រាល់ដំណើរកម្សាន្ត ទីកន្លែងដើរលេងដ៏រីករាយប្លែកភ្នែកចម្លែកអារម្មណ៍ មិនថាតែជាលក្ខណៈធម្មជាតិ ឬពោរពេញដោយភាពច្នៃប្រឌិតនោះទេ សុទ្ធតែជាទីប្រាថ្នារបស់ភ្ញៀវទេសចរ។ ប៉ុន្តែនៅក្នុងនោះកន្លែងដែលស្នាក់នៅក៏ជាទីកន្លែងដែលត្រូវតែគិតគូរឱ្យបានល្អផងដែរ ព្រោះវាមិនត្រឹមតែអាចផ្តល់អារម្មណ៍សុខស្រួលរាល់ពេលគេងសម្រាកពីការនឿយហត់ប៉ុណ្ណោះទេ តែវាក៏ត្រូវតែមានបរិយាកាសប្លែកថ្មីទាំងកន្លែងដំណេកផងដែរ ទើបគេហៅថាជាដំណើរកម្សាន្តមួយដ៏ពេញលេញ។ ថ្ងៃនេះ យើងខ្ញុំសូមណែនាំលោកអ្នកឱ្យទៅកាន់សណ្ឋាគារ និងទីកន្លែងស្នាក់នៅជុំវិញពិភពលោក ដែលមានទេសភាព និងរូបរាងប្លែកចម្លែកអារម្មណ៍មួយចំនួនដូចជា៖ ១. ផ្ទះសត្វក.វែង (Giraffe Manor) សណ្ឋាគារដ៏តូចមួយនេះ ស្ថិតនៅក្នុងក្រុង Nairobi ប្រទេសកេនយ៉ា បានក្លាយទៅជាទីជម្រករបស់ហ្វូងសត្វក.វែងជាច្រើនក្បាល ដែលបានក្លាយទៅជាទស្សនីយភាពប្លែកភ្នែកចម្លែកអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ ។ ២.ផ្ទះសហគមន៍ព្រៃឈើ Finca Bellavista  អ្នកដែលស្រលាញ់ធម្មជាតិ និងជីវិតផ្សងព្រេងប្រាកដជាពេញចិត្តរីហ្សត (ផ្ទះលំហែកាយ) ក្នុងប្រទេសខូតារីកាមួយនេះជាមិនខាន ព្រោះវាអាចផ្តល់អារម្មណ៍មួយដូចជារស់នៅជាមួយព្រៃភ្នំ និងធម្មជាតិពិតៗ។អ៊ីចឹង។…

សម្រស់បឹងយក្សឡោមកម្ពុជាយើង  ស្រស់ស្អាតមិនចាញ់បឹងភ្នំភ្លើងបរទេសនានានោះទេ
ដើរកម្សាន្ត

សម្រស់បឹងយក្សឡោមកម្ពុជាយើង ស្រស់ស្អាតមិនចាញ់បឹងភ្នំភ្លើងបរទេសនានានោះទេ

ធម្មជាតិបានបង្កើតឱ្យមានទីកន្លែងដ៏អស្ចារ្យ និងស្រស់ស្អាតមួយចំនួនដែលបានលាក់ពួនសម្រស់ដ៏អាថ៌កំបាំងនៅក្នុងទីព្រៃជ្រៅ ឬកន្លែងដែលមិនទាន់មានមនុស្សទៅដល់ តែវានៅតែត្រូវបានមនុស្សស្វែងរក និងរុករកឃើញជាបន្តបន្ទាប់។ នៅក្នុងនោះផងដែរ ភ្នំភ្លើងងាប់ ដែលធ្លាប់តែអាចបណ្តាលឱ្យមានគ្រោះថ្នាក់កាលពីអំឡុងសម័យកាលដ៏យូរអង្វែងណាស់មកហើយនោះ រហូតដល់បច្ចុប្បន្នវាបានប្រែក្លាយជាសម្រស់ដ៏ទាក់ទាញមួយ ជាពិសេសគឺបង្កើតបានជាបឹងបន្ទុះភ្នំភ្លើងដ៏មានសម្រស់ស្រស់ត្រកាលមួយចំនួនផងដែរ។ ដោយនៅប្រទេសកម្ពុជាយើងក៏មានបឹងភ្នំភ្លើងមួយដ៏ល្បីល្បាញផងដែរ នោះគឺបឹងយក្សឡោម។ បឹងនេះ ស្ថិតនៅក្នុងតំបន់ភ្នំដីក្រហមខេត្តរតនគិរី ដែលជាបឹងកកើតឡើងពីបន្ទុះភ្នំភ្លើងរាប់រយឆ្នាំកន្លងមកហើយ។ នៅជុំវិញបឹងយក្សឡោម សម្បូរទៅដោយព្រៃព្រឹក្សាដុះអមជុំវិញជាម្លប់កម្សាន្តអារម្មណ៍ រីឯផៃ្ទទឹកបឹងវិញមានពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ដូចកញ្ចក់ ដែលអាចឱ្យអ្នកទេសចរងូត ឬហែលកម្សាន្តលេងផងដែរ។ បឹងនេះមាន អង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ ដូចជាបាតខ្ទះ តែបឹងនេះមានដាក់សញ្ញាហាមឃាត់គ្រោះថ្នាក់នៅចំណុចខ្លះនៃផ្ទៃបឹង ដែលហាមមិនឱ្យហែលទៅកាន់នោះឡើយ។ សម្រាប់អ្នកដែលទៅលេងខេត្តរតនគិរី មិនដែលរំលងឡើយនូវការកម្សាន្តបឹងយក្សឡោមមួយកន្លែងនេះ ដោយជិះពីក្រុងបានលុង ទៅបឹងយក្សឡោមមិនឆ្ងាយប៉ុន្មាននោះឡើយ …