ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

អ្នកដែលស្រលាញ់ការមើលកុន ​ចង់ដឹងចង់ស្វែងយល់ពីភាពយន្ត  និងការវិភាគកុន កុំមើលរំលង គេហទំព័រហ្វេសប៊ុកល្បីៗទាំង ៧ នេះឱ្យសោះ!
សង្គម

អ្នកដែលស្រលាញ់ការមើលកុន ​ចង់ដឹងចង់ស្វែងយល់ពីភាពយន្ត  និងការវិភាគកុន កុំមើលរំលង គេហទំព័រហ្វេសប៊ុកល្បីៗទាំង ៧ នេះឱ្យសោះ!

ជាការពិតណាស់ នៅក្នុងពេលបច្ចប្បន្ន ​ការមើលកុន ​បានក្លាយទៅជារសនិយម ​និងជាចំណង់ចំណូលចិត្តនៅពេលទំនេរ សម្រាប់ប្រជាជនខ្មែរ  ជាពិសេសគឺយុវវ័យតែម្តង មានទាំងការមើលកុនជាលក្ខណៈជួបជុំគ្នាជាក្រុម ​ជាមិត្តភក្តិ ​ជាក្រុមគ្រួសារ ​និងលក្ខណៈ ​Single  អត់លិឍតែម្តង។ សម្រាប់អ្នកដែលចូលចិត្តមើលកុន ​ព័ត៌មាននៃភាពយន្តថ្មីៗ ​ច្បាស់ណាស់គឺជារឿងដែលលោកអ្នកត្រូវដឹង និងគួរតែត្រៀមខ្លួនទុកជាមុន ​ដើម្បីឱ្យដឹងថា ​តើមានខ្សែភាពយន្តណាខ្លះកំពុងតែចាក់បញ្ចាំង និងត្រៀមចាក់បញ្ចាំង ​ជាពិសេសគឺវិភាគថា ​តើភាពយន្តណាស័ក្តិសមនឹងទស្សនាហើយមិនស្តាយលុយនោះ។ ដូច្នេះហើយ ​« ក្នុងស្រុក ​» ​សូមលើកឡើងពីគណនីហ្វេសប៊ុកផេកល្បីៗប្រចាំស្រុកខ្មែរ ​ដែលនិយាយពីភាពយន្ត និងវិភាគកុន  ដើម្បីជាប្រយោជន៍ចំណេះដឹងសម្រាប់អ្នកចូលចិត្តមើលកុន ​ចូលស្វែងយល់បន្ថែម ដែលមានដូចជា៖…

ស្អាត ​ហើយប្លែកតែម្តង! សណ្ឋាគារបើកថ្មីនៅបាត់ដំបង  បទពិសោធន៍រស់នៅក្នុងអគារផ្ទះបែបបុរាណ ​ពិតជាពិសេសមែនទែន!
ដើរកម្សាន្ត

ស្អាត ​ហើយប្លែកតែម្តង! សណ្ឋាគារបើកថ្មីនៅបាត់ដំបង  បទពិសោធន៍រស់នៅក្នុងអគារផ្ទះបែបបុរាណ ​ពិតជាពិសេសមែនទែន!

បាត់ដំបង៖ ខេត្តបាត់ដំបង ​ជាខេត្តដែលសម្បូរទៅកន្លែងដើរលេងទាំងបែបប្រវត្តិសាស្រ្តបុរាណ ​ប្រវត្តិសាស្ត្រសម័យអនានិគមនិយមបារាំងសម័យលោកម្ចាស់  និងកន្លែងដើរលេងតាមបែបធម្មជាតិរាប់មិនអស់ដូចជា ភ្នំ ​និងទឹកជ្រោះជាច្រើនកន្លែងដើម។ ការមកលេងខេត្តបាត់ដំបង ​ពិតណាស់ក្រៅពីការដើរលេង ​ក៏សម្បូរទៅដោយកន្លែងស្នាក់នៅឱ្យលោកអ្នកជ្រើសរើសច្រើនណាស់ ​តែប្រសិនជាចង់ទទួលបានបទពិសោធន៍រស់នៅបែបអគារបុរាណ ​«ក្នុងស្រុក » សូមណែនាំសណ្ឋាគារដ៏ល្បីមួយប្រចាំខេត្តបាត់ដំបងនោះគឺ « សណ្ឋាគារ ដឹ ស៊ាំង ជូរី វីឡា The Sanctuary Villa Battambang​»។ សណ្ឋាគារមួយនេះ​មានការតុបតែងជាអគារស្នាក់នៅដូចជាផ្ទះសម័យបុរាណ ​តែប្រកបដោយភាពទំនើប និងបន្ទប់ស្នាក់នៅធំទូលាយប្រកបដោយផាសុខភាព។ ​ជាពិសេសនោះ គឺមានអាងហែលទឹកធំទូលាយអាចឱ្យភ្ញៀវហែលលេងកម្សាន្តដោយសេរី ​កន្លែងហាត់ប្រាណ ហ្វ្រីអាហារពេលព្រឹក និងមានទីធ្លាចំណតយានយន្តយ៉ាងធំទូលាយទៀតផង។…

អ្នកចូលចិត្តហិរ ដឹងតែខប់តែម្ដង! តាំប៉ា បុកល្ហុង ថៃបែបឦសាន & គ្រឿងសមុទ្រ by Sokun Nisa ពិតជាឆ្ងាញ់សន្លប់!
សង្គម

អ្នកចូលចិត្តហិរ ដឹងតែខប់តែម្ដង! តាំប៉ា បុកល្ហុង ថៃបែបឦសាន & គ្រឿងសមុទ្រ by Sokun Nisa ពិតជាឆ្ងាញ់សន្លប់!

ភ្នំពេញ៖ បើនិយាយពីអាហារបែបហិរៗ និងបុកល្ហុងប្រាកដជាមានអ្នកស្រក់ទឹកមិនខានទេ ព្រោះអាហារប្រភេទនេះ ជាអាហារដ៏ពេញនិយមមួយ ក្នុងចំណោមអាហារដែលមនុស្សជាច្រើនចូលចិត្តបរិភោគកម្សាន្ត នាពេលល្ងាច ហើយបើរសជាតិហិរខ្លាំងទៀត គឺថា ញ៉ាំរហូតដល់លិឍដៃតែម្ដង។ ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំហាងថ្មីមួយទៀតដែលមានឈ្មោះថា តាំប៉ា បុកល្ហុង ថៃបែបឦសាន & គ្រឿងសមុទ្រ by Sokun Nisa ដែលជាហាងថ្មីមួយរបស់កំពូលតារាចម្រៀង សុគន្ធ និសា ទៀតផង។ លើសពីហាងលក់បុកល្ហុង តាំប៉ា ក៏មានអាហារជាច្រើនមុខ ព្រមទាំងគ្រឿងសមុទ្ទថ្មីៗ ស្រស់ៗ ហើយរសជាតិ គឺថាមិនអាចបំភ្លេចបានឡើយ។ ហាង តាំប៉ា បានបើកដំណើរការកាលពីថ្ងៃទី…

ល្បីថាទីងមោងដូចតារាល្បីៗ ​ស្រាប់តែ មាស សុខសោភា ដាក់មួយឃ្លាយ៉ាងចាក់ដោតមួយរហូតទទួលបានការគាំទ្រយ៉ាងខ្លាំង!
សង្គម

ល្បីថាទីងមោងដូចតារាល្បីៗ ​ស្រាប់តែ មាស សុខសោភា ដាក់មួយឃ្លាយ៉ាងចាក់ដោតមួយរហូតទទួលបានការគាំទ្រយ៉ាងខ្លាំង!

ភ្នំពេញ៖ ​ទីងមោងឆ្នាំ ២០១៩ ​កំពុងតែអង្រួនចិត្តអ្នកលេងបណ្តាញសង្គម ​ព្រោះតែទីងមោងពេលនេះមានរូបសម្រស់សស្រស់ស្អាតមែនទែន​​ជាពិសេសថែមទាំងមានមុខមាត់ស្រដៀងនឹងតារាល្បីៗដូចជា៖ មានដូចជា​ កញ្ញា មាន សូនីតា លោកណុប បាយ៉ារិទ្ធ អ្នកនាង មាស សុខសោភា លោក G-Devith អូនបុត្រ និងតួការ៉ាកេត ក្នុងរឿង បុព្វេសន្និវាស។ ស្រាប់តែពេលនេះ​អ្នកនាង មាស សុខសោភា ​ដែលជាតួអង្គម្ចាស់ដែលត្រូវបានគេយកពុម្ពមុខជាតួអង្គទីងមោងមួយដែរនោះ បានបង្ហោះរូបភាព និងសារមយយមានន័យថា៖ « 🤭កាលពីតូច មាស សុខសោភាក៏ធ្លាប់រត់ពេលឃើញទីងមោងម្តងៗ តែបានឃើញទីងមោងឆ្នាំ២០១៩ ជាពិសេសគឺទីងមោងមាស…

ម៉ោះៗ! ខែភ្លៀងចឹង រកកន្លែងខ្យង ខ្ចៅ ក្តាម សៀវម៉ៃ និងស៊ុបខួរ ទំនងញ៉ាំ ការពិតនៅទីនេះជិតបង្កើយ!
ដើរកម្សាន្ត

ម៉ោះៗ! ខែភ្លៀងចឹង រកកន្លែងខ្យង ខ្ចៅ ក្តាម សៀវម៉ៃ និងស៊ុបខួរ ទំនងញ៉ាំ ការពិតនៅទីនេះជិតបង្កើយ!

នៅទីក្រុងភ្នំពេញសព្វថ្ងៃនេះ មិនខ្វះឡើយកន្លែងញាំអាហារសម្រន់ផ្សេងៗ រាប់ចាប់ពីមី គុយទាវ លត បាយ -ល- មានទាំងប្រភេទអាហាតាមផ្លូវ (Street Food) និងតាមហាងទំនើបផងដែរ។ យ៉ាងណាមិញ ដោយសារតែរដូវនេះជារដូវវភ្លៀង ជាពិសេសគឺរៀងរាល់ល្ងាចតែងតែមានរលឹមស្រេចៗ ដែលបរិយាកាសបែបនេះធ្វើឱ្យក្រពះរមូលតែម្តង។ ថ្ងៃនេះដែរ ក្រុមការងាររ « ក្នុងស្រុក » យើងខ្ញុំ សុំណែនាំកន្លែងញាំអាហារសម្រន់មួយនៅចំកណ្តាលរាជធានីភ្នំពេញតែម្តង ដោយមានលក់អាហារសម្រាប់មិត្តៗយុវវ័យដែលពេញនិយមក្តាម ខ្យង ខ្ចៅជាដើមនោះគឺ ហាងដែលនៅម្តុំស្តុបបូកគោ។  ហាង “សៀវម៉ៃរាត្រី”  មានលក់ប្រភេទខ្ចៅធម្មជាតិស្ងោរទឹកដូង រួមទាំងខ្យង និងក្តាមស្រែ ព្រមទាំងសាច់ចង្កាក់ស្ងោរ ដែលមើលទៅទំនងគួរឱ្យចាប់អារម្មណ៍តែម្តង ខណៈតម្លៃក៏សមរម្យសម្រាប់មិត្តយុវវ័យទៀតផង។…

ចង់ដឹងថាប្រហិត ​Street  Food  កន្លែងណាឆ្ងាញ់ ហើយថោក  តោះ!ចូលអានទាំងអស់គ្នា!
ដើរកម្សាន្ត

ចង់ដឹងថាប្រហិត ​Street Food កន្លែងណាឆ្ងាញ់ ហើយថោក តោះ!ចូលអានទាំងអស់គ្នា!

អាហារតាមផ្លូវ ឬគេនិយមហៅថា Street Food បានក្លាយទៅជាទីពេញនិយមមែនទែនសម្រាប់យុវវវ័យសព្វថ្ងៃនេះ ដោយសារតែវាជាពពួកអាហារងាយទទួលទាន និងមិនសូវជាមានតម្លៃថ្លៃផងដែរ សាកសមសម្រាប់សិស្ស និស្សិត និងអ្នកធ្វើការដែលមិនសូវជាសម្បូរថវិកា។ ថ្ងៃនេះ យើងខ្ញុំសូមណែនាំកន្លែងញ៉ាំអាហារតាមផ្លូវបែបជាប្រហិត មកជម្រាបមិត្តអ្នកអាន ដោយសុទ្ធតែជាកន្លែងល្បីៗ និងពេញនិយមសម្រាប់អ្នកលេងបណ្តាញសង្គមចូលចិត្តទទួលទាន ដែលមានដូចជា៖ ១. ប្រហិត០០៧ ក្រោយពីប្តូរទីតាំងពីក្បែររបងសាលាស៊ីសុវត្ថិ ប្រហិត ០០៧ ដែលធ្លាប់មានឈ្មោះល្បីជាច្រើនឆ្នាំ បានប្តូរមកនៅក្បែរសាលាបាក់ទូកវិញម្តង តែរសជាតិនៅតែរក្សាដដែល ពោលគឺឆ្ងាញ់ពិសាតែម្តងជាមួយនឹងប្រហិតគ្រប់មុខ ច្រើនជម្រើស។ ទីតាំង៖ ផ្ទះលេខ92&93 ខាងត្បូងវិទ្យាល័យបាក់ទូក (អតីតក្រោយវិទ្យាល័យស៊ីសុវត្ថិ)។ ២. ចែម៉ី ប្រហិតសាលាចិន…

ផ្លូវតាមជ្រលងភ្នំអន្ទង់អាំងស្អាតយ៉ាងនេះ មិនចាំបាច់ទៅដល់មណ្ឌលគិរីទេ ​ការពិតនៅខេត្តជិតៗនេះសោះ!
ដើរកម្សាន្ត

ផ្លូវតាមជ្រលងភ្នំអន្ទង់អាំងស្អាតយ៉ាងនេះ មិនចាំបាច់ទៅដល់មណ្ឌលគិរីទេ ​ការពិតនៅខេត្តជិតៗនេះសោះ!

ពោធិ៍សាត់៖  ខេត្តពោធិ៍សាត់  ក្រៅពីសម្បូរធនធានធម្មជាតិ ​និងកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្តជាច្រើនកន្លែងនោះ ​ សូម្បីតែលើដងផ្លូវធ្វើដំណើរក៏អាចផ្តល់ជាទស្សនីយភាពស្រស់ស្អាតឱ្យអ្នកដែលមកកម្សាន្តអាចចុះថតរូបលេងផងដែរ។ នៅតាមផ្លូវស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ នារដូវប្រាំង​ ​ផ្លូវធ្វើដំណើរពិតជាមានភាពក្រវាច់ក្រវែនដូចអន្ទង់អាំងមែនទែន​ ជាពិសេសតាមដងផ្លូវមានភ្នំ មានព្រៃព្រឹក្សាជុំវិញយ៉ាងស្រស់ស្អាតទាក់ភ្នែក ​ដែលជាហេតុអ្នកដែលធ្វើដំណើរទៅតាមផ្លូវនេះតែងតែនាំគ្នាចុះថតរូបជាអនុស្សាវរីយ៍មិនចេះដាច់នោះឡើយ។ គួរឱ្យដឹងថាផ្លូវដ៏ស្រស់ស្អាតនេះ ស្ថិតនៅលើផ្លូវជាតិលេខ៥៥ លើភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់មានប្រវែងជាង១៨០គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅឃុំថ្មដា ឆ្លងកាត់ក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ជាប់ព្រំដែនខេត្តត្រាត ប្រទេសថៃ៕ រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក ប្រភពរូបភាព៖  Lakena Sorn /…

ក្ដៅៗ «Crush អូន» ពីរាជនីក្រមា កញ្ញា មាន សូនីតា ចេញ​ OFFICIAL MV ហើយ ស្អាតកប់តែម្ដង! (មានវីដេអូ)
សង្គម

ក្ដៅៗ «Crush អូន» ពីរាជនីក្រមា កញ្ញា មាន សូនីតា ចេញ​ OFFICIAL MV ហើយ ស្អាតកប់តែម្ដង! (មានវីដេអូ)

ភ្នំពេញ៖ បើនិយាយពីរាជនីក្រមា នរណាៗក៏ស្គាល់ច្បាស់ថាជា  កញ្ញា មាន សូនីតា តួឯកស្រីផ្កាថ្ម និងរឿងស្នេហ៍ស្វ័យគុណ៤ នោះឯង។ កាលពីថ្មីៗនេះ កញ្ញា មាន សូនីតា បានបង្ហាញសមត្ថភាពថ្មីក្រៅពី អាជីពសម្ដែង កញ្ញាបានបញ្ចេញបទចម្រៀងនិពន្ធថ្មីមួយក្រោមចំណងជើង «Crush អូន»។ បទចម្រៀង​ Crush អូន ជាចម្រៀងមនោសញ្ចេតនា បែបលួចស្រលាញ់គេម្នាក់ឯងពីនារីម្នាក់ ដែលជាការបកស្រាយផ្ទាល់ពីតារាស្រីស្អាតរូបនេះ។ បទចម្រៀងនេះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ និងទស្សនិកជនជាច្រើន ខណៈនេះជាបទចម្រៀងដំបូងរបស់តារាសម្ដែង ស្រស់ស្អាតនេះ។ តោះកុំចាំយូរ មកទស្សនា…

ទៅលេងសៀមរាប ​សាកល្បងកន្លែងស្នាក់នៅបែបប្រណីត ជាមួយការទទួលទានអាហារពេលព្រឹកក្នុងអាងទឹកឡើងកាលីបមួយនេះម្តងមើល៍!
ដើរកម្សាន្ត

ទៅលេងសៀមរាប ​សាកល្បងកន្លែងស្នាក់នៅបែបប្រណីត ជាមួយការទទួលទានអាហារពេលព្រឹកក្នុងអាងទឹកឡើងកាលីបមួយនេះម្តងមើល៍!

សៀមរាប៖ ការធ្វើដំណើរកម្សាន្ត ក្រៅពីចង់ទៅដើរលេងឱ្យសប្បាយៗដើម្បីលំហែអារម្មណ៍ពីភាពស្មុកស្មាញហើយនោះ ​ លោកអ្នកប្រាកដគឺចង់ទទួលបានផាសុកភាពទាំងការទទួលទាន និងការស្នាក់នៅជាពិសេស។ ដូច្នេះសម្រាប់អ្នកដែលមកលេងខេត្តសៀមរាបក្រៅពី​ចង់ទស្សនាប្រាសាទ និងកន្លែងធម្មជាតិដ៏រីករាយ ​លោកអ្នកពិតជាកំពុងតែស្វែងរកកន្លែងស្នាក់នៅដ៏ល្អ ដែលនៅខេត្តសៀមរាបពិតជាមានកន្លែងស្នាក់នៅដ៏ពិសេសជាច្រើនកន្លែងណាស់ឱ្យអ្នកជ្រើសរើស។ តែប្រសិនជាអ្នកជាមនុស្សមានរសនិយមខ្ពស់ និងស្រលាញ់ភាពស្ងប់ស្ងាត់  «ក្នុងស្រុក ​» សូមណែនាំកន្លែងស្នាក់នៅដ៏ពិសេសមួយនោះគឺ « ​Templation Hotel »។ Templation  Hotel  គឺជាសណ្ឋាគារលំដាប់ផ្កាយ ៤ មួយដែលមានភាពល្បីល្បាញខ្លាំងសម្រាប់ជនបរទេសមកកម្សាន្ត ​ដោយសារតែវាមានលក្ខណៈស្ងប់ស្ងាត់ មានភាពឯកជនខ្ពស់ ​ជាពិសេសគឺមានអាងទឹកធំដ៏ប្រណីតមួយ។ ចំពោះកន្លែងស្នាក់នៅគឺបែបវីឡា ដែលមានបណ្តប់មើលកុន  ថែមទាំងមានកូនអាងហែលទឹក១ ប្រចាំវីឡានីមួយៗផងដែរ ដោយសណ្ឋាគារមួយនេះក៏ធ្លាប់ទទួលបានពានរង្វាន់ទៅលើការរចនាអាងហែលទឹក…

តើយើងត្រូវចំណាយពេលប៉ុន្មានដើម្បីស្គាល់មនុស្សម្នាក់? តើយើងត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីជឿទុកចិត្តលើនរណាម្នាក់?
សង្គម

តើយើងត្រូវចំណាយពេលប៉ុន្មានដើម្បីស្គាល់មនុស្សម្នាក់? តើយើងត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីជឿទុកចិត្តលើនរណាម្នាក់?

តើយើងត្រូវចំណាយពេលប៉ុន្មានដើម្បីស្គាល់មនុស្សម្នាក់? តើយើងត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីជឿទុកចិត្តលើនរណាម្នាក់? មិនថាមនុស្សយើងស្រលាញ់ មិនថាមិត្តភក្តីដែលយើងស្គាល់ឡើយ ហើយសូម្បីតែខ្លួនយើង សុទ្ធតែមានអាថ៌កំបាំង ហើយព្យាយាមលាក់បាំងគ្នាទៅវិញទៅមក។ ពេលខ្លះយើងគិតថាយើងនិយាយរឿងរបស់យើងឲ្យមនុស្សម្នាក់ដែលជាមិត្ត ដែលគិតថាម្នាក់នេះអាចទុកចិត្តបាន តែចុងក្រោយបែរជាយករឿងរបស់មកនិយាយ ហើយចាត់ទុកវាជាកំប្លែងទៅវិញ។ បើយើងមិនដឹងក៏មិនមានអារម្មណ៍ថាឈឺចាប់ដែរ តែបើថ្ងៃមួយអ្នកដឹងថារឿងរបស់អ្នកត្រូវបានគេយកធ្វើជារឿងកំប្លែងនោះ អ្នកនឹងយល់អារម្មណ៍នេះ… ដោយមិនចាំបាច់បកស្រាយលើអត្ថបទនេះឡើយ។ ពេលខ្លះទៀត… គេព្យាយាមនិយាយរឿងអ្នកដទៃមកប្រាប់យើង ហើយយើងក៏ចាត់ទុកគេជាមនុស្សដែលអាចទុកចិត្តបាន ដែលមិនប្រាកដឡើយ!!! ត្រូវចាំថាបើគេយករឿងអ្នកដទៃមកប្រាប់យើង គេក៏យករឿងយើងទៅប្រាប់អ្នកដទៃដែរ… បើនិយាយឲ្យចំទៅ នេះហើយសារជាតិរបស់មនុស្សសតវត្សនេះ។ យើងមិនចាំបាត់ទៅរកអ្នកណាឆ្ងាយទេ គឹមិត្តៗនៅជុំវិញខ្លួនអ្នកហ្នឹងហើយ!!! យើងខំចាត់ទុកគេជាមនុស្សល្អ ជាមិត្តល្អ ជាមនុស្សមានចិត្ត តែមិនច្បាស់ឡើយថាគេចាត់ទុកយើងជាមិត្តឬក៏អត់… ស្រួលមិនស្រួល រាប់អានដើម្បីតែផលប្រយោជន៍ក៏ថាបាន។ ដូច្នេះហើយពាក្យថា…

«ភូមិដំណាក់ដំរី » ទឹកដីកំពង់ស្ពឺ សម្រាប់អ្នកចូលចិត្តរស់នៅរបៀបព្រៃភ្នំ និងកន្លែងស្ងប់ស្ងាត់បំបាត់ស្ត្រេស!
ដើរកម្សាន្ត

«ភូមិដំណាក់ដំរី » ទឹកដីកំពង់ស្ពឺ សម្រាប់អ្នកចូលចិត្តរស់នៅរបៀបព្រៃភ្នំ និងកន្លែងស្ងប់ស្ងាត់បំបាត់ស្ត្រេស!

កំពង់ស្ពឺ៖ ទឹកដីខេត្តកំពង់ស្ពឺ ​ត្រូវបានគេនិយមមកកម្សាន្តនៅក្នុងរមណីយដ្ឋានបែបធម្មជាតិនានា  ជាពិសេសគឺឧទ្យានជាតិគិរីរម្យតែម្តង ព្រោះតែវាមានទេសភាពស្រស់ស្អាត ព្រៃព្រឹក្សា និងជួរភ្នំជុំវិញគួរឱ្យចង់គយគន់។ សម្រាប់ថ្មីៗនេះវិញ ​ខេត្តកំពង់ស្ពឺក៏កំពុងតែមានភាពល្បីល្បាញផងដែរ នោះគឺតំបន់កម្សាន្តធម្មជាតិបែបថ្មី «ភូមិដំណាក់ដំរី» ដែលល្បីថាសម្បូរទៅដោយសម្រស់ព្រៃព្រឹក្សា ដើមឈើតូចធំខៀវស្រងាត់ ថែមទាំងមានខ្យល់អាកាសត្រជាក់បែបធម្មជាតិគួរឱ្យចង់រស់នៅផងដែរ។ នៅក្នុងនោះភូមិដំណាក់ដំរី ថែមទាំងមានកន្លែងស្នាក់នៅជាច្រើនជម្រើសដូចជាអាចបោះតង់ក៏បាន ​អាចស្នាក់នៅវិឡា និងផ្ទះរចនាបថម៉ូតខ្មែរក៏បាន  ដោយថែមទាំងមានអាងហែលទឹក ភោជនីយដ្ឋាន មានម្ហូបគ្រប់ប្រភេទក្នុងតម្លៃដ៏សមរម្យនៅក្នុងនោះស្រាប់ផងដែរ។ អ្វីដែលកាន់តែពិសេស និងគួរឱ្យចាប់អារម្មណ៍ ភូមិដំណាក់ដំរី ​ថែមទាំងមានកន្លែងសប្បាយៗ និងសុវត្ថិភាពដែលអាចឱ្យអ្នកមកកម្សាន្តដើររុករកព្រៃលំហែរអារម្មណ៍ ឡើងភ្នំ ហែលទឹក ជិះកង់ និងជិះសេះទៀតផង។ សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ទៅកម្សាន្តនោះ ភូមិដំណាក់ដំរី…

ណ៎កដឹងបាត! ការពិតទីងមោងសម័យថ្មីឆ្នាំ ២០១៩ ល្បីថាស្អាតខ្លាំង ការពិតយកពុម្ពមុខតារាល្បីៗទាំងនេះសោះ!
សង្គម

ណ៎កដឹងបាត! ការពិតទីងមោងសម័យថ្មីឆ្នាំ ២០១៩ ល្បីថាស្អាតខ្លាំង ការពិតយកពុម្ពមុខតារាល្បីៗទាំងនេះសោះ!

មួយរយៈនេះ​រូបភាពទីងមោងសម័យថ្មីឆ្នាំ ២០១៩ ​កំពុងតែកក្រើកពេញបណ្តាញសង្គម ​ដោយសារតែទីងមោងសម័យនេះមិនមានរូបរាងគួរឱ្យខ្លាចដូចមុនៗឡើយ  តែបែរជាមានសម្រស់ស្រស់ស្អាត ​សាច់សខ្ចី មុខរលោងម៉ដ្ឋខៃ ​ថែមទាំងមានទម្រង់មុខ ​V  យ៉ាងស្រស់ស្អាតទៀត។ តែថ្មីៗនេះបើវិភាគឱ្យដិតដល់ទៅ  ការពិតទីងមោងស្រស់ស្អាតយ៉ាងនេះ បែរជាមានទម្រង់មុខដូចតារាល្បីៗទៅវិញ ដែលគ្រប់គ្នាយល់ថា ​អ្នកធ្វើទីងមោងទាំងនេះប្រហែលជាធ្វើពុម្ពមុខដូចតារាល្បីទាំងនោះប្រាកដហើយបានជាមានមុខដូចគ្នាបែបនេះ។ ដោយទីងមោងមួយចំនួនដែលគេគ្រប់គ្នាយល់ថាធ្វើតាមមុខតារាល្បីៗនោះ មានដូចជា​ កញ្ញា មាន សូនីតា លោកណុប បាយ៉ារិទ្ធ អ្នកនាង មាស សុខសោភា លោក G-Devith អូនបុត្រ និងតួការ៉ាកេត ក្នុងរឿង បុព្វេសន្និវាស។ ក្រោយការបញ្ចេញរូបភាពនៃមុខមាត់របស់ទីងមោង ប្រៀបធៀបនឹងតារាល្បីទាំងនោះ…