ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

ចង់មិនឡើងគីឡូមែនទេ? ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនបានអះអាងថាព្រូនអាចធ្វើមិនឲ្យមនុស្សលើសទំងន់
សេដ្ឋកិច្ច

ចង់មិនឡើងគីឡូមែនទេ? ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនបានអះអាងថាព្រូនអាចធ្វើមិនឲ្យមនុស្សលើសទំងន់

នៅក្នុងការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រអាមេរិកស្តីពីជំងឺឆ្លង និងប្រព័ន្ឋការពាររោគ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Gunma និងវិទ្យាស្ថានជាតិប្រយុទ្ធជំងឺឆ្លងនៅទីក្រុងតូក្យូបានបង្ហាញថា អំបូរព្រូនក្នុងពោះវៀនមានសមត្ថភាពបង្កើនកោសិកាពោះវៀន ដែលទទួលខុសត្រូវចំពោះការបញ្ចេញសារធាតុជួយបង្កើនល្បឿនកំចាត់ជាតិខ្លាញ់ក្នុងខ្លួនមនុស្ស។ ក្រុមអ្នកស្រាវជ្រាវបានពិសោធលើសត្វកណ្តុរ២០០ក្បាល លើរបបអាហារដែលសម្បូរជាតិខ្លាញ់ ហើយ​ចាក់បញ្ចូល​ព្រូនទៅក្នុងពោះវៀន កណ្ដុរ​មួយ​ចំនួន។ ២៨ថ្ងៃក្រោយមក អ្នកស្រាវជ្រាវបានកត់សម្គាល់ថាព្រូនអាចបានជួយទប់ស្កាត់ការកើនឡើងនៃទម្ងន់ខ្លួនរបស់កណ្តុរបាន ២០% បើធៀបនឹងកណ្តុរដែលមិនចាក់បញ្ចូល​ព្រូនទៅក្នុងពោះវៀន។ Shimokawa បានបដិសេដនឹងពាក្យចរចាមរាមថាក្រុមអ្នកស្រាវជ្រាវកំពុងរៀបចំផែនការដើម្បីចម្លងមនុស្សទៅនឹងប៉ារ៉ាស៊ីត ហើយបាននិយាយថាការសិក្សានេះផ្តោតលើផលប៉ះពាល់នៅលើកោសិកាពោះវៀនតែប៉ុណ្ណោះ។ វេជ្ជបណ្ឌិត Shimokawa ដែលមានឯកទេសខាងរោគសញ្ញាប្រព័ន្ធភាពស៊ាំ បាននិយាយថាការស្រាវជ្រាវនេះផ្អែកលើសម្មតិកម្មទូទៅ។ វេជ្ជបណ្ឌិត Shimokawa បាននិយាយថាវាជាទ្រឹស្តីមួយដែលអាចត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការកើនឡើងនៃជំងឺសរសៃប្រសាទ អាឡែរហ្សី និងជំងឺរលាក និងរាប់បញ្ចូលទាំងជំងឺធាត់។ ទិនានុប្បវត្តិស្ដីពីការឆ្លងមេរោគ និងប្រព័ន្ឋការពាររាងកាយ ដែលចេញដោយសមាគមអាមេរិចសំរាប់អតិសុខុមជីវវិទ្យា បានផ្តោតលើការទំនាក់ទំនងរវាងបាក់តេរីផ្សិត…

ជិតបង្កើយ! មិនឆ្ងាយពីក្រុងភ្នំពេញ បានស្នាក់នៅរីហ្សតប្រណីតបែបបុរាណ ហើយមានកន្លែងលេងកម្សាន្តឡើងម៉ាអស់ចិត្តទៀតរកណាបាន!
ដើរកម្សាន្ត

ជិតបង្កើយ! មិនឆ្ងាយពីក្រុងភ្នំពេញ បានស្នាក់នៅរីហ្សតប្រណីតបែបបុរាណ ហើយមានកន្លែងលេងកម្សាន្តឡើងម៉ាអស់ចិត្តទៀតរកណាបាន!

គៀនស្វាយ-កណ្តាល៖ ការដើរកម្សាន្តរាល់ពេលសម្រាក និងថ្ងៃចុងសប្តាហ៍ គឺជាចំណង់ចំណូលចិត្តរបស់មនុស្សស្ទើរគ្រប់រូប ដើម្បីលំហែខួរក្បាល និងបំបាត់ទុក្ខកង្វល់ពីការងារផ្សេងៗ។ ពេលនេះលោកអ្នកពិតជាមិនបាច់ពិបាកទៅកម្សាន្តទៅដល់ខេត្តឆ្ងាយៗនោះទេ ​ត្រឹមតែខេត្តកណ្តាលជិតក្រុងភ្នំពេញនេះ ​ក៏មានកន្លែងសម្រាកដ៏ពិសេសលើសកន្លែងនានាផងដែរ ​នោះគឺ «ព្រីនស៍ ម៉ាណ័រ (Prince Manor) » ។ ព្រីនស៍ ម៉ាណ័រ គឺជា សួនកម្សាន្តដ៏ធំមួយ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ 136000 ម៉ែត្រការ៉េ ជាមួយនឹងដើមរុក្ខជាតិតូចធំជុំវិញផ្តល់នួវបរិយកាសស្រស់ស្រាយបែបធម្មជាតិ ។ រមណីយដ្ឋានដ៏ពិសេសនេះថែមទាំងមានកន្លែងស្នាក់នៅបែបរីហ្សតបុរាណផ្ទះឈើ ជិតមាត់ទឹកសម្រាប់ភ្ញៀវមកកម្សាន្តសម្រាកលម្ហែកាយផងដែរ ជាលក្ខណៈផ្ទាល់ខ្លួនក៏បាន លក្ខណៈគ្រួសារក៏បាន ឬជាមួយមិត្តភក្តិក៏រឹតតែពិសេស។ រមណីយដ្ឋាននេះក៏ថែមទាំងមានសួនផ្កាចម្រុះពណ៌ស្រស់ស្អាត អាងហែលទឹក…

This Riddle Can Only Be Solved by People Whose IQ Is 140 or Higher
Inspiration

This Riddle Can Only Be Solved by People Whose IQ Is 140 or Higher

A young detective by the name of Smith came across a peculiar murder case. The case involved 5 people who all knew each other. One of them was shot dead with a pistol. Unfortunately, the documents didn’t contain the…

ស៊ែរឲ្យនារីៗបានឃើញផង! ៣៤ របបអាហារសំរាប់នារីហាត់ប្រាណ ក៏ដូចជាចង់សម្រកទំងន់ 😘
សុខភាព

ស៊ែរឲ្យនារីៗបានឃើញផង! ៣៤ របបអាហារសំរាប់នារីហាត់ប្រាណ ក៏ដូចជាចង់សម្រកទំងន់ 😘

ជាការពិត ការសម្រកទម្ងន់ពុំមែនជារឿងមួយស្រួលនោះទេ តែក៏មិនមែនធ្វើទៅមិនរួចនោះដែរបើយើងមានរបបអាហារ និងការហាត់ប្រាណត្រឹមត្រូវ។ បើទោះបីជាយ៉ាងណាក៏ដោយ វាមានកត្តាមួយចំនួនទៀតដែលចូលរួមចំណែកធ្វើឲ្យយើងឡើង ឬស្រកគីឡូ។ កត្តាទាំងនោះមានដូចជា របៀបរបបរស់នៅ  ប្រភេទអាហារយើងបរិភោគសំបូរខ្លាញ់ ឬសំបូរប្រូតេអ៊ីន ជាដើម -ល-។ ក្រៅពីនេះ ស្ត្រេសក៏ជាចំណែកមួយធ្វើឲ្យក្តីបំណងក្នុងការតម្រកទម្ងន់អូសបន្លាយពេលយូរដែរ។ ខាងក្រោមនេះ គឺជារបបអាហារទាំង ៣៤​​ មុខដែលសាកសមសម្រាប់អ្នកហាត់ប្រាណសម្រកទំងន់ ជាពិសេសនារីយើងទាំងអស់គ្នា ព្យាយាមញ៉ាំរបបអាហារទាំងនេះនិងជួយអ្នកសម្រកទម្ងន់បាន៖

ស្រឡាញ់គ្នា រឿងអីត្រូវខ្វល់ពីពាក្យសម្ដី និងការគិតរបស់អ្នកដទៃនោះ
សង្គម

ស្រឡាញ់គ្នា រឿងអីត្រូវខ្វល់ពីពាក្យសម្ដី និងការគិតរបស់អ្នកដទៃនោះ

ស្នេហាពិត គឺស្ថិតនៅលើមនុស្សពីរនាក់ ដែលនៅក្បែរ ថែរក្សាគ្នា … អាចផ្ដល់ក្ដីសុខ និងសុភមង្គលឱ្យគ្នា … មានការងារ មុខរបរអាចផ្គត់ផ្គង់ ផ្ចង់ផ្ដើមគ្នា ទោះស្នេហានោះ ខុសវ័យ ខុសឋានៈ ឬជាភេទដូចគ្នានោះឡើយ សំខាន់ ឱ្យតែអ្នកទាំងពីរនាក់នោះ អាចទទួលយករវាងគ្នា និងគ្នាបាន មិនមែនអ្នកខាងក្រៅឯណា មករកចិញ្ចឹម និងលំបាកវេទនាជាមួយយើងទេ។ កុំនិយាយថា ស្រឡាញ់ភេទដូចគ្នា គ្មានអនាគត បានអ្នកណាមើលអ្នកណា ពេលលំបាកវេទនា ជាភេទទន់ជ្រាយ មិនអាចមានកូន អូខេ! សម័យនេះ មិនពិបាកឡើយបើចង់បានកូន…

ប្តូរបរិយាកាស រស់នៅជីវភាពស្រុកស្រែចម្ការ ក្បែរមាត់ទឹកពិតៗ ដឹងតែស្រស់ថ្លាជាមួយនឹង ភូមិ ​Eco មួយនេះ!
ដើរកម្សាន្ត

ប្តូរបរិយាកាស រស់នៅជីវភាពស្រុកស្រែចម្ការ ក្បែរមាត់ទឹកពិតៗ ដឹងតែស្រស់ថ្លាជាមួយនឹង ភូមិ ​Eco មួយនេះ!

កំពត៖  ស្ថិតនៅចំកណ្តាលនៃបេះដូងទីក្រុងកំពតមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មាន តែសម្បូរទៅដោយកន្លែងកម្សាន្ត ​និងទីកន្លែងល្បីៗជាច្រើន ជាហេតុធ្វើឱ្យកំពតគឺជាទិសដៅចម្បងបំផុតសម្រាប់អ្នកដែលចង់រកពេលវេលាសម្រាកលំហែកាយចុងសប្តាហ៍មកកម្សាន្ត ដើម្បីបំបាត់ក្តីនឿយហត់។ នៅក្នុងនោះ Eden Eco Village ​គឺជាជម្រើសថ្មីមួយសម្រាប់អ្នកដែលចង់ប្រើជីវិតសាមញ្ញាដូចប្រជាជនធម្មតា  ដោយការស្នាក់នៅខ្ទមប្របមាត់ទឹក ស្រូបខ្យល់អាកាសធម្មជាតិពិតៗ ដែលអាចធ្វើឱ្យអារម្មណ៍ស្រស់ថ្លាជាមួយនឹងការរស់នៅបែបស្ងប់ស្ងាត់មួយនេះ។ Eden Eco Village មិនត្រឹមតែជាបឹងហ្គាឡូបែបបរិស្ថានជាមួយនឹងការរៀបចំការរស់បែបធម្មជាតិប៉ុណ្ណោះទេ តែសូម្បីតែការទទួលទានគឺសុទ្ធតែអាហារបែបខ្មែរ និងអឺរ៉ុបបែបសុខភាពទាំងអស់ ជាពិសេសរាល់ព្រឹកម៉ោង ​៨ ថែមទាំងមានថ្នាក់ហាត់យូហ្គាបង្រៀនដោយឥតគិតថ្លៃផងដែរសម្រាប់អ្នកដែលមកសម្រាកនៅទីនេះ ​(លើកលែងតែថ្ងៃព្រហស្បតិ៍)។ លើសពីនេះ ​ថែមទាំងមានកង់ឱ្យជិះមិនគិតថ្លៃ ​និងមានការជួលទូកកៃយ៉ាក់ចែវកម្សាន្តលេងដោយតម្លៃសមរម្យផងដែរ។ សម្រាប់អ្នកដែលចង់សាកល្បងប្រើប្រាស់ជីវិតសាមញ្ញាបែបស្រុកស្រែចម្ការ ​តែពោរពេញដោយផាសុកភាព និងសុខភាពល្អបែបនេះ  លោកអ្នកអាចសាកល្បងមកគេងសម្រាកលំហែកាយនៅ ​…

១ Hall  ១គ្រួសារ ​ត្រឹមតែម្នាក់ ​3.5$  បានទស្សនាកុនហ៊ោរជុំគ្នា ជាមួយនឹងអាហារសម្រន់ និងកម្មវិធីសប្បាយៗជាច្រើនរាប់មិនអស់! (មានវីដេអូ)
សង្គម

១ Hall ១គ្រួសារ ​ត្រឹមតែម្នាក់ ​3.5$ បានទស្សនាកុនហ៊ោរជុំគ្នា ជាមួយនឹងអាហារសម្រន់ និងកម្មវិធីសប្បាយៗជាច្រើនរាប់មិនអស់! (មានវីដេអូ)

ពោតផ្ទុះ – Popcornkh ​គឺជាគេហទំព័រហ្វេសប៊ុកនិយាយ និងវិភាគកុន ដែលមានចំនួនអ្នកគាំទ្រចុច ​Likes  ច្រើនជាងគេដល់ទៅជាង ​30k ។  ពោតផ្ទុះ – Popcornkh ​តែងតែមានកម្មវិធី ​និងព្រឹត្តិការណ៍ធំៗជាញឹកញាប់ ​ដើម្បីជួបជុំជាមួយនឹងអ្នកគាំទ្រដែលមានចិត្តស្រលាញ់ការមើលកុនដូចគ្នា  ដើម្បីរិតចំណងមិត្តភាពផង  ចែករំលែកបទពិសោធន៍នៃភាពយន្តដែលធ្លាប់ទស្សនាផង ​ជាពិសេសគឺឱកាសបានជួបជុំប្រមូលម្តុំអ្នកមើលកុនហ៊ោរសប្បាយក្នុង ១ ​Hall  ១គ្រួសារ ជុំគ្នា។ ក្រោយពីមានភាពជោគជ័យយ៉ាងសម្បើមនៃ កម្មវិធី ព្រឹត្តិការណ៍ជួបជុំអ្នកទស្សនាកុនជាមួយគ្រួសាពោតផ្ទុះ កន្លងទៅនេះនៅក្នុងរឿង  Avengers End Game  ពេលនេះ ​ពោតផ្ទុះ…

ភីហ្សាដុតឆ្ងាញ់ ​ជាមួយបរិយាកាសភ្នំពេញពេលរាត្រីស្រស់បំព្រងក្បែរអាងទឹក កុំភ្លេចសាកល្បង ​Sky Bar  មួយកន្លែងនេះ!
ដើរកម្សាន្ត

ភីហ្សាដុតឆ្ងាញ់ ​ជាមួយបរិយាកាសភ្នំពេញពេលរាត្រីស្រស់បំព្រងក្បែរអាងទឹក កុំភ្លេចសាកល្បង ​Sky Bar  មួយកន្លែងនេះ!

ភ្នំពេញ៖ បើនិយាយពី ​Sky Bar  សព្វថ្ងៃមានច្រើនកន្លែងណាស់ ​ដែលកំពុងតែលាក់ពួនទៅលើអគារទំនើប  ខ្ពស់នៅទីក្រុងភ្នំពេញយើងនេះ ដែលសុទ្ធសឹងតែមានទេសភាពស្រស់ស្អាត ​ស៊ីវីល័យ និងការរចនាទីកន្លែងគឺទាក់ទាញតែម្តង។ នៅក្នុងនោះផងដែរថ្ងៃនេះ  «ក្នុងស្រុក ​» សូមណែនាំ Sky Bar មួយកន្លែងដែលកំពុងតែទាក់ទាញភ្ញៀវមកទទួលទានយ៉ាងច្រើន ​ដោយសារតែ ​Sky Bar  មួយនេះមានសោភណ្ឌភាពទាក់ទាញជាងគេ  ជាពិសេសគឺមានអាងហែលទឹកកណ្តាល ​Sky Bar  ដ៏ធំល្វឹងល្វើយតែម្តង នោះគឺ « MOON PIZZA SKY BAR »។…

អាហារដ្ឋានបើកថ្មី ទឹកដីសៀមរាប ស្អាតហើយឆ្ងាញ់មិនធម្មតា ថតរូបកម្សាន្តទៀតរឹតតែកប់ខ្លាំង!
តោះញ៉ាំ

អាហារដ្ឋានបើកថ្មី ទឹកដីសៀមរាប ស្អាតហើយឆ្ងាញ់មិនធម្មតា ថតរូបកម្សាន្តទៀតរឹតតែកប់ខ្លាំង!

សៀមរាប៖ ទឹកដីសៀមរាប ​គឺជាទីក្រុងដ៏ល្បីល្បាញបំផុតនៅក្នុងយុគសម័យបុរាណ ​ដោយសារតែកិត្តិនាមដ៏ល្បីល្បាញរបស់ប្រាសាទអង្គរវត្ត។ រហូតដល់បច្ចុប្បន្ននេះ ​ទោះស្ថិតនៅតាមខេត្តជាយដែនបន្តិចក្តី ​តែទឹកដីមួយនេះនៅតែមានភាពសម្បូរបែប ​ជាទឹកដីល្បីផ្នែគទេសចរណ៍លេខ១ប្រចាំប្រទេស  មានប្រាសាទរាប់រយ ​មានកន្លែងកម្សាន្តបែបប្រវត្តិសាស្រ្ត និងធម្មជាតិជាច្រើនផងដែរ។ ទឹកដីដែលរីកចម្រើនគ្រប់សម័យកាលមួយនេះ ក៏មានភាពស៊ីវីល័យមិនចាញ់អ្នកទីក្រុងភ្នមពេញប៉ុន្មាននោះដែរ ​ទាំងការស្លៀកពាក់តុបតែងខ្លួន ​និងរឿងចំណីអាហារ ​ពោលគឺមានរបស់ទទួលទានសឹងតែឆ្ងាញ់ជាងអ្នកភ្នំពេញផងដែរ ​ដែលថែមទាំងមានការបើកហាងទទួលទានច្រើនស្អេកស្កេះទទួលភ្ញៀវទាំងក្នុងស្រុក និងក្រៅស្រុក។ នៅក្នុងនោះ ហាងអាហារមួយកន្លែងកំពុងតែអង្រួនចិត្តអ្នកសៀមរាប និងអ្នកទេសចរណ៍ឱ្យចូលទទួលទានមិនចេះដាច់នោះទេ  ដោយសារតែការរចនាមានភាពទាក់ទាញ  មានកន្លែងថតរូបច្រើន ​ជាពិសេសម្ហូបគឺសុទ្ធតែឆ្ងាញ់ៗនោះគឺ «ផ្ទះប៊ែមប៊ូបុកក្ដាម»។ ដោយ«ផ្ទះប៊ែមប៊ូបុកក្ដាម» មានបុកក្តាម ​បុកពោត ​បុកបង្ការ ​គ្រឿងសមុទ្រគ្រប់ប្រភេទ ​អាហារសម្រន់របៀបញាំ ​ភ្លា…

ទេពមច្ឆាក្នុងរឿងនិទាន លែងជាក្តីស្រមៃទៀតហើយ ​ជាមួយនឹងហាងកាហ្វេឥន្ទធនូ បែបខ្ជូតៗមួយនេះ!
ដើរកម្សាន្ត

ទេពមច្ឆាក្នុងរឿងនិទាន លែងជាក្តីស្រមៃទៀតហើយ ​ជាមួយនឹងហាងកាហ្វេឥន្ទធនូ បែបខ្ជូតៗមួយនេះ!

ថៃ៖ នៅវ័យកុមារជាការពិតណាស់ ​រឿងនិទាន  និងតុក្កតានិយាយពីទេពមច្ឆា ​ច្បាស់ណាស់ប្រាកដជារឿងចំណូលចិត្តរបស់ក្មេងៗ​​ជាពិសេសគឺក្មេងស្រីតែម្តង ​ដោយសារតែទេពមច្ឆា មានកន្ទុយជាត្រីខុសប្លែកពីតុក្កតាដទៃ។ ដោយសារតែវាជាការចងចាំដ៏រីករាយរបស់មនុស្សម្នាក់ៗ  មានហាងមួយកន្លែងនៅប្រទេសថៃ  ឈ្មោះថា Mermaid  Casle  Siam បានកែច្នៃហាងមានលក់ទំនិញគ្រប់ប្រភេទជាពណ៌ឥន្ទធនូ ​និងមានរូបទាក់ទងនឹងបាតសមុទ្រផងដែរ  ជាពិសេសទីតាំងហាងនេះថែមទាំងមានហាងកាហ្វេដែលរចនាឡើងដូចជាពិភពបាតសមុទ្របែពតុក្កតាពិតៗផងដែរ។ Mermaid  Casle  Siam មាន៤ជាន់ ​ដោយជាន់ទី១ និងទី២ ​គឺជាហាងលក់ទំនិញសំភារៈ និងសំឡៀកបំពាក់បែបឥន្ទធនូ ​ខ្ជូតៗ ​ហើយពណ៌កប់ៗ ឯជាន់ទី ៣ និង៤ ​គឺជាហាងកាហ្វេ ​Mermaid  Cafe …

រីករាយទិវាគុណឪពុក នេះជាឃ្លាដែលខ្ញុំចង់និយាយ ប៉ុន្តែ គ្រប់ពេលដែលខ្ញុំនិយាយពាក្យនេះ ទឹកភ្នែកខ្ញុំក៏ស្រក់ចុះមក ព្រោះតែ …
សង្គម

រីករាយទិវាគុណឪពុក នេះជាឃ្លាដែលខ្ញុំចង់និយាយ ប៉ុន្តែ គ្រប់ពេលដែលខ្ញុំនិយាយពាក្យនេះ ទឹកភ្នែកខ្ញុំក៏ស្រក់ចុះមក ព្រោះតែ …

រីករាយទិវាគុណឪពុក Happy Father Day នេះជាឃ្លា ដែលខ្ញុំចង់និយាយដូចគេដូចឯងដែរ តែខ្ញុំនិយាយពាក្យនេះមិនបាន ខ្ញុំមិនមានអារម្មណ៍ចង់និយាយទេ គ្រប់ពេលដែលខ្ញុំចង់ហាមាត់ ទឹកភ្នែកខ្ញុំក៏ស្រក់ចុះមក សំណួររាប់លានចាក់ដោតចោទសួរពេញខួរក្បាលខ្ញុំ សួរថា ” តើប៉ាខ្ញុំមានគុណអ្វីខ្លះ សម្រាប់ខ្ញុំ និងគ្រួសារមួយនេះ “ ព្រោះតាំងពីខ្ញុំកើតមក រហូតដល់ធំដឹងក្ដី អ្វីដែលខ្ញុំដឹងនោះគឺ មានតែម៉ាក់ប៉ុណ្ណោះ ដែលខំប្រឹងពុះពារ ព្យាយាម ខំកាត់ព្យុះភ្លៀង ដើម្បីចិញ្ចឹមខ្ញុំឱ្យធំ និងរស់នៅក្នុងជីវិតមួយដែលល្អប្រសើរ។ ក្នុងកែវភ្នែកខ្ញុំ តាំងពីតូចមក​ ខ្ញុំសម្លឹងឃើញតែ ភាពងាត្មានិយមរបស់ប៉ា ខ្ញុំឃើញតែការជាន់ឈ្លី និងធ្វើបាប…

អស់ទាស់! សាច់អាំងលើអំបែងឆ្ងាញ់ ​មាន២កន្លែងនេះ ​កុំខកខានឱ្យសោះ!
តោះញ៉ាំ

អស់ទាស់! សាច់អាំងលើអំបែងឆ្ងាញ់ ​មាន២កន្លែងនេះ ​កុំខកខានឱ្យសោះ!

ការទទួលទានសាច់អាំងពេលល្ងាច និងពេលយប់ ក៏ជាអាហារសម្រន់ដែលប្រជាជនខ្មែរចូលចិត្តដែរ ​តែការអាំងសាច់លើខ្ទះ ​ឬបន្ទះអាំងសាច់ជាទូទៅហាក់បីដូចជាធម្មតាពេកដែរឬទេ? សម្រាប់អ្នកដែលចង់ទទួលទានសាច់អាំងបែបថ្មី ​ច្នៃអាំងលើអំបែងនំគ្រក់ ​ថ្ងៃនេះ «ក្នុងស្រុក ​»នឹងនាំអារម្មណ៍ប្រិយមិត្តទៅស្គាល់ហាងមួយកន្លែងដែលកំពុងតែទទួលបានពេញនិយមនោះគឺ ​ Le TJ Cafe។ ហាង Le TJ Cafe មិនត្រឹមមានសាច់អាំងលើអំបែបនំគ្រក់ឡើងឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ​ ​តែនៅក្នុងនោះក៏មានមុខម្ហូបពិសេសៗជាច្រើនមុខដូចជា៖ ឈុតសាច់ទាទឹកកាពិ មីឆាកាពិសាច់ទា ញុំាស្វាយ ប្រហិត និងម្ហូបជាច្រើនមុខផ្សេងទៀតក្នុងបញ្ជីមុខម្ហូបផងដែរ ​ឯភេសជ្ជៈក៏ប្លែកឆ្ងាញ់ទៀតផង។ គួរឱ្យដឹងផងដែរថា ​ Le TJ Cafe…