
កប់ខ្លាំង! មកមើលទិដ្ឋភាពផ្សារ The Olympia Mall ដែលបានបើកសម្ពោធដំណើរការថ្មីនៅថ្ងៃនេះ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ នេះ ស្ពានអាកាសថ្មើរជើងនាងគង្ហីងបានបើកដំណើរការឱ្យឆ្លងកាត់ជាសាធារណៈ ជាមួយនឹងការសាកល្បងដំណើរការផ្សារទំនើបឌឹអូឡាំព្យាម៉ល (Olympic Mall ) ក្នុងពេលតែមួយជាមួយគ្នា។ ជាមួយនឹងការសាកល្បងដំណើរការផ្សារទំនើបឌឹអូឡាំព្យាម៉លនៅក្នុងថ្ងៃនេះផងដែរ មានបណ្តាអ្នកយកព័ត៌មាន រួមទាំងមហាជនជាច្រើនបានសម្រុកចូលទៅទស្សនាកម្សាន្ត និងទិញទំនិញនៅក្នុងផ្សារទំនើបបើកថ្មី ដោយរូបភាពជាច្រើនសន្លឹកបានថែមទាំងបង្ហោះចែកចាយពេញបណ្តាញសង្គម ពីទិដ្ឋភាពទូទៅខាងក្នុងទៀតផង មើលទៅមានការតុបតែងបានល្អ ស្រស់ស្អាត និងទំនើបខ្លាំងមិនចាញ់ផ្សារទំនើប AEON Mall ឡើយ បើទោះបីជាមានហាងខ្លះមិនទាន់បើកដំណើរការអស់ ហើយជាន់ទី ៦ និងទី៧ ដែលមានទាំងរោងកុនទំនើបមិនទាន់រៀបចំរួចហើយក្តី។ គួរឱ្យដឹងថា ផ្សារទំនើបនេះជាមជ្ឈមណ្ឌលលក់ទំនិញជាច្រើនប្រភេទដូចជាហាងលក់សំលៀកបំពាក់…











