
មានវាសនាទេ កោះសង្សារ ចំណាយខ្ទង់ពាន់ ទើបអាចជាន់កោះឯកជនដ៏អស្ចារ្យមួយនេះបានចឹងនោះ!
ខេត្តព្រះសីហនុ៖ កោះសង្សារធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺជាយូរណាស់ហើយថា គឺជាកោះមួយដ៏ស្រស់ស្អាត ដែលទិញដាច់ដោយក្រុមហ៊ុនឯកជនមួយ ថែមទាំងជាកោះលំដាប់ផ្កាយល្បីដល់ជនបរទេសស្រមៃចង់មកលេងផងដែរ។ កោះសង្សារ គឺជាបណ្តុំនៃកោះរ៉ុង ដែលមានទេសភាពស្រស់បំព្រង ទឹកសមុទ្រថ្លាខៀវស្រងាត់ដូចកញ្ចក់ឆ្លុះដល់បាត និងមានឆ្នេរសាច់សម៉ដ្ឋក្បុស ជាទីដ៏ពិសេសអស្ចារ្យមែនទែនសម្រាប់ការមកកម្សាន្តជា ពិសេសកន្លែងស្នាក់នៅដែលរចនាជាជួរៗបណ្តែតលើផ្ទៃទឹកវិញ គឺទំនើប ស្រស់ស្អាតអស្ចារ្យមិនចាញ់កោះម៉ាឌីវនោះឡើយ។ ទោះជាយ៉ាងណា កោះសង្សារមួយនេះ មិនមែនជាកោះដែលអាចមកដើរលេង ឬចេញចូលដោយសេរីនោះឡើយ ដោយសារតែវាត្រូវបានទិញផ្តាច់មុខដោយក្រុមហ៊ុន អ្នកអាចមកកម្សាន្ត លុះត្រាតែអ្នកស្នាក់នៅទីនោះតែប៉ុណ្ណោះ។ ដោយតម្លៃនៃការស្នាក់នៅក្នុងមួយថ្ងៃពេញ តម្លៃដែលទាបបំផុតគឺ ជាង ១ពាន់ដុល្លារសហរដ្ឋអាមេរិច ដោយរាប់បញ្ជូលទាំងការដើរលេងពាសពេញផ្ទៃកោះនេះ អាហារ ទាំង៣ពេល និងការយកអូប័រពីដីគោកខេត្តព្រះសីហនុមកកាន់ទីកោះនេះដោយផ្ទាល់តែម្តង។ ពិសេសបែបនេះ អ្នកណាដែលមិនចង់មកលេងនោះ សំខាន់តើមានអ្នកមានលុយ…











