
Wow! DITWAY Nation បង្ហាញខ្លួនសមាជិកថ្មីរបស់ខ្លួនម្នាក់ទៀត ទេពកោសល្យមិនធម្មតា! (មានវីដេអូ)
ភ្នំពេញ៖ DITWAY Nation គឺជាក្រុមផលិតបទចម្រៀងបង្កើតថ្មី ដែលបង្កើតឡើងដោយលោក ងួន ចាន់ដេវីត ក្នុងគោលបំណងបំផុសស្នាដៃរបស់យុវវ័យខ្មែរ ឱ្យកាន់តែមានការទទួលស្គាល់ពីសំណាក់ប្រិយមិត្តអ្នកស្តាប់កាន់តែច្រើន ជាពិសេសគឺលើកស្ទួយស្នាដៃបង្កើតថ្មីនៃទេពកោសល្យរបស់កូនខ្មែរ។ ចាប់តាំងពីបង្កើតមក DITWAY Nation មានសមាជិកដែលពោរពេញទៅដោយទេពកោសល្យជាច្រើនបានចូលរួមរួចទៅហើយដូចជា G-Devith, Emo Composer , Gabbie Elle , Rith Acoustic និង ឆៃដា ពិសិទ្ធជាដើម ដែលសុទ្ធសឹងតែមានសមត្ថភាព និងទេពកោសល្យខ្ពស់ក្នុងវិស័យសិល្បះ។ ដោយឡែក ថ្មីៗនេះ DITWAY Nation…











