ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy (2)
គ្រួសារ

សញ្ញាល្អទាំង៤ក្នុងគ្រួសារ ដែលមានន័យថាលាភសំណាងនឹងមកដល់ឆាប់ៗ

ធ្វើជាមនុស្សសំខាន់ណាស់គឺមិនត្រូវខ្ជះខ្ជាយពេលវេលាច្រើនពេកទៅលើរឿងដែលអត់ប្រយោជន៍នោះទេ ព្រោះ វាអាចធ្វើអោយបាត់នបង់នូវពរជ័យរបស់គ្រួសារ។ ចូរធ្វើជាមនុស្សល្អ កុំចេះដឹងរឿងអ្នកដទៃ តែត្រូវយកពេលមកពង្រឹងសមត្ថភាពរបស់ខ្លួនឯងវិញទើបជាការប្រសើរ ម្យ៉ាងទៀតត្រូវចាំថាបើយើងចេះសន្សំគុណធម៌សម្រាប់ខ្លួនឯង នោះនាពេលអនាគតកូនៗចៅៗរបស់អ្នកក៏នឹងប្រកបទៅដោយពរជ័យដូចគ្នា៖ ១.រួសរាយរាក់ទាក់ មិនចាប់អារម្មណ៍នឹងការវាយតប់ ឬ និយាយដើម៖ ដូចពាក្យចាស់លោកពោលថា ភាពសុខដុមរមនានាំទៅរកទ្រព្យសម្បត្តិ ភាពសុខដុមរមនានាំទៅរកភាពចម្រុងចម្រើន ភាពសុខដុមរមនានាំទៅរកសេចក្តីសុខ និងសន្តិភាពផ្លូវចិត្តពិតប្រាកដ។ បើអ្នកមានចិត្តល្អ នោះរឿងល្អនឹងមករកអ្នកដូចគ្នា ដាំគ្រាប់ពូជអ្វីនឹងបានផលនោះ។ បើចិត្តខឹង ឧបសគ្គក៏នឹងមករកយើងដោយមិនបានអញ្ជើញ។ ចិត្តកាន់តែស្ងប់ ជីវិតកាន់តែរលូន ដូចគ្នានឹងគ្រួសារដែរ បើជម្លោះក្នុងគ្រួសារនៅតែបន្ត សំណាងនឹងរលត់ទៅ។ ២.ឧស្សាហ៍ព្យាយាម៖ កុំខ្ជះខ្ជាយពេលវេលាច្រើនពេក ត្រូវចាំថាយើងត្រូវចេះសន្សំគុណធម៌សម្រាប់កូនៗចៅៗ ចេះសន្សំសំចៃ ស្រលាញ់ពរជ័យ…

Cover Copy (2)
គ្រួសារ

ទោះម្ដាយក្មេកល្អប៉ុណ្ណាក៏ដោយ ហាមធ្វើរឿង ៣ យ៉ាងនេះដាក់គាត់ឱ្យសោះ

ទោះបីជាអ្នកមានទំនាក់ទំនងល្អជាមួយម្តាយក្មេកក៏ដោយ អ្នកគួរតែដឹងពីអ្វីដែលត្រូវនិយាយ និងអ្វីដែលមិនគួរនិយាយក្នុងកំឡុងឆ្នាំដំបូងនៃអាពាហ៍ពិពាហ៍ផងដែរ។ ក្នុងនាមជាកូនប្រសារ យកល្អអ្នកគួរតែចេះឱនលំទោនបន្តិចចំពោះម្តាយក្មេក ព្រោះគាត់ក៏ជាអ្នកមានគុណដែលបានមើលថែប្តីរបស់អ្នកច្រើនឆ្នាំមកដែរ បើគ្មានគាត់អប់រំប្រហែលជាប្តីរបស់អ្នកមិនអាចក្លាយជាមនុស្សល្អដូចជាថ្ងៃនេះដែរ។ ដូច្នេះទោះបីជាម្តាយក្មេករបស់អ្នក គាត់ល្អចំពោះអ្នកកម្រិតណាក៏ដោយ ហាមធ្វើរឿង៣យ៉ាងខាងក្រោមនេះដាក់គាត់ឱ្យសោះ៖ ១.កុំគិតថាអ្នកជាកូនស្រីរបស់ម្ដាយក្មេក៖ ស្ត្រីជាច្រើនបន្ទាប់ពីរៀបការបានជួបម្តាយក្មេកដ៏ល្អម្នាក់ប៉ុន្តែមិនដឹងថាត្រូវដឹងគុណយ៉ាងដូចម្តេច។ ដោយមានអារម្មណ៍ថា ម្តាយក្មេក ប្រព្រឹត្តដូចម្តាយខ្លួនឯង កូនប្រសាចាប់ផ្តើមបង្ហាញទម្លាប់អាក្រក់តាំងពីមុនពេលរៀបការនៅចំពោះមុខម្តាយក្មេក។ ទោះម្ដាយក្មេកអធ្យាស្រ័យយ៉ាងណាក៏ដោយ បើអ្នកប្រព្រឹត្តមិនសមរម្យ គាត់ច្បាស់ជាមិនពេញចិត្តនោះទេ។ ស្ត្រីត្រូវចាំថា ម្តាយក្មេកល្អចំពោះកូនប្រសារ ព្រោះអ្នកជាមនុស្សដែលកូនគាត់ស្រលាញ់ ដូច្នេះពួកគាត់នឹងព្យាយាមទទួលយកអ្នក។ កុំគិតថាម្ដាយក្មេកដូចម្ដាយឯង ហើយធ្វើទង្វើដោយសេរីពេក។ មិនថាម្តាយក្មេករបស់អ្នកប្រព្រឹត្តល្អប៉ុណ្ណាក៏ដោយ អ្នកប្រាកដជាមិនអាចធ្វើជាកូនស្រីរបស់គាត់បានទេ។ ២.កុំជ្រៀតជ្រែកក្នុងកិច្ចការរបស់មនុស្សចាស់៖ មនុស្សវ័យក្មេងមិនចូលចិត្តឱ្យមនុស្សធំជ្រៀតជ្រែកក្នុងកិច្ចការអាពាហ៍ពិពាហ៍របស់ពួកគេនោះទេ រីឯម្តាយក្មេកក៏មិនចង់ឱ្យកូនប្រសារបស់ពួកគេជ្រៀតជ្រែកក្នុងជីវិតឯកជនច្រើនពេកដែរ។ ទោះធ្វើដើម្បីប្រយោជន៍ម្ដាយក្មេកក៏ដោយ ពាក្យខ្លះគាត់និយាយប្រាប់ប្ដីរបស់អ្នក…

New Project 2
សម្រង់

ការហោះហើរលើកដំបូងជាប្រវត្តិសាស្ត្ររបស់ Vietjet ទៅកាន់សហរដ្ឋអាមេរិក៖ ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវនៅអាស៊ី

នាយប់ថ្ងៃទី ៨ មករា ជើងហោះហើរពិសេសមួយបានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញដែលជាបេះដូងសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។ នោះគឺជាការហោះហើរលើកដំបូងមិនធ្លាប់មានទៅកាន់សហរដ្ឋអាមេរិកដំណើរការដោយក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលបង្កើតឡើងដោយមហាសេដ្ឋីស្ត្រីដំបូងគេនៅអាស៊ីអាគ្នេយ៍លោកស្រី Nguyen Thi Phuong Thao ។ ដោយទទួលបានការចាប់អារម្មណ៍ជាអន្តរជាតិ ដំណើរដ៏មមាញឹកនេះមិនត្រឹមតែជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាស៊ីដែលត្រួសត្រាយផ្លូវប៉ុណ្ណោះទេ តែថែមទាំងបានបង្ហាញពីមហិច្ឆតាក្នុងការពង្រីកជើងហោះហើរជាសាកលរបស់ខ្លួនផងដែរ។ ពីទីក្រុងហូជីមិញទៅអាមេរិក៖ ភ្ជាប់ទ្វីបពីរ ដោយចេញពីទីក្រុងហូជីមិញដ៏មមាញឹក យន្តហោះ Airbus A330 ពណ៌ក្រហម និងលឿងដ៏ទាក់ទាញរបស់ក្រុមហ៊ុន Vietjet បានចាប់ផ្តើមជើងហោះហើរដ៏ប្រណិតឆ្លងទ្វីបប៉ាស៊ីហ្វិក។ ផ្លូវនេះបានតភ្ជាប់អាស៊ីទៅ Anchorage ក្នុងរដ្ឋ…

Cover Copy (2)
សង្គម

អ្វីដែលទាក់ទាញចំពោះមនុស្សស្រីគឺមិនមែនបុរសដែលមានទ្រព្យសម្បត្តិ ឬ សង្ហារទេ ប៉ុន្តែគឺមនុស្សប្រុសដែលដឹងពីរបៀបបំពេញតម្រូវការរបស់នាង

អ្វីដែលមនុស្សស្រីពិតជាស្វែងរកក្នុងដៃគូស្នេហាគឺមិនមែនជាសម្ភារៈ ឬ រូបរាងកាយនោះទេ។ ពេលនិយាយពីអ្វីដែលទាក់ទាញមនុស្សស្រី មនុស្សជាច្រើនគិតភ្លាមថាជាភាពសង្ហា ឬ ទ្រព្យសម្បត្តិ។ តែទោះជាយ៉ាងណាក៏ដោយ ទាំងនោះគ្រាន់តែជាកត្តាខាងក្រៅប៉ុណ្ណោះ ហើយមិនមែនជាធាតុស្នូលដែលបង្កើតភាពទាក់ទាញពិតប្រាកដរបស់បុរសនោះទេ។ អ្វីដែលស្ត្រីពិតជាស្វែងរកក្នុងដៃគូតាមពិតគឺជាសមត្ថភាពដើម្បីបំពេញតម្រូវការខាងផ្លូវចិត្ត និងអារម្មណ៍ទាំងនេះ៖ ១.ការយល់ដឹងនិងការស្តាប់៖ បុរសដែលចេះបើកចិត្តស្តាប់គឺតែងតែយល់ចិត្ត និងអ្វីដែលមនុស្សស្រីចង់បាន។ បុរសដែលចេះយកចិត្តទុកដាក់ចំពោះអារម្មណ៍លាក់កំបាំងរបស់មនុស្សស្រីនឹងទទួលបានពិន្ទុនៅក្នុងចិត្តរបស់មនុស្សស្រី។ នៅពេលដែលស្ត្រីមានអារម្មណ៍ថាបុរសម្នាក់នោះយល់ពីនាង ពួកគេកាន់តែជឿជាក់ និងចង់នៅជិតគាត់។ ម្យ៉ាងទៀត បុរសដែលសុខចិត្តស្តាប់ដោយមិនបញ្ចេញយោបល់អាក្រក់ ឬ បញ្ចេញមតិរបស់ខ្លួន នឹងធ្វើឱ្យស្ត្រីមានអារម្មណ៍សុវត្ថិភាព និងគោរពកាន់តែខ្លាំង។ ២.ការព្រួយបារម្ភដោយស្មោះ៖ ការយកចិត្តទុកដាក់មិនមែនអំពីអំណោយថ្លៃៗទេ ប៉ុន្តែជាសកម្មភាពតូចតាច ប៉ុន្តែមានអត្ថន័យ។ ការខ្វល់ខ្វាយពីរឿងតូចតាចបំផុត ដូចជាផ្ញើសារសួរសុខទុក្ខជារៀងរាល់ថ្ងៃ ឱបពេលនាងនឿយហត់…

2
ប្លែកៗ

ហុងស៊ុយ! គន្លឹះទាំង១០ ដើម្បីជីកគាស់លាភសំណាង និងជួយដល់ទំនាក់ទំនងស្នេហារបស់អ្នក នៅក្នុងឆ្នាំ ២០២៥ នេះ

អ្នកជំនាញហុងស៊ុយសង្កត់ធ្ងន់ថា បន្ទប់គេងមានសារៈសំខាន់ណាស់ ក៏ជាកត្តាដែលជះឥទ្ធិពលដល់ខ្សែបន្ទាត់ស្នេហា និងខ្សែជីវិតរបស់មនុស្សម្នាក់ៗផងដែរ។ ដូច្នេះថ្ងៃនេះដែរ យើងសូមលើកយកនូវគន្លឹះទាំង១០ ដើម្បីជីកគាស់លាភសំណាងយើងឡើងវិញ សម្រាប់ឆ្នាំ២០២៥នេះ ដែលពាក់ព័ន្ធនឹងការរៀបចំ តុបតែងក្នុងបន្ទប់គេង។ ១. បន្ទប់គេងគួរតែត្រូវបានសម្អាតឱ្យបានទៀងទាត់ កុំទុកបន្ទប់គេងរបស់អ្នកឱ្យនៅរាយប៉ាយ រញ៉េរញ៉ៃដោយគ្មានសណ្ដាប់ធ្នាប់ សូម្បីតែបន្ទប់ឯកជនរបស់អ្នកក៏ដោយ។ ចង់បានរឿងរ៉ាវស្នេហារលូន ការរីកដុះដាល អ្នកគួរតែសម្អាតភួយ និងវាំងននឱ្យបានទៀងទាត់ រៀបចំគ្រឿងសង្ហារឹមក្នុងបន្ទប់ឱ្យបានស្អាត។ ដូចគ្នានឹងរឿងថ្មីលេចមុខគាំទ្រ និងជម្រុញរឿងស្នេហារបស់អ្នក។ បន្ទាប់ពីសម្អាតរួចអ្នកគួរតែប្រើកណ្តឹង ឬទះដៃរបស់អ្នកជាមួយគ្នាដូចជាអង្កាំដើម្បីបញ្ចោញថាមពលអវិជ្ជមាន និងថាមពលមិនល្អដែលធ្លាប់កកកុញនៅក្នុងបន្ទប់។ ២. ទុកកន្លែងទំនេរខ្លះនៅក្នុងបន្ទប់គេង ប្រសិនបើអ្នកនៅលីវ ហើយចង់ស្វែងរកដៃគូ សូមទុកកន្លែងខ្លះនៅក្នុងបន្ទប់គេងរបស់អ្នក។ ល្បិចហុងស៊ុយគួររៀបចំបែបនេះ ៖…

Cover Copy (2)
សង្គម

អាហារ និងភេសជ្ជៈធម្មជាតិ៧មុខ អាចជួយបន្សាបជាតិពុលក្នុងថ្លើម

របៀបរស់នៅបែបទំនើបជាមួយនឹងរបបអាហារមិនល្អ និងការបំពុលបរិស្ថានធ្វើឱ្យថ្លើមធ្វើការលើសម៉ោង ដែលរងឥទ្ធិពលយ៉ាងខ្លាំង។ ដូច្នេះដើម្បីជៀសវាងពីបញ្ហាពុលថ្លើម អត្ថបទនេះនឹងបង្ហាញលោកអ្នកអំពីអាហារ និងភេសជ្ជៈចំនួន៧មុខ ដែលជួយបន្សាបជាតិពុលពីថ្លើមតាមធម្មជាតិ និងមានប្រសិទ្ធភាព ម្យ៉ាងទៀតនឹងជួយឱ្យថ្លើមរបស់អ្នកកាន់តែមានសុខភាពល្អ៖ ១.តែបៃតង៖ តែបៃតងគឺជាភេសជ្ជៈដ៏មានតម្លៃ ដែលផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល អាចកាត់បន្ថយការខូចខាតថ្លើមពីជាតិពុល ហើយវាក៏ចូលទៅជួយបង្កើនសកម្មភាពនៃអង់ស៊ីមបន្សាបជាតិពុលផងដែរ។ ការស្រាវជ្រាវពី International Journal of Liver Disease បានបង្ហាញថា ការទទួលទានតែបៃតងជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម និងជំងឺរលាកថ្លើម។ ២.រមៀត៖ រមៀតមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនិងសមត្ថភាពការពារថ្លើម។ យោងតាមការសិក្សាមួយពី Journal of Clinical Medicine បានបង្ហាញថា curcumin…

Gg
សង្គម

វិធី ៤ បែក​គ្នា​ដោយ​មិន​សូវ​ឈឺចាប់ ​ផ្ញើ​ជូន​គូ​ស្នេហ៍​ដែល​កំពុង​ដើរ​ដល់​ផ្លូវ​ទាល់

ក្នុង​ទំនាក់ទំនង​ស្នេហា ​ជឿ​ថា​គ្មាន​នរណា​ចង់​ឈាន​ទៅ​រក​ផ្លូវ​បែក​នោះ​ទេ ប៉ុន្តែ​ការ​រស់នៅ​ក្បែរ​គ្នា​យូរ​ទៅ ក៏​ចេះ​តែ​កើត​មាន​រឿង​អន់ចិត្ត ​ឬ​ការ​យល់​ឃើញ​ខុស​គ្នា នាំ​ឲ្យ​គូ​ស្នេហ៍​ខ្លះ​បន្ត​ទ្រាំ​និង​រក​ដំណោះស្រាយ​មិន​បាន ក៏​សម្រេច​បញ្ចប់​ស្នេហា​មួយ​នោះ។ ជឿ​ថា​អ្នក​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មួយ​នេះ ពិត​ជា​ពិបាក​ណាស់ ចិត្ត​មួយ​ស្រលាញ់ ចិត្ត​មួយ​ឈឺចាប់ ហើយ​ធ្លាប់​សួរ​ខ្លួន​ឯង​ថា តើ​មាន​វិធី​ណា​ទើប​អាច​បែក​គ្នា​ហើយ​នាំ​ឲ្យ​អារម្មណ៍​ឈឺចាប់​តិច​បំផុត? ក្នុង​អត្ថបទ​នេះ Knongsrok សូម​ណែនាំ​ ៤ វិធី​ដូច​ខាង​ក្រោម៖ ៤) ហ៊ាន​ប្រឈម​មុខ​នឹង​និយាយ​ពាក្យ​លា នៅ​ពេល​ស្រលាញ់​គ្នា​ដំបូង អ្នក​ហ៊ាន​ណាត់​ជួប​គេ ចុះ​ពេល​បែក​គ្នា​ហេតុអ្វី​មិន​ហ៊ាន​នឹង​ប្រឈម​មុខ? ការ​ជ្រើសរើស​យក​វិធី​ប្រឈម​មុខ ហើយ​និយាយ​ពាក្យ​លា​ដ៏​សមរម្យ​មួយ​ទៅ​គ្នា​ជា​លើក​ចុង​ក្រោយ​គឺ​ជា​រឿង​ដែល​ល្អ​បំផុត។ បើ​អាច​ត្រូវ​ជួប​គ្នា​ផ្ទាល់ ជៀសវាង​ការ​ផ្ញើ​សារ​ថា បែក ដោយ​នោះ​វា​ពិត​ជា​ឈឺចាប់ ហើយ​ទៅ​ថ្ងៃ​មុខ​នាំ​ឲ្យ​អ្នក​មើល​មុខ​គ្នា​មិន​ចំ​ទៅ​វិញ​ទេ។ ៣) កុំ​ប្រើ​ពាក្យ​ថា…

6
ប្លែកៗ

តេស្តជំនាញ! ផ្អែកតាមឈាមសិល្បៈ តើការងារមួយណា ដែលសក្តិសមនឹងអ្នកជាងគេ?

ជ្រើសរើសការ៉េមមួយដែលអ្នកចង់ញុំាជាងគេ ដើម្បីដឹងពីអាជីពការងារដែលសក្តិសមបំផុតជាមួយនឹងអ្នក។ A. រចនាក្រាហ្វិច អ្នកចំណាយពេលច្រើនលើកុំព្យូទ័រ និងគំនិតសិល្បៈ ដូច្នេះអ្នកនឹងក្លាយជាអ្នករចនាក្រាហ្វិចដ៏អស្ចារ្យម្នាក់។ អ្នកមានចំណេះដឹងអំពីពណ៌ និងវិធីផ្សំវា។ អ្នកចូលចិត្តចំណាយពេលពេញមួយថ្ងៃធ្វើការបច្ចេកទេស និងច្នៃប្រឌិត។ B. អ្នកតែង ឬនិពន្ធ អ្នកចូលចិត្តតន្ត្រី និងមានវិធីរីករាយក្នុងការប្រើប្រាស់ភាសា ហើយអ្នកប្រាកដជាក្លាយជាអ្នកតែងចម្រៀងដ៏អស្ចារ្យ។ អ្នកចូលចិត្តចំណាយពេលមួយថ្ងៃសម្លឹងមើលខ្លួនឯង និងសរសេរអំពីគំនិត និងអារម្មណ៍របស់អ្នក។ ប្រហែលជាអ្នកនឹងច្រៀងចម្រៀងដោយខ្លួនឯង ឬប្រហែលជាអ្នកនឹងតែងចម្រៀងសម្រាប់សិល្បករដែលអ្នកចូលចិត្ត។ C. អ្នកថតរូប អ្នកចូលចិត្តថតរូប មានចំណេះដឹងអំពីមុំ និងភ្លើងបំភ្លឺ ដូច្នេះអ្នកគួរតែក្លាយជាអ្នកថតរូបដ៏ស្ទាត់ជំនាញម្នាក់។ អ្នកតែងតែដឹងពីរបៀបថតរូបបញ្ឈរយ៉ាងស្រស់ស្អាត និងតាមបែបធម្មជាតិ។ អ្នកមានអារម្មណ៍សប្បាយរីករាយនៅពេលអ្នកចាប់យកពេលវេលាដ៏ស្រស់ស្អាតទាំងនោះ។ D.…

3
សង្គម

បុរសខ្លាំង និងមានសមត្ថភាពពិតប្រាកដគេមិនដែលធ្វើបាបមនុស្សស្រីនោះឡើយ

បុរសដែលមានសមត្ថភាពម្នាក់ មិនអាចចេះតែជះកំហឹងចំពោះអ្នកផ្ទះផ្តេសផ្តាសនោះទេ ព្រោះគេចេះគ្រប់គ្រងអារម្មណ៍របស់គេ តែនៅខាងក្រៅវិញ គេដាច់ខាតគឺជាបុរសដ៏រឹងមាំម្នាក់។ ចំពោះមនុស្សប្រុសដែលគ្មានសមត្ថភាព ចេះតែចង់ដណ្តើមឈ្នះចាញ់ជាមួយនឹងមនុស្សស្រីប៉ុណ្ណោះ រមែងតែងបង្គាប់បញ្ជា និងនិយាយពាក្យសម្ដីមិនពីរោះស្តាប់ដាក់នាង យល់ថានាងគឺជាមនុស្សទន់ខ្សោយ។ នៅក្នុងកែវភ្នែកបុរសដែលមានសមត្ថភាព គឺតែងតែការពារ មើលថែទាំនារីដែលខ្លួនស្រលាញ់គ្រប់ពេលវេលា ខ្លាចនាងមានការឈឺចាប់ ឬពិបាកចិត្ត។ ដូច្នេះមនុស្សប្រុសដែលគ្មានសមត្ថភាព គឺងាយនឹងប្រព្រឹត្តខុសចំនូវចំណុចទាំង៥ខាងក្រោមនេះ ៖ ១. គេមានចរិតឆេវឆាវ កោងកាច បុរសដែលចេះដឹង និងមានសមត្ថភាពម្នាក់ គេកម្រនឹងខឹងឆេវឆាវណាស់ មានតែមនុស្សប្រុសដែលមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួន និងគ្មានសមត្ថភាពទើបគេមានចរិតឆេវឆាវ និងកោងកាច។ បុរសកាន់តែមានសមត្ថភាព ចំពោះបុគ្គលិកលក្ខណៈ និងចរិតរបស់គេ គឺមានភាពថ្លៃថ្នូ និងសុភាពរាបសារ។…

6
ទស្សនៈ

ចង់ដឹងខ្លួនឯងជាមនុស្សឆ្លាត ឬអត់ សាកល្បងសង្កេតមើលទម្លាប់ និងបុគ្គលិកលក្ខណៈទាំង៧ចំណុចនេះមើល អ្នកមានអត់?

៧ចំណុច ដែលអាចបង្ហាញអំពីភាពឆ្លាតរបស់អ្នក បើទោះបីមិនត្រឹមត្រូវ ១០០% ក៏ដោយ ក៏វាជាមូលដ្ឋានសម្រាប់អ្នកឱ្យតម្លៃសមត្ថភាពរបស់បុគ្គលនោះដែរ។ ជារឿយៗមនុស្សពឹងផ្អែកលើ IQ ដែលអនុវត្តដោយការធ្វើតេស្ត ដើម្បីមើលថាតើមនុស្សឆ្លាតប៉ុនណា? ទោះជាយ៉ាងណាក៏ដោយ អ្នកក៏អាចមើលទម្លាប់ សកម្មភាព ឬបុគ្គលិកលក្ខណៈក៏អាចទាយបានដែរ។ យោងតាមការស្រាវជ្រាវរបស់មហាវិទ្យាល័យនៃទីក្រុងឡុងដ៍ នេះគឺជាសញ្ញាដែលអាចរកឃើញនៅក្នុងIQឆ្លាតវៃខ្ពស់ដែលយើងអាចរៀនបាន ៖ ១. ចូលចិត្តលេងសើច កំប្លុកកំប្លែង មនុស្សដែលមានសមត្ថភាពបង្វែររឿងសាមញ្ញ ទៅជារឿងកំប្លែង ដែលធ្វើឱ្យអ្នកដទៃសើចសប្បាយ ក៏បង្ហាញពីភាពឆ្លាតមួយផ្នែកដែរ។ មនុស្សទាំងនេះមានទេពកោសល្យច្នៃប្រតិដ្ឋ ក៏ដូចជាសមត្ថភាពក្នុងការបង្ហាញបង្វែរអ្វីគ្រប់យ៉ាងទៅជារឿងកំប្លែង។ យោងតាមការស្ទង់មតិនេះបង្ហាញថា IQ របស់មនុស្សជាមធ្យម គឺមានតែចន្លោះពី ៨៥-១១៥ ហើយតារាកំប្លែងល្បីឈ្មោះ…

6
សេដ្ឋកិច្ច

លេចចេញសញ្ញាទាំង៤នៅលើរាងកាយ បង្ហាញថា អ្នកកំពុងតែមានសំណាង លាភហូរចូលបន្តបន្ទាប់ ត្រៀមខ្លួនក្លាយជាសេដ្ឋីបានហើយ

ប្រសិនបើអ្នកសម្គាល់ឃើញសញ្ញាដូចខាងក្រោមនេះ នៅលើរាងកាយរបស់អ្នក សូមអបអរសាទរព្រោះអ្នកនឹងមានសំណាងច្រើន មានឱកាសក្លាយជាសេដ្ឋីយ៉ាងឆាប់រហ័ស។ ១. ញាក់ភ្នែកឆ្វេងជាញឹកញាប់ តាមទស្សនៈសុខភាពភ្នែកខាងឆ្វេង ឬខាងស្តាំ មានសភាពធុញទ្រាន់ដោយសារតែការងារហួសប្រមាណ ភាពតានតឹង និងត្រូវការសម្រាក។ ប៉ុន្តែតាមទស្សនៈខាងវិញ្ញាណ នេះគឺជាសញ្ញារបស់មនុស្សជំនាន់មុន។ ប្រសិនបើអ្នកឃើញថាភ្នែកខាងឆ្វេងរបស់អ្នកកំពុងតែកន្ត្រាក់ឥតឈប់ឈរ នេះគឺជាប្រផ្នូលល្អដែលកំពុងមករកអ្នក។ ការងាររបស់អ្នកជិតនឹងមានដំណឹងល្អ ទទួលបានលាភសំណាងធំក្នុងពេលឆាប់ៗនេះ។ មនុស្សជាច្រើនដែលត្រូវបានជួយដោយអ្នកកាលពីមុននឹងផ្តល់ការគាំទ្រដ៏ល្អបំផុតដល់អ្នក។ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដំណឹងល្អនឹងមកដល់អ្នកអាចរកលុយបានកាន់តែច្រើនជាមិនខាន។ ស្របពេលនេះដែរ ខ្សែបន្ទាត់ស្នេហារបស់អ្នកក៏រីកចម្រើនខ្លាំងដែរ។ ប្រសិនបើអ្នករៀបការ ជីវិតរបស់អ្នកនឹងពោរពេញទៅដោយសុភមង្គល និងសេចក្ដីសុខធំធេង។ ប្រសិនបើអ្នកមិនទាន់រៀបការ អ្នកនឹងបំពេញតាមលក្ខខណ្ឌដែលអ្នកចង់បាន បានជួបមនុស្សដែលអ្នកស្រឡាញ់ពេញចិត្ត។ ២. មានប្រជ្រុយដុះលើរាងកាយ ប្រជ្រុយនៅលើខ្លួនរបស់អ្នក ច្រើនប្រាប់អំពីជោគវាសនារបស់អ្នក។…

6
សង្គម

មនុស្សស្រីឆ្លាត ដាច់ខាតមិនរង់ចាំរឿងទាំង ៤ នេះឡើយ

ពាក្យថា រង់ចាំ មិនមែនជាអារម្មណ៍រីករាយនោះឡើយ។ ទោះយ៉ាងណាក៏ដោយ មិនថានៅក្នុងស្នេហា ឬជីវិតផ្ទាល់ខ្លួននោះទេ ស្ត្រីមួយចំនួនតែងតែមានជំហររង់ចាំនរណាម្នាក់ ឬអ្វីមួយ។ ប្រសិនបើអ្នកគិតថាការរង់ចាំទាំងអស់នៅក្នុងពិភពលោក មានអត្ថន័យ នោះអ្នកអាចនឹងគិតខុសហើយ។ ការពិតបង្ហាញថា មានករណីជាច្រើនដែលការខិតខំប្រឹងប្រែងរបស់អ្នកកាន់តែច្រើន ពេលវេលាដែលអ្នកចំណាយកាន់តែច្រើន ការខកចិត្ត និងការឈឺចាប់ដូចជាការរង់ចាំនរណាម្នាក់ នឹងរឹតតែកើនឡើងទ្វេដង។ ដូច្នេះ បើអ្នកជាមនុស្សស្រីដែលឆ្លាតគ្រប់គ្រាន់ នោះអ្នកនឹងមិនបណ្ដោយឱ្យខ្លួនឯង ចំណាយពេលវេលាចោលទៅដោយឥតន័យ ព្រោះតែការរង់ចាំរឿងទាំង៤នេះឡើយ។ ១. រង់ចាំសម្រាប់នរណាម្នាក់ផ្លាស់ប្តូរ មានពាក្យថា ផ្លាស់ប្ដូរ វាមិនមែនជារឿងដែលងាយនោះទេ ព្រោះថា ចរិតធម្មជាតិនេះមួយ គឺពិបាកនឹងកែប្រែខ្លាំងណាស់។ ដូច្នេះ វាគឺជារឿងដែលឆោតល្ងង់បំផុត…