មនុស្សស្រីឆ្លាត ដាច់ខាតមិនរង់ចាំរឿងទាំង ៤ នេះឡើយ

6
ការផ្សាយពាណិជ្ជកម្ម

ពាក្យថា រង់ចាំ មិនមែនជាអារម្មណ៍រីករាយនោះឡើយ។ ទោះយ៉ាងណាក៏ដោយ មិនថានៅក្នុងស្នេហា ឬជីវិតផ្ទាល់ខ្លួននោះទេ ស្ត្រីមួយចំនួនតែងតែមានជំហររង់ចាំនរណាម្នាក់ ឬអ្វីមួយ។

ប្រសិនបើអ្នកគិតថាការរង់ចាំទាំងអស់នៅក្នុងពិភពលោក មានអត្ថន័យ នោះអ្នកអាចនឹងគិតខុសហើយ។ ការពិតបង្ហាញថា មានករណីជាច្រើនដែលការខិតខំប្រឹងប្រែងរបស់អ្នកកាន់តែច្រើន ពេលវេលាដែលអ្នកចំណាយកាន់តែច្រើន ការខកចិត្ត និងការឈឺចាប់ដូចជាការរង់ចាំនរណាម្នាក់ នឹងរឹតតែកើនឡើងទ្វេដង។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះ បើអ្នកជាមនុស្សស្រីដែលឆ្លាតគ្រប់គ្រាន់ នោះអ្នកនឹងមិនបណ្ដោយឱ្យខ្លួនឯង ចំណាយពេលវេលាចោលទៅដោយឥតន័យ ព្រោះតែការរង់ចាំរឿងទាំង៤នេះឡើយ។

១. រង់ចាំសម្រាប់នរណាម្នាក់ផ្លាស់ប្តូរ
5c00c26aa5aa22c52043fd6ec19105ec

ការផ្សាយពាណិជ្ជកម្ម

មានពាក្យថា ផ្លាស់ប្ដូរ វាមិនមែនជារឿងដែលងាយនោះទេ ព្រោះថា ចរិតធម្មជាតិនេះមួយ គឺពិបាកនឹងកែប្រែខ្លាំងណាស់។ ដូច្នេះ វាគឺជារឿងដែលឆោតល្ងង់បំផុត ប្រសិនបើអ្នកតែងតែទន្ទឹងរង់ចាំការផ្លាស់ប្ដូររបស់នរណាម្នាក់ ព្រោះវាមិនងាយនឹងប្រែប្រួលទេ។

ដូច្នេះ កុំចំណាយពេលយុវវ័យរបស់ខ្លួនអ្នក ដើម្បីរង់ចាំឱ្យនរណាម្នាក់មកផ្លាស់ប្ដូរដើម្បីអ្នកឱ្យសោះ វាគ្មានផ្លូវដែលអាចទៅរយចដោយងាយៗឡើយ។

ការផ្សាយពាណិជ្ជកម្ម

២. រង់ចាំឱ្យមនុស្សក្បត់ត្រឡប់មកវិញ
9f930ea08b060d53ddd40169a8ade72b

ស្ត្រីងាយនឹងអភ័យទោស បើទោះជាមនុស្សម្នាក់នោះ ធ្វើខុសចំពោះនាងខ្លាំងយ៉ាងណាក៏ដោយ។ មូលហេតុ គឺព្រោះតែចង់ទុកឱកាសឱ្យមនុស្សម្នាក់នោះ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកក៏មិនគួរអភ័យឱ្យមនុស្សដែលធ្លាប់ក្បត់អ្នកម្ដងហើយម្ដងទៀត ហើយចំណាយរង់ចាំគេវិលត្រឡប់មករកអ្នក ដើម្បីកែប្រែ ឬចាប់ផ្ដើមជាថ្មីនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

ត្រូវចាំថា មនុស្សដែលធ្លាប់ក្បត់ហើយ ទោះទៅថ្ងៃក្រោយ ចរិតក្បត់របស់គេ ក៏ពិបាកចោលដែរ បើមានអ្នកថ្មីចូលមក គេប្រាកដជាក្បត់យើងម្ដងទៀតមិនខាន។

៣. រង់ចាំឱ្យអ្នកដទៃធ្វើល្អចំពោះអ្នកជាមុនសិន
Dd9b27b4e4b0a8edad27d5c5f74ea519

ការផ្សាយពាណិជ្ជកម្ម

ច្បាប់នៃជីវិតគឺ “ប្រសិនបើអ្នកចង់ទទួលវាអ្នកត្រូវតែលះបង់វា” ។ ការមានចិត្តល្អរួសរាយរាក់ទាក់ យកចិត្តទុកដាក់ និងជួយអ្នកដទៃ គឺជាមធ្យោបាយងាយស្រួលបំផុតដើម្បីទទួលបានសេចក្ដីល្អត្រឡប់មកវិញុ។

លើសពីនេះទៅទៀត ទំនាក់ទំនងអាចស្ថិតស្ថេរបាន លុះត្រាតែអ្នកទាំងពីរឈរក្នុងជំហររបស់ម្នាក់ទៀត ដើម្បីចេះយោគយល់ អធ្យាស្រ័យ និងយល់ចិត្តគ្នា។ ដូច្នេះជំនួសឱ្យការគ្រាន់តែនៅទីនោះ ហើយរង់ចាំអ្នកដទៃធ្វើឱ្យខ្លួនអ្នកក្លាយជាភាគីសកម្ម។

ការផ្សាយពាណិជ្ជកម្ម

៤. រង់ចាំឱ្យមនុស្សដែលបោកប្រាស់ខ្លួន ដឹងពីកំហុស និងកែប្រែវិញ
Ebc7771c7e78d9dd7100520900c17e05

និយាយចំពោះដៃគូស្នេហា ឬដៃគូជីវិត មនុស្សស្រីតែងតែមិននិយាយអំពីកំហុសរបស់ដៃគូទេ តែបែរជារង់ចាំឱ្យគេដឹងកំហុសខ្លួនឯង ហើយមកប្រាប់ និងកែប្រែដើម្បីខ្លួន។

វាជារឿងដែលពិបាកបំផុត ដែលចង់ឱ្យមនុស្សម្នាក់ដឹងកំហុស ដោយមិនបាច់និយាយ ព្រោះគេមិនដូចយើង ដែលដឹងពីកំហុសខ្លួនឯងនោះឡើយ ដូច្នេះហើយ កុំរង់ចាំអី បើអាចគួរតែប្រាប់គេឱ្យដឹង តែបើគេដឹងហើយគេមិនកែ កុំទៅព្យាយាមកែគេអី វាហត់ចិត្តណាស់៕

អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
↑