
ចេញសញ្ញាទាំងនេះមក បញ្ជាក់ថា គេអស់ចិត្តពីអ្នកហើយ ដូច្នេះ ដល់ពេលដែលត្រូវកាត់ចិត្តដើរចេញទៅ
ទោះបីជាស្នេហារបស់អ្នក បានចាប់ផ្ដើមឡើងមកដោយភាពផ្អែមល្ហែម ការស្រឡាញ់ ពោរពេញដោយភាពសប្បាយរីករាយ មានអនុស្សាវរីយ៍ជាមួយគ្នាច្រើនយ៉ាងណាក៏ដោយ តែអ្នកត្រូវដឹងថា ការស្រឡាញ់គង់តែអន់ថយ ជាពិសេស គឺនៅពេលដែលលេចចេញមកនូវចំណុចទាំងប៉ុន្មានខាងក្រោមនេះ វាបង្ហាញឱ្យឃើញច្បាស់ៗណាស់ថា គេបានអស់ចិត្តស្រឡាញ់អ្នកហើយ ដូច្នេះ គួរតែដកចិត្តមកវិញ ហើយដើរចេញឱ្យលឿន កុំនៅទាល់តែគេដេញ ឬគេចេញមុន ដោយមិនបានប្រាប់សូម្បីតែមួយម៉ាត់។ ១. មិនដែលមានឱ្យអ្នក អ្នកណាក៏រវល់ដែរ ប៉ុន្តែជាក់ស្ដែង គេរវល់គ្រប់ពេល គឺរវល់សម្រាប់តែអ្នក តែជាមួយអ្នកផ្សេង ជាពិសេសគឺ មិត្តភក្តិរបស់គេ គេមិនដែលបដិសេធឡើយ។ ចំណុចនេះហើយបញ្ជាក់ថា គេអស់ចិត្ត និងលែងមានអ្នកនៅក្នុងចិត្ត គឺស្មើនឹងអ្នកលែងសំខាន់សម្រាប់គេទៀតហើយ។ ២.…











