#រឿងចម្លែកៗដែលពិបាកបកស្រាយពីការរស់នៅរបស់មនុស្សសព្វថ្ងៃ ៖
-ស្រឡាញ់ផ្កា តែកាច់ផ្កា-និយាយថាស្រលាញ់គ្នា តែធ្វេីឱ្យគ្នាឈឺចាប់ -ស្រឡាញ់សត្វ តែដាក់ខ្នោះ ដាក់ច្រវាក់ ដាក់ទ្រុង-ទៅហាត់ប្រាណ តែជិះជណ្ដើរយន្ដ-ជិះម៉ូតូ ជិះឡាន ទៅធាក់កង់ ទៅរត់នៅក្នុងក្លឹប-ស៊ីកប់ៗក្រឡើត ដើម្បីយកកម្លាំងទៅសម្រកទម្ងន់-ម្ចាស់ក្លឹបហាត់ប្រាណដុះក្បាលពោះស្អុយ-ជុំគ្នាហូបអីដើម្បីបង្កើនភាពស្និទ្ធស្នាល តែមុខឈ្ងោកចុចទូរស័ព្ទ ថតរូបបង្ហោះ ហើយឆ្លើយឆ្លងសារមិត្តនៅក្នុងទូរស័ព្ទ-ញញឹមក្នុងតែរូបថត ខាងក្រៅមុខស្ងួត ពោរពេញដោយភាពស្មុគស្មាញ-ទៅដល់ឋានព្រះចន្ទរាប់លានម៉ែត្របានងាយជាងទៅលេងផ្ទះបងប្អូន ឬអ្នកជិតខាង-និយាយថាទៅដើរលេង តែជិះឡាន ជិះម៉ូតូ-ប៉ូលីសឱ្យពាក់មួកការពារក្បាលខ្លួនឯង តែអត់ពាក់មួកខំជិះគេចពីប៉ូលីស គេចបានសប្បាយចិត្ត-ស្រីៗស្លៀកខ្លី ខំប្រឹងទាញបិទបាំង ខ្លះយកគ្រឿងផ្សេងៗមកបាំងក៏មាន-ផឹកស្រាច្រើនអស់លុយច្រើនហើយពិបាកខ្លួនច្រើន នៅតែផឹកច្រើន-អ្នកមានលុយគេមិនសូវបង្ហាញ បង្ហាញតែអ្នកមិនសូវមាន-អ្នកធ្វើការដើម្បីជាតិមិនសូវបានមាត់ អ្នកពូកែមាត់បែរជាប់ឈ្មោះស្នេហាជាតិ-អ្នកប្រឹងស៊ីមិនធាត់ អ្នកប្រឹងអត់មិនស្គម-អ្នករៀនពូកែរកស៊ីឲ្យគេ អ្នករៀនមិនសូវចេះ មិនបានរៀន រកស៊ីខ្លួនឯង-អ្នកសរសេរសៀវភៅ “វិធីក្លាយជាសេដ្ឋី”…









