
ស្រីៗគ្នាយើង ហាមរៀបការជាមួយបុរស៤ប្រភេទនេះ ប្រយ័ត្នស្តាយក្រោយអស់មួយជីវិត
លើលោកនេះ មនុស្សយើងមិនត្រូវឆាប់ជឿទុកចិត្តទៅលើនរណាម្នាក់ដោយងាយនោះទេ ជាពិសេសគឺទំនាក់ទុះនងសំខាន់។ នារីៗគួរចងចាំទុក បើសិនជាមានស្នេហា ឬ ចង់ជ្រើសរើសអនាគតប្តី ត្រូវជៀសអោយផុតពីបុរសទាំង៤ប្រភេទនេះព្រោះថាពួកគេជាមនុស្សមិនល្អ មិនអាចធ្វើជាស្វាមីដ៏ប្រពៃសម្រាប់អ្នកឡើយ ថ្ងៃក្រោយបើយកបុរសទាំងនេះនឹងទឹកភ្នែកអស់មួយជីវិត៖ ១.បុរសចូលចិត្តផ្គាប់ចិត្តមនុស្ស៖ មនុស្សដែលផ្គាប់ចិត្តគឺជាប្រភេទបុរសដែលស្ត្រីគួរនៅឲ្យឆ្ងាយ។ ពួកគេតែងតែយកចិត្តទុកដាក់ចំពោះកេរ្តិ៍ឈ្មោះ និងមុខមាត់របស់ពួកគេ យកចិត្តទុកដាក់ចំពោះទស្សនៈរបស់អ្នកដ៏ទៃ ហើយបំភ្លេចពីអារម្មណ៍របស់ភរិយា និងកូនរបស់ពួកគេ។ ពួកគេតែងតែប្រាថ្នាចង់ឱ្យគេទទួលស្គាល់ថាជាបុរសល្អ ដូច្នេះពួកគេចំណាយពេលជាមួយគ្រួសារតិចតួចពេក គិតតែពីខ្វល់ខ្វាយពីមុខជំនួញរបស់អ្នកដ៏ទៃ ហើយមិនយកចិត្តទុកដាក់ចំពោះសុខទុក្ខ ឬ សុភមង្គលក្នុងគ្រួសារឡើយ។ ២.បុរសចូលចិត្តភាពថ្មីថ្មោង៖ បុរសដែលស្រឡាញ់របស់ថ្មីច្រើនតែមិនអាចទ្រាំទ្ររឿងចាស់បានឡើយ។ សម្រាប់ពួកគេស្នេហាយូរអង្វែង និងប្រពន្ធដែលរស់នៅជាមួយគ្នារាល់ថ្ងៃក្លាយជាគួរឱ្យធុញទ្រាន់។ ជំនួសឱ្យការស្រឡាញ់ភរិយា ពួកគេស្វែងរកស្រីនៅខាងក្រៅអាពាហ៍ពិពាហ៍ដើម្បីបំពេញអារម្មណ៍ត្រេកត្រអាលរបស់ពួកគេ។ កុំគិតថាពេលរៀបការហើយនឹងបុរសបែបនេះនឹងស្មោះត្រង់ចំពោះអ្នករហូតនោះ។ មនុស្សប្រភេទនេះ សុខចិត្តក្បត់អ្នក…










