ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok
ប្រវត្តិសាស្រ្ត

អាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី២៖ ពីសម្ព័ន្ធមិត្តឈ្លានពានជាមួយសូវៀតរហូតក្លាយជាមេនាំគ្រោះឲ្យហ៊ីត្លែរ (ភាគ១)

នាពាក់កណ្តាល​ឆ្នាំ​១៩៤១ ក្រោយ​ពី​ទទួលបរាជ័យ​មិន​អាច​ឈ្លានពាន​កាន់កាប់​ប្រទេស​អង់​គ្លេស​ ហើយ​ក៏​មិន​អាច​បង្ខំ​ឲ្យ​អង់គ្លេស​​ចូល​មក​ចរចា​ចែកអំណាច​គ្នា​គ្រប់គ្រង​អឺរ៉ុបបាន ហ៊ីត្លែរ​ ក៏​បាន​ផ្អាក​សកម្មភាព​យោធា​នៅ​អឺរ៉ុប​ខាង​លិច ហើយ​ងាក​ទៅរក​អឺរ៉ុប​ខាង​កើតវិញ​ម្តង។ គោលដៅ​របស់អាល្លឺម៉ង គឺ​ចូល​ឈ្លានពាន​សហភាព​សូវៀត។ តាមការពិត​ នៅមុនពេល​សង្រ្គាម​លោកលើកទី២​ចាប់ផ្តើម​ផ្ទុះឡើង ហ៊ីត្លែរ និង​ ស្តាលីន បាន​ព្រមព្រៀង​សហការគ្នា និង​បែងចែក​ដែនឥទ្ធិពលគ្នា តាមរយៈ​ការចុះ​សន្ធិសញ្ញា​មិន​ឈ្លានពាន​គ្នា កាលពី​ខែ​សីហា ឆ្នាំ​១៩៣៩ ពោលគឺ​នៅ​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ មុនពេល​អាល្លឺម៉ង់​ចូល​ឈ្លានពាន​ប៉ូឡូញ។ នៅ​ខែ​កញ្ញា នៅពេល ​ហ៊ីត្លែរ ​បញ្ជូន​ទ័ព​​ចូល​ឈ្លានពាន​ប៉ូឡូញ​ពី​ទិស​ខាង​លិច កងទ័ព​របស់ ​ស្តាលីន ​ក៏​​វាយលុក​មក​លើ​ប៉ូឡូញ​​ចូល​តាម​ទិស​ខាង​កើត​ដែរដូចដែរបានរៀបរាប់ពីខាងលើ។ ជាការពិតទៅ សហភាពសូវៀតក្នុងសម័យកាលដែលមានសង្គ្រាមលោកលើកទី២ ក៏មិននូវស្ងៀមស្ងាត់នោះដែរ នៅក្រោយពេលចូលលុកលុយប្រទេសប៉ូឡូញរួចមក សហភាពសូវៀត…

Mezzanine_252.jpg.focalcrop.1200x630.50.10
ប្រវត្តិសាស្រ្ត

សហរដ្ឋអាមេរិក្នុងសម័យកាលវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ អាណត្តិប្រធានាធិបតីលោក ហ្រ្វាំងឃ្លីន រ៉ូស្វែល (ភាគ២)

ក្រោយពីស្ថានភាពកាន់តែដុនដាបនៅក្នុងទឹកដីសហរដ្ឋអាមេរិកទាំងមូល ហើយជះឥទ្ធិពលកាន់តែខ្លាំងទៅជុំវិញពិភពលោក ខណៈរដ្ឋាភិបាលមានតែដំណោះស្រាយ ប៉ុន្តែគ្មានលទ្ធផលច្បាស់លាស់នោះ ទីបំផុតនៅក្នុងការបោះឆ្នោតប្រធានាធិបតី នា​ខែ​វិច្ឆិកា ឆ្នាំ១៩៣២ តំណែងលោក ហឺបឺត ហ៊ូវ័រ (Herbert Hoover) ដែលជាបេក្ខជន​មកពីបក្សសាធារណរដ្ឋ ត្រូវបានជំនួសដោយលោក ហ្វ្រាំងឃ្លីន ដេឡាណូ រ៉ូស្វែល (Franklin D. Roosevelt) ដែលមកពីបក្សប្រជាធិបតេយ្យ ហើយរូបគាត់គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកជំនាន់ទី៣២។ ខណៈមុនជាប់តំណែងជាប្រធានាធិបតី រូបគាត់គឺជាអភិបាលនៃរដ្ឋញ៉ូយកតែម្តង។ ហ្វ្រាំងឃ្លីន រ៉ូស្វែល (ឈ្មោះខ្លីរបស់គាត់) បានកើតនៅឆ្នាំ១៨៨២ និងជាអ្នកចូលចិត្តខាងសិក្សាមួយ កាលពីកុមារភាព ខណៈរូបគាត់គឺជានិស្សិតបញ្ចប់ថ្នាក់សាកលវិទ្យាល័យ​នៅសាលាល្បី ហាវ៉ាដ។…

Sun Yat Sen
ប្រវត្តិសាស្រ្ត

គោលនយោបាយប្រជាជនគំនិត៣ របស់ ស៊ុន យ៉ាតសេន នាំឲ្យឈានដល់ការផ្តួលរំលំពួករាជានិយមម៉ាន់ជូរី

ប្រិយមិត្តស្គាល់មកហើយនូវវីរៈបុរសជាតិនិយមចិន ស៊ុន យ៉ាតសេន (Sun Yat Sen) ភាពល្បីល្បាញរបស់គាត់ ត្រូវបានពិភពលោកទទួលស្គាល់ និងជាពិសេសការគោរពទុកដូចជាអ្នកប្រាជ្ញពីសំណាក់ប្រជាជនចិនតែម្តង។ ការផ្តល់តម្លៃ និងគោរពទាំងនេះបានកើតឡើងដោយសារតែសេចក្តីក្លាហាន ជាអ្នកបណ្តុះគំនិតប្រឆាំងនឹងខ្សែរាជវង្សម៉ាន់ជូរី ដែលកាន់កាប់ប្រទេសចិន រហូតដល់បង្កើតជាចលនាតស៊ូបដិវត្តន៍ផ្តួលរំលំរបបរាជានិយម ដែលចាក់គ្រឹះនៅក្នុងផ្នត់គំនិតប្រជាជនចិនរាប់ពាន់ឆ្នាំមកហើយនោះបានសម្រេចទៀតផង។ បើនិយាយពីជំហានដំបូង ក្នុងការផ្តួលរំលំរបបរាជានិយម ដែលដឹកនាំដោយពួករាជវង្សម៉ាន់ជូរី ស៊ុន យ៉ាតសេន បានបញ្ចេញនូវគំនិតនៃគោលនយោបាយប្រជាជនគំនិត៣ ដែលក្នុងគោលដៅបង្រួបង្រួមសមាគម និងជនជាតិចិនជាច្រើន នៅក្នុងប្រទេសយក្សមួយនេះឲ្យដើរតាមទិសដៅតែមួយ ហើយនេះក៏មិនមែនជាកិច្ចការស្រួលនោះទេ សម្រាប់ប្រទេសដែលមានប្រជាជនច្រើនលើសគេលើពិភពលោក ព្រមទាំងប្រមូលផ្តុំដោយប្រពៃណី ទំនៀមទម្លាប់ ជំនឿខុសៗពីគ្នា។ ការប្រមូលផ្តុំលើកដំបូង ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយនេះ ត្រូវបានរៀបចំឡើងដំបូងនៅឆ្នាំ១៩០៥…

New
សង្គម

ដឹងចិត្តប្រពន្ធល្អ ក្នុងគ្រាក្រលំបាក ដឹងប្ដីល្អស្មោះស្ម័គ្រ ពេលដែលរកស៊ីមានបាន

ចង់មើលមនុស្សស្រី ឬប្រពន្ធ ចង់ដឹងថាគេនោះល្អ ស្រឡាញ់យើងពិត ឬក៏អត់ ចូរពេក្នុងបេលវេលដែលយើងកំពុងតែលំបាក ដុនដាប ក្រក្រី មិនមានអ្វីសោះ តែមនុស្សស្រីម្នាក់នោះ នៅតែព្រមរួមរស់ ស៊ីអត់ស៊ីឃ្លាន មិនទៅណា ឬបោះបង់យើងចោល។ ជាមនុស្សដែលព្រមរួមសុខរួមទុក្ខជាមួយយើង និងប្រឹងប្រែងធ្វើការ តស៊ូ រហូតដល់ជួយយើងឱ្យរកស៊ីមានបាន មានគ្រប់យ៉ាង មានមុខមានមាត់ គ្រួសារមានកិត្តិយសនៅក្នុងសង្គមនឹងគេនឹងឯង។ ចំណែកឯការមើលមនុស្សប្រុសវិញ ចង់ដឹងថាជាមនុស្សប្រុសល្អ ប្ដីល្អ ឬក៏អត់នោះ ចូរមើលគេក្នុងពេលដែលជីវិតស្នេហា ឬគ្រួសារអ្នកកំពុងតែរីកដុះដាល ក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភ មានមុខមានមាត់ មានកិត្តិយស នៅក្នុងសង្គម តែមនុស្សប្រុសម្នាក់នោះ…

១
សម្រង់

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្អាកការលេងកីឡា ឬលំហាត់ប្រាណគ្រប់ប្រភេទ

ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីប្រកាសអំពីសំណើរផ្អាកការលេងកីឡា ឬលំហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន ដើម្បីទប់ស្កាត់ និងបង្ការ កុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩។ ដូចដែលបានដឹងហើយថា ខាងរដ្ឋាភិបាល ក៏ដូចជាគ្រប់បណ្ដាក្រសួងផ្សេងៗ តែងតែខិតខំ និងយកចិត្តទុកដាក់បញ្ចៀសរាល់ការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យមានការជួបជុំ សូម្បីតែពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ក៏ត្រូវផ្អាក មិនឱ្យមានការរៀបចំនោះឡើយ។ យ៉ាងណាមិញ សំណើរ និងវិធានការនេះ ក៏ទាមទារឱ្យយើងទាំងអស់គ្នា ដែលជាប្រជាពលរដ្ឋត្រូវធ្វើការអនុវត្តតាម ដើម្បីសុខ សុវត្ថិភាពយើងទាំងអស់គ្នា នៅក្នុងខណៈពេលដែលកំពុងតែមានជំងឺរាតត្បាតនេះ។

Knongsrok
សម្រង់

FACEBOOK ដាក់​ឲ្យ​ដំណើរ​ការ​នូវ​មជ្ឈមណ្ឌល​ព័ត៌​មាន ​​​កូវីដ-១៩ នៅ​កម្ពុជា ដើម្បី​ផ្តល់ជួន​​​ពល​រដ្ឋ​នូវ​​ព័ត៌​មាន​សំខាន់ៗ​អំពី​​​ការ​រាត​ត្បាត​ជា​សកល​របស់​វីរុស​នេះ

ភ្នំ​ពេញ ថ្ងៃ​ទី​៦ ខែមេសា៖​ ក្រុមហ៊ុន Facebook បានប្រកាស​នៅ​ថ្ងៃ​​នេះថា មជ្ឈមណ្ឌល​ព័ត៌​មាន​​វី​រុស​កូរ៉ូ​ណា ឬកូវីដ-១៩ (Coronavirus (COVID-19) Information Center) បច្ចុប្បន្ន​​កំពុង​តែ​​ដាក់​ឲ្យ​ដំណើរ​ការ ​​ជា​ភា​សារ​ខ្មែរ ក្នុង​គោល​បំណង​​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មានសំខាន់ៗសម្រាប់ប្រជាពលរដ្ឋកម្ពុជា​ ក្នុងការ​ស្វែង​រក​ព័ត៌មាន​ថ្មី​ៗ ​អាច​​ជឿ​ទុក​ចិត្ត​បាន ក៏ដូច​ជា​​ការ​ណែនាំ​ផ្សេង​ៗពី​​អាជ្ញា​ធរ​សុខាភិបាល​ ​ដែលពួក​​គាត់អាច​​​​អនុ​វត្ត​តាម ​ដើម្បី​អាចរក្សា​​សុខ​ភាព​​ល្អ និង​ជួយគាំទ្រ​ដល់​ក្រុម​គ្រួសារ និង​សហ​​គមន៍​របស់​ពួក​គាត់​។ មជ្ឈមណ្ឌល​ព័ត៌​មាន​​កូវីដ-១៩ ដែល​ស្ថិតនៅ​ខាងលើNews Feed ប្រមូលផ្តុំទៅ​ដោយ   ​ព័ត៌​មាន​ថ្មី​ៗ​អំពី​វីរុសកូវីដ-១៩ និងការ​​ណែនាំផ្សេង​ៗ​ពី​​អាជ្ញា​ធរ​​សុខា​ភិបាល​ជាតិ និង ​ អន្តរជាតិ…

New
សម្រង់

លទ្ធផលតេស្តរកកូវីដ១៩នៅកម្ពុជា រកឃើញមានវិជ្ជមាន ១ករណីថ្មីទៀត និងជាសះស្បើយចំនួន ៥នាក់បន្ថែម

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសលទ្ធផល​អំពីការធ្វើតេស្តរកវីរុសកូវីដ១៩​នៅប្រទេសកម្ពុជា សម្រាប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ជាលទ្ធផលគឺឃើញមានវិជ្ជមាន ចំនួន១ករណីថ្មី លើស្ត្រីជនជាតិវៀតណាម ជាអ្នកទេសចរណ អាយុ២៧ឆ្នាំ ដែលកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យ មិត្តភាព ខ្មែរ-សូវៀត។ ចំណែកឯករណីអ្នកដែលបានព្យាបាលជាសះស្បើយនៅក្នុងថ្ងៃនេះគឺមានចំនួន ៥នាក់បន្ថែម ដែលបានធ្វើតេស្តឃើញ អវិជ្ជមានចំនួន២លើក។ សរុបអ្នកដែលបានរកឃើញវិជ្ជមានទាំងអស់នៅក្នុងប្រទេសកម្ពុជាគឺមានចំនួន ១១៥នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៣នាក់ និងបុរស ៨២នាក់។ រីឯចំនួនអ្នកដែលបានព្យាបាលជាសះស្បើទាំងអស់មានចំនួន ៥៨នាក់ និងអ្នកកំពុងតែសម្រាកព្យាបាលគឺមានចំនួន ៥៧នាក់។

New
សម្រង់

រដ្ឋាភិបាលជប៉ុន គ្រោងនឹងដាក់អាណាខេត្តចំនួន៧ នៅក្នុងភាពអាសន្ន ដោយសារតែការរីករាលដលនៃវីរុសកូវីដ១៩

រដ្ឋាភិបាលជប៉ុនគ្រោងនឹងប្រកាសអំពីភាពអាសន្នដោយសារតែការផ្ទុះឡើងនៃវីរុសកូវវីដ១៩ សម្រាប់ទីក្រុងតូក្យូ និងអាណាខេត្តចំនួន ៦ ផ្សេងទៀតនៅឭថ្ងៃអង្គារនេះ។ រដ្ឋាភិបាលនឹង បញ្ចេញមតិយោបល់ដល់ក្រុមប្រឹក្សាមួយ មុនពេលចេញសេចក្តីប្រកាស ដែលនឹងផ្អែកលើច្បាប់ដែលបានអនុម័តនាពេលថ្មីៗនេះ។ សេចក្តីប្រកាសនេះ នឹងគ្របដណ្តប់លើអាណាខេត្តដូចជា Tokyo, Kanagawa, Saitama, Chiba, Osaka, Hyogo និង Fukuoka។ សេចក្តីប្រកាសនឹងផ្តល់សិទ្ធិអំណាចដល់អភិបាលនៃអាណាខេត្តទាំងនេះ ដើម្បីស្នើសុំឱ្យអ្នកស្រុកចៀសវាងពីការដើរចេញដែលមិនចាំបាច់។ លោកអភិបាលខេត្តក៏នឹងអាចស្នើសុំឱ្យប្រជាជនចូលរួមសហការជាមួយវិធានការណ៍នានា ដើម្បីការពារការរីករាលដាលនៃវីរុសនេះបន្ថែមទៀត។ អភិបាលខេត្តអាចស្នើសុំ ឬបញ្ជាឱ្យបិទសាលារៀន និងការរឹតត្បិតលើប្រតិបត្តិការហាងទំនិញ រោងកុន និងកន្លែងផ្សេងទៀតដែលមានមនុស្សជាច្រើនប្រមូលផ្តុំ។ ពួកគេក៏នឹងត្រូវបានផ្តល់សិទ្ធិអំណាចឱ្យប្រើប្រាស់ដី និងអាគារដោយគ្មានការយល់ព្រមពីម្ចាស់របស់ពួកគេដើម្បីសាងសង់កន្លែងព្យាបាលបណ្តោះអាសន្នផងដែរ។ ក្នុងករណីមានភាពអាសន្ន អភិបាលអាចបញ្ជាឱ្យក្រុមហ៊ុនដឹកជញ្ចូនដឹកជញ្ជូនផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ។…

New
សម្រង់

អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅអាកាសយានដ្ឋាននារដ្ឋផ្លរីដា បានបំផ្លាញរថយន្តជួលជាង ៣.៥០០ គ្រឿង

មន្រ្តីនាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា អគ្គិភ័យដែលបានរាលដាលពាសពេញតំបន់ស្មៅនៃព្រលានយន្តហោះអន្តរជាតិភាគនិរតី Florida បានបំផ្លាញរថយន្តជួលរាប់ពាន់គ្រឿង។ មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបានបន្ថែមទៀតថា អគ្គិភ័យបានចាប់ផ្តើមនៅថ្ងៃសុក្រ នៅលើផ្ទៃដីដែលមានទំហំ ១៥ ហិចតា ហើយដើមឡើយមានតែរថយន្ត ២០ គ្រឿងប៉ុណ្ណោះនៅក្នុងតំបន់ជួលរថយន្ត ដែលគ្រប់គ្រងដោយអាកាសយានដ្ឋានក្នុងទីក្រុង Fort Myers ។ អ្នកនាំពាក្យរបស់អាជ្ញាធរកំពង់ផែលីអាលីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន CNN ថា នៅពេលដែលវាត្រូវបានពន្លត់ អណ្តាតភ្លើងបានបំផ្លាញរថយន្តជួលជាង ៣.៥០០ គ្រឿង។ លោកស្រី Melinda Avni អ្នកជំនាញកាត់បន្ថយភ្នាក់ងារសេវាកម្មព្រៃឈើនៃរដ្ឋ Florida នៃរដ្ឋ Caloosahatchee បាននិយាយថា អាជ្ញាធរត្រូវបានគេហៅឱ្យពន្លត់ភ្លើងនៅម៉ោង…

New
សម្រង់

គួរឱ្យត្រេកអរណាស់! លទ្ធផលធ្វើតេស្តរកជំងឺកូវីដ១៩នៅកម្ពុជា ជាលទ្ធផល ឃើញថា មិនមានវិជ្ជមាន ៣ថ្ងៃជាប់គ្នាហើយ និងករណីជាសះស្បើយថ្ងៃនេះគឺ ៣នាក់

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីការធ្វើតេស្តរកកូវីដ១៩នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃ០៦ មីនា ឆ្នាំ២០២០ នេះដែរ គឺ វិជ្ជមាន ០ករណី និងអ្នកដែលបានជាសះស្បើយនៅថ្ងៃនេះគឺ ៣នាក់។ គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានសរុបទាំងអស់នៅកម្ពុជាគឺមានចំនួន ១១៤នាក់ និងអ្នកជាសះស្បើយ គិតត្រឹមថ្ងៃនេះគឺមានចំនួន ៥៣នាក់។ ចំណែកអ្នកអ្នកកំពុងតែសម្រាកព្យាបាលគឺ ៦១នាក់។ សូមបន្តការប្រុងប្រយ័ត្ន ការពារ ក៏ដូចជារក្សាអនាម័យខ្លួនប្រាណឱ្យបានញឹកញាប់ ជាពិសេសគឺ ចៀសវាងការជួបជុំ ស៊ីផឹកដែលមានមនុស្សម្នាច្រើន ដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងថ្មីៗបន្ថែមទៀត៕

New
សម្រង់

សត្វខ្លាមួយក្បាល នៅក្នុងសួនសត្វមួយនៃសហរដ្ឋអាមេរិក ត្រូវបានគេធ្វើតេស្ត ឃើញមានវិជ្ជមានកូវីដ១៩

នៅសួនសត្វ Bronx ក្នុងទីក្រុងញូវយ៉កបានឱ្យដឹងថា លទ្ធផលតេស្តត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍សេវាពេទ្យសត្វជាតិនៅរដ្ឋ Iowa ។ បន្ទាប់ពីមានការធ្វើតេស្តលើសត្វខ្លា ២ ក្បាល និងសត្វតោអាហ្វ្រិក ៣ ក្បាល ដែលបានក្អកស្ងួតហើយត្រូវបានគេរំពឹងថា វាអាចនឹងជាសះស្បើយឡើងវិញ។ ប៉ុន្តែជាលទ្ធផលនៃការធ្វើតេស្តបានឃើញថា សត្វខ្លានោះ មានវិជ្ជមានកូវីដ១៩ ដែលត្រូវបានគេសង្ស័យថា បានឆ្លងពីអ្នកមើលថែរបស់ពួកគេ។ សួនសត្វបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “ យើងបានសាកល្បងសត្វខ្លាណាឌីយ៉ាដោយការប្រុងប្រយ័ត្ន ហើយយើងនឹងធានាបាននូវចំណេះដឹងណាមួយដែលយើងទទួលបានអំពី Covid-19 នឹងជួយដល់ការយល់ដឹងរបស់ពិភពលោកអំពីវីរុសនេះ។ សត្វខ្លានោះ ពិតជាមានការថយចុះនូវចំណង់អាហារប៉ុន្តែ “បើមិនដូច្នោះទេ ពួកគេកំពុងធ្វើបានល្អក្រោមការថែរក្សារបស់ក្រុមគ្រូពេទ្យ ហើយមានភាពប្រសើរ និងមានអន្តរកម្មជាមួយអ្នកថែរក្សារបស់ពួកគេ” ។…

Cover Copy
សង្គម

មនុស្សស្រីខ្លាចបំផុត គឺការរៀបការខុស ខ្លាចជ្រើសមនុស្សខុសចូលមកក្នុងជីវិត

មួយជីវិតមនុស្សស្រី នាងហត់នឿយតាំងពីកើតមក មានភេទជាស្រីមកម្ល៉េះ មនុស្សស្រី ហត់នឿយតាំងពីមិនទាន់រៀបការ រហូតដល់រៀបការ មានគ្រួសារ មានប្ដី មានកូន នាងក៏រឹតតែហត់នឿយទ្វេដង ក៏មានមនុស្សស្រីខ្លះ មិនត្រឹមតែហត់កាយទេ នាងនឿយទាំងចិត្ត ខ្វល់ទាំងគំនិតថែមទៀតផង។ ពិតណាស់ ព្រោះតែបញ្ហា និងការជួបប្រទះនូវចំណងនៃគ្រួសារនេះហើយ បានជាធ្វើឱ្យមនុស្សស្រីនាងតែងតែភ័យខ្លាចចំពោះរឿងគូស្រករ នាងខ្លាចបំផុតគឺ ខ្លាចរៀបការខុស ខ្លាចជ្រើសមនុស្សខុសចូលមកក្នុងជីវិត នោះជីវិតនាង នឹងរឹតតែវេទនា កើនទុក្ខ។ ភាគច្រើននៃមនុស្សស្រី នាងត្រូវរ៉ាប់រងនូវទុក្ខលំបាកជាច្រើននៅក្នុងគ្រួសាររបស់នាង ជាពិសេស ក៏មានមនុស្សស្រីខ្លះ នាងមានម្ដាយរស់រងនូវសម្ពាធនៅក្នុងគ្រួសារ ជាហេតុធ្វើឱ្យនាង កាន់តែមានអារម្មណ៍ខ្លាចរអា គឺខ្លាចថា…