ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Knongsrok
សេដ្ឋកិច្ច

វត្ថុសំខាន់៥យ៉ាង ដែលអ្នកគួរតែយកតាមខ្លួនឱ្យជាប់​ ដើម្បីជួយការពារការឆ្លងវីរុសកូវីដ១៩

ពិតណាស់នាពេលនេះការរីករាលដាលនៃជំងឺកូវីដ-១៩ បានកំពុងតែអុកឡុកពិភពលោក ហើយក្នុងនោះក៏មានប្រទេសកម្ពុជាយើងផង ដូច្នេះមានតែការការពារនិងការប្រុងប្រយ័ត្នឲ្យបានល្អប៉ុណ្ណោះទើបអាចប្រការការរីករាលដាលបាន។ ការធ្វើអនាម័យគឺសំខានណាស់ទាំងនៅក្នុងផ្ទះនិងពេលចេញក្រៅម្តងៗ ដូចនេះពុកម៉ែបងប្អូនមិនត្រូវមើលរំលង របស់ ៥ យ៉ាងខាងក្រោមនេះទេ ចាំបាច់ត្រូវមានវាជានិច្ច។ ១. ត្រូវតែមានម៉ាស់តាមជានិច្ច ហាក់បីដូចជាប្រថុយណាស់បើអ្នកពុំពាក់ម៉ាស់ឬដាក់ម៉ាស់តាមកាបូបរបស់អ្នកនាពេលចេញក្រៅ ក្នុងកាលៈទេសៈមាន​ហានិភ័យ​​ខ្ពស់​នឹង​​ការ​ឆ្លង​ជំងឺ​បែប​នេះ។ ហើយម៉ាស់ត្រូវពាក់ឲ្យបានត្រឹមត្រូវផងបានអាចការពារការឆ្លងបាន ម្យ៉ាងវិញទៀតម៉ាស់ដែលប្រើរួចត្រូវបោះចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ។ ២.សំឡី​សម្លាប់​មេរោគ ពិតណាស់សំឡីសម្លាប់មេរោគមានមនុស្សតិចណាស់ដែលបានស្គាល់វា ប៉ុន្តែ​​យើង​អាច​រក​ទិញវាបាន​នៅ​តាម​កន្លែង​លក់​ថ្នាំ​ពេទ្យ​​។ វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់ដាក់តាមខ្លួនសម្រាប់​សម្អាត​របស់របរ​​ប្រើ​ប្រាស់ផ្សេងៗដែលយើង​​​ប៉ះ​​ពាល់ញឹក​ញាប់​។ ដូចនេះយ៉ាងហោចណាស់ក៏ត្រូវមានវាតាមកាបូបរបស់យើងដែល។   ៣. ទឹកសម្លាប់មេរោគ ក្នុងការលាងដៃប្រសិន​​បើ​​យើងមិន​ចង់​ប្រើ​ប្រាស់​​សាប៊ូ​ឬ​ទឹក​ជេលលាង​ដៃយើង​ក៏​អាច​ជ្រើស​រើស​ការប្រើ​​ស្រ្ពៃយ៍​បាញ់ ១-២ ដង​​នៅ​លើ​បាត​ដៃ​​ហើយ​អនុវត្តតាមការណែនាំបែបអនាម័យជាការស្រេច(ត្រូវញីឲ្យសព្វ)។ ពិតណាស់យើង​​អាច​​យក​​វា​បាញ់​ទៅ​លើ​​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​បានផង​ដែរ។ កុំភ្លេចយកតាមខ្លួនណាមានវា ក៏បង្កើនការទុកចិត្តមួយកម្រិតទៀតផងដែរ។ ៤. ជេលលាងដៃឬអាកុល…

New
សម្រង់

យោងតាមទិន្នន័យបានបង្ហាញថា មនុស្សជាង ៣៣០.០០០ នាក់ត្រូវបានបញ្ជាក់ថា ព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ នៅទូទាំងពិភពលោក

មកទល់នឹងពេលនេះ សរុបចំនួនអ្នកដែលបានឆ្លងជំងឺ CoVid-១៩ទាំងអស់នៅទូទាំងពិភពលោកគឺមានចំនួន ១.៤៩៦.០៥៥ ករណី ដែលក្នុងនោះមានមនុស្ស ៣៣៦.៧៨០ នាក់ ដែលបានព្យាបាលជាសះស្បើយ។ ហើយមនុស្សចំនួន ៨៨.៩៨១ នាក់ផ្សេងទៀត ត្រូវបានបញ្ជាក់ថាបានស្លាប់ដោយសារតែជំងឺនេះ។ ទោះយ៉ាងណា តួលេខពិតទំនងជាត្រូវគេប៉ាន់ស្មានថា អាចនឹងខ្ពស់ជាងនេះ ព្រោះប្រទេសខ្លះកំពុងធ្វើតេស្ត៍រកអ្នកឆ្លងជំងឺនេះបន្ថែមទៀត។ ប្រទេសដែលមានការធូរស្បើយឡើងវិញច្រើនជាងគេគឺ ប្រទេសចិន ដែលមានមនុស្សចំនួន ៧៧.៦៧៨ នាក់បានជាសះស្បើយពីវីរុស បន្ទាប់មកប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ និងអ៊ីរ៉ង់។

Basil_health
សុខភាព

អត្ថប្រយោជន៌នឹកស្មានមិនដល់ចំពោះសុខភាពរបស់ជីនាងវង

ជីនាងវងគឺជាឱសថ និងបន្លែដែលមានក្លិចឆ្ងុយ ហើយក៏មានប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាព។ វាមានវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ខ្លះៗរបស់ជីនាងវង៖ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ជីនាងវង មានអត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះវាអាចការពាររាងកាយមនុស្សពីការខូចខាតរ៉ាឌីកាល់ ការពារកោសិកា និងរចនាសម្ព័ន្ធ DNA ទាំងមូល។ សារធាតុ Viceninare និង Oriinin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មរលាយក្នុងជីនាងវង ជួយការពារពីគ្រោះថ្នាក់ណាមួយចំពោះកោសិកាឈាមស ដែលមានសារៈសំខាន់សម្រាប់ដំណើរការប្រព័ន្ធភាពស៊ាំ និងថែរក្សារចនាសម្ព័ន្ធកោសិកាក្នុងរចនាសម្ព័ន្ធDNA។ ការពារជំងឺមហារីក Phytochemical គឺជាធាតុសំខាន់មួយផងដែរ។ អ្វីដែលល្អបំផុតអំពីធាតុនេះគឺថាវាជួយក្នុងការការពារជំងឺមហារីកតាមបែបធម្មជាតិ ដូចជាវាព្យាបាលជំងឺមហារីកមាត់ធ្មេញ សួត និងមហារីកស្បែកផងដែរ។ វាក៏ជួយបង្កើនមុខងាររបស់អង់ទីអុកស៊ីដង់បំផ្លាញកោសិកាដែលបង្កគ្រោះថ្នាក់ដែលអាចបណ្តាលឱ្យកើតជំងឺមហារីក ហើយក៏ការពារដុំសាច់មហារីកកុំឲ្យរាលដាលក្នុងខ្លួនមនុស្សផងដែរ។ ដើរតួជាអង់ទីប៊ីយ៉ូទិក…

Abu
ប្រវត្តិសាស្រ្ត

ទាហាន​លបបាញ់ជើងចាស់រហ័សនាម ”​អ្នក​ប្រមាញ់ភ្នែកស្ទាំង” ផ្ដាច់​ជីវិត ISIS ៣២០​ នាក់ក្នុងសង្គ្រាមស៊ីវិលអ៊ីរ៉ាក់

Abu Tahsin al-Salhi អាយុ៦៣ឆ្នាំ ចាប់​ផ្ដើម​ប្រឡូកក្នុងសមរភូមិ​ដំបូងបំផុត​ក្នុង​សង្គ្រាម Yom Kippur War (១៩៦៧-១៩៧៣?) ក្នុង​តំបន់ Golan Heights ​ហើយពេល​គាត់​ចូល​ធ្វើ​សង្គ្រាមសម័យបច្ចុប្បន្ននេះ ​លោក​តាបាន​ប្រាប់​ថា​បានផ្ដាច់ជីវិតក្រុមទាហានឧទ្ទាម ISIS ចំនួន៣២០​នាក់។ នៅក្នុងខ្សែវីដេអូមួយ ដែលថតដោយក្រុមសកម្មប្រយុទ្ធរបស់គាត់ លោកតា​បាន​និយាយ​ថា គាត់ស្ម័គ្រចិត្ត​ចូល​សមរភូមិម្ដង​ទៀត​​ ដោយ​ចូល​ក្នុង​ក្រុម​កងកម្លាំងប្រជានជាជនអ៊ីរ៉ាក់ (Popular Mobilization Forces,)​ដែល​ប្រយុទ្ធកៀកស្មាគ្នា ជាមួយកងទាហានរដ្ឋាភិបាល​ប្រឆាំងជាមួយក្រុមឧទ្ទាម ISIS។ បរុស​អាយុ៦៣ឆ្នាំរូបនេះចេះជំនាញលបបាញ់(Sniper)នេះ​តាំង​ពី​ក្មេង​នៅ​ប្រទេស​រុស្សី​ ហើយ​ចូល​ធ្វើ​សង្គ្រាម​ជាអ្នកបាញ់ស្នែបឆ្នាំ ១៩៧៣ បើ​គិត​ទៅ​ជាង​៤០​ឆ្នាំ​ទៅ​ហើយ នៅពេលដែលគាត់ធ្វើ​ជា​ទាហានកងពលអ៊ីរ៉ាក់ដែលកាល​នោះ​ អ៊ីរ៉ាក់កំពុងប្រយុទ្ធជាមួយនឹងអ៊ីស្រាអែល…

New
សម្រង់

បទបញ្ជាអំពីការដាក់កំហិត រាល់ការធ្វើដំណើរចេញចូលនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ

ដោយសារតែពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតជិតចូលមកដល់ រាជរដ្ឋាភិបាលមានតែធ្វើការដាក់កំហិត បិទរាល់ការធ្វើដំណើរចេញចូលនៅក្នុងប្រទេសកម្ពុជាយើងជាដាច់ខាត ដើម្បីទប់ស្កាត់ កុំឱ្យមានការរីករាលដាលកាន់តែខ្លាំង នៃជំងឺកូវី១៩នេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារ នៅក្នុងគណនីផេករបស់សម្ដេចថា ” ដើម្បីសុវត្ថិភាពរបស់ជាតិនិងជីវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វីឱ្យល្អជាងការចេញបទបញ្ជាបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តនាពេលនេះដែរ។ សូមការយោគយល់ពីសំណាក់បងប្អូនជនរួមជាតិក្នុងគ្រាដ៍លំបាកនេះ”។ យ៉ាងណាមិញ វិធានការ នៃការដាក់កំហិតរាល់ការធ្វើដំណើរទាំងអស់ នឹងចាប់ផ្ដើមចាប់ពីវេលាម៉ោង ២៤ ៖ ០០ នាទី ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ឦ៉ោង ២៤ ៖…

Cover 7
សង្គម

តោះ! មកស្គាល់ ពណ៌សង្ក្រាន្ត និងបុប្ផជាតិទាំងប្រាំពីរ ដែលទេពធីតាសង្ក្រាន្តទ្រង់សៀតស៊កលម្អនូវព្រះកាណ៌​ ដែលផ្កាខ្លះស្ទើរតែគ្មានអ្នកស្គាល់

ចូលឆ្នាំថ្មីប្រពៃណីខ្មែរយើង  គឺចំមហាសង្រ្កាន្ត ឆ្នាំជូត ទោស័ក ចុល្លសករាជ ១៣៨២​ មហាសករាជ ១៩៤២​ពុទ្ធសករាជ ២៥៦៤ គ្រិស្តសករាជ ២០២០ ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តាកន្លងទៅហើយបាន ២៥៦៣ ត្រឹមថ្ងៃ១៥កើត ខែពិសាខ លុះដល់ ថ្ងៃ១រោច ខែពិសាខ ឆ្នាំជូត​ ទោស័កតទៅចូលពុទ្ធ​សករាជ ២៥៦៤។ សង្ក្រាននឹងចូលមកដល់នៅវេលាម៉ោង២០:៤៨​នាទី​យប់​ ថ្ងៃចន្ទ័​ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០។ ពេលនោះព្រះអាទិត្យចរចេញពីមីនរាសី ទៅឋិតនៅឯមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកណ្តាល ទើបមានទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម…

New
សម្រង់

ស្វាមីល្អពិបាករក ទោះប្រពន្ធស្ថិតក្នុងស្ថានភាពណា ក៏មិនបោះបង់ប្រពន្ធចោលដែរ ដ្បិតមិនអាចនៅក្បែរនាង តែក៏នៅតែរង់ចាំ និងមើលប្រពន្ធពីចម្ងាយ

ប្ដីប្រពន្ធមួយគូ នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក ដោយសារតែប្រពន្ធកំពុងតែសម្រាកព្យាបាលបញ្ជូលសារធាតុគីមី ព្រោះនាងមានជំងឺមហារីកសុដន់ ផ្គួបផ្សំនឹងស្ថានភាពប្រទេសកំពុងតែមានជំងឺរាតត្បាតផងនោះ ទើបតម្រូវឱ្យប្ដីប្រពន្ធមួយគូនេះ ត្រូវរក្សាគម្លាតនៅឱ្យឆ្ងាយពីគ្នា។ យ៉ាងណាមិញ ដោយសារតែបញ្ហាមិនអាចនៅក្បែរ និងមើលថែប្រពន្ធបាន បុរសម្នាក់ សុខចិត្តដាក់កៅអីអង្គុយមើលប្រពន្ធនៅខាងក្រៅ ពីចម្ងាយ ចាំផ្ដល់កម្លាំងចិត្ត និងភាពកក់ក្ដៅឱ្យប្រពន្ធ។ លោក Albert Conner អាយុ ៤៤ ឆ្នាំ បានប្រាប់ថា “ដ្បិតថា យើងនៅឆ្ងាយពីគ្នាមែន តែជាក់ស្ដែង ខ្ញំនៅតែមានអារម្មណ៍ថា ខ្ញុំនៅតែជាចំណែកមួយនៅក្បែរគាត់រហូត ដូចដែលបានសន្យា មិនថាគាត់ស្ថិតក្នុងស្ថានភាពបែបណា ក៏ខ្ញុំមិនចោលគាត់ដែរ”។ ប្រភព…

New
សម្រង់

លទ្ធផលធ្វើតេស្តវិជ្ជមាននៅថ្ងៃនេះ ឃើញវិជ្ជមាន ១ករណី ព្យាបាលជាសះស្បើយចំនួន ៦នាក់បន្ថែម និងមានអ្នកជាហើយលាប់ឡើងវិញចំនួន១នាក់

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានកូវីដ១៩នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២០ គឺរកឃើញអ្នកមានវិជ្ជមានចំនួន១ករណី និងអ្នកព្យាបាលជាសះស្បើយចំនួន៦នាក់ រួមទាំងមានអ្នកដែលព្យាបាលជាហើយ ប្រែជាលាប់កើតមានវិជ្ជម្ដងទៀតចំនួន១នាក់។ ករណីវិជ្ជមាន ១នឆក់ គឺជាស្ត្រីជនជាតិចិន អាយុ៣០ឆ្នាំ ជាអ្នកទេសចរណ៍ ស្នាក់នៅបណ្ដោះអាសន្ននៅទីក្រុងភ្នំពេញ។ ចំណែកឯអ្នកដែលជាហើយលាប់ឡើងវិញនោះគឺ​ជាបុរសជនជាតិខ្មែរ អាយុ ៤០ឆ្នាំ រស់នៅច្រាំងចំរេះ រាជធានីភ្នំពេញ។ សរុបចំនួនវិជ្ជមានកូវីដ១៩ទាំងអស់នៅកម្ពជាគឺមាន១១៨នាក់ ក្នុងនោះស្ត្រីចំនួន ៣៥នាក់ និងបុសចំនួន ៨នាក់។ ចំណែកអ្នកដែលបានព្យាបាលជាសះស្បើយទាំងអស់គឺ ៦៨នាក់ និងកំពុងតែសម្រាកព្យាបាលគឺ​ ៥០នាក់។

New
សង្គម

ថ្ងៃក្រោយជួបគ្នា យើងគ្រាន់តែជាមនុស្សធ្លាប់ស្គាល់គ្នា ឬជាអ្នកដទៃតែប៉ុណ្ណោះ

“ថ្ងៃក្រោយជួបគ្នា យើងគ្រាន់តែជាមនុស្សធ្លាប់ស្គាល់គ្នា ឬជាអ្នកដទៃតែប៉ុណ្ណោះ” អ្នកណាខ្លះ ធ្លាប់គិតបែបហ្នឹង នៅពេលដែលអ្នកបែកបាក់ពីស្នេហាចាស់? ជឿថា ក៏មានច្រើនណាស់ដែរ អ្នកខ្លះ សឹងតែគិតថា ថ្ងៃក្រោយកុំឱ្យជួបគ្នា កុំឱ្យឃើញ សូម្បីតែដានជើងទៀតផង។ ជាការពិតហើយ សូម្បីតែខ្ញុំក៏គិតបែបហ្នឹងដែរ ពេលខ្លះក៏គិតថា មនុស្សបែកគ្នាហើយ កុំឱ្យជួបគ្នាទៀតអី ដើរផ្លូវរៀងៗខ្លួនទៅ ព្រោះជាផ្លូវដែលយើង សម្រេចចិត្តជ្រើស ព្រោះតែមិនចង់នៅជួប នៅឃើញ នាំទើសមុខគ្នា អ៊ីចឹងហើយ ថ្ងៃក្រោយ កុំឱ្យជួបគ្នាឱ្យសោះ។ ក៏បានតាំងចិត្តហើយថា បើថ្ងៃក្រោយ សុខៗក៏មកជួបគ្នាដោយចៃដន្យ នៅទីកន្លែងណាមួយ យើងគួរតែធ្វើកុំស្គាល់គ្នា…

១
សង្គម

អ្នកចាស់! នៅតែនឹក នៅតែគិត តែមិនដែលមានចិត្ត ចង់ត្រឡប់ទៅរកគេវិញនោះឡើយ

ត្រូវហើយ ៩០% ប្រាកដជានៅតែនឹក នៅតែគិត និងរំឭកដល់អ្នកចាស់ គ្មាននរណាម្នាក់ អាចបំភ្លេចមនុស្សអតីត ដែលធ្លាប់ដើរចូលជីវិតយើងបានឡើយ តែបើសួរថា ចង់ត្រឡប់ទៅរកគេវិញទេ ច្បាស់ណាស់គឺ ៧០% នៃមនុស្សដែលបានបែកគ្នាហើយ គឺមិនចង់ត្រឡប់ទៅជួបអ្នកចាស់វិញនោះឡើយ ចំណែក៣០%ទៀត ចង់វិលត្រឡប់ ក៏ព្រោះតែខ្លួនធ្លាប់ធ្វើខុស ឬក៏អ្នកចាស់នៅតែល្អប៉ុណ្ណោះ។ មនុស្សបែកគ្នាហើយ តិចណាស់ ដែលអាចត្រឡប់ទៅរកគ្នាវិញបាន ហើយក៏តិចណាស់ ដែលមានចិត្តចង់ត្រឡប់មកជួបគ្នា ហើយចាប់ផ្ដើមជាថ្មីជាមួយគ្នានោះ។ ជួនកាលអ្នកចាស់ធ្វើឱ្យឈឺចាប់ ធ្វើឱ្យខូចចិត្ត សឹងតែថា ស្អប់ទាំងជីវិតខ្លួនឯងទៀត ទោះឱ្យត្រឡប់យ៉ាងណា ក៏មិនអាចដែរ នៅតែនឹក នៅតែគិត…

Untitled 1
បច្ចេកវិទ្យា

រឿងសាមញ្ញ ២០ ​យ៉ាង​របស់​កាំភ្លើងដ៏ល្បីរុស្សី AK-47​ ដែលអ្នកមិនដែលនឹកស្មានដល់!

AK-47 ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​កាំភ្លើងវែងបែបប្រយុទ្ធ(Assault Rifle )​ដែលមានឥទ្ធិពលបំផុត​ក្នុង​ពិភពលោក​រាប់​តាំងពី​តំបន់​កើត​សង្គ្រាម តំបន់​មាន​ជម្លោះប្រដាប់​អាវុធ រហូត​ដល់​ទៅ​ក្រុមបងតូចបងធំក្នុង​ពិភពលោក។​ ខាង​ក្រោម​ជា​នេះគឺ​ជាចំណុច២០យ៉ាងអំពី​កាំភ្លើង AK-47។ AK-47 តំណាង​ឲ្យ​អ្វី? ១-ពាក្យ AK សំដៅលើ “Automatic Kalashnikov” គឺ​ជា​ឈ្មោះ​អ្នក​បង្កើតនិង​រក​ឃើញ​ដំបូង​គេ។ លេខ​៤៧តំណាងឲ្យ​ឆ្នាំ​ដែល​គេ​ផលិត​កាំភ្លើង​នេះ​លើក​ដំបូង។ ២-ក្នុង​ពិភពលោកយើង​នេះ​មាន​កាំភ្លើងប្រភេទ AK-47 ចាប់​ពី​៧៥លានដើម​ទៅ​១០០លានដើម​និង​មាន​ស្ទើ​តែ​គ្រប់​ទី​កន្លែងក្នុង​ពិភពលោក។ ៣-ក្នុងមួយឆ្នាំៗមាន​មនុស្ស២៥ម៉ឺននាក់​បាន​ស្លាប់ដោយ​សារឥទ្ធិពល AK-47។ ៤-ផ្នែកខ្លះ​នៃ​ពិភពលោក​!​កាំភ្លើង​ AK-47មួយដើម​តម្លៃប្រហាក់ប្រហែល១០ដុល្លារប៉ុណ្ណោះ កន្លែងភាគ​ច្រើន​!​កាំភ្លើងមួយដើម​តម្លៃ​១០០ដុល្លារ​ដល់​៣០០ដុល្លារ​អាស្រ័យ​លើកម្រិតអរិភាព​នៃ​តំបន់​នោះ។ ជា​ទូទៅ! កន្លែង​ណាត្រូវ​ការកាំភ្លើងប្រភេទ​នេះ​ច្រើន​តម្លៃ​ក៏​ឡើង​ទៅ​តាម​នោះ​ដែរ។ ៥-កាលពីឆ្នាំ២០០៧​កាំភ្លើង AK-47 ដែល​ផលិត​នៅប្រទេស​រ៉ូម៉ានី​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ៣៥០​ដុល្លារ​ក្នុងមួយដើម​ខណៈ​ដែល​កន្លែង​ដទៃ​ទៀត​អាច​ឡើង​ដល់១៣៩៥ដុល្លារ​ដែល​វា​សឹង​តែ​ស្មើកុំព្យូទ័រយួរដៃទំនើបចុង​ក្រោយ​គេ​មួយ​ទៅ​ហើយ។ អញ្ចឹង​ក៏ដោយ!​មាន​តែ​កាំភ្លើង​ពាក់កណ្ដាលស្វ័យប្រវត្តិប៉ុណ្ណោះ​ដែល​អាច​រក​ទិញ​ស្រប​ច្បាប់​នៅ​អាមេរិក។ ៦-ខណៈ​ដែលប្រទេស​ជាង​២០​ប្រើប្រាស់កាំភ្លើង…

Knongsrok
សេដ្ឋកិច្ច

តេី​ “វ៉ាកង”​ និង​ “ចូលកង”ជាពាក្យខ្មែរសុទ្ធ​ ឬជាពាក្យកម្ចី?

វ៉ាកង​ ជាពាក្យដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈនាំគ្នានិយាយរត់មាត់​ ដេីម្បីហៅពេលវេលាឈប់សម្រាកពីការសិក្សារបស់សិស្ស​ និស្សិតទាំងឡាយ​ ។ ក្នុងមួយឆ្នាំសិក្សា​ សិស្សានុសិស្ស​បឋមសិក្សា​ និងមធ្យមសិក្សា មានពេលឈប់សម្រាកពីរលេីកសំខាន់ៗ​ គឺ​ លេីកទី១​ មានរយៈពេល​ ១៥​ ថ្ងៃ​ និង​លេីកទី២​ មានរយៈពេល​ ០២​ ខែ​ ។ ការឈប់សម្រាកទាំងពីរលេីកនេះត្រូវបានគេហៅរត់មាត់ថា​ “វ៉ាកងតូច​”​ និង​ “វ៉ាកងធំ”​ ។ មកដល់ត្រឹមនេះ​ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថា​ “វាកង”​ ជាពាក្យកម្ចីមកពី​ vacance ដែលជានាមឥត្ថីលិង្គនៃភាសាបារាំង​ ហេីយវាត្រូវនឹងពាក្យថា​ vacation…