ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New
សម្រង់

បុរសអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ត្រូវចោរចិនប្លន់ ចាក់នឹងកាំបិតស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត

ខេត្តកំពង់ស្ពឺ ៖ បុរសអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ត្រូវចោរចាក់នឹងកាំបិតស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត ប្លន់យករថយន្ត និងកាំភ្លេីងមួយដេីមទៅបាត់។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចស្ពានអាកាសផ្សារកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះម៉ឺន ជ័ អាយុ៥០ឆ្នាំ មុខរបរជាមន្រ្តីសមត្ថកិច្ច និងឆ្លៀតរត់តាក់ស៊ី។ មុនពេលកើតហេតុ ជនរងគ្រោះជាសមត្ថកិច្ចម្នាក់បានហៅភ្ញៀវជាជនជាតិចិន២នាក់ ឡើងជិះរថយន្តរបស់ខ្លួនជិះពីមហោស្រពខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ក្នុងតំលៃម្នាក់១០ដុល្លារ លុះមកដល់ចំណុចស្ពានអាកាសផ្សារកំពង់ស្ពឺ ក្នុងក្រុងច្បារមន វេលាយប់រំលងអធ្រាត្រ ស្ងាត់ជនជាតិចិនទាំង២នាក់នោះ បានធ្វើសកម្មភាពចាក់ជនរងគ្រោះនឹងកាំបិតបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត រួចប្លន់យករថយន្ត រួមទាំងសម្ភារៈ ដូចជា កាបូបលុយ…

Knongsrok
សេដ្ឋកិច្ច

តើលំហាត់ប្រាណអ្វីខ្លះដែលត្រូវជៀសវាងប្រសិនបើអ្នកមានបញ្ហាជាមួយជំងឺបេះដូង?

ជាមួយនឹងជំងឺបេះដូង, ដែនកំណត់អាចចូលក្នុងជីវិតរបស់អ្នក – ជាពិសេសនៅក្នុងកីឡា – ដោយសារតែប្រភេទនៃការធ្វើលំហាត់ប្រាណមួយចំនួនអាចធ្វើឱ្យគ្រោះថ្នាក់ច្រើនជាងល្អនៅពេលដែលសុខភាពរបស់អ្នក។ ទោះយ៉ាងណាក៏ដោយវាមិនមានន័យថាការអង្គុយនិងអនុញ្ញាតឱ្យរាងកាយរបស់អ្នកធ្វើអ្វីមួយគឺជាជំរើសនៅទីនេះទេ។ តាមពិតផែនការហាត់ប្រាណត្រឹមត្រូវអាចជួយទ្រទ្រង់បេះដូងអ្នកនិងធ្វើអោយមុខងាររបស់វាប្រសើរឡើង។ លំហាត់ប្រាណដែលអ្នកមិនត្រូវធ្វើ Isometric exercises involve straining muscles against other muscles or a stable object. They include the following: លំហាត់បែប Isometric ពាក់ព័ន្ធនឹងការច្របាច់សាច់ដុំប្រឆាំងនឹងសាច់ដុំផ្សេងទៀតឬវត្ថុដែលមានស្ថេរភាព។ វារួមបញ្ចូលដូចខាងក្រោមៈ Pushups and sit-ups Plank Plank…

Cover Egg
សង្គម

តោះមកយល់ដឹងអំពីទំនៀមទម្លាប់ខ្មែរ នៃការដោតពងមាន់លើបាយសី ក្នុងពិធីសំពះគ្រូល្ខោន

#អំពីទំនៀមដោតពងមាន់លើបាយសី ក្នុងពិធីសំពះគ្រូល្ខោន តើហេតុអ្វី បានជាបុរាណាចារ្យខ្មែរប្រើ ពងមាន់ដោត នៅពីលើបាយសី ? ដោយយោងតាមឯកសារ សិល្បៈ និង ជីវិត របស់លោកស្រី កែវ ណារុំ បានបញ្ជាក់ថា÷ ដោយវរព្រឹទ្ធសិល្បករ សិល្បការិនី បុរាណខ្មែរ មានជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់ ពងមាន់ឆ្អិន ឬ ហៅថា « ស៊ុតតាយសាក » ដោតពីលើបាយសី(បាយស្រី) គឺ ចង់បញ្ជាក់អំពីវដ្តជីវិតដែលនឹងកើតម្តងហើយម្តងទៀត មិនសាបរលាប ។ លោកប្រដូចបានទៅនឹង…

New
សង្គម

ជីវិតប្ដីប្រពន្ធ មានក្តីសុខសុភមង្គល ឬក្តៅក្រហាយ គឺវាកេីតឡេីងព្រោះអ្នកទាំងពីរមិនមែនអ្នកដទៃឡេីយ

ជីវិតនេះខ្លីណាស់ មិនបានសាងបុណ្យកុំសាងបាប មិនបានសាងល្អកុំសាងអាក្រក់ មិនបានឱ្យសុខគេកុំឱ្យទុក្ខគេ។ ភាពកក់ក្តៅ​ និងសុភមង្គលនៃគ្រួសារ មិនថាជាប្រុស​ ឬស្រីទេ​ គឺសុទ្ធតែប្រាថ្នាក្តីសុខ​ សុភមង្គលនៅក្នុងជីវិតគូ។ តែសួរថា​ តេីមានមនុស្សប៉ុន្មាននាក់​ ដែលព្រមនៅតស៊ូក្តៅត្រជាក់ជាមួយគ្នារហូត​ដល់ជរាស្លាប់រៀងខ្លួននោះ​ គឺមិនងាយទេ​ មនុស្សខ្លះនៅតស៊ូតែពេលងប់ងល់​ ពេលឈាមរាវស្រឡាញ់គ្នាមួយឆាវៗតែប៉ុណ្ណោះ​ ក៏មានអ្នកខ្លះតាមស្រឡាញ់គ្នារាប់ឆ្នាំ​ ជាសង្សារមិនអី​ តែរៀបការមិនបានប៉ុន្មានថ្ងៃក៏បែកបាក់គ្នា​ ព្រោះតែរស់នៅមិនចុះសម្រុង​ ព្រោះរស់នៅទទួលយកគា្នមិនបាន។ ត្រូវចាំថា​ ជីវិតប្តីប្រពន្ធ​ វាមិនងាយដូចការគិតរបស់យេីងទេ​ រយៈពេលច្រេីនឆ្នាំជាសង្សារ​ មិនប្រាកដថា​ អាចក្លាយជាប្តីប្រពន្ធរស់នៅចុះសម្រុងគ្នាមួយជីវិតឡេីយ។ តែបេីអ្នកចង់បានគ្រួសារកក់ក្តៅពិតប្រាកដ​ សូមកុំចុះចាញ់​កុំរាថយ​ មានអ្វីក៏ដោយត្រូវអត់ធ្មត់​ ជំនះ​ តស៊ូ​…

2
សម្រង់

ប្រសើរណាស់! ថ្ងៃនេះមិនមានអ្នកឆ្លងបន្ថែមទេ ចំណែកអ្នកជាសះស្បើយ មានដល់ទៅ១៥នាក់

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ១៩សម្រាប់ថ្ងៃទី ០៤ មីនា ២០២០នេះ ជាលទ្ធផល គឺមិនមានករណីឆ្លងបន្ថែមទៀតឡើយ។ ចំណែកឯចំនួនអ្នកដែលបានព្យាបាលជាសះស្បើយនៅក្នុងថ្ងៃនេះដែរ គឺមានដល់ទៅ១៥នាក់ឯណោះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសកម្ពុជាយើង មានចំនួនអ្នកឆ្លងសរុបទាំងអស់គឺ ១១៤នាក់ ក្នុងនោះមានស្ត្រីចំនួន៣២នាក់ និងបុរសចំនួន ៨២នាក់។ ចំណែកអ្នកជាសះស្បើយសរុបទាំងអស់មានចំនួន ៤៩នាក់។ យ៉ាងណាមិញ ដ្បិតថាប្រទេសយើងមិនមានករណីរឆ្លងជាសហគមន៍ ឬមិនមានករណីស្លាប់ក៏ពិតមែន តែជាក់ស្ដែង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តការអនាម័យ និងការពារទាំងអស់គ្នា ដើម្បីជួយឱ្យប្រទេសយើងអាចទប់ស្កាត់នូវជំងឺនេះ កុំឱ្យមានករណីធ្ងន់ធ្ងរដូចនៅតាមប្រទេសនានា៕    

Knongsrok
សេដ្ឋកិច្ច

ដល់ពេលពិធីបុណ្យចូលឆ្នាំខ្មែរជិតមកដល់ហើយតើដឹកពីដំណើរដើមទងអ្វីខ្លះ?

ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនអរីយធម៌ដ៏ចំណាស់នៅភូមិភាគអាសុីអាគ្នេយ៍ហើយប្រជាជាតិនេះក៏មាននៅថ្ងៃចូលឆ្នាំរបស់ខ្លួនផងដែរ ដែលភាគច្រើនប្រជាជាតិប្រទេសនេះហៅខ្លួនឯងថា “ជនជាតិខែ្មរ” ។ ប្រវតិ្តពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជាមានតាំងពីបុរាណកាលនិងយូរយាណាស់មកហើយហើយមួយភាគធំគឺផ្សារភ្ជាប់និងសាសនាហិណ្ឌូ នាប្រទេសឥណ្ឌា និង ប្រទេស សេរីលង្កា ។ “ចូលឆ្នាំខ្មែរ” គឺជាឈ្មោះថ្ងៃបុណ្យខ្មែរដែលប្រារព្ធពិធីចូលឆ្នាំថ្មីតាមចន្ទគតិបុរាណ ឬ ហៅថា ថ្ងៃមហាសង្ក្រាន្ត ។ ជាការពិតណាស់ថ្ងៃចូលឆ្នាំពីបុរាណកាលប្រាររព្ធនៅខែ មករា តាមកំណត់ហេតុលោក ជីវ តាក្វាន់ ដែលមកដល់អាណាចក្រខ្មែរ ក្នុងឆ្នាំ ១២៩៦ ​នៃគ.ស នាសត្សវត៍ទី១៣ ក្រោយមកគេបានផ្លាសប្ដូរមកខែមេសាវិញ​យកតាម សុរិយាគតិ ហើយវាត្រូវនិងខែនៃដូវប្រមូលផលផងដែរ ។ ថ្ងៃឈប់សម្រាកមានរយៈពេលបីថ្ងៃដែលចាប់ផ្តើមនៅថ្ងៃចូលឆ្នាំថ្មីដែលជាធម្មតាវានៅថ្ងៃទី ១៣…

New
សម្រង់

លទ្ធផលអ្នកឆ្លងថ្ងៃនេះមាន ៤ករណី និងទារកអាយុ៤ខែ បានជាសះស្បើយហើយ

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វ់តេស្តវិជ្ជមានអ្នកឆ្លងវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា សម្រាប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ រកឃ់ញវិជ្ជមានចំនួន ៤ករណីថ្មីបន្ថែមទៀត ក្នុងនោះមាន ៖ ១. បុរសជនជាតិបារាំង អាយុ ៦៧ឆ្នាំ និងស្ត្រីជនជាតិបារាំង អាយុ ៦៧ឆ្នាំ នៅខេត្តព្រះសីហនុ។ ២. ស្ត្រីជនជាតិបារាំង អាយុ៥៩ឆ្នាំ នៅខេត្តព្រះសីហនុ។ ៣. បុរសអាយុ ៤០ឆ្នាំ ជនជាតិម៉ាឡេស៊ី នៅខេត្តកំពង់ចាម។ ចំណែកលទ្ធផលអ្នកព្យាបាលជាសះស្បើយ មាន១នាក់ ជាទារកអាយុ៤ខែ ដែលជាកូនបុរសជនជាតិបារាំង។

2
សម្រង់

ក្រសួងសុខាភិបាលប្រកាសហាមឃាត់គណនីFacebook ចំនួន៤ ដែលកំពុងផ្សព្វផ្សាយ លក់ម៉ាស និងសារធាតុសម្លាប់មេរោគ ដោយគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

ថ្មីៗនេះ មានការបង្ហោះលក់តាមអនឡាញជាច្រើន ដែលបានដាក់លក់នូវផលិផលសម្លាប់មេរោគ ជេល អាកុល និងម៉ាស់ ដោយពុំមានការអនុញាតិច្បាប់ត្រឹមត្រូវ ពីខាងក្រសួងសុខាភិបាល នេះសបញ្ជាក់ថា អ្នកលក់ទាំងអស់ កំពុងតែឆ្លៀតឱកាស កេងចំណេញ និងបន្លំប្រជាពលរដ្ឋ ក្នុងកាលៈទេសៈ ដែលកំពុងតែជួបបញ្ហាបែបនេះ។ ដូចគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសចំៗ ហាមឃាត់គណនីហ្វេសប៊ុគចំនួន៤ ដែលបានផ្សព្វផ្សាយលក់ម៉ាស់ និងផលិផលគ្មានការអនុញ្ញាតិទាំងនោះ។ ក្នុងនោះរួមមាន ៖ – គណនីហ្វសេប៊ុគឈ្មោះ Candy Na – ពិភព Product Onlune –…

2
សម្រង់

ទឹកចិត្តល្អណាស់! ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ រាជធានី​ ភ្នំពេញ​ បានបរិច្ចាគ​ប្រាក់​បៀវត្ស ចំនួន​ ៧​ ខែ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូវីដ​ ១៩

ប្រទេសកម្ពុជាកំពុងតែប្រឈមមុខ និងប្រយុទ្ធប្រឆាំងជាមួយនឹងការរីករាលដាលនៃវីរុសកូវីដ១៩ ក្នុងនោះដែរ ក៏មានថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានបរិច្ចាកប្រាក់ខែរបស់សម្ដេច សម្រាប់ទ្រទ្រង់ក្នុងការចាយវាយរបស់រដ្ឋដែរ។ ក្នុងនោះដែរ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ ក៏បានបរិច្ចាគ​ប្រាក់​បៀវត្ស​ របស់​ឯកឧត្តម​ចំនួន​ ៧​ ខែ​ ដោយគិតចាប់ពីខែ​ មេសា​ ដល់​ខែ​ តុលា​ ឆ្នាំ​ ២០២០​ ជូន​ដល់ គណៈកម្មការ​ជាតិ​ដើម្បីប្រយុទ្ធ​ប្រឆាំងជាមួយ​នឹង​មេរោគ​កូវីដ​ ១៩​ ។ នេះសបញ្ចាក់ពីទឹកចិត្ត និងសេចក្ដីយកចិត្តទុកដាក់ចំពោះប្រទេសជាតិ…

Cc
សង្គម

Wuhan ទីក្រុងផ្ទុះ COVID-19 ដំបូងនិង​ធ្លាប់​ជា​ទីក្រុង​ខ្មោច ​ពេល​នេះ​ភាព​ស្រស់បំព្រង​បាន​ត្រលប់​មក​វិញ​ហើយ

នៅ​អំឡុង​ចុង​ខែ​មករា និង​ខែ​កុម្ភៈ គឺ​ជា​ពេលវេលា​ដែល​ទីក្រុង Wuhan ​បាន​រង​ទុក្ខ​ដោយសារ​ជំងឺ​កូវីដ១៩ ធ្ងន់ធ្ងរ​ខ្លាំង​បំផុត ដោយ​ស្ថានភាព​ពេល​នោះ​គឺ Wuhan ​បាន​បិទ​ទ្វារ​ទីក្រុង​រយៈ​ពេល​មួយ​ខែ​លែង​ឲ្យ​មាន​មនុស្ស​ចេញ​ចូល ហើយ​សភាព​ក្នុង​ទីក្រុង​ទាំង​មូល​ប្រែ​ក្លាយ​ជា​ស្ងាត់​ជ្រងំ ប្រៀបបាន​នឹង​ទីក្រុង​ខ្មោច​ដែល​គ្មាន​មនុស្ស​រស់នៅ។ មក​ទល់​រយៈ​ពេល​ចុង​ក្រោយ​នេះ ទន្ទឹម​ដែល​តួ​លេខ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ប្រទេស​ចិន​បាន​មាន​ការ​ថយ​ចុះ សម្រាប់​ Wuhan ដែល​ជា​ទីក្រុង​ផ្ទុះ​វីរុស​ដំបូង​គេ​បង្អស់ ​ក៏​ធ្លាក់​តួ​លេខ​ឆ្លង​មក​នៅ​សូន្យ​សម្រាប់​ថ្ងៃ​ខ្លះ ពោល​អ្វី​ដែល​បារម្ភ​សម្រាប់​ពលរដ្ឋ​នៅ​ទី​នោះ​បច្ចុប្បន្ន​គឺ​បារម្ភ​ករណី​នាំ​ចូល​ពី​ក្រៅ​ស្រុក​តែ​ប៉ុណ្ណោះ។ ក្រឡេក​ទៅ​មើល​ស្ថានភាព​ស្រស់បំព្រង​នៃ​ទីក្រុង​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​ជាង ១០ លាន​នាក់​មួយ​នេះ បាន​ត្រលប់​មក​សភាព​ដើម​សឹង​តែ ១០០ ភាគរយ​វិញ​ហើយ។ ដោយ​ឃើញ​មាន​ពលរដ្ឋ​ផ្តើម​ប្រកប​របរ​ទទួល​ទាន​សារ​ជា​ថ្មី និង​មនុស្សម្នា​ធ្វើ​ដំណើរ​ទៅ​មក ចរាចរណ៍​ខ្វាត់ខ្វែង​លើ​ដង​វិថី គ្រាន់​ថា​មិន​មមាញឹក​ដូច​ពេល​មុន​ទាំង​ស្រុង​នោះ​ឡើយ៕

1
សម្រង់

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសលីបង់លោកស្រី Bernardita Catalla បានស្លាប់ដោយសារជំងឺកូវីដ១៩

ប្រទេសហ្វីលីពីន ៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅលីបង់លោកស្រី Bernardita Catalla បានទទួលមរណភាពនៅទីក្រុង Beirut ប្រទេសលីបង់ នាព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ទី ២ ខែមេសា ដោយសារតែជំងឺ COVID-១៩ នៅអាយុ ៦២ ឆ្នាំ។ DFA បាននិយាយថា “ ជាមួយនឹងភាពសោកសៅយ៉ាងខ្លាំង ក្រសួងការបរទេសបានចេញសេចក្ដីប្រកាសពីការស្លាប់ នៅថ្ងៃទី ២ ខែមេសាឆ្នាំ ២០២០ របស់ឯកអគ្គរដ្ឋទូត Bernardita Catalla ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅប្រទេសលីបង់ ពីផលវិបាកដែលកើតឡើងពីកូវីដ -១៩” ។…

Vv
សង្គម

MV បទ​ថ្មី​ថត​លើ​ទឹកដី​អង្គរ របស់ Alan Walker ​មិន​ដល់ ២៤ ម៉ោង​មាន​អ្នក​មើល ១ លាន​ដង (មានវីដេអូ)

កន្លង​ទៅ Alan Walker ធ្លាប់​បាន​បញ្ចេញ MV ​នូវ​បទ “Alone (PartII)” ដែល​កាល​នោះ​មាន​រំលេច​ជាប់​នូវ​ទិដ្ឋភាព​មួយ​ចំនួន​បង្ហាញ​ពី​តំបន់ PubStreet នៅ​ឯ​ខេត្ត​សៀមរាប ដោយ​ឡែក​ថ្មីៗ​នេះ​ MV បទ​ថ្មី​មួយ​ផ្សេង​ទៀត​ឲ្យ​ឈ្មោះ “Heading Home” គឺ​ឈុតឆាក​សឹង​តែ​មួយ​បទ​ពេញ បាន​ថត​នៅ​ទឹកដី​អង្គរ ផ្ទាល់​តែ​ម្តង។ បង្ហោះ​នៅ​លើ YouTube ចេញ​ពី​គណនី​ផ្លូវការ​របស់​ម្ចាស់​បទ Faded ដ៏​ល្បីល្បាញ​រូប​នេះ ត្រឹម​រយៈ​ពេល​មិន​ដល់ ២៤ ម៉ោង​មាន​អ្នក​ចុច​ទស្សនា​ដល់​ទៅ ១ លាន​ដង​រួច​ទៅ​ហើយ។ ចង់​ដឹង​សកម្មភាព​នៃ​ឈុតឆាក​ក្នុង​បទ​ចម្រៀង “Heading Home”…