
នោះឱ្យដឹងខ្លួន! ក្រសួងបានប្រកាសហើយ ហាមលក់ ឱសថ ម៉ាស់ អាកុល ជែល និងឧបករណ៍វាស់សីតុណ្ហភាព លើអនឡាញ
ថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងមួយ ដោយមានការហាមប្រាមមិនឱ្យមានការដាក់លក់ ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគផ្សេងៗនៅលើបណ្តាញទំនាក់ទំនងនានាឡើយ ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងមានករណីជំងឺ Covid-19 កើនឡើងជាបន្តបន្ទាប់ ធ្វើឲ្យប្រជាជនមានតម្រូវការឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគជាចាំបាច់ ដើម្បីប្រើប្រាស់ក្នុងការការពារជំងឺនេះ។ ក្រសួងសុខាភិបាល បានឱ្យដឹងថា ដោយសង្កេតឃើញតាមបណ្ដាញសង្គម Facebook មានគណនីជាច្រើនកំពុងឆ្លៀតឱកាសផ្សព្វផ្សាយលក់ ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគយ៉ាងអនាធិបតេយ្យដូចជា ម៉ាស់ ឧបករណ៍វាស់សីតុណ្ហភាព អាកុល ជែល និងសារធាតុសម្លាប់មេរោគជាច្រើនប្រភេទទៀត ដែលគ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឡើយ។ ក្រសួងសុខាភិបាល អះអាងថា…











