
ប្រទេសណាខ្លះនៅកាន់របបកុម្មុយនិស្តនៅឡើយ?
ខណៈពេលដែលអ្នកខ្លះអាចចាត់ទុកថា លទ្ធិកុម្មុយនិស្ត ជាមនោគមវិជ្ជាមួយពីអតីតកាលនៅតែមានកន្លែងមួយចំនួនប៉ុណ្ណោះនៅលើពិភពលោក ដោយយកលំនាំគ្រប់គ្រងរដ្ឋដោយលិទ្ធិកុម្មុយនិស្ត។ រដ្ឋកុម្មុយនិស្តគឺជារដ្ឋមួយដែលគ្រប់គ្រងដោយគណបក្សកុម្មុយនិស្តមួយដែលដើរតាមម៉ាក្សនិយម – លេនីននិយម។ ប្រទេសចិន គុយបា ឡាវ វៀតណាម និងកូរ៉េខាងជើង គឺជាប្រទេសកុម្មុយនិស្តដែលនៅសល់នៅលើពិភពលោក។ ចិន (សាធារណរដ្ឋប្រជាមានិតចិន) ប្រទេសចិនបានក្លាយជាប្រទេសកុម្មុយនិស្តមួយចាប់តាំងពីខែតុលាឆ្នាំ ១៩៤៩ ។ ថ្វីបើពួកគេបានលុបបំបាត់ផ្នែកសំខាន់ៗនៃការគ្រប់គ្រង់រដ្ឋតាមបែប កុម្មុយនិស្តអស់មួយផ្នែកធំ ក៏ប្រទេសមួយនេះនៅតែជារដ្ឋកុម្មុយនិស្ត។ ពួកគេមានសេដ្ឋកិច្ចសេរីភាវូបនីយកម្ម៖ សហគ្រាសរដ្ឋដែលមានគំនិតពាណិជ្ជកម្មមានមុខងាររួមជាមួយសាជីវកម្មវិស័យឯកជន។ បក្សកុម្មុយនិស្តចិនរក្សាការក្តាប់យ៉ាងណែនលើការគ្រប់គ្រងប្រទេសតាមរយៈ“ P3” ភីទាំងបីគឺ មនុស្ស ការឃោសនា និងកងទ័ពរំដោះប្រជាជន( personnel, propaganda, និង…











