ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover De Burlap
PR

នៅផ្ទះយូរពេកធុញណាស់មែនទេ? ​ចេញមក ​Check-In បន្តិចមក ​ទទួលបានកាហ្វេ ១កែវហ្វ្រី ​រកឯណាបាន

Dé Burlap Café Factory ​គឺជាហាងដែលទើបតែដំណើរក្នុងពាក់កណ្តាលខែមីនា ​ឆ្នាំ ​២០២០ ​តែប៉ុណ្ណោះ ​តែទទួលបានការគាំទ្រ និងពេញនិយមជាខ្លាំងសម្រាប់អតិថិជនគ្រប់វ័យ ​ជាពិសេសយុវវ័យតែម្តង  ដោយហាងនេះមានទីធ្លាធំទូលាយ ​បរិយាកាសល្អគួរឱ្យចង់អង្គុយលេងទទួលទានអាហារ ​ដែលហាងនេះក៏ជាទីពេញនិយមសម្រាប់ការជួបជុំ និងពិភាក្សាការងារ ​ឬធ្វើកិច្ចការសាលាសម្រាប់សិស្សនិស្សិតផងដែរ។ ដោយ Dé Burlap Café Factory មានបម្រើអាហារឆ្ងាញ់ៗទាំងអាហារពេលព្រឹក​​ ​អាហារថ្ងៃត្រង់ រួមទាំង ម្ហូបកម្មុង់ជាច្រើនមុខសុទ្ធតែមានឱជារស ​ជាពិសេសក៏មានកាហ្វេ និងភេសជ្ជៈជាច្រើនមុខសុទ្ធតែមានក្លិនឈ្ងុយប្រកបដោយអនាម័យខ្ពស់ បរិយាកាសល្អ  ដោយអាចមកទទួលទាននៅទីទាំងផ្ទាល់ក៏បាន ​ថែមទាំងមានសេវាដឹកជញ្ជូនដល់ទីតាំងរបស់លោកអ្នកថែមទៀតផង។ កាន់តែពិសេសពេលនេះ Dé…

New
សង្គម

តើអ្នកណាខ្លះ ធ្លាប់ជួបអារម្មណ៍បែបនេះ?

– ធ្លាប់ត្រូវគេសុំបែកអត់? – ធ្លាប់ត្រូវគេបដិសេធការស្រឡាញ់អត់? – ធ្លាប់ត្រូវគេបដិសេធ ពេលយើងត្រូវការជំនួយអត់? – ធ្លាប់ត្រូវគេព្រងើយកន្តើយ មិនអើពើអត់? – ធ្លាប់ត្រូវគេមើលងាយ ជាន់ឈ្លីទឹកចិត្តអត់? – ធ្លាប់ត្រូវគេក្បត់ និយាយដើម សើចចំអកក្រោយខ្នងអត់? – ធ្លាប់ត្រូវគេ បំបាក់មុខ នៅចំពោះមុខមនុស្សជាច្រើនអត់? – ធ្លាប់ត្រូវគេ​ បំផ្លាញទំនុកចិត្តអត់? មិនដឹងទេថា អ្នកធ្លាប់ឆ្លងកាត់វាឬអត់ ធ្លាប់ទទួលបានប៉ុន្មានចំណុច តែខ្ញុំមិនជឿទេថា គ្រប់គ្នាមិនធ្លាប់ឆ្លងកាត់សោះនោះ។ ចង់ដឹងថា គ្រប់គ្នាមានអារម្មណ៍បែបណា​ ហើយទទួលបានមេរៀនអ្វីខ្លះពីវា…

New
សង្គម

មនុស្សស្រឡាញ់យើងពិត គឺគេស្រឡាញ់លើចិត្តគំនិត មិនមែនរូបរាង រូបសម្រស់របស់យើងឡើយ

ជឿទេថា មនុស្សដែលមានរូបសម្រស់ ឬរូបរាងមិនសូវស្អាត នៅពេលដែលគេមានស្នេហា គឺច្រើនតែបានជួបស្នេហ៍ពិត ស្រឡាញ់ចិត្ត និងចិត្ត មិនមែនស្ថិតលើរូបរាង ឬរូបសម្រស់នោះឡើយ។ ចង់បានស្នេហាពិត កុំខ្វល់ កុំគិតពីរូបរាង រូបសម្រស់ ព្រោះទាំងនេះ គ្រាន់តែជាធាតុផ្សំខាងក្រៅ ដើម្បីលំអ ឱ្យមានភាពទាក់ទាញតែប៉ុណ្ណោះ។ លុយកាក់ មាសប្រាក់ក៏ដូចគ្នាដែរ មនុស្សដែលអាចមានស្នេហាពិត មានក្ដីស្រឡាញ់ពិតប្រាកដ គឺគេមើលលើចិត្តគំនិត អត្តចរិតទៅវិញទេ។ ឱ្យតែយើងធ្វើខ្លួនឱ្យល្អ មានគំនិតល្អ ចរិតល្អត្រឹមត្រូវ មិនខ្វះទេ មនុស្សដែលចង់ចូលមកក្នុងជីវិតយើង ហើយសុទ្ធតែជាមនុស្សដែលល្អៗ និងច្បាស់លាស់នឹងយើងថែមទៀតផង។ តែបើយើងមានចរិតមិនល្អ ចិត្តគំនិតក៏មិនជាបើ…

New
សង្គម

មនុស្សស្រី ដែលមនុស្សប្រុសប្រាថ្នាចង់បាន ធ្វើជាប្រពន្ធ ឬគូរួមដំណើរជីវិត

មនុស្សស្រី រមែងមានបំណងប្រាថ្នា ក្នុងការជ្រើសរើសប្រភេទបុរសមកធ្វើជាស្វាមី ឬដៃគូជីវិត។ ចំណែកមនុស្សប្រុសវិញគេដូចគ្នាដែរ គឺតែងមានប្រភេទមនុស្សស្រីដែលគេប្រាថ្នាចង់បាន មកធ្វើជាប្រពន្ធដូចគ្នាដែរ។ ប្រភេទមនុស្សស្រីដែលមនុស្សប្រុសចង់បាន មិនមែនសុទ្ធតែចង់បានមនុស្សស្រីស្អាត រូបសម្រស់នោះឡើយ ប៉ុន្តែការពិត មនុស្សដែលមានចរិតដូចខាងក្រោមនេះទេ ដែលមនុស្សប្រុសប្រាថ្នាចង់បាន មកធ្វើជាប្រពន្ធពេញច្បាប់ ៖ – ជាមនុស្សស្រីមានហេតុផលច្បាស់លាស់ ទោះកាចបន្តិចក្ដី តែឱ្យតែចេះប្រើសម្ដី មានហេតុផលពិតប្រាកដ មិនមែនសម្ដីអាក្រក់ គំរោះគំរើយនោះឡើយ។ – ជាមនុស្សស្រី ចេះរៀបចំទុកដាក់ មិនមែនខ្ជះខ្ជាយ ចេះតែចាយ ចេះតែបំផ្លាញនោះទេ។ – ជាមនុស្សស្រី ចេះដឹង នឹងធឹង…

Cover Wedding
សង្គម

រំភើបចិត្តស្តាប់ហើយចង់ការដែរ! រកមិនបានទេ កូនក្រមុំផលិតបទថ្មី Original ច្រៀង Surprised ស្វាមីថ្ងៃការឡើងរ៉ូមែនទិក (មានវីដេអូ)

ផ្ទុះការភ្ញាក់ផ្អើលនិងសរសើរមិនដាច់ពីមាត់មហាជនក្នុងពិធីមង្គលការមួយ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដែលកូនក្រមុំបានផលិតបទថ្មី Original និងឡើងច្រៀង Surprised ស្វាមីរបស់ខ្លួននៅថ្ងៃការ ដែលធ្វើឱ្យអ្នកស្តាប់ ស្តាប់ហើយចង់រៀបការតាមតែម្តង។ ដោយកូនក្រមុំឈ្មោះ យន ឆវិន បានផលិតបទថ្មី មានចំណងជើងថា « ចំណងផ្កាស្លា »  ដែលមានន័យជ្រៅ ព្រមទាំងឡើងច្រៀង Surprised ប្តីឈ្មោះ អ៊ុន កំសាន្ត នៅថ្ងៃរៀបការ ជាហេតុធ្វើពិធីមង្គលការមួយនេះមានភាពខុសប្លែក និងមានរ៉ូមែនទិចជាងពិធីមង្គលការដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គួរឱ្យដឹងផងដែរថា…

Untitled 1 Recovered
សង្គម

ប្រទេសជប៉ុនអាចនឹងចែកចាយថ្នាំផ្តាសាយ Avigan ទៅកាន់ប្រទេសដទៃទៀតដោយមិនគិតថ្លៃដើម្បីព្យាបាលជំងឺកូវីដ-១៩

ជប៉ុន៖ លេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្រ្តីលោក Yoshihide Suga បាននិយាយកាលពីថ្ងៃសុក្រថារដ្ឋាភិបាលកំពុងពិចារណាក្នុងការផ្តល់ថ្នាំ Avigan ដោយឥតគិតថ្លៃដល់ប្រទេសដទៃទៀតដែលចង់ប្រើថ្នាំផ្តាសាយប្រភេទនេះដើម្បីព្យាបាលអ្នកដែលមានជំងឺកូវីដ-១៩។ លោក Suga បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “ ប្រទេសចំនួន ៣០ បានធ្វើការស្នើសុំតាមរយៈបណ្តាញការទូតទៅកាន់ប្រទេសជប៉ុនដើម្បីបញ្ជាទិញឆ្នាំប្រភេទ Avigan” ។ យើងកំពុងសម្របសម្រួលក្នុងការផ្តល់បរិមាណចាំបាច់សម្រាប់ប្រទេសដែលចង់បាន” ។ ថ្នាំដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Fujifilm Holdings Corp ត្រូវបានគេចាត់ទុកថាមានប្រសិទ្ធិភាពក្នុងការព្យាបាលជម្ងឺកូវីដ-១៩ ដែលជាជំងឺបង្កឡើងដោយវីរុស។ អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលរូបនេះបាននិយាយថា “ យើងមានបំណងពង្រីកការស្រាវជ្រាវគ្លីនិកស្តីពីប្រភេទថ្នាំ Avigan ជាមួយបណ្តាប្រទេសដែលមានបំណងចង់សហការ” ។ លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ…

New
សង្គម

មនុស្សស្រីធ្វើការងារ នាងប្រហែលមិនអាច មើលថែទាំក្រុមគ្រួសារឱ្យបានពេញលេញទេ

បើអ្នកចង់បានប្រពន្ធ ដែលចេះធ្វើការ រកលុយ អ្នកក៏ត្រូវតែព្រមទទួលស្គាល់ថា នាងមមញឹក មិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើជាស្ត្រីមេផ្ទះ ផ្គាប់ចិត្តអ្នកបានគ្រប់ជ្រុងជ្រោយឡើយ ដូច្នេះហើយ ក្នុងនាមអ្នកជាប្ដី អ្នកត្រូវតែចេះគិត ហើយជួយសម្រាលរាល់បន្ទុក ការលំបាក ភាពហត់នឿយរបស់នាង។ បើអ្នកចង់បានប្រពន្ធ ដែលមានពេលគ្រប់គ្រាន់ ក្នុងការមើលថែទាំគ្រួសារ ដាំបាយ ធ្វើម្ហូប រៀបចំ សម្អាតផ្ទះ អ្នកត្រូវតែជាអ្នកដែលធ្វើការ រកស៊ី ផ្គត់ផ្គង់ ទំនុកបម្រុងនាងឱ្យបានគ្រប់គ្រាន់ ព្រោះនាងគ្មានពេលទៅធ្វើការ រកស៊ី រកលុយឡើយ។ គ្មានទេមនុស្សស្រីដែលល្អឥតខ្ចោះ អាចមានគ្រប់ចំណុចដែលអ្នកត្រូវការ ចង់បាន ជាមនុស្សស្រី ល្អគ្រប់លក្ខណនោះ…

New
សម្រង់

សហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់ដោយសារវីរុសកើនដល់ចំនួន ១.៤៩៧ នាក់ ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង

សហរដ្ឋអាមេរិកបានបានក្លាយជាកំណត់ត្រាពិភពលោកដ៏គួរឱ្យញញើតកាលពីថ្ងៃសៅរ៍ ដោយចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩បានកើនដល់ ១.៤៩៧ នាក់ ក្នុងរយៈពេលតែមួយថ្ងៃដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៨.៥០០ នាក់ហើយ។ អ្នកស្លាប់ជិតពាក់កណ្តាលគឺនៅក្នុងទីក្រុងញូវយ៉កដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.៦២៤ នាក់ហើយច្រករបៀងមន្ទីរពេទ្យត្រូវបានរុំព័ទ្ធដោយថង់រាងកាយផ្ទុកជនរងគ្រោះចុងក្រោយ។ ចំនួនអ្នកស្លាប់នៅអាមេរិកបានកើនដល់ ៨.៥០៣ នាក់នៅចុងថ្ងៃសៅរ៍ ហើយចំនួនករណីបានកើនឡើងដល់ ៣៣.៣២៤ នាក់ដោយបន្សល់ទុកជនជាតិអាមេរិក ៣១១.៦៣២ នាក់ឆ្លងវីរុសកូវីដ១៩នេះ។ នេះគឺជាចំនួនអ្នកឆ្លងខ្ពស់ជាងគេបំផុតនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ខណៈពេលដែលចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលី (១៥.៣៦២) និងអេស្បាញ (១១.៩៤៧ នាក់) នៅតែខ្ពស់សហរដ្ឋអាមេរិកឥឡូវនេះ មានចំនួនតិចនៃការឆ្លងជំងឺក្នុងចំណោមប្រទេសនៅប៉ែកអ៊ឺរ៉ុប។ អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បានព្រមានថា ជំងឺរាតត្បាតរីករាលដាលដូចភ្លើងកំពុងរាលដាល ខណៈរដ្ឋរបស់លោកនៅតែបន្តរងការបំផ្លាញដោយសារតែជំងឺនេះ។…

New
សម្រង់

ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសចំពោះវិធានការ ទៅលើទីកន្លែងថែរក្សាសម្ផស្ស កាត់សក់ និងសេចវាពាក់ព័ន្ធផ្សេងៗ ដើម្បីការពារពីការចម្លងវីរុសកូវីដ១៩

ដើម្បីជួយទប់ស្កាត់ពីការចម្លងនៃជំងឺកូវីដ១៩ កុំឱ្យមានការរីករាលដាល ក៏ដូចជាឱ្យកាន់តែមានប្រសិទ្ធភាពជាងនេះ ក្រសួងសុខាភិបាលបានដាក់វិធានការបន្ថែមទៅកាន់ទីកន្លែងមួយចំនួនដូចជា ទីតាំងកាត់សក់ ទីកន្លែងថែរក្សាសម្ផស្ស ក៏ដូចជាកន្លែងពាក់ព័ន្ធផ្សេងៗ ឱ្យមានការប្រុងប្រយ័ត្ន និងបោសសម្អាត រក្សាអនាម័យឱ្យបានជាប្រចាំ។ បើសិនជាអាច សូមបងប្អូនប្រជាពលរដ្ឋគួរកាត់បន្ថយជាអតិប្បរមានូវចំនួនដង ដែលត្រូវទៅប្រើប្រាស់សេវាកម្មទាំងនេះ នៅក្នុងរយៈពេលកំពុងតែធ្វើការទប់ស្កាត់នូវជំងឺកូវីដ១៩។

New
សម្រង់

បុរសម្នាក់ត្រូវបានប៉ូលីសបាញ់សម្លាប់ភ្លាមៗ ដោយសារតែបំពានលើវិធានការរឹតបន្ដឹងប្រឆាំងនឹងជំងឺកូវី១៩

ហ្វីលីនពីន ៖ បុរសអាយុ ៦៣ ឆ្នាំម្នាក់ត្រូវបានប៉ូលីសបាញ់សម្លាប់នៅប្រទេសហ្វីលីពីន បន្ទាប់ពីគាត់មិនបានធ្វើតាមវិធានការដែលអាជ្ញាធ័របញ្ជា និងបំពានលើវិធានការប្រឆាំងនឹងជំងឺកូវីដ១៩។ ប៉ូលីសបាននិយាយកាលពីថ្ងៃសៅរ៍ថា បុរសនេះត្រូវបានគេជឿថាស្រវឹងនៅពេលដែលគាត់បានគំរាមអាជ្ញាធរភូមិដោយប្រើកាំបិតមុតស្រួចមួយនៅភាគខាងត្បូងនៃ Nasipit ក្នុងខេត្ត Agusan del Norte ។ របាយការណ៍របស់ប៉ូលីសបានឱ្យដឹងទៀតថា “ បុរសវ័យ៦៣ឆ្នាំនោះ ត្រូវបានបុគ្គលិកសុខាភិបាលក្នុងភូមិព្រមានឱ្យពាក់របាំងមុខដើម្បីការពារ” ។ ប៉ុន្តែបុរសនោះ បែរជាមានការខឹងសម្បារ មិនស្ដាប់តាមការណែនាំ ហើយបាននិយាយពាក្យជេរប្រមាថ ហើយទីបំផុតបានវាយប្រហារបុគ្គលិកថែមទៀតផង៕ ប្រភព ៖ dw.com

New
សម្រង់

លទ្ធផលធ្វើតេស្តកូវីដ១៩ថ្ងៃនេះ ០ករណី និងជាសះស្បើយ១នាក់ថែមទៀត

ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមាននៃជំងឺ កូវីដ-១៩នៅកម្ពុជា សម្រាប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ គឺ ០ករណី និងអ្នកព្យាបាលជាសះស្បើយ ចំនួន ១នាក់ទៀត ជាជនជាតិម៉ាឡេ​ ជាអ្នកធ្វើការបម្រើសាសនា​ ស្នាក់នៅស្រុកកងមាស ខេត្តកំពង់ចាម។ សរុបអ្នកឆ្លងកូវីដ១៩ទាំងអស់នៅកម្ពុជាគឺ ១១៤នាក់ ( ស្ត្រី ៣២នាក់ និងបុរស ៨២នាក់ ) ចំនួននេះ មិនមានកើនបន្ថែមទេ។ ចំណែកអ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៥០នាក់ ស្មើនឹង ៤៣,៨៥% ធៀបនឹងចំនួនអ្នកឆ្លងទាំងអស់នៅកម្ពុជា។ ទោះជាយ៉ាងណា…

New
សម្រង់

គួរឱ្យអាសូរណាស់! រណ្ដៅជាច្រើនត្រូវបានគេជីករួចជាស្រេចសម្រាប់ដាក់សាកសពដែលបានស្លាប់ដោយសារវីរុសកូវីដ១៩ នៅឯប្រទេសប្រេស៊ីល

រូបភាពគួរឱ្យគួរឱ្យរន្ធត់ចិត្ត ដែលត្រូវបានគេថតពីលើអាកាសបង្ហាញពីរណ្ដៅជាច្រើន ដែលត្រូវបានគេជីកថ្មីៗឭនៅឯទីបញ្ចុះសពដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល បន្ទាប់ពីចំនួនអ្នកស្លាប់បានកើនដល់ ៣២៩ នាក់និងករណីកើនដល់ ៨.០៧៦ ។ អ្នកជីករណ្តៅម្នាក់បាននិយាយថា “ តួលេខដែលបានចុះផ្សាយនៅក្នុងកាសែត គឺខុសហើយទាំងស្រុង ចំនួនពិត គឺខ្ពស់ជាងនេះទ្វេដងដងឯណោះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសប្រេស៊ីល គឺលោក Luiz Henrique Mandetta បានទទួលស្គាល់កាលពីថ្ងៃពុធថា ករណីឆ្លងជំងឺកូវីដ១៩នេះ ទំនងជាត្រូវបានគេរាយការណ៍យឺតយ៉ាវ និងខុសពីចំនួនពិតប្រាកដ ដោយសារតែការពន្យារពេលធ្វើតេស្តិ៍។ ប្រភព ៖ dailymail.