ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New
ទស្សនៈ

មុននឹងចាប់ផ្ដើមចេញរកស៊ី អ្នកត្រូវត្រៀមចិត្តប្រឈមមុខ និងទទួលយកនូវវិបត្តិទាំង៥ចំណុចនេះ

ធម្មតាការរកស៊ីតែងតែមានខាតមានចំណេញ មានថ្ងៃខ្លះល្អ ថ្ងៃខ្លះក៏យ៉ាប់ បាត់បង់ចំណូល និងបញ្ហាជាច្រើនទៀត ដូច្នេះ មុននឹងឈានជើងចូលរកស៊ី អ្នកត្រូវតែត្រៀមកាយ ត្រៀមចិត្ត ប្រឈមមុខ និងទទួលយកនូវបញ្ហាទាំងប៉ុន្មានដែលបានកើតឡើងនៅចំពោះមុខ។ ខាងក្រោមនេះ ជាបញ្ហាធំៗដែលវាប្រាកដជាកើតមាននៅក្នុងការប្រកបរបរ ឬធ្វើជំនួញរបស់អ្នក ៖ ១. ប្រឈមមុខការលក់មិនដាច់ ដូចដែលថាអ៊ីចឹង រកស៊ី តែងមានថ្ងៃល្អ ថ្ងៃមិនល្អ មិនមែនអាចមានភ្ញៀវចូលទិញ លក់ដាច់រាល់ថ្ងៃនោះទេ ថ្ងៃខ្លះ យើងសឹងតែលក់មិនដាច់បានមួយផង ប៉ុន្តែយ៉ាងណាកុំអស់សង្ឃឹម អ្នកត្រូវតែញញឹម និងលើកទឹកចិត្តខ្លួនឯងថា ម្សិលមិញមិនដូចថ្ងៃនេះ ថ្ងៃនេះក៏មិនដូចថ្ងៃស្អែកដែរ ថ្ងៃនេះលក់មិនដាច់ ស្អែកស្រង់ដើមមកវិញបាន។…

New
សម្រង់

EasyJet នឹងបើកដំណើរការជើងហោះហើរឡើងវិញនៅខែក្រោយនេះ ដោយតម្រូវឱ្យអ្នកធ្វើដំណើរ និងក្រុមនាវិកទាំងអស់ ត្រូវពាក់ម៉ាស់ទាំងអស់គ្នា

ព្រោះតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ជាសកល ធ្វើឱ្យជើងហោះហើរទាំងអស់ផ្អាកដំណើរការទាំងស្រុង ក្នុងនោះ ជើងហោះហើរ EasyJet ក៏បានផ្អាកដំណើរការមួយរយៈផងដែរ ប៉ុន្តែនៅពេលនេះ យោងតាមសេចក្ដីប្រកាសរបស់ ក្រុមហ៊ុនអាកាសចរណ៍ EasyJet បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួននឹងបើកដំណើរការជើងហោះហើរឡើងវិញនៅថ្ងៃទី១៥ ខែមិថុនានេះហើយ។ គួរបញ្ជាក់ថា ក្រុមហ៊ុនេះ បានបិទជើងហោះហើរ កាលពីចុងខែមីនា មកទល់នឹងពេលនេះរយៈពេល២ខែដែរហើយ ហើយក៏បានប្រកាសថាខ្លួននឹងចាប់ផ្តើមជើងហោះហើរឡើងវិញនៅលើផ្លូវហោះហើរក្នុងស្រុកភាគច្រើនរវាងអាកាសយានដ្ឋានអឺរ៉ុបចំនួន ២២ ។ ក្នុងនោះការដំណើរការនេះនឹងត្រូវហោះហើរទៅកាន់ចក្រភពអង់គ្លេសទាំងនេះរួមមាន Gatwick, Bristol, Birmingham, Liverpool, Newcastle, Edinburgh, Glasgow, Inverness និង Belfast…

Knongsrok
សម្រង់

ប្រាសាទអង្គរវត្តបានកសាងដោយព្រះបាទអង្គណា?

ប្រាសាទអង្គរវត្ត គឺជាប្រាសាទហិណ្ឌូដែលមានលក្ខណះស៊ាំដ៏ធំជាងគេបំផុតនិងជាបូជនីយដ្ឋានសាសនាដ៏ធំ ជាងគេបំផុតនៅលើពិភពលោក។ ប្រាសាទត្រូវបានកសាងដោយព្រះបាទសូរ្យវរ្ម័នទី២នៅដើមសតវត្សន៏ទី១២ ដោយយសោធរបុរះដែលជារាជធានីរបស់អាណាចក្រខ្មែរដូចរដ្ឋនៃបា្រសាទរបស់គាត់ហើយនឹងជាយថាហេតុនៃមតចេតិយ។ ការបែកទៅជាប្រពៃណីសៃវីស៊ិមរបស់ព្រះមហាក្សត្រពីមុន អង្គរវត្តត្រូវបានគេថ្វាយជំនួសទៅដោយ ព្រះវិស្ណុ។ ការរក្សានូវប្រាសាទដ៏ល្អបំផុតនៅកន្លែងនោះ។ វាជាកន្លែងតែមួយគត់ដែលមានសាសនាសំខាន់ៗគង់នៅចំកណ្តាលតាំងពីការបង្កើតអ្នកកាន់សាសនាហិណ្ឌូដំបូងរបស់ពួកគេក្រោយមកមានសាសនាព្រះពុទ្ធ។ ប្រាសាទគឺនៅកំពូលនៃសម័យសា្ថបត្យកម្មខ្មែរ។វាបានកា្លយជានិម្មិតរូបរបស់ប្រទេសកម្ពុជានឹងបានលេច ឡើងវាជាទង់ជាតិរបស់ប្រទេសកម្ពុជាផងដែរហើយវាគឺជាប្រទេសដែលចាប់អារម្មណ៏ដំបូងគេចំពោះអ្នក ទស្សនា។ ប្រាសាទអង្គរវត្តរៀបចំគំរោងមូលដ្ឋានពីររបស់ស្ថាបត្យកម្មប្រាសាទខ្មែរជាមួយលក្ខណះកូនសោរដូចជាការងើបផុសឡើង។ វាគឺជាការបង្ហាញរបស់ដែលសក្ត័សិទ្ធិជាសញ្ញា ផ្ទះរបស់ដេវ៉ាសក្នុងទេវកថាហិណ្ឌូនៅ ខាងក្នុងស្នាមភ្លោះមួយហើយនៅខាងក្រៅជញ្ជាំងមួយ ៣.៦គីឡូមែត្រ ២.២ម៉ាយបន្ទប់តាំងវត្ថុសិល្បះមាន លក្ខណះកែងជាបីជ្រុងដែលវែងជាងគ្នាហើយបានរះនៅចំពីខាងលើគ្នា។នៅចំពាក់កណ្តាលរបស់ប្រាសាទបញ្ឈ ប៉មជាបួនជ្រុង។ ប្រាសាទគឺជាសម័យកាលចុងក្រោយហើយប្រាសាទអង្គរវត្តគឺស្ថិតនៅទិសខាងកើតឆៀង ខាងលិច។អ្នកប្រាជ្ញដែលសំខាន់ៗបែកខ្ញែក។ ប្រាសាទអង្គរវត្តគឺត្រួវបានគេកោតសរសើចំពោះភាពដ៏អស្ចារ្យ ហើយនឹងភាពស៊ីគ្នារបស់ស្ថាបត្យកម្មចំម្លាក់លឹមដ៏ធំទូលាយរបស់វានិងព្រះខាងសាសនាហិណ្ឌូជាច្រើនកំពុង តាក់តែងនៅលើជញ្ជាំង។ ឈ្មោះសិប្បករដ៏ល្បីល្បាញជាងគេនៅសម័យអង្គរមានន័យថាប្រាសាទទីក្រុងរឺក៏ទីក្រុង របស់ប្រាសាទហើយនៅក្នុងភាសាខ្មែរ អង្គរមានន័យថាទីក្រុងរឺក៏រាជធានីទីក្រុងគឺជាទំរង់ភាសាក្នុងស្រុកណា មួយរបស់ពាក្យនគរដែលមកពីភាសាបាលីសំស្រ្តឹតហើយមកពីពាក្យណាហ្ការាវត្តជាពាក្យភាសាខ្មែរចំពោះប្រាសាទទាំងមូលបានក្លាយមកពីពាក្យបាលីពីមុនពេលប្រាសាទនេះត្រូវគេបានស្គាល់ថាព្រះពិស្នុលោក​ វ៉ារា វីស្នុលោកាក្នុងសំស្រ្តឹត…

Knongsrok
សម្រង់

ដឹងតែចុកឈាមហើយក្អួតឈាមមិនចេញ! ពេលបានដឹងចរិត ៥ ចំណុចរបស់អ្នក Single កំរិតអាជីព!

និយាយពីថា ៥ ហេតុផលរបស់អ្នក SINGLE អាជីពខាងក្រោមនេះធានាថាបានអានហើយគឺមានអ្នកខ្លះលួចសើចលួចចូលតួអីជាដើមចឹងទៅ។ តោះកុំខាតពេល…. ១. រើសច្រើន ខ្លួនមិនមែនជាប្រុសស្អាត ឬ ស្រីស្អាត ហេតុនេះហើយអ្នកនៅលីវមិនរើសអើងទេ ប៉ុន្តែទោះមានអ្នកចូលមកក្នុងជីវិតគេមានលក្ខខណ្ឌសម​ប្រកប​យ៉ាង​ណា​ក៏​​គេ​តែង​មាន​លេស​នេះលេសនោះសម្រាប់​បដិសេធម្នាក់​នោះ​ដែរ។ និយាយទៅចរិតប្រុសស្អាត ឬ ស្រីស្អាតចឹងហ្មង!។ ២. ស្នេហាស្នេហ៏ហើតគ្មានអ្វីអស្ចារ្យ មិន​ដឹង​ថា​ស្នេហា​មាន​តម្លៃ​ច្រើនពេក​រហូត​អ្នក Single ត្រូវ​រើស​ដោយ​ផ្ចិតផ្ចង់ ឬ វា​គ្មាន​អ្វី​អស្ចារ្យ​សម្រាប់​យក​ភ្នែក​មើល​នោះ​ទេ គ្រាន់​តែ​ដឹង​ថា ពួក​គេ​ស្ថិត​ក្នុងដំណាក់កាលមួយដែលជ្រេញដោយទាំងអ្នកមានស្នេហា ហើយ​ពាក្យថា ស្នេហា​ គ្មាន​អ្វី​អស្ចារ្យ ជា​ពាក្យ​ដែល​គេ​តែង​តែ​និយាយ​លួង​ខ្លួន​ឯង។ ៣. ម្នាក់​ឯងមិនស្លាប់ទេ (Single…

Knongsrok
ទស្សនៈ

៧ ជំហានដើម្បីបង្កើត បុគ្គលិកលក្ខណៈដ៏អស្ចារ្យ

ប្រសិនបើអ្នកត្រូវពន្យល់ពីទម្លាប់ជាមូលដ្ឋានរបស់អ្នក តើអ្នកពន្យល់យ៉ាងណា? មនុស្សភាគច្រើនមិនអាចឆ្លើយសំណួរនេះបាន ទេដោយសារទម្លាប់គឺ ធាតុមួយក្នុងចំណោមធាតុដ៏ស្មុគស្មាញបំផុតនៃអ្វីដែលយើងហៅថា “បុគ្គលិកលក្ខណៈ” ។ នោះហើយជាមូលហេតុដែលលោក Brian Tracy អ្នកនិយាយ និង ជាអ្នកនិពន្ធនៃសៀវភៅលក់កំពូល បាននិយាយថា ខ្ញុំបានពណ៌នាភាពមិនច្បាស់នៃបុគ្គលិកលក្ខណៈ និង រកវិធីដើម្បីជួយអ្នកបង្កើត បុគ្គលិកលក្ខណៈអស្ចារ្យ។ ១. តើអ្នកមានតម្លៃខ្លាំងប៉ុណ្ណា? តើអ្វីទៅជាបុគ្គលិកលក្ខណៈរបស់អ្នក? តើអ្នករស់នៅដោយរបៀបណា ដែលមានតម្លៃខ្ពស់ ឬ លើកកំពស់ជីវិតរបស់អ្នក? មនុស្សដែលមិនខ្វល់អំពី គុណសម្បត្ដិល្អ ៗ ដូចជាភាពទៀងត្រង់ភាពស្មោះត្រង់ គឺជា ការរក្សានូវអ្វី ដែលអ្នកជឿថាត្រឹមត្រូវ។ ហើយពិតណាស់ តើវិធានការអត្តសញ្ញាណបច្ចុប្បន្នរបស់អ្នកឬទេ? ២. សម្រាប់អ្នក តើអ្វីទៅជា “ភាពប្រសើរ”?…

Knongsrok
ទស្សនៈ

គន្លឹះ ១០ ដើម្បីសំរេចបាននូវអ្វី ដែលអ្នកចង់បានក្នុងជីវិត

១. ផ្តោតលើការ ប្តេជ្ញា មិនមែន ការលើកទឹកចិត្តទេ តេីអ្នក មានការ ប្តេជ្ញាចិត្ត របៀបណា ដេីម្បីសំរេច គោលដៅរបស់អ្នក? វាសំខាន់ប៉ុណ្ណាសម្រាប់អ្នក ហើយ តើអ្វី ដែលអ្នក សុខចិត្ដលះបង់ ដើម្បីសំរេចវាអោយបាន? ប្រសិនបើអ្នកឃើញថាខ្លួនប្តេជ្ញាចិត្តពេញលេញ, ការលើកទឹកចិត្តនឹងតាមពីក្រោយអ្នក។ ២. ស្វែងរក ចំណេះដឹង មិនមែនលទ្ធផលទេ ប្រសិនបើ អ្នកផ្តោតលើការ រំភើបចិត្តនៃ ការរកឃើញ ការកែលម្អ ការស្រាវជ្រាវ និង ការពិសោធ នោះ ការលើកទឹកចិត្ត របស់អ្នកនឹងតែងតែត្រូវបានជំរុញ។ ប្រសិនបើ អ្នកផ្តោតតែលើលទ្ធផល…

Knongsrok
ទស្សនៈ

ទម្លាប់បីយ៉ាងនៃការចាយលុយ របស់អ្នកមាន ខុសពីអ្នកក្រ

នេះ គឺជាគំនិតដ៏រំភើប និង ដ៏ល្អមួយ។ ហេតុអ្វីបានជាមិន ធ្វើការពេញម៉ោងនៅលើការងាររបស់អ្នក ហេីយ ប្រេីពេលក្រៅម៉ោងរបស់អ្នក សំរាប់បង្កេីតសំណាង? ហើយតេីអ្នកមានអារម្មណ៍បែបណា នៅពេលអ្នកអាចនិយាយដោយស្មោះត្រង់ថា៖ « ខ្ញុំកំពុងធ្វើការដើម្បីក្លាយជាអ្នកមាន។ ខ្ញុំមិនធ្វើការគ្រាន់តែដើម្បី បង់វិក័យប័ត្ររបស់ខ្ញុំទេ។ » នៅពេលអ្នកមានគម្រោងដេីម្បីបង្កេីតទ្រព្យសម្បត្តិ អ្នកនឹងត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ហេីយអ្នកនឹងគេងមិនសូវស្រួលទេនៅពេលយប់។ ខ្ញុំចង់ចែករំលែករូបមន្តសាមញ្ញមួយ សម្រាប់ការបង្កើតទ្រព្យសម្បត្តិ។ នេះជាគំនិតរបស់លោក Jim Ronh អំពីរបៀបដែល ប្រាក់គួរតែដាក់នៅកន្លែងណាខ្លះ។ ច្បាប់ ៧០/៣០ ចូររៀនរស់នៅជាមួយលុយ ៧០% ដែលអ្នករកបានរៀងរាល់ខែ។ លុយ៧០%នេះ…

Knongsrok
សេដ្ឋកិច្ច

តើអ្វីទៅជាតំលៃនៃជីវិតរបស់យើងម្នាក់ៗ?

តម្លៃ​ជីវិត ការ​ស្រលាញ់​ជាប់​ចិត្ត​ទៅ​លើ​ជីវិត​ដូច្នេះ​ហើយ ទើប​ឲ្យតម្លៃ​ថា​ជីវិត​ថ្លៃ​ជាង​វត្ថុ​អ្វីៗ​ទាំង​អស់​ក្នុង​លោក​នេះ ព្រោះ​យើង​អាច​សង្កេត​ឃើញ​ថា មនុស្ស​ក្ដី សត្វ​ក្ដី តែង​តែ​ព្យាយាម​ខំប្រឹង​រក្សា​ការពារ​ជីវិត ទៅ​តាម​សមត្ថភាព​និង​សញ្ជាតិញ្ញាណ​របស់​ខ្លួន។ ទោះ​បី​ជា​ដឹង​ថា​ជីវិត​នេះ ត្រូវ​ធន់​ទ្រាំ​តស៊ូ​ប្រឈម​ជា​មួយ​នឹង​ច្បាប់ធម្មជាតិ គឺ​ការ​ស្រេកឃ្លាន កង្វះខាត ស្រលាញ់​ស្អប់ សើច​យំ​ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក ដែល​ជា​បញ្ហា​ចោទ​ឡើង​នៅ​ជុំវិ​ញ​ផង​ និង​ចាស់​ផង ឈឺ ស្លាប់​ផង​យ៉ាង​ណា ក៏​មិន​អាច​នៅ​ស្ងៀម​ព្រងើយ​បណ្ដោយ​ឲ្យ​ជីវិត​ធ្លាក់​ចុះ កាន់​ភាព​មហន្តរាយ បាន​ដោយ​ងាយនោះ​ទេ។​កុំ​ថា​ឡើយ​ចំពោះ​អ្នក​ដែល​ដើត​មក​ មាន​កាយ​សម្បទា​គ្រប់គ្រាន់ សូម្បី​តែ​អ្នក​ពិកលពិការ ក៏​ខំ​ត្រដរ​ដើរ​សំទាន​គេ ដើម្បី​រក្សា​ការពារ​ជីវិត​ឲ្យ​បាន​រស់​នៅ ទោះ​បី​ជា​បាន​ព្រឹក​ខ្វះ​ល្ងាច​ក៏​ដោយ។ គ្រឿង​សម្ភារៈ​ទាំង​ឡាយ ដែល​មនុស្ស​សាង​សង់​បង្កើតឡើង គឺ​សម្រាប់​បម្រើ​សម្រួល​ដល់​ជីវភាព​របស់​មនុស្ស។ គ្រឿងជំនិះ​មាន​យន្ត យាន​ ទីជម្រក​ជ្រកអាស្រ័យ​នៅ​គ្រឿង​អលង្ការ​ទាំង​ឡាយ​មាន​មាស​ពេជ្រ​កែវ​កង​ពិនទូរ្យ​សូរិកាន​ទាំង​អម្បាល​ម៉ាន​ដែល​គេ​បាន​រតនា​ច្នៃ…

New
សម្រង់

ប្រសើរណាស់! ផ្សារទំនើបមួយនៅក្នុងទីក្រុងបាងកក ត្រូវបានគេសរសើរ ព្រោះតែការដាក់តម្លើងឈ្នាន់លើកាំជណ្ដើរយន្ត ជំនួសឱ្យការចុចប៊ូតុងដោយដៃ

ផ្សារទំនើបមួយនៅទីក្រុងបាងកកនៃប្រទេសថៃ ត្រូវបានគេកោតសរសើរចំពោះការតំឡើងឈ្នាន់នៅលើជណ្តើរយន្តរបស់ពួកគេនាពេលថ្មីៗនេះ។ Seacon Square បានចែករំលែកនូវរូបថតនៃជណ្តើរយន្តដែលដំណើរការដោយជើងរបស់ពួកគេ ដែលត្រូវបានបង្កើតឡើងជាផ្នែកមួយនៃវិធានការការពាររបស់ពួកគេក្នុងកំឡុងពេលមានជំងឺកូវីដ១៩។ ជំនួសឱ្យការចុចប៊ូតុងលើកអតិថិជន និងអ្នកលក់អាចប្រើជើងរបស់ពួកគេដើម្បីចុចឈ្នាន់នៃទ្វារជណ្តើរយន្តបើក ឬបិទ និងដើម្បីទៅដល់ជាន់ដែលពួកគេចង់បាន។ ផ្សារនេះក៏បានតំឡើងម៉ាស៊ីនលាងដៃនៅពេលលើក និងបិទនៅលើកំរាលឥដ្ឋដើម្បីសម្រួលដល់ដល់សាធារណជនអោយរក្សាចម្ងាយសុវត្ថិភាពពីគ្នា។ Seacon Square ក៏បានថ្លែងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សង្ឃឹមថាវិធានការទាំងនេះនឹងក្លាយជាបទដ្ឋានថ្មីសម្រាប់ផ្សារទំនើបនៅក្នុងប្រទេស។ ដោយសារចំនួនករណីឆ្លងបានថយចុះ ថៃត្រូវបានផ្តល់ភ្លើងខៀវឱ្យបើកដំណើរការផ្សារទំនើបផ្សេងៗឡើងវិញជាលើកដំបូង បន្ទាប់ពីប្រទេសនេះបានបិទអស់រយៈពេល២ខែមកនេះ៕ ប្រភព ៖ says.

Knongsrok
សេដ្ឋកិច្ច

អារម្មណ៍ ពេលកំពុងតែបាក់ទឹកចិត្ត តើអ្នកណាខ្លះធ្លាប់បែបនេះ?

មិនដឹងថា អ្នកណាខ្លះធ្លាប់ឆ្លងកាត់ះអារម្មណ៍អស់ទាំងហ្នឹងទេ តែសម្រាប់ខ្ញុំ ក៏ជាមនុស្សម្នាក់ ដែលធ្លាប់ជួប និងប្រឈមមុខជាមួយអារម្មណ៍មួយហ្នឹង។ អារម្មណ៍ពេលបាក់ទឹកចិត្ត គិតឃើញតែម្យ៉ាងគត់គឺ ស្លាប់។ ដឹងថាការស្លាប់ មិនមែនជាជម្រើសដ៏ល្អទេ តែពេលហ្នឹង គឺមានតែម្យ៉ាងហ្នឹងទេ ដែលចូលមកក្នុងគំនិតយើង ព្រោះមើលមិនឃើញសូម្បីមនុស្សនៅក្បែរ លើកទឹកចិត្ត។ ខ្ញុំក៏មិនដឹងថា ខ្ញុំអាចឆ្លងផុតនូវអារម្មណ៍អវិជ្ជមានទាំងនោះបានយ៉ាងម៉េច? ទើបខ្ញុំអាចមកដល់ពេលនេះ។ ដឹងទេថាខ្ញុំធ្លាប់ធ្វើអ្វីខ្លះ ពេលដែលខ្ញុំកំពុងតែទទួលរងនូវអារម្មណ៍បាក់ទឹកចិត្ត មានសម្ពាធ ធុញថប់ តប់ប្រមល់? – ខ្ញុំធ្លាប់រត់ចេញពីផ្ទះ ហើយក៏គិតថា នឹងចេញទៅជួបមនុស្សអាក្រក់ៗ ឱ្យគេធ្វើបាប ឬសម្លាប់ចោល ហើយនឹងចេញជាព័ត៌មាន តែដឹងអី…

New
សម្រង់

ប្រទេសបារាំង កត់ត្រាចំនួនករណីថ្មីដល់ទៅ ៧០ករណី បន្ទាប់ពីបើកឱ្យដំណើរការសាលាឡើងវិញ

កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសបារាំងបានឱ្យដឹងថា មានករណីថ្មីៗដល់ទៅ ៧០ករណីបានកើតឡើង ខណៈពេលដែលបើកសាលាសាជាថ្មីឱ្យសិស្សច្រើនជាង១លាននាក់ ត្រឡប់ទៅសិក្សាដូចធម្មតាវិញ។ រដ្ឋមន្ត្រីក្រសួងអប់រំ លោក Jean-Michel Blanquer បាននិយាយថា “វាមិនអាចចៀសផុតបានទេរឿងប្រភេទនេះ វាប្រាកដជាកើតមាន” ប៉ុន្តែលោកក៏បានបន្ថែមថា វាគ្រាន់តែជាសមាមាត្រតិចហើយ ក្នុងចំណោមកូនសិស្សជាង ១.៤លាននាក់ ហើយសាលាដែលបានរងផលប៉ះពាល់នេះ នឹងត្រូវបិទទ្វារវិញជាបន្ទាន់។ គួរបញ្ជាក់ផងដែរថា ប្រទេសបារាំងបានធ្វើការបិទសាលា នងវិទ្យាស្ថានឧត្តមសិក្សាចាប់ពីថ្ងៃទី ១៧ ខែមីនាមកម្ល៉េះ ដែលជាផ្នែកមួយនៃវិធានការរបស់ប្រទេសក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូវីដ១៩។ បារាំងត្រូវបានរកឃើញករណីឆ្លងដល់ទៅ ១៨០.០០០ ករណី និងអ្នកស្លាប់ចំនួន ២៨.០០០ នាក់គិតត្រឹមថ្ងៃច័ន្ទនេះ៕ ប្រភព…

2
សង្គម

មិនបាច់ស្អាតពេក មិនបាច់ល្អពេកទេ សុំត្រឹមតែត្រឹមត្រូវ ច្បាស់លាស់ នឹងន ដឹងល្អអាក្រក់ ហើយចេះខំប្រឹង ប៉ុណ្ណឹងខ្ញុំពេញចិត្តហើយ

មនុស្សស្រីជាច្រើន តែងតែប្រាថ្នាចង់បានគូជីវិតដែលល្អ ជាពិសេសនោះគឺ ចង់បានដៃគូដែលចេះទ្រ ចេះលួង ចេះធ្វើអន់ ចេះសុំទោស ពេលនាងខឹង បើទោះជាពេលខ្លះ នាងជាអ្នកខុសក៏ដោយ។ ប៉ុន្តែសម្រាប់ខ្ញុំ មិនបាច់ដល់ថ្នាក់ហ្នឹងពេកទេ សុំឱ្យតែអ្នកស្រឡាញ់ខ្ញុំជាខ្ញុំ អាចទទួលយកខ្ញុំបានមិនថាចំណុចល្អ ឬក៏អាក្រក់ ស្មោះត្រង់ចំពោះគ្នា មិនថាស្ថិតក្នុងកាលៈទេសៈណាក៏មិនបោះបង់គ្នាចោល។ ម្យ៉ាងវិញទៀត មិនបាច់អ្នកមកលួង ឬតាមទ្រខ្ញុំគ្រប់ពេលគ្រប់រឿងទេ មនុស្សខ្ញុំមិនចេះសាំញាំឡើយ សុំត្រឹមតែកុំធ្វើឱ្យខ្ញុំឈឺចាប់ ខូចចិត្ត និងខឹងគ្រប់ពេលទៅបានហើយ។ មិនបាច់តាមទ្រខ្ញុំទេ សុំត្រឹមតែគោរព និងឱ្យតម្លៃខ្ញុំ មិនថាចំពោះមុខ ឬក្រោយខ្នង ហាមក្បត់ខ្ញុំ ហាមនិយាយអាក្រក់ពីខ្ញុំប្រាប់អ្នកដទៃ មិនថាខុសទាស់អ្វី…