ទម្លាប់បីយ៉ាងនៃការចាយលុយ របស់អ្នកមាន ខុសពីអ្នកក្រ

ទម្លាប់បីយ៉ាងនៃការចាយលុយ របស់អ្នកមាន ខុសពីអ្នកក្រ
ការផ្សាយពាណិជ្ជកម្ម

នេះ គឺជាគំនិតដ៏រំភើប និង ដ៏ល្អមួយ។ ហេតុអ្វីបានជាមិន ធ្វើការពេញម៉ោងនៅលើការងាររបស់អ្នក ហេីយ ប្រេីពេលក្រៅម៉ោងរបស់អ្នក សំរាប់បង្កេីតសំណាង? ហើយតេីអ្នកមានអារម្មណ៍បែបណា នៅពេលអ្នកអាចនិយាយដោយស្មោះត្រង់ថា៖ « ខ្ញុំកំពុងធ្វើការដើម្បីក្លាយជាអ្នកមាន។ ខ្ញុំមិនធ្វើការគ្រាន់តែដើម្បី បង់វិក័យប័ត្ររបស់ខ្ញុំទេ។ » នៅពេលអ្នកមានគម្រោងដេីម្បីបង្កេីតទ្រព្យសម្បត្តិ អ្នកនឹងត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ហេីយអ្នកនឹងគេងមិនសូវស្រួលទេនៅពេលយប់។

ខ្ញុំចង់ចែករំលែករូបមន្តសាមញ្ញមួយ សម្រាប់ការបង្កើតទ្រព្យសម្បត្តិ។ នេះជាគំនិតរបស់លោក Jim Ronh អំពីរបៀបដែល ប្រាក់គួរតែដាក់នៅកន្លែងណាខ្លះ។

ការផ្សាយពាណិជ្ជកម្ម

ច្បាប់ ៧០/៣០

ចូររៀនរស់នៅជាមួយលុយ ៧០% ដែលអ្នករកបានរៀងរាល់ខែ។ លុយ៧០%នេះ គឺសំរាប់រឿងដ៏ចាំបាច់ និង វត្ថុប្រណិតមួយចំនួន ដែលអ្នកត្រូវចំណាយប្រាក់។ បន្ទាប់មក វាជាការសំខាន់ដើម្បីមើលថាតើអ្នកបែងចែក ៣០% ដែលនៅសល់របស់អ្នករបៀបណា។ ចូរបែងចែកវាតាមវិធីដូចខាងក្រោម៖

Jim Rohn7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សប្បុរសធម៌

ចូរចំណាយ១០%សំរាប់សប្បុរសធម៌។ សប្បុរសធម៌ គឺជាទង្វើមួយដែលផ្តល់ឱ្យសហគមន៍ និង ជួយមនុស្សមួយចំនួនដែលកំពុងត្រូវការជំនួយ។ ខ្ញុំជឿថាការរួមចំណែក ១០ ភាគរយនៃប្រាក់ចំណូលរបស់អ្នក គឺជាចំនួនដ៏ល្អមួយ។

ការផ្សាយពាណិជ្ជកម្ម

ទម្លាប់នៃការផ្តល់ឱ្យ គួរត្រូវបានបង្រៀន ឱ្យបានឆាប់កាន់តែល្អ ជាពិសេសនៅពេលបរិមាណនេះនៅតិច។ វាជាការងាយស្រួលណាស់ ក្នុងការដកលុយ ដប់សេន ចេញពីប្រាក់ ១ដុល្លារ សំរាប់សប្បុរសធម៌។ ប៉ុន្តែវាពិបាក ដកប្រាក់ចំនួន ១០០ ០០០ ដុល្លារ ពេញពីប្រាក់ ១លានដុល្លារ ដេីម្បីសប្បុរសធម៌ណាស់។ អ្នកប្រហែលជាអាច​និយាយ​ថា៖ « អូ! ប្រសិនបើខ្ញុំមាន ១លានដុល្លា ខ្ញុំនឹងមិនមានបញ្ហាក្នុងការឱ្យលុយ ១០០ ០០០ ដុល្លានោះទេ។ » ខ្ញុំមិនប្រាកដទេ។ ១០០ ០០០ ដុល្លា គឺជាលុយដ៏ច្រើន។ ដូច្នេះចូរឆាប់ចាប់ផ្តើមទម្លាប់នេះ មុនពេលអ្នកមានលុយច្រេីន។

ដើមទុនវិនិយោគ

លុយ១០%ទៀត គឺសំរាប់បង្កេីតទ្រព្យសម្បត្តិ។ លុយនេះ គឺជាប្រាក់ដែល អ្នកនឹងប្រើដើម្បី ទិញ ជួសជុល ផលិត ឬ លក់។ គន្លឹះសំខាន់នៃចំនុច គឺត្រូវចូលរួមក្នុងការធ្វើពាណិជ្ជកម្ម បើទោះបីជា អ្នកមានតែពេលក្រៅម៉ោង ក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះ តើអ្នកធ្វើយ៉ាងណាដើម្បីបង្កើតទ្រព្យសម្បត្តិ? មានវិធីជាច្រើន។ ចូរអនុញ្ញាតឱ្យ ការស្រមើលស្រមៃរបស់អ្នក ដេីរត្រាច់ចរ។ ពិនិត្យមើលជំនាញ ដែលអ្នកបានបង្កើតនៅកន្លែងធ្វើការ ឬ តាមរយៈចំណូលចិត្តរបស់អ្នក។ អ្នកអាចបម្លែងវា ទៅជាសហគ្រាស ដែលអាចរកកម្រៃបាន។

លើសពីនេះទៀត អ្នកក៏អាចរៀនទិញ ផលិតផលដែលលក់ដុំ និង លក់វាសម្រាប់លក់រាយផងដែរ។ ឬ អ្នកអាចទិញអចលនទ្រព្យ ហេីយកែលម្អវា។ ប្រើលុយ ១០ភាគរយនេះ ដើម្បីទិញ គ្រឿងបរិក្ខារ ឬ ផលិតផល ហើយចាប់ផ្តើម។ គ្មានអ្វីដែលបង្ហាញពីទេពកោសល្យ ដែលនៅខាងក្នុងខ្លួនអ្នកទេ វាកំពុងរង់ចាំដើម្បីភ្ញាក់ឡើង ដោយចក្ខុវិស័យនៃឱកាសនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ការសន្សំ

លុយ ១០ភាគរយចុងក្រោយ គួរតែត្រូវបានដាក់នៅក្នុងការសន្សំ។ ខ្ញុំចាត់ទុកនេះ ជាផ្នែកមួយនៃផ្នែក ដ៏សំខាន់បំផុត នៃគម្រោងបង្កេីតទ្រព្យសម្បត្តិរបស់អ្នក ពីព្រោះវាអាចផ្តល់ឱ្យអ្នកនូវ ភាពសុខសាន្ដក្នុងចិត្ត ដោយមានការតៀមទុក សំរាប់រឿងចាំបាច់ ដែលអាចនឹងកេីតឡេីង ក្នុងជីវិតរបស់អ្នក។ ខ្ញុំសូមឱ្យនិយមន័យនៃ «អ្នកមាន» និង «អ្នកក្រ»៖ អ្នកក្រចំណាយលុយរបស់ពួកគេ ហេីយរក្សាទុកអ្វីដែលនៅសល់។ អ្នកមាន សន្សំប្រាក់មុន ហេីយបានចំណាយលុយដែលនៅសល់។

ភៃឆ្នាំមុន មានមនុស្សពីរនាក់ រកអាចប្រាក់បាន ១០០០ ដុល្លារក្នុងមួយខែដូចគ្នា ហើយពួកគេម្នាក់ៗ ទទួលបានការកើនឡើង ដូចគ្នាជារៀងរាល់ឆ្នាំ។ មនុស្សម្នាក់មានទស្សន នៃការចំណាយលុយ ហេីយបានសន្សំអ្វីដែលនៅសល់។ មនុស្សម្នាក់ទៀតមានទស្សន នៃការសន្សំជាមុន ហើយបានចំណាយអ្វីដែលនៅសល់។ ថ្ងៃនេះ ប្រសិនបើអ្នកស្គាល់មនុស្សទាំងពីរនេះ អ្នកនឹងឃេីញថា មនុស្សម្នាក់ជាអ្នកមាន និង ម្នាក់ទៀតជាអ្នកក្រ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះចូរចាំថា ការផ្តល់ ការវិនិយោគ និង ការសន្សំ គឺត្រូវតែមានវិន័យ ទៀបមានប្រសិទ្ធិភាព។ នៅចុងបញ្ចប់នៃ ថ្ងៃ សប្តាហ៍ ខែ លទ្ធផល គឺពិបាកនឹងកត់សម្គាល់ណាស់។ ប៉ុន្តែ ចូរធ្វេីឱ្យ ប្រាំ ឬ ដប់ ឆ្នាំក្រោយរបស់អ្នក មានភាពខុសស្រលះ ពីអ្វីដែលអ្នកមានឥឡូវ​នេះ។

វាជាការចាប់ផ្តើមជាមួយ ចំនួនទឹកប្រាក់ដូចគ្នា ដោយគ្រាន់តែមានទស្សនផ្សេងគ្នា។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ success

ការផ្សាយពាណិជ្ជកម្ម