ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 1
កីទ្បា

គណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសម្រេចឲ្យបើកដំណើរការសកម្មភាពកីឡាឡើងវិញ

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសម្រេចឲ្យបើកដំណើរការឡើងវិញសកម្មភាពកីឡាជាជំហានៗ។ ការសម្រេចនេះ គឺនៅក្រោយពីកិច្ចប្រជុំអន្តរក្រសួង កាលពីរសៀលម្សិលមិញ។ កាលពីម្សិលមិញ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើក ភ្លើងខៀវឲ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល ពិនិត្យលទ្ធភាពក្នុងការបើកសកម្មភាពកីឡាមួយចំនួនឡើងវិញ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឬអនុញ្ញាតឲ្យមានការបើកប្រកួតកីឡារបស់សហព័ន្ធ តែមិនតម្រូវឲ្យមានអ្នកចូលទស្សនានោះទេ។ ក្នុងនោះអនុញ្ញាតឲ្យមានការប្រមូលផ្ដុំ របស់កីឡាករ កីឡាការនី ដើម្បីធ្វើការហ្វឹកហាត់ឡើងវិញ ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ ប៉ុន្តែយ៉ាងណាក៏ដោយកន្លែងហាត់ប្រាណ ក្លិបហាត់ប្រាណផ្សេងៗ ម៉ាស្សា ស្ទីម សូណាមិនទាន់អនុញ្ញាតឲ្យបើកនៅឡើយ៕

Knongsrok
ប្លែកៗ

មានទុក្ខធំប៉ុណ្ណាបើបានឃើញរូបភាពខាងក្រោមនេះហើយដឹងតែសើចបិតមាត់មិនជិត!!

អ្នកចិត្តសាស្រ្តណែនាំថា 50% នៃសុភមង្គលត្រូវបានកំណត់ដោយហ្សែនរបស់អ្នក 10% ដោយកាលៈទេសៈដែលអ្នករស់នៅនិង 40% ដោយអាកប្បកិរិយារបស់អ្នក។ វាល្អព្រោះអារម្មណ៍របស់យើងស្ថិតក្នុងការគ្រប់គ្រងរបស់យើង។ យើងក៏អាចរកឃើញការបំផុសគំនិតនៅក្នុងសត្វនិងវិធីសាស្រ្តវិជ្ជមានរបស់ពួកគេចំពោះជីវិត។ សូម្បីតែផ្លែក្រូចអាចធ្វើឱ្យស្វារីករាយបានដោយនឹកស្មានមិនដល់។ We are delighted by funny animals and would love to share some positive vibes with you. ១. “ផ្លែក្រូចតែមួយបានហើយ កូនស្វានេះសើចដោយក្តីរីករាយបំផុត។” © realMehffort / reddit ២.…

Cover K THom
សង្គម

ប្រទេសមានច្បាប់! បញ្ចប់មុខតំណែងលោកវរសេនីយ៍ឯក បើករថយន្តទាំងស្រវឹងទៅបុកទ្រព្យសម្បត្តិសាធារណៈ និងជេរប្រមាថធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំ

កាលមួយរយៈមុន  បុរសម្នាក់ដែលបើកបរខុសល្មើសច្បាប់ចរាចរណ៍បើកបរទាំងស្រវឹងបុកទ្រព្យសម្បត្តិសាធារណៈ  ថែមទាំងប្រើពាក្យសម្តីជេរប្រមាថធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំ  ត្រូវបានគេស្កាល់ថាមានតំណែងវរសេនីយ៍ឯក  តែមានចរិតក្អេងក្អាងមិនខ្លាចច្បាប់ទម្លាប់ឡើយ ​ធ្វើឱ្យមានផ្ទុះការរិះគន់ជាខ្លាំងពីមហាជន ​និងទាមទារឱ្យដាក់ទោសតាមផ្លូវច្បាប់ទៀតផង។ មកទល់ថ្ងៃទី ២១ ​ខែឧសភា ​ឆ្នាំ  ២០២០ ​នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសភ្លាមៗ ដោយបញ្ចប់មុខតំណែងលោកវរសេនីយ៍ឯកដែលបង្កបញ្ហានេះភ្លាមៗតែម្តង  ​ដោយបុគ្គលបង្កហេតុនេះត្រូវបានគេដឹងថាមានឈ្មោះវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ សេចក្តីប្រកាសនេះធ្វើឱ្យមហាជនសាទរជាខ្លាំង ​ដែលជនល្មើសច្បាប់បានទទួលការពិន័យទៅតាមទោសកំហុស ​ហើយនេះក៏បញ្ជាក់បានថាប្រទេសយើងមានច្បាប់អ្នកប្រព្រឹត្តខុសទោះមានតំណែងបែបណាក៏ត្រូវតែទទួលទោសដែរ៕

Untitled 1 Recovered 6
ប្លែកៗ

ពិតជាមិនគួរឲ្យជឿមែន! ប្រាសាទមួយនេះ ត្រូវបានដាប់ឆ្លាក់ពីផ្ទាំងថ្មភ្នំមួយតែម្តង ពិតជាអច្ឆរិយៈវត្ថុរបស់ពិភពលោកមែន!

ឥណ្ឌា ៖ អ្វីៗជាច្រើនដែលយើងអាចមើលឃើញនៅលើភពផែនដីនេះ ហើយរាល់ថ្ងៃយើងមានការភ្ញាក់ផ្អើលចំពោះភាពអស្ចារ្យរបស់ពិភពលោក។ ថ្មីៗនេះអ្នកប្រើអ៊ីនធឺណេតម្នាក់ដែលមានឈ្មោះថា BassBall55 បានចែករំលែករូបភាពដែលមិនគួរឱ្យជឿនៃសំនង់ប្រាសាដែលបានសាងសង់កាលពីសតវត្សរ៍ទី 8 ដែលមានឈ្មោះថា Kailasa ប្រាសាទនេះគួរតែត្រូវបានចាត់ទុកថាជាអច្ឆរិយនៃពិភពលោក។ ប្រាសាទនេះត្រូវបានបានសាងសង់ឡើងដើម្បិឧទ្ទិសដល់ព្រះសិវៈនៃសាសនាហិណ្ឌូ ហើយត្រូវបានគេឆ្លាក់ចេញពីថ្មភ្នំ។ ត្រឹមត្រូវណាស់ គឺជាថ្មយ៉ាងធំមួយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតនោះគឺស្នាដៃស្ថាបត្យកម្មនេះត្រូវបានសាងសង់អស់ជាង 1300 ឆ្នាំមកហើយ។ យោងទៅតាមបុរាណវិទូបានឲ្យដឹងថា ការសាងសង់នេះគួរតែប្រើកម្លាំងពលកម្មរាប់សតវត្សដើម្បីសាងសង់បញ្ចប់ប្រាសាទនេះ ប៉ុន្តែវាត្រូវបានសាងសង់ពិតប្រាកដក្នុងរយៈពេលតិចជាង 18 ឆ្នាំតែប៉ុណ្ណោះ។ អូសចុះក្រោមដើម្បីមើលពីវត្ថុបុរាណ ការរចនានៃចម្លាក់បុរាណនេះហើយកុំភ្លេចស៊ែរ និងផ្តល់ជាមតិយោបល់របស់អ្នកនៅខាងក្រោមនេះ! ប្រាសាទ Kailasa គឺជាប្រាសាទដែលត្រូវបានដាប់ឆ្លាក់ចេញពីថ្មភ្នំនៅសតវត្សទី 8 និងត្រូវបានឧទ្ទិសដល់ព្រះសិវៈ អ្វីដែលទាក់ទាញចិត្តរបស់អ្នកទេសចរបំផុតគឺថាប្រាសាទទាំងមូលត្រូវបានគេដាប់ឆ្លាក់ពីភ្នំពីថ្ម…

New
សម្រង់

ទឹកចិត្តដ៏ល្អប្រពៃ! ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន និងលោកជំទាវ បាននាំយកអំណោយ​ និង​មួកសុវត្ថិភាព ចែក​ជូន​ប្រជាពលរដ្ឋ​ខេត្ត​ ព្រៃ​វែង នាព្រឹកនេះ

នៅព្រឹក​ថ្ងៃទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ លោក ផែង វណ្ណៈ​ និង​ក្រុមការងារ​ បាននាំយកអំណោយ​ និង​មួកសុវត្ថិភាព​ ដែល​ឧបត្ថម្ភ​ដោយ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ លោកជំទាវ​ និង​ សប្បុរសជន​ ទៅចែក​ជូន​ប្រជាពលរដ្ឋ​ដែល​មានការខ្វះខាត​ចំនួន​ ១៥០​ នាក់​ នៅ​ឃុំ​ ព្រៃឃ្នេស​ ស្រុក​ មេសាង​ ខេត្ត​ ព្រៃ​វែង​ ​ ក្នុង​នោះ​ប្រជា​ពលរដ្ឋ​ដែល​មាន​ការខ្វះខាតខ្លាំងចំនួន​៤០​…

Untitled 1
សង្គម

អាជ្ញាធរជាតិអប្សរា៖ រកឃើញបំណែកព្រះពុទ្ធបដិមា ១០៥ និងពិធីយោងបំណែកចេញពីរណ្តៅ នៅប្រាសាទអង្គរវត្ត

សៀមរាប៖ ពិធីយោងបំណែកព្រះពុទ្ធបដិមាក្នុងរណ្តៅកំណាយមុខថែវព្រះរយព្រះពាន់នៅប្រាសាទអង្គរវត្ត ត្រូវបានរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា និងក្រុមការងារកំណាយ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។ យោងតាមអាជ្ញាធរជាតិអប្សរា ការយោងបំណែកព្រះពុទ្ធបដិមាទាំងអស់ចេញពីរណ្តៅកំណាយ គឺដើម្បីសិក្សាផ្គុំរូបរាង ជួសជុលអភិរក្ស និងលើកតម្លៃវត្ថុបុរាណ ព្រមទាំងទុកលទ្ធភាពឱ្យអ្នកជំនាញកំណាយស្រាវជ្រាវបុរាណវិទ្យាបញ្ចប់ការងារកំណាយ។ តាមការបញ្ជាក់របស់ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បដិមា ១ អង្គដែលមានរូបរាងពេញលេញជាងគេ នឹងត្រូវជួសជុលសម្អាត ហើយដាក់សំណើសុំអនុសាសន៍ពីគណៈកម្មការអាយស៊ីស៊ី-អង្គរ ដើម្បីយកទៅដាក់នៅទីតាំងដើម ព្រោះគេបានស្គាល់ច្បាស់ថា បំណែកព្រះពុទ្ធបដិមាទាំងអស់ មានប្រភពនៅថែវព្រះរយព្រះពាន់ ដែលមានកាលបរិច្ឆេទប្រហែលស្ថិតក្នុងសម័យកណ្តាល។ បំណែកព្រះពុទ្ធបដិមាដែលបានរកឃើញមានចំនួន១០៥ ក្នុងនោះពុទ្ធបដិមាមានរូបមិនពេញលេញមាន៣៥អង្គ និង១អង្គមានរូបរាងពេញលេញជាងគេ សន្លឹកសីមា១ រួមនឹងបំណែកតូចៗចំនួន១៨០ផងដែរ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា  

New
សម្រង់

ដូចមិនសម! នាយតាក់ស៊ី បោកមហាជនរាប់ខែរឿងគូស្នេហ៍ថ្មី តែតាមការពិតជាការផ្សំគំនិតសម្ដែងឡង់សេឃ្លាំងឡានរបស់ K01 សោះ

ដូចដែលបានដឹងហើយថា មួយរយៈមុននេះ នាយតាក់ស៊ី ហាក់មានសន្ទុះកក្រើកខ្លាំង រឿងលែងលះប្រពន្ធ ទៅសាងផ្នួស បួសមិនបានប៉ុន្មានក៏បានសឹកវិញ ជុំវិញរឿងទាក់ទងជាមួយនាយតាក់ស៊ី បានធ្វើឱ្យមហាជនតាមដានមិនលែង រហូតដល់កាលពីប៉ុន្មានខែមុននេះ ក៏មានរឿងថ្មីដោយ នាយតាក់ស៊ីបានរកឃើញគូស្នេហ៍ថ្មី សាងទំនាក់ទំនងស្នេហា ដល់ទិញឡានម៉ាក Lexus RX 330 ពណ៏សឱ្យគូស្នេហ៍ថែមទៀតផង។ អស់ពេលជាច្រើនខែមកហើយ ថ្មីៗនេះ ក៏មានដំណឹងថា នាយតាក់ស៊ីគ្រោងនឹងដឹកដៃគូស្នេហ៍ថ្មីចូលរោងការថែមទៀតផង តែត្រូវបានលោកច្រានចោលនូវដំណឹងមួយនេះ ដោយបាននិយាយថា រឿងរ៉ាវគូស្នេហាថ្មីនោះ គឺគ្រាន់តែជាការសម្ដែង ដែលដឹកនាំដោយលោក K01 ដើម្បីឡង់សេឃ្លាំងលក់រថយន្តរបស់ K01 តែប៉ុណ្ណោះ។ សរុបសេចក្ដីទៅ…

Knongsrok
សេដ្ឋកិច្ច

ដេីម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម អ្នកលេងហ្គេមទាំងអស់ គួរបញ្ឈប់នូវសកម្មភាពលេង Instant Game ឈ្មោះ Jumpy Jumpy ជាបន្ទាន់ ។

នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលថ្មីៗនេះមានហ្គេមមួយប្រភេទដែលជា Instant Game ឈ្មោះ Jumpy Jumpy និងហ្គេមផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចទាយរករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទហ្គេម និងមានកាចែករំលែកបន្ត ដោយអ្នកលេងហ្គេមនេះបានប្រើពាក្យអសីលធម៌លើចំណងជើងអត្ថបទ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថា៖ ហ្គេមនេះបង្កើតឡើងក្នុងគោលបំណងសម្រាប់បងប្អូនដែលមានគណនី Facebook លេងកំសាន្ត ហើយអ្នកបង្កើតហ្គេមប្រភេទ Instant Game ដើម្បីរកប្រាក់ចំណូលតាមរយ:ការទិញ Items ឬបានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។ ដេីម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម…

New
សម្រង់

ជាថ្មី! រកឃើញករណីវិជ្ជមាន១ករណី នៅថ្ងៃទី ២១ ឧសភានេះ

ក្រសួងសុខភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសថ្ងៃទី ២១ ឧសភា ឆ្នាំ២០២០នេះ គិតត្រឹមម៉ោង ១៨ : ០០នាទីលទ្ធផលធ្វើតេស្តសំណាកអ្នកដំណើរពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា មានភាពវិជ្ជមានវីរុសកូវីដ១៩ចំនួន ១នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ បុរសរូបនេះបានធ្វើដំណើរវិលត្រឡប់ពីប្រទេសហ្វីលីពីន បានមកដល់កម្ពុជានៅវេលាម៉ោង ២២ : ០០នាទី ថ្ងៃទី២០ ឧសភា ឆ្នាំ២០២០។ ពេលនេះ ក្រសួងសុខាភិបាល បានបញ្ជូនបុរសរូបនោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀតរួចហើយ។

P=46570
សុខភាព

៨ ទម្លាប់សាមញ្ញៗ ដែលអ្នកបានធ្វើជារៀងរាល់ថ្ងៃ រារាំងខ្លួនឯងមិនឱ្យស្រកទម្ងន់បាន

យោងតាមអង្គការសុខភាពពិភពលោក ភាពធាត់នៅក្នុងពិភពលោកបានកើនឡើងជិតបីដងក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។ ការសម្រកទម្ងន់ពិតជារឿងមិនងាយស្រួលទេ – មនុស្សព្យាយាមរក្សារបបអាហារផ្សេងៗ ហត់នឿយក្នុងការធ្វើលំហាត់ប្រាណ សម្រកកាឡូរី និងច្រើនទៀត។ ទោះយ៉ាងណាក៏ដោយមានទំលាប់ជាក់លាក់មួយចំនួនដែលយើងភាគច្រើនអនុវត្តជារៀងរាល់ថ្ងៃដែលកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការសម្រកទម្ងន់។ បើយោងគេហទំព័រ Bright Side បានប្រមូលនូវរឿងរ៉ាវ ៨ យ៉ាងសាមញ្ញដែលយើងបានប្រព្រឹត្តជារៀងរាល់ថ្ងៃក្នុងការរារាំងយើងពីការសម្រកទម្ងន់។ តាមពិតមានរឿងខ្លះពិតជាជួយយើងឡើងទម្ងន់! ស្វែងយល់បន្ថែមអំពីទម្លាប់ទាំងនេះហើយសង្ឃឹមថាអ្នកនឹងអាចបំបាត់វាបានដោយរលូន! 1. ទំលាប់មិនញ៉ាំអាហារពេលព្រឹក © depositphotos.com   © depositphotos.com អ្នកស្រាវជ្រាវ បានបញ្ជាក់ថាអ្នកដែលញ៉ាំអាហារពេលព្រឹកច្រើនតែមានទំងន់តិចជាងអ្នកដែលមិនញ៉ាំអាំហារពេលព្រឹក។ ការសិក្សាបានពិនិត្យទៅលើមនុស្សពេញវ័យ ៣៥០ នាក់និងអ្នកដែលញ៉ាំអាហារពេលព្រឹកជារៀងរាល់ថ្ងៃមានទំហំចង្កេះតូចជាងអ្នកដែលមិនបានញ៉ាំអាហារពេលព្រឹកតាមកាលវិភាគប្រចាំថ្ងៃរបស់ពួកគេ។ 2. មិនញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ©…

Untitled 1 19 (1)
សេដ្ឋកិច្ច

រឿង ១០ យ៉ាងសំខាន់ៗក្នុងជីវិតយើង ដែលនឹងរលាយបាត់ពីពិភពលោក នាពេលអនាគតឆាប់ៗនេះ!

បើយើងក្រលេខទៅសម័យបុរាណ មនុស្សនិយាយថាទូរស័ព្ទប្រើខ្សែ​ និងខ្សែវីដេអូនឹងគ្មានថ្ងៃដែលមនុស្សអាចប្រើប្រាស់បានទេ ហើយ វានឹងអាចបាត់ពីលើពិភពលោកនេះ។ យើងប្រហែលជាគិតថាអ្នកដែលនិយាយគឺដឹងខ្លួនរឺអត់។ ប៉ុន្តែជាមួយនឹងភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ដែលមិនចេះចប់មានអ្វីផ្សេងទៀតជាច្រើនទៀតអាចនឹងត្រូវបាត់បង់នាពេលអនាគត ហើយនេះគឺជារឿង ១០ យ៉ាងដែលនឹងរលាយបាត់ពីពិភពលោកឆាប់ៗនេះ។ តើអ្នកចង់ដឹងទេអ្វីទៅដែលនឹងបាត់បង់ ហើយជំនួសវិញដោយអ្វី តោះ!​ ទៅទស្សនាទាំងអស់គ្នា៖ #1 មាស នេះអាចជាដំណឹងអាក្រក់សម្រាប់មនុស្សជាច្រើន។ ដោយសារតែលោហធាតុដូចជាមាស បន្តិចម្តង ៗ នឹងបាត់ពីផ្ទៃផែនដី វាកាន់តែពិបាករក។ និងក្រុមហ៊ុនរុករករ៉ែមាសជាច្រើន កន្លែងខ្លះក៏ខាតបង់រហូតដល់ពួកគេត្រូវចាកចេញពីអាជីវកម្មនេះ។ #2 រូបិយវត្ថុ នៅពេលអនាគតការប្រើប្រាស់សាច់ប្រាក់ នឹងបាត់ពីការប្រើប្រាស់ជាប្រចាំថ្ងៃ នោះក៏ព្រោះតែសព្វថ្ងៃនេះមានបច្ចេកវិទ្យាថ្មីៗ បានមកជួយដោះដូរនិងទិញផលិតផលជាមួយលុយឌីជីថលតាមរយៈស្មាតហ្វូន។ #3 ហត្ថលេខា…

Knongsrok
សង្គម

វិចិត្រកររុស្ស៊ីគូររូបគំរូបែប ប្រៀបធៀប ដែលចាក់ចំៗមនុស្សសម័យថ្មីនេះដែលចូលចិត្តធ្វើអ្វីប្លែកៗ

អ្នកគំនូរជនជាតិរុស្ស៊ីលោក Anton Gudim គឺជាសិល្បករម្នាក់ក្នុងចំណោមសិល្បករដែលយើងចូលចិត្តជាងគេពីព្រោះស្នាដៃរបស់គាត់មានភាពស្រស់ស្អាតនិងមិនធម្មតា។ សិល្បៈរូបនេះគាត់បានបង្ហាញយើងពីភាពស្មុគស្មាញជាច្រើនដែលរូបខ្លះមិនសមហេតុផលថាមនុស្សសម័យនេះមិនសមធ្វើ ហើយត្រូវបានបង្ហាញយ៉ាងល្អឥតខ្ចោះនៅក្នុងរឿងរ៉ាវប្រៀបប្រដូចរូបរបស់គាត់ខណៈដែលអ្នកផ្សេងទៀតបង្ហាញយើងនូវទស្សនៈខុសគ្នាទាំងស្រុងដែលធ្វើឱ្យយើងសើចឬគិតជាដើម។ ថ្ងៃនេះយើងខ្ញុំពេញចិត្ត នូវភាពចម្លែកៗនៅក្នុងការងាររបស់ លោក Anton Gudimហើយនោះជាមូលហេតុដែលយើងចង់ចែករំលែកវាជាមួយមិត្តអ្នកអានទាំងអស់គ្នាដែលកំពុងចុចមើលគេហទំព័រ ក្នុងស្រុក។ តោះទាញចុះក្រោមហើយប្រាប់ក្រុមការងារ ក្នុងស្រុក វិញថារូបណាខ្លះដែរ មិត្តអ្នកអានមើលមិនយល់ថាលោក Anton Gudim ចង់បង្ហាញអំពីអ្វី៖ ១. © gudim_public / Instagram ២. © gudim_public / Instagram ៣. © gudim_public…