ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Meas
ប្រវត្តិសាស្រ្ត

អស្ចារ្យណាស់! ​«សូត្រមាសភាច» ស្នាដៃកម្រដ៏ប្រណីតដែលធ្លាប់ផលិតសម្រាប់តែព្រះមហាក្សត្រ ព្រះរាជវង្សនុវង្ស និងអ្នកវណ្ណៈខ្ពស់ក្នុងសង្គម ប្រើពេលដល់ទៅ ៣ឆ្នាំក្នុងការផលិត ឯតម្លៃកប់ពពក

សិល្បៈវប្បធម៌ និងស្នាដៃដែលដូនតាជំនាន់មុនមានច្រើនអនេក ​បន្យល់ឱ្យកូនចៅជំនាន់ក្រោយ ​គ្រាន់តែមានអ្នកខ្លះមិនចេះចាំ ​ឬមិនអនុវត្តតែប៉ុណ្ណោះ។ ​តែអាចថាជរឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​ថ្មីៗនេះលោកអភិបាលស្រុកបន្ទាយស្រី  លោក ​ឃឹម ​ហ្វីណង់ ​បានបង្ហាញពីសិល្បៈសូត្រខ្មែរដ៏ប្រណីតមួយដ៏អស្ចារ្យមានឈ្មោះថា «សូត្រមាសភាច» ។ នេះជាការរៀបរាប់របស់ឯកឧត្តម ​ឃឹម ​ហ្វីណង់ ផ្ទាល់នៅលើគណនីផេកហ្វេសប៊ុកជាផ្លូវការ ថា៖  «សូត្រមាសភាច» ៖ និមិត្តរូបនៃប្រណិតភាពសូត្រមាសខ្មែរ និងមោទនភាពនៃប្រពៃណីតម្បាញសូត្រដោយដៃនៅក្នុងស្រុកបន្ទាយស្រី។ ជឿទេប្រសិនបើខ្ញុំប្រាប់ថា នៅទីនេះ សំពត់ចរបាប់ដែលធ្វើឡើងពីសូត្រខ្មែរ១០០%និងត្បាញដោយដៃ ក្នុងមួយក្បិនត្រូវការពេលចាប់ពី២ទៅ៣ឆ្នាំ ឆ្លងកាត់ថ្វីដៃអ្នកតម្បាញដ៏បុិនប្រសព្វជាច្រើននាក់ និងអាចមានតម្លៃរាប់មុឺនដុល្លារ? តម្បាញសូត្រគឺជាកេរមត៌កវាយភ័ណ្ឌប្រពៃណីរបស់ខ្មែរ ដែលមានប្រវត្តិល្បីល្បាញតាំងពីសម័យហ្វុណន។ នាពេលនោះ អ្នកត្បាញសូត្រត្រូវបានទទួលកម្រៃជាពិសេសដើម្បីធ្វើការផលិត…

Knongsrok
សេដ្ឋកិច្ច

ចាស់បុរាណលោក ហាមមិនឲ្យធ្វើរឿងទាំង ៨ យ៉ាងនេះនៅពេលយប់ជ្រៅណាស់ព្រោះតែ!!!

ចាស់ៗ ហាមមិនឲ្យធ្វើរឿងទាំង ៨ យ៉ាងនេះនៅពេលយប់ជ្រៅព្រោះតែ… (បើមិនជឿរកុំប្រមាថ) ជំនឿ គឺជារឿងដែលមនុស្សសម័យមុនតាំងពីជំនាន់តាយាយនិយមធ្វើតៗគ្នាមកដើម្បីបង្រៀនកូនចៅឱ្យចេះគោរពច្បាប់ មានវិន័យ ព្រោះមនុស្សសម័យមុនជឿលើរឿងស័ក្តិសិទ្ធិដែលមើលមិនឃើញដោយភ្នែកទទេខ្លាំងណាស់ រឹតតែកណ្តាលយប់ផងនោះ នឹងរឹតតែមានចំណុចហាមយ៉ាងតឹងរ៉ឹងជាពិសេសទៅទៀត តើមានអ្វីខ្លះនោះ សូមអានជាបន្ត…៖ ១ . គោះចានបាយនៅពេលញ៉ាំបាយពេលយប់ នឹងមានភ្ញៀវដែលមើលមិនឃើញមកលេង… មកមានអារម្មណ៍ប្រគំតន្ត្រីស្អីនៅពេលបាយយប់ព្រលប់ហ្នឹង!? ចាស់ៗបុរាណគាត់ហាមគោះចានបាយ ព្រោះនឹងក្លាយជាការអន្ទងហៅវិញ្ញាណដែលពេនេចរ អនាថា ព្រោះពួកនោះនៅពេលបានឮសំឡេងយើងគោះចាន ក៏នឹងនាំគ្នាមកដណ្តើមយើងស៊ីបាយ ស៊ីម្ហូប បង្អែម ចម្អាប។ ធ្លាប់ឃើញដែរឬទេ ពេលយើងក្រាបសំពៈសព ឬសំពៈសែនក្នុងថ្ងៃសំខាន់ណាមួយ យើងនឹងរៀបចំម្ហូបអាហារមួយឈុតសម្រាប់ពួកខ្មោចដែលគ្មានញាតិសន្តាន និងធ្វើពិធីអន្ទងហៅឱ្យមកស៊ីដោយការគោះចានគោះកែវ ដូច្នេះទើបមនុស្សចាស់ប្រកាន់ណាស់…

Knongsrok
សម្រង់

២៥កន្លែងដែលស្រស់ស្អាតបំផុតនៅក្នុងប្រទេសជប៉ុនដែលអ្នកទេសចរណ៍ប្រាថ្នាចង់ទៅ!!!

ប្រទេសជប៉ុនគឺជាទិសដៅពេញនិយមបំផុតរបស់យើងនៅអាស៊ី។ នៅប្រទេសជប៉ុនអ្នកអាចរកឃើញការដាក់បញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃប្រវត្តិសាស្រ្តបេតិកភណ្ឌវប្បធម៌និងរបស់របរទំនើបៗ។ នៅពេលអ្នកគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនវាពិតជាលំបាកណាស់ក្នុងការសម្រេចចិត្តថាត្រូវទៅទីណាព្រោះមានកន្លែងជាច្រើនដែលសម្រាប់អ្នកទៅទស្សនាជាច្រើនហើយការចំនាយក៏ខ្ពស់។ មានកន្លែងពេញនិយមជាច្រើនដែលគួរតែត្រូវបញ្ចូលក្នុងដំណើររបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយក៏មានប្រាសាទដែលត្រូវបានគេស្គាល់តិចតួចជាទីសក្ការបូជានិងទីប្រជុំជនជាច្រើនដែលធ្វើលៃដំណើរទស្សនកិច្ច។ សម្រាប់ការបង្ហោះនេះខ្ញុំបានសួរអ្នកសរសេរប្លុកធ្វើដំណើរជាច្រើនដើម្បីចែករំលែកអ្វីដែលពួកគេគិតថាជាកន្លែងដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រទេសជប៉ុន។ នៅក្នុងយអត្ថបទនេះមានកន្លែងស្រស់ស្អាតបំផុតចំនួន ២៥ កន្លែង នៅប្រទេសជប៉ុនដោយមានប្រជាប្រិយភាពនិងកន្លែងច្រើនទៀតដែលពេញនិយមផងដែរ។ ប្រើបញ្ជីនេះជាការបំផុសគំនិតសម្រាប់ការធ្វើដំណើររបស់អ្នក។ ជាការពិតណាស់វាមិនត្រូវបានកំណត់ថាចំណុចកន្លែងទាំង ២៥ នេះគឺជាកន្លែងដ៏ល្អបំផុតក្នុងការធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននោះទេ។ ទោះជាយ៉ាងណាពួកគេពិតជាបានផ្តល់អនុសាសន៍ដ៏អស្ចារ្យមួយចំនួនដែលអ្នកគួរពិចារណានៅពេលអ្នកកំពុងរៀបចំផែនការធ្វើដំណើររបស់អ្នក! រីករាយជាមួយអ្វីប្លែកៗខាងក្រោមនេះ! Arashiyama Bamboo Grove, Kyoto Itsukushima Shrine, Miyajima Mt. Yoshino Lake Kussharo, Hokkaido Gion Geisha District, Kyoto…

14
សង្គម

តើអ្នកចង់ដឹងទេថា ពណ៌សម្លៀកបំពាក់ដែលអ្នកចូលចិត្ត អាចបញ្ជាក់បុគ្គលិកលក្ខណៈអ្វីខ្លះរបស់យើង?

ដោយយោងទៅតាមការសិក្សាយ៉ាងយកចិត្តទុកដាក់របស់ អ្នកឯកទេសខាងចិត្តវិទ្យាបានរកឃើញថា ពណ៌នៃសម្លៀកបំពាក់ដែលអ្នកស្រលាញ់ចូលចិត្ត អាចជួយអ្នកក្នុងការបញ្ជាក់ពីគុណសម្បត្តិជាក់លាក់នៃបុគ្គលិកលក្ខណៈរបស់អ្នក។ ជាការពិតណាស់ វាប្រហែលជាមិនមានច្បាប់សកលណាមួយ ដែលបង្ហាញអំពីរឿងនេះទេ ព្រោះថាវប្បធម៌នីមួយៗតែងតែយល់ឃើញអត្ថន័យខុសៗគ្នាអំពីពណ៌។ ប៉ុន្តែជាការពិតគឺថា អ្នកអាចផ្គូរផ្គងពួកវាតាមរបៀបដែលអ្នកបានធ្វើក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។ ពណ៍នៃសម្លៀកបំពាក់ទាំងនោះអាចជាសារមួយដែលបញ្ជាក់យ៉ាងច្បាស់ទៅលើបុគ្គលិកលក្ខណៈយើងម្នាក់ៗ។ សម្រាប់ពេលនេះផងដែរ គេហទំព័រ ក្នុងស្រុក ក៏ចង់បង្ហាញប្រិយមិត្តទាំងអស់គ្នាអំពីទស្សនៈមួយចំនួយដែលស្តីអំពីអត្ថន័យនៃពណ៌សម្លៀកបំពាក់ដែលអ្នកចូលចិត្តស្លៀកពាក់ជាប្រចាំនៅខាងក្រោមនេះ។ ១.​ ខៀវ – ស្ងប់ស្ងាត់ ពណ៌ខៀវគឺជាពណ៌ដែលតំណាងអោយភាពស្ងប់ស្ងាត់។ យោងតាមការពិគ្រោះយោបល់ជាមួយអ្នកជំនាញខាងម៉ូដ បានអោយដឹងថា យើងគួរស្លៀកពាក់ពណ៌នេះពេលសម្ភាសន៍ការងារ ព្រោះវាជានិមិត្តរូបដែលបញ្ជាក់ថាអ្នកជាមនុស្សដែលប្រកបដោយភាពស្មោះត្រង់។ ២. ពណ៌លឿង – ភាពច្នៃប្រឌិត ពណ៌លឿងគឺជាពណ៌ដ៏មានឥទ្ធិពល។ វាទាក់ទងនឹងអារម្មណ៍ ការច្នៃប្រឌិត និងការគោរពខ្លួនឯងខ្ពស់។…

៣
សម្រង់

គួរឱ្យអាណិត! ដំរីជំទង់មួយក្បាលត្រូវបានអ្នកប្រមាញ់បាញ់មួយគ្រាប់ចំក្បាល រត់មករកឱ្យមនុស្សជួយសង្គ្រោះ

កាលពីសប្ដាហ៍កន្លងទៅនេះនៅហ្ស៊ីបាវ៉េ គេបានប្រទះឃើញដំរីមួយក្បាល ត្រូវបានគេឱ្យឈ្មោះថា ប្រុសស្អាត អាយុប្រហែលជា ២៥ឆ្នាំ ដែលមានរបួសត្រង់កណ្ដាលក្បាលប្រមាណជា ៣ ទៅ ៦ សប្តាហ៍ហើយ ដោយគេសង្ស័យថា របួសនេះ អាចបណ្ដាលមកពីត្រូវអ្នកប្រមាញ់លបបាញ់។ ជាសំណាងល្អ ដែលសត្វដំរីនេះបានមកជួបនឹង ពេទ្យសត្វមកពីអង្គការ Aware Trust Zimbabwe នៅក្នុងឧទ្យានជាតិម៉ាណាអាងទឹក។ លោកវេជ្ជបណ្ឌិតលីហ្សារ៉ាម៉ារ៉ាប៊ីបាននិយាយថា “ប្រុសស្អាតបានទៅជិតក្រុមពេទ្យសត្វ ហើយមិនបង្ហាញសញ្ញានៃការឈ្លានពានទេ ធ្វើឱ្យពេទ្យខ្លាចនោះទេ ផ្ទុយទៅវិញ វាហាក់ដូចជាចង់ឱ្យគាត់ដឹងថា ការដែលបានមកជួបក្រុមគ្រូពេទ្យ គាត់មានអារម្មណ៍មានសុវត្ថិភាព”។ បន្ថែមពីនេះ លោកលីហ្សាក៏បានឱ្យដឹងថា ”…

5
សម្រង់

បន្ទាន់ !! ទីក្រុងប៉េកាំងបានរីករាលដាលយ៉ាងខ្លាំង ជុំវិញករណីថ្មីពាក់ព័ន្ធនឹងត្រីសាលម៉ុងឆៅ

ក្រុងប៉េកាំង ៖ សង្កាត់មួយនៅទីក្រុងប៉េកាំង ត្រូវបានអាជ្ញាធរបិទជាបណ្ដោអាសន្ន និងរដ្ឋធានីបានហាមឃាត់ព្រឹត្តិការណ៍កីឡានិងកីឡាកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការឆ្លងនៃមេរោគថ្មីមួយកណ្តាលជុំវិញទីផ្សារលក់ដុំដ៏ធំមួយ ដែលបង្កឱ្យមានការភ័យខ្លាចជាថ្មីជំនួសឱ្យជំងឺ Covid-១៩ ។ ផ្សារ Xinfadi ទាំងមូលត្រូវបានបិទនៅម៉ោង ៣ ព្រឹក កាលពីថ្ងៃសៅរ៍ (១៩០០ GMT នៅថ្ងៃសុក្រ) បន្ទាប់ពីបុរសពីរនាក់ ដែលធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវសាច់មួយ ដែលថ្មីៗនេះបានទៅផ្សារត្រូវបានគេរាយការណ៍ថាមានផ្ទុកមេរោគ។ គេមិនទាន់ដឹងច្បាស់ថា តើពួកគេបានឆ្លងជំងឺនេះដោយរបៀបណាទេ។ នៅថ្ងៃសៅរ៍ច្រកចូលផ្សារត្រូវបានរារាំង ហើយប៉ូលីសឈរយាម មុននេះអាជ្ញាធរក្រុងប៉េកាំងបានបញ្ឈប់ការធ្វើពាណិជ្ជកម្មសាច់គោ និងសាច់ចៀមនៅផ្សារហើយបានបិទទីផ្សារលក់ដុំផ្សេងទៀតនៅជុំវិញទីក្រុងផងដែរ។ ពួកគេមានគម្រោងសម្រាប់មនុស្សជាង ១ ម៉ឺននាក់នៅឯផ្សារស៊ីនហ្វាឌី ដើម្បីធ្វើតេស្តិ៍អាស៊ីតនុយក្លេអ៊ែររកមើលការឆ្លងមេរោគ។ យោងតាមគេហទំព័រ…

WW1 Dart
ប្រវត្តិសាស្រ្ត

សង្គ្រាមលោក​លើក​ទី១៖ ​ទម្លាក់គ្រាប់ព្រួញពី​លើ​យន្តហោះ មុន​ពេលរក​ឃើញ​វិធីសាស្រ្តទម្លាក់គ្រាប់បែក (មានវីដេអូ)

សង្គ្រាមលោកលើកទី ១ គឺជាពេលវេលាដ៏គួរឱ្យរន្ធត់មួយក្នុងការធ្វើជាទាហាននៅសមរភូមិជួរមុខ។ ប្រជាជាតិនានាបានប្រញាប់ប្រញាល់ក្នុងការអភិវឌ្ឍ និងអនុវត្តយ៉ាងឆាប់រហ័សនូវឧបករណ៍ថ្មី និងមានប្រសិទ្ធភាពបំផុតសម្រាប់​បំផ្លាញសត្រូវ។ មុនពេលមានសង្គ្រាមកងទ័ពទាំងអស់ មិនដឹងពីការលទ្ធផលបំផ្លិចបំផ្លាញពិតប្រាកដ អំពីរថក្រោះ អ្នកបើកយន្តហោះចម្បាំង ឬការ​ផ្ទុះធុងហ្គាសផ្សេងៗនោះទេ។ អ្វី​ដែលទាហានជំនាន់នោះ​ស្គាល់ច្បាស់ជាង​គេ​គឺ​កាំភ្លើង។ ទេ! វាមិនមែនដូចជាគ្រាប់ព្រួញដែលអ្នកធ្លាប់ឃើញដែល​បាញ់​ជា​មួយធ្នូនោះ​ទេ។ អាវុធទាំងនេះមានប្រវែងដូចខ្មៅដៃ​ ហើយ​វា​បង្ក​គ្រោះ​ជាង​គ្រាប់​ព្រួញធម្មតា​ទៅ​ទៀត។ ព្រួញឬ​គ្រាប់ដែកទាំងនេះ បារាំងជាអ្នកបង្កើត ខណៈពួកគេត្រូវបានគេចាត់ទុកថាវាមានគ្រោះថ្នាក់ខ្លាំងបំផុត។​អាវុធប្រភេទនេះបានបង្កការភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងជួរកងទ័ពសត្រូវ ទោះបីជាគ្រាប់ប្រភេទនេះធ្លាក់កម្រមិនត្រូវមនុស្សក៏ដោយ ដោយសារពួកគេអាចបំផ្លាញគ្រប់​យ៉ាង​ហើយ​បើ​ត្រូវរបស់​នេះ​ធ្លាក់ចំ​ វិញ​វា​ធ្វើ​របួស ស្លាប់សាហាវ​ណាស់។ អាវុធនេះត្រូវបានបង្កើតឡើងនៅដំណាក់កាលដំបូងនៃសង្គ្រាមលោក​លើក​ទី​១ក្នុងឆ្នាំ ១៩១៥ នៅពេលដែលគ្រាប់បែក​ទម្លាក់ពី​លើ​យន្តហោះមិនទាន់​ត្រូវបានបង្កើតឡើង។ ព្រួញខ្លីនេះមានប្រវែងប្រាំអ៊ីញ និងមុតនៅចុងម្ខាងដោយកន្លះអ៊ីញហើយធ្ងន់គ្រាន់បើ។  ៤ អ៊ីញកន្លះដែលនៅសេសសល់ត្រូវបានគេផលិតដើម្បីឱ្យអាវុធមានផ្នែកឆកដូចអក្សរ“ X” ។…

3
សម្រង់

ជាថ្មីម្ដងទៀត! សូមប្រុងប្រយ័ត្នចំពោះលេខទូរសព្ទដែលមានក្បាលលេខទាំងនេះ អាចជាលេខឆបោកយកលុយក្នុងកុងធនាគាររបស់អ្នក

សូមបងប្អូនយើងទាំងអស់ប្រុងប្រយ័ត្នផង នេះជារឿងពិតហើយយើងកំពុងតែធ្វើការស្រាវជ្រាវការិយាល័យប្រឆាំងការជួញដូរមនុស្ស សូមជូនដំណឹងដល់អ្នក ប្រើប្រាស់ទូរស័ព្ទទាំងអស់មេត្តាប្រុងប្រ យ័ត្នចំពោះលេខទូរស័ព្ទហៅចូលទាំងនេះផង។ សូមអាន និងត្រូវប្រុងប្រយ័ត្ន !!! សូមចែករំលែកព័ត៌មាននេះទៅ ក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នក។ មានមនុស្សជាច្រើនត្រូវបានទទួល ការហៅទូរស័ព្ទពី +37560260528 +37127913091 +37178565072 +56322553736 +37052529259+255901130460 ឬលេខណាមួយ ដែលចាប់ផ្តើមពី +375, +371, +381។ នេះបើតាមបណ្តាញ សង្គមផ្លូវការ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ។ ទូរស័ព្ទយើងពេលទទូលលេខនេះ គឺរោទ៍តែមួយដងប៉ុណ្ណោះ ហើយវានឹងបិទទៅ វិញ។ ដូចនេះ…

7
សម្រង់

រថយន្តដឹកប្រេងមួយឆេះផ្ទុះបណ្ដាលឱ្យស្លាប់មនុស្សជាង១០នាក់ និងរបួសធ្ងន់ស្រាលជាង ១០០នាក់ (មានវីដេអូ)

ប្រភពព័ត៌មានពីគេហទំព័រហួចូវ បានដកស្រង់សម្ដីការិយាល័យសន្តិសុខសាធារណៈចូវបាននិយាយថា រថយន្តដឹកប្រេងបានផ្ទុះបន្ទាប់ពីរថយន្តនោះបានបើកចេញពីផ្លូវហាយវ៉េក្បែរទីក្រុងវីនលីងដែលជាទីក្រុងឆ្នេរសមុទ្រតូចមួយក្នុងខេត្តហ្សេជាំង។ នៅក្នុងហេតុការណ៍នោះដែរ មានផ្ទះ និងរោងចក្រមួយចំនួនក៏បានដួលរលំជាបន្តបន្ទាប់ និងមានមនុស្សជាង១០នាក់បានបាត់បង់ជីវិត និង១២៧នាក់ផ្សេងទៀតរងរបួស។ ក្រុមអ្នកពន្លត់អគ្គិភ័យជាង ៤៥០ នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងផ្ទះ និងរថយន្តរបស់ពួកគេ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CGTN ។ ការស៊ើបអង្កេតជាបឋមបានបង្ហាញថា ការផ្ទុះនេះបានកើតឡើងនៅពេលដែលអ្នកបើកឡានដឹកដឹកប្រេងពីណីងបូទៅវេនចូវកំពុងចេញពីផ្លូវលឿន។ ប៉ូលីសបាននិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយមូលហេតុនៃការផ្ទុះនេះស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយទេ៕ ប្រភព​ ៖ malaysia.news

៣
សម្រង់

ក្ដៅៗ! រកឃើញអ្នកឆ្លង Covid-១៩ថ្មី ២ករណីទៀត នៅថ្ងៃនេះ

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាស អំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី១៣ មិថុថា ឆ្នាំ២០២០ គឺរកឃើញវិជ្ជមានចំនួន២ករណីថ្មីទៀត។ បុរសជនជាតខ្មែរ អាយុ ២៩ឆ្នាំ និងបុរសម្នាក់ទៀត ជាជនជាតិខ្មែរដូចគ្នាអាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅខេត្តកំពង់ចាមទាំងពីរ ជាអ្នកដំណើរមកពីឥណ្ឌូនេស៊ីតាមជើងហោះហើរត្រង់មកកម្ពុជានៅថ្ងៃទី ១២ មិថុនា ២០២០ ទទួលបានលទ្ធផលវិជ្ជមាន Covid-១៩។ បច្ចុប្បន្ន បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ភភាព ខ្មែរ-សូវៀត។ គួរបញ្ជាក់ថា តាមរយៈជើងហោះហើរនេះ មានអ្នកធ្វើដំណើរសរុបចំនួន៤៦នាក់ (មានស្ត្រី២៤នាក់) ក្នុងនោះដែរមានជនជាតិខ្មែរចំនួន៤២នាក់ (ស្រី២២នាក់) និងជនជាតិឥណ្ឌូនេស៊ីចំនួន ៤នាក់…

Knongsrok 70
សម្រង់

រូបភាពបង្កប់អត្ថន័យចាក់​ដោត ស បង្ហាញ​ពី​​​​​ជីវិត​ពិត​​របស់​​​​មនុស្ស​​​​​​​​​ជាតិនា​សម័យ​​​​បច្ចុប្បន្ន

ជាការពិតណាស់បើយើងងាកមកមើលរូបភាពខាងក្រោមនេះដែលបានបង្ហាញពីការរស់នៅរបស់មនុស្សជាតិយើងនាពេលឥឡូវនេះគឹ ពុំនោះទេ។​ រូបភាពខាងក្រោមនេះហាក់ប្បីតិះដៀលចំៗមកលើបទពិសោធន៍ជីវិត គំនិតអប់រំផ្គួបផ្សំនឹងរឿងរ៉ាវបញ្ហាសង្គមដែលយើងទាំងអស់គ្នាដឹងតែនៅតែបន្តធ្វើវាជាប្រចាំ។ តោះទៅមើលរូបភាពទាំងនោះនិងការយល់ឃើញខ្លះៗលើរូបនិមួយៗ ហើយខុសត្រូវយ៉ាងណាសុំអធ្យាស្រ័យទុកជាមុន។ ១/ គាត់មានរោគហ្វេសប៊ុក ២/ ការណាត់ជួប ឈរអោបតែកាយ រីឯភ្នែកនិងដៃគឺកាន់មើលទូរស័ព្ទ ៣/ ជឿជាក់លើពន្លឺទូរស័ព្ទ ៤/ តុលាការហ្វេសប៊ុក ៥/ ពិភពអ្នករុករក ៦/ បំប៉ៅកូនដោយសារធាតុគីមី ៧/ ទៅដល់ទីណាក៏ដោយឲ្យតែមានហ្វេសប៊ុកបានហើយ ៨/ បាំងដោយរណែងបច្ចេកវិទ្យា ៩/ រាំផងចុចទូរស័ព្ទផងបានស្ទាវ ១០/ ១ ២​ ៣ ញញឹម ១…

31
សម្រង់

មិនមែនកាន់ជើងប្រុសៗទេ តែចង់និយាយ កុំឱ្យមនុស្សស្រីខ្លះធ្វើបែបហ្នឹង

មិនយល់ថាហេតុអ្វី ចាំបាច់ឱ្យដៃឱ្យជើងគេអីម៉េះ អត់ចេះខ្មាសគេទេមែន? មនុស្សស្រីខ្លះ មានសង្សារ មានប្ដី មានគូរួចហើយ ទៅតែនិយាយស្ដីលែបខាយ ញ៉ែញងដាក់គេទៀត សួរថា សមអត់ ទោះមិនទាន់មានក៏វាមិនសមដែរ យើងចេះថា ប្រុសស្អី សម្ដីញ៉ែញ៉ងលែបខាយ ព្រាននារី អាក្រក់ ចុះត្រង់ស្រីលែបខាយគេវិញ អាហ្នឹងវាម៉េច? ហៅថាស្រីអីវិញ? ហើយមនុស្សស្រីខ្លះ ទាក់ទងគ្មានដឹង ប្ដីគេប្ដីង សង្សារគេសង្សារឯងទេ ប៉ាតណាប៉ាតណី ហេតុអីក៏ចូលចិត្តសន្សំកម្មពារឱ្យគ្នាម៉េះ ម៉េចមិនចេះធ្វើខ្លួនឱ្យថ្លៃថ្នូរខ្លះផង អារបស់គេហ្នឹង ឆ្ងាញ់ណាស់មែន? ហើយតាំងគេមកជេរបញ្ចោ វាយតប់ ចាក់ទឹកអាស៊ីត…