ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

21
សង្គម

ជីវិតគឺជាការតស៊ូ មិនយូរមិនឆាប់គង់តែទទួលបានជោគជ័យ ដរាបណានៅមានជីវិតគឺត្រូវតែមានក្តីសង្ឃឹម!!!

ពាក្យចាស់តែងពោលថា “ភាពជោគជ័យគឺកើតមានឡើងចំពោះតែអ្នកដែរមានការខិតខំប្រឹងប្រែង តស៊ូតែប៉ុណ្ណោះ។ យ៉ាងណាមិញ ដើមឈើមួយដើមនេះ ដែលដុះរស់រៀនមានជីវិតឡើងវិញ បន្ទាប់ពីវាត្រូវបានគេដុតបំផ្លាញ ឆេះខ្លោចស្ទើរតែផុតជីវិតទៅហើយនោះ។ ជាងនេះទៅទៀតនោះ ដូចជាចិញ្ចឹមមួយក្បាលនេះ ដែលវាមានជំងឺ ហើយស្ទើរតែបាត់បង់នូវក្តីសង្ឃឹមនោះ បានប្រែក្លាយជាសត្វចិញ្ចឹមដែលមានសុខភាពល្អមាំមួនឡើងវិញ បន្ទាប់ពីវាត្រូវបានគេជួយសង្គ្រោះ។ នេះបញ្ជាក់អោយឃើញថា រាល់បញ្ហា ឬទុក្ខលំបាកទាំងឡាយ សុទ្ធតែមានដំណោះស្រាយទាំងអស់។ យើងដឹងថាពេលខ្លះ អ្នកមានទុក្ខលំបាកខ្លាំងជាងអ្នកឯទៀត ប៉ុន្តែសូមកុំបាត់បង់រស្មីនៃក្តីសង្ឃឹមរបស់អ្នកអោយសោះ។ ដើម្បីលើកជាឧទាហរណ៍ ដល់ប្រិយមិត្តអ្នកអានយល់ជ្រាបកាន់តែច្បាស់ គេហទំព័រ Knong Srok បានខិតខំប្រឹងប្រែងចង់ក្រងជារូបភាពមួយចំនួន ដែលមានឥទ្ធិពលអាចជម្រុញអ្នកកុំបោះបង់ចោលនូវក្តីសង្ឃឹម។ យើងទាំងអស់គ្នានៅទីនេះសង្ឃឹមថា ប្រិយមិត្តអ្នកអានទាំងអស់គ្នានឹងពេញចិត្តនូវការបង្ហាញនេះ។ ១. ដើមឈើនេះត្រូវបានគេដុតបំផ្លាញ…

៣
ប្លែកៗ

ជ្រើសរើសទីក្រុងមួយដែលអ្នកចង់ទៅ ដើម្បីដឹងពីចិត្តគំនិតរបស់អ្នក

ប្រសិនបើមានឱកាស អាចបានទៅលេងក្រៅប្រទេស ក្នុងចំណោមទីក្រុងល្បីៗនៅលើពិភពលោកទាំង៤នេះ តើទីក្រុងណាមួយ ដែលអ្នកចង់ទៅជាងគេ? សូម្បីតែកន្លែងកម្សាន្តដែលអ្នកចង់ទៅ ក៏អាចទស្សន៍ទាយដឹង ពីចិត្តគំនិតរបស់អ្នកដែរ ៖ ១. ទីក្រុងប៉ារីស (ប្រទេសបារាំង) បើអ្នកជ្រើសយករូបទី១ ទីក្រុងប៉ារីស នោះមានន័យថា អ្នកជាមនុស្សដែលពោរពេញទៅដោយទំនុកចិត្តខ្ពស់ចំពោះខ្លួនឯង អ្នកតែងតែមានមោទកភាពលើអ្វីដែលជាខ្លួនឯង អ្នកស្រឡាញ់សេរីភាព មានឯករាជ្យ ក៏ជាមនុស្សម្នាក់ដែលមានវិន័យ ច្បាប់ទម្លាប់ខ្លាំងផងដែរ។ ២. ទីក្រុងញ៉ូវយ៉ក (សហរដ្ឋអាមេរិក) បើអ្នកជ្រើសយករូបភាពទី២ ទីក្រុងញ៉ូវយ៉ក នោះមានន័ថា មានចិត្តផ្លាស់ប្ដូរឆាប់រហ័ស មិនមានអ្នកណា អាចដឹងពីចិត្តអ្នកច្បាស់ រឹតតែមិនអាចសន្មតទុកមុនបានឡើយ។ អ្នកក៏ជាមនុស្សរហ័សរហួន…

Knongsrok
បច្ចេកវិទ្យា

នាយកដ្ឋានព័ត៌មានវិទ្យា÷ កន្លងមកក្រុមការងារបច្ចេកទេសសង្កេតឃើញថា មានករណីលក់ទំព័រហ្វេសបុក (Facebook Page) រួមទាំង Blue Tick Verified ក្នុងទីផ្សារ ហើយត្រូវបានទិញយកមកប្រើប្រាស់ផ្សព្វផ្សាយលក់ផលិតផល ឬសេវា។

នាយកដ្ឋានព័ត៌មានវិទ្យា÷ កន្លងមកក្រុមការងារបច្ចេកទេសសង្កេតឃើញថា មានករណីលក់ទំព័រហ្វេសបុក (Facebook Page) រួមទាំង Blue Tick Verified ក្នុងទីផ្សារ ហើយត្រូវបានទិញយកមកប្រើប្រាស់ផ្សព្វផ្សាយលក់ផលិតផល ឬសេវា។ មានជនរងគ្រោះជាច្រើនដែលបានបាត់បង់សិទ្ធិគ្រប់គ្រងទំព័រហ្វេសបុក (Facebook Page) ទាំងនោះបន្ទាប់ពីកាន់កាប់បានមួយរយៈ និងខាតបង់ប្រាក់ខ្ទង់ពាន់ ឬម៉ឺនដុល្លារអាមេរិក ក្នុងមួយទំព័រហ្វេសបុក (Facebook Page) ដែលបានទិញពីជនអាណាមិក។ ថ្ងៃនេះក្រុមការងារសូមធ្វើការបង្ហាញអំពីបច្ចេកទេស និងដំណើរការនៃការលក់ទំព័រហ្វេសបុក (Facebook Page) ជាពិសេស Blue Tick Verified របស់ជនទុច្ចរិតមួយចំនួន ដូចខាងក្រោម÷…

៤
សម្រង់

ស្រ្តីម្នាក់បានស្លា ប់ភ្លាមៗ នៅក្នុងករណីផ្ទុះដុំម្សៅសានសូដ្យូមក្លរ៉ាតសម្រាប់បាញ់បញ្ជាដេីមតាង៉ែន​នៅស្រុករតនមណ្ឌល ​ខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី​ ១៣​ ខែ​ មិថុនា​ ឆ្នាំ​២០២០ វេលាម៉ោង១៣និង៣០នាទី​ នៅចុះណុចខាង ក្រោយរោងចក្រកូហ្វីតស្ថិត​ក្នុង​ភូមិ​តាគ្រក់​ឃុំ​ត្រែង​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង​ ​ស្ថិតក្នុងចំការតាង៉ែនដែលមានម្ចាស់ចំការឈ្មោះឈឿង​ ម៉ៅ​ ភេទប្រុស​ អាយុ​៥៦ឆ្នាំ​ មានករណី(ផ្ទុះម្សៅសានជា​សូដ្យូមក្លរ៉ាត SodiumChloride)មួយកេីតឡេីងក្នុងពេលដែលឈ្មោះយាន​ យ៉ា​ ភេទស្រី​ អា​យុ​២៦ឆ្នាំ​ ស្នាក់នៅភូមិតាគ្រក់​ ឃុំត្រែង​ ស្រុករតនមណ្ឌល​ ជាកម្មករចំការតាង៉ែនបានយកដុំម្សៅ​សាន​ ជាសូដ្យូមក្លរ៉ាត(Sodium​Chloride​)​ដែ​ល​ប្រេី​ស​ម្រាប់លាយទឹកបាញ់បញ្ជាដេីមតាង៉ែនឱ្យចេញផ្លែ​ ដាក់ក្នុងធុងជ័រខៀវមកបុក​ហេី​យ​​​​​ក្នុងពេលកំពុងបុកប​ណ្តាលក៏បណ្តសលឱ្យផ្ទុះឡេីង​និងស្លាប់​​​ភ្លាមៗ​នៅ​នឹងកន្លែង។ សូមជម្រាបជូនថាអ្នកដាំដេីមតាង៉ែន​ តែងប្រេី​ប្រាស់ថ្នាំបាញ់ដេីមដេីម្បី​បញ្ជាឱ្យចេញផ្លែ​ហេី​យ​​ថ្នាំដែល​បាញ់នេះត្រូវប្រេីប្រាស់ទឹកថ្នាំម្សៅសាន​សូដ្យូមក្លរ៉ាត​(SodiumChloride)ដែល​លាយជា​ល្បាយ​សម្រាប់បាញ់​ ក៏ប៉ុន្តែការប្រេីប្រាស់ដុំម្សៅសានសូដ្យូមក្លរ៉ាតSodiumChloride មក​បុកបែបនេះគឺពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់។ ក្នុងនាមស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្ត​បាត់ដំបងសូមធ្វេីការអំពាវនាវដល់បងប្អូនប្រជា​ពលរដ្ឋ​ សូមមេត្តាប្រុងប្រយ័ត្នចំពោះការ​ប្រេី​ប្រាស់វត្ថុទាំងនេះ​ ព្រោះវត្ថុនេះពិតជាបង្កគ្រោះ​ថ្នាក់ដល់អាយុជីវិតយ៉ាងពិតប្រាកដ​…

Untitled 1
សម្រង់

ឈប់យល់ច្រឡំទៅ! ត្រីទីឡាបព្យ៉ា តាមពិតមានរសជាតិឆ្ងាញ់ ស្រួលចិញ្ចឹម និងមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពដូចពាក្យចចាមអារាមឡើយ!

យោងតាមគណនីហ្វសប៊ុកឈ្មោះ ថាយ សុមុនី បានឱ្យដឹងថាៈ ត្រីទីឡាបព្យ៉ាតាមពិតមានរសជាតិឆ្ងាញ់ ស្រួលចិញ្ចឹម និងមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពដូចពាក្យចចាមអារាមឡើយ។ ត្រីនេះមានផ្ទុក វីតាមីន B, D, Iron (ដែក), Selenium និង omega-3 fatty acids ដែលជួយឲ្យសុខភាពរបស់អ្នកបរិភោគ។ ហើយត្រីទីលាបព្យ៉ានេះយើងអាំចយកទៅធ្វើជាមុខម្ហូបបានច្រើនទៀតផងដូចជា៖ ១. ត្រីទីឡាបព្យ៉ាអាំង ២. ត្រីទីឡាបព្យ៉ាចំហុយខ្ញី ៣. ត្រីទីឡាបព្យ៉ាចំហុយទឹកត្រីផ្អែម ៤. ត្រីទីឡាបព្យ៉ាទឹកគ្រឿង ៥. ត្រីទីឡាបព្យ៉ាបំពងម្ស៉ៅ ៦. ត្រីទីឡាបព្យ៉ាស្ងោរជាមួយត្រាវ…

Untitled 1
សម្រង់

«ទុរេនបន្ទាយស្រី» ខេត្តសៀមរាមក៏មានទុរេនឆ្ងាញ់ដែរ លោកអភិបាលស្រុកបន្ទាយស្រី ឃីម ហ្វីណង់ថា “ធានាថារសជាតិផ្អែមមុត ក្រអូប មិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ”

នៅមុននេះបន្តិចលោកអភិបាលស្រុកបន្ទាយស្រី ឃីម ហ្វីណង់ បានបង្ហោះបង្ហាញអំពីទុរេន និងចំការទុរេនដែលចំការនេះមានទុរេនរហូតដល់ ១៧០​ដើមនិងទើបតែប្រមូលផលបាន។ លោកអភិបាលបានបន្ថែមថាទូរេននេះមានរសជាតិផ្អែមមុត ក្រអូបមិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ ព្រោះតែតំបន់ជើងភ្នំគូលែននេះជាតំបន់ខ្ពងរាបដីក្រហមដែលមានសក្តានុពលខ្លាំងចំពោះដំណាកសិកម្ម។ លោកអភិបាលបា​នលើកឡើងថា: រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជម្រុញទីផ្សារ និងសហការជាមួយអង្គការជាដៃគូសហគមន៍កសិកម្មមួយចំនួនទៀត ចែកជូនពូជកូនដើមឈើដំណាំហូបផ្លែក្នុងយុទ្ធសាស្ត្រដោយឥតគិតថ្លៃ ជូនដល់កសិករដែលចង់ដាំ ព្រមទាំងផ្តល់ការគាំទ្របច្ចេកទេស ដើម្បីជំរុញអោយស្រុកបន្ទាយស្រី ក្លាយជា ”ដែនដីកសិទេសចរណ៍” ដ៏គួរអោយទាក់ទាញមួយនៅក្នុងពេលអនាគត។ ទីតាំង៖ ជើងភ្នំគូលែន ជិតវត្តចំបក់៣ដើម ក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ខាងក្រោមនេះជាពាក្យពេជន៍ទាំងស្រុកដែលលោកអភិបាលបានបង្ហោះ៖ «ទុរេនបន្ទាយស្រី»៖ តោះអ្នកសៀមរាប! សាកមកភ្លក់រសជាតិនិងគាំទ្រផ្លែទុរេនក្នុងខេត្តយើងម្តងមើស៎! តិចអ្នកសៀមរាបខ្លួនឯងអត់ដឹងថាបន្ទាយស្រីមានដាំផ្លែទុរេន។ ឆ្នាំនេះជាឆ្នាំដំបូង…

Cover Tatai
ដើរកម្សាន្ត

ទៅលេងកោះកុង ​កុំខកខានឱ្យសោះ « ឋានសួគ៍តាតៃអេកូរីស៊ត » ស្ថិតនៅកណ្ដាលព្រៃភ្នំ ព័ទ្ធជុំវិញទៅដោយទឹកជ្រោះដែលមានទេសភាពស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធ

តាតៃ  ត្រូវបានគេស្គាល់ថាជាតំបន់ដែលមានទេសភាពស្រស់ស្អាត និងមានអាកាសធាតុបរិសុទ្ធ ត្រជាក់គ្រប់រដូវកាល សំបូរដោយព្រៃភ្នំ ទឹកជ្រោះ អូរ ស្ទឹង ជាច្រើនកន្លែង រហូតដល់សមុទ្រខេត្តកោះកុង ដែលសំបូរទៅដោយធនធានធម្មជាតិដ៏កំរគឺព្រៃកោងកាងដ៏ធំល្វឹងល្វើយ សំបូរទៅដោយប្រព័ន្ធជីវៈចំរុះដែលទាក់ទាញយ៉ាងខ្លាំងលើវិស័យអេកូទេសចរណ៍នៅតំបន់អាស៊ាន ដែលមានលក្ខណៈស្និតស្នាលជាមួយធម្មជាតិព័ទ្ធជុំវិញដោយទឹកនិងភ្នំ ស្តាប់សំលេងទឹកជ្រោះ និងប្រព័ន្ធជីវៈចំរុះគ្រប់ប្រភេទក្នុងពេលរាត្រីផងដែរ។ នៅក្នុងនោះ ឋានសួគ៍តាតៃអេកូរីស៊ត គឺជារីស៊តលក្ខណៈតង់ (Camping) នៅកណ្ដាលព្រៃភ្នំតាមបណ្ដោយដងព្រែកតាតៃ ព័ទ្ធជុំវិញទៅដោយទឹកជ្រោះដែលមានទេសភាពស្រស់ស្អាតនិងខ្យល់អាកាសបរិសុទ្ធ ដែលមានការស្នាក់នៅសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិច្រើនជម្រើសដូចជា÷ -ស្នាក់នៅក្នុងតង់ដែលប្រើប្រាស់បន្ទប់ទឹករួម តម្លៃចាប់ពី 40$ទៅ50$ -ស្នាក់នៅជាលក្ខណះគ្រួសារលើផ្ទះឈើ – ស្នាក់នៅជាលក្ខណះក្រុមតូចៗពី5នាក់ទៅ10នាក់លើផ្ទះឈើ – ស្នាក់នៅជាលក្ខណះក្រុមធំៗចាប់ពី50នាក់ទៅ100នាក់ –…

Untitled 1
សេដ្ឋកិច្ច

លោក William James Sidis រឿងរ៉ាវពិតពីមនុស្សឆ្លាតជាគេបំផុត ប៉ុន្តែមិនសូវមានគេស្គាល់!

លោក អាល់ប៊ឺត អាន់ស្តែង(Albert Einstein) មានអាយឃ្យូ ១៦០ លោក អ៊ីសាក់ ញ៉ូវតុន មានអាឃ្យូចំនួន ១៩០ និងលោក Mark Zuckerberg មានអាយឃ្យូចំនួន ១៥២។ បុរសល្បី ៗ ទាំងនេះត្រូវបានគេស្គាល់ថាជាអ្នកមានទេពកោសល្យជាងគេនៅជុំវិញពិភពលោក។ ប៉ុន្តែនៅពេលនោះមានមនុស្សម្នាក់ដែលត្រូវបានគេនិយាយថាមានអាយឃ្យូចន្លោះពី ២៥០ ទៅ ៣០០! នោះគឺវីល្លៀម ជេម ស៊ីឌីស(William James Sidis) ជាបុរសដែលមានប្រាជ្ញាឆ្លាតវាងវៃបំផុតគឺជាកូនក្មេងពូកែម្នាក់ និងជាគណិតវិទូពិសេសម្នាក់។ គាត់គឺជាគ្រូគ្រាច្រើនមភាសា និងជាអ្នកនិពន្ធដែលមានទេពកោសល្យផងដែរ។…

Untitled 1
ប្លែកៗ

មើលរូបភាពទាំងនេះទើបដឹងថា ខេត្តព្រះសីហនុបច្ចុប្បន្នអគារខ្ពស់ៗ មិនចាញ់ប្រទេសជិតខាងយើងទេ!

ខេត្តព្រះសីហនុ​បានឆ្លងកាត់ការផ្លាស់ប្តូរដ៏គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ខេត្តតំបន់​សមុទ្រ​មួយនេះមិនសូវជាមានប្រជានជនរស់នៅច្រើនកុះករទេ ប៉ុន្តែបច្ចុប្បន្ននេះវាបានប្រែក្លាយទៅជាទីប្រជុំជនដ៏សំខាន់មួយ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា។ ការរីកចម្រើននេះស្តែងឡើងតាមរយៈវត្តមាននៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗ និងអគារខ្ពស់ៗជាច្រើនដែលមិនធ្លាប់មានពីមុនមកពីវិនិទន់ចិន។ ជាក់ស្តែងយោងតាមទំព័រហ្វេសប៊ុក Cambodia Skyline & Real Estates បានបង្ហោះនូវរូបភាពអគារខ្ពស់ៗ ដែលមិននឹកស្មានដល់ថាខេត្តព្រះសីហនុមានការអភិវឌ្ឍន៍ខ្លាំងបែបនេះ បើសិនជាឃើញត្រឹមតែរូបភាពយើងច្បាស់ជាគិតថានៅស្រុកគេមិនខាន។ ទីក្រុងព្រះសីហនុបច្ចុប្បន្ន មិនធម្មតាទេ🏗 Sihanoukville- Cambodia nowadays 🇰🇭 Wait for those buildings finish together. You will Amazing after…

៣
សម្រង់

ប្រសើរក្រៃលែង! អាជ្ញាធរជាតិអប្សរាបោសសំអាតអនាម័យ បរិស្ថាន និងស្រោចទឹកដើមឈើនៅបរិវេណរមណីយដ្ឋានអង្គរ

នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាបានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលជាសកម្មភាព ក្រុមអាជ្ញាធរជាតិបានធ្វើការបោសសម្អាត ជូត ស្រោចទឹកដើមឈើនៅម្ដុំបរិវេណរមណីយដ្ឋានអង្គរវត្ត ក៏ដូចជាបានធ្វើក្បួនប្រមូលសំរាមតាមដងស្ទឹង ស្រះស្រង់ផងដែរ។ ជាការពិតណាស់ អង្គរវត្ត ជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញ បង្ហាញពីតឹកតាងស្នាដៃកេរ្តី៍ដំណែលដូនតាខ្មែរយើង ដែលបានបន្សល់ទុកឱ្យកូនចៅ ក៏ជាតំបន់ទេសចរណ៍ដែលមានភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ។ ដូចនេះហើយ ក្នុងនាមជាកូនខ្មែរទាំងអស់គ្នា យើងត្រូវតែសាមគ្គីគ្នាក្នុងការថែរក្សា ការពារ តំបន់ទេសចរណ៍ ក័ដូចជាសម្បត្តិបីតិកភណ្ឌពិភពលោកមួយនេះ ឱ្យកាន់តែគង់វង្ស និងល្បីល្បាញទូទាំងសកលលោកថែមទៀត៕

៣
សម្រង់

អាជ្ញាធរជាតិអប្សរា និងមន្ទីរទេសចរណ៍ខេត្តសៀមរាប សហការគ្នារុះរើសំណង់នៅមុខប្រាសាទអង្គរវត្ត

សំណង់អាគារមុខប្រាសាទអង្គរវត្តត្រូវបានរុះរើជាស្ថាពរដោយមានការចូលរួមសហការដោយមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រោមគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។ នេះជាសំណង់ទី១០ហើយ ដែលត្រូវបានរុះរើដោយស្ម័គ្រចិត្តនិងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍។ លោក សឿង ស៊ីថា ប្រធានការិយាល័យទីក្រុងស្អាតនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា អាគារនេះបានបន្សល់ទុកនូវការចងចាំដ៏ល្អនិងអនុស្សាវរីយ៍ជាច្រើនដោយធ្លាប់បានប្រើប្រាស់ដំបូងគេបង្អស់នៅមុខប្រាសាទអង្គរវត្តលើផ្នែកសេវាកម្មភេសជ្ជៈនិងបន្ទប់ទឹកស្អាត។ ដោយចំពោះការរុះរើនាពេលនេះ លោកបញ្ជាក់ថាក្រសួងនិងមន្ទីរទេសចរណ៍សប្បាយរីករាយសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីរួមចំណែកអភិវឌ្ឍន៍ កែលម្អជាសួនច្បារ ដាំដើមឈើ ឱ្យមានការទាក់ទាញទេសចរណ៍មកលេងកាន់តែច្រើនក្នុងតំបន់បេតិកភណ្ឌយើង។ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ការរុះរើសំណង់ទាំងអស់មុខប្រាសាទអង្គរវត្ត គឺមិនត្រូវបានលើកលែងអាគារណាមួយទេ សូម្បីសំណង់របស់អាជ្ញាធរជាតិអប្សរាផ្ទាល់។ ឯកឧត្តម ក្នុងនាមអាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អរបស់ក្រសួងនិងមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏ដូចអាជីវករទាំងអស់ ដែលបានលះបង់ទ្រព្យធនរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍រួម និងស្គាល់ពីតម្លៃអង្គរ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ទីលានមុខប្រាសាទអង្គរវត្តក្លាយជាទីចាប់អារម្មណ៍បំផុត៕…

LIZX2OYXKRBVBNUVEXJMPXMHUU
បច្ចេកវិទ្យា

លក្ខណៈពិសេស​៥​យ៉ាងធ្វើឲ្យ​ F-15 ជា​យន្តហោះចម្បាំង​ល្អ​ជាង​គេបំផុត​គ្រប់សម័យកាល

មុនពេលអភិវឌ្ឍជា F-22 Raptor ដល់​បច្ចុប្បន្ន​ យន្តហោះចម្បាំងម៉ាក F-15 ឬ​ហៅ​ថា​ឥន្ទ្រីទេព F-15​ បានគ្រប់គ្រងក្រោមមេឃ។ វាជា​អ្នក​ជំនួសយន្តហោះចម្បាំង F-111 ដែលជាយន្តហោះចម្បាំងទម្លាក់គ្រាប់បែករបស់កងទ័ពសហរដ្ឋអាមេរិកហើយមួយជីវិតរបស់វា ភាគច្រើនវាជាអ្នកប្រយុទ្ធពូកែខាងអាកាសដែលមានល្បឿនលឿនដែល​ត្រូវគេ​ហៅ​ថាជាស្តេចនៃអ្នកប្រយុទ្ធឧត្តមភាពអាកាសទាំងអស់។ នៅលើពិភពលោកភាគច្រើនវានៅតែគ្រប់គ្រង។ យន្តហោះ F-15 ត្រូវបានរចនាឡើង ដើម្បីហោះហើរក្នុងល្បឿនលឿន និងចូល​ទៅជ្រៅក្នុងបេះដូងនៃដែនដីសត្រូវ ដោយគ្មានសម្លេង ដើម្បីឈ្លបមើល និងផ្ដាច់​ខ្សែ​រយៈ​យន្តហោះសត្រូវ ។ បន្ទាប់ពីវៀតណាមបានបង្ហាញពីភាពចាំបាច់នៃយន្តហោះដែលអាចគ្រប់គ្រងដែន​អាកសសបាន​ទូលំទូលាយ អាចគេចចេញពីកាំជ្រួចពីលើអាកាសរបស់​សត្រូវ និងចូលរួមអ្នកប្រយុទ្ធទល់​មុខជាមួយយន្តហោះសត្រូវ យន្តហោះ F-15 ត្រូវបានបង្កើតឡើងចាប់​រលករ៉ាដាមីស៊ីល និងសំខាន់បំផុតគឺបំពាក់កាំភ្លើងយន្ត។ ទាំងនោះគ្រាន់តែជាលក្ខណៈពិសេសមួយចំនួនប៉ុណ្ណោះ។ ខាង​ក្រោម​ជា​លក្ខណៈពិសេសរបស់…