ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Cat
ប្លែកៗ

«សុកឆ្មា» តើអ្នកដឹងទេថាវាមានប្រយោជន៍ចំពោះទាំងសត្វឆ្មា និងជំនឿមនុស្ស! តែបើមនុស្សធ្វើខុសនឹងក្លាយជារបស់អត់ប្រយោជន៍ទៅវិញ

ជាយូរលង់ណាស់មកហើយ មនុស្សជាច្រើនមានជំនឿទៅលើសុកឆ្មា ​ថាជារបស់មានសិរីមង្គល អាចនាំលាភនាំសំណាងដល់ម្ចាស់ផ្ទះដែលវារស់នៅ។ ដោយសារតែការមានជំនឿបែបនេះហើយ បានជាមនុស្សជាច្រើន រាល់ពេលដែលសត្វឆ្មារបស់ខ្លួនកើតកូន  ម្ចាស់បានលួចយកសុកនោះដើម្បីរក្សាទុក ​ដើម្បីជំនឿរបស់ខ្លួន។ តែអ្នកប្រហែលមិនបានដឹងទេ ​សុកឆ្មារក៏ជារបស់សំខាន់សម្រាប់សត្វឆ្មារគ្រប់រូបផងដែរ។ នេះបើយោងតាមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយរូបដែលធ្លាប់យល់ដឹងពីបញ្ហានេះ។ នេះបើយោងតាមរយៈគណនីហ្វេសប៊ុក Ma Nout បានឱ្យដឹងថា៖ « #សុកឆ្មា ខ្មែរខ្លះនៅតែមានជំនឿទៅលើសុកឆ្មា។ គេជឿថាវាគឺជា វត្ថុមង្គល ដាក់ផ្ទះត្រជាក់ត្រជំ គឺរបស់ល្អកម្រនឹងរកបានបើអ្នកណាបានមកថែរក្សារនិងទទួលបានលាភជ័យ សម្រេចបំណងផង… #ខ្ញុំក៏ធ្លាប់ជឿនិងចង់បានដែរ។ ជំនឿខ្លះ​គឺពិតជាមានផលអាក្រក់ដល់សត្វ ជំនឿបែបនោះមិនគួរបន្តមានទៀតនោះទេ។ សុកឆ្មាចំពោះឆ្មា និង សុកឆ្មាចំពោះមនុស្សគឺមានសារសំខាន់ផ្សេងគ្នា ដោយសារតែវាមានសារ:សំខាន់បែបនេះហើយ ទើបធ្វើឲ្យមនុស្សនិងឆ្មា…

Cover Soul
សង្គម

តើអ្នកដឹងទេ មនុស្សគ្រប់រូបមានជីវិត១៣ ដង! ​ចង់ដឹងទេថាជាតិនេះជាជាតិទីប៉ុន្មានរបស់អ្នក ចូលអានអត្ថបទនេះ

តាំងពីបុរាណកាលមកមនុស្សជំនាន់ដើមជឿថា មនុស្សម្នាក់ៗ ​មានជីវិតនៅលេីផែនដី ​ចំនួន ​១៣ ដង។ ​ហើយអ្នកនឹងស្លាប់ហើយចាប់ជាតិចុះឡើងៗរហូត  តែអ្នកនឹងមិនដឹងពីរឿងរ៉ាវកាលពីអតីតជាតិរបស់អ្នកឡើយ។ បន្ទាប់ពីអ្នកស្លាប់ហើយចាប់ជាតិ ​គ្រប់ ​១៣ដង ​ដួងវិញ្ញាណជីវិតអ្នកនឹងរលាយសាបសូន្យពីផែនដីតែម្តង ​ដែលគេហៅថាវដ្ដនៃថាមពលជីវិតរលាយបាត់ពីផែនដី វិញ្ញាណនឹងរលាយខ្សុលពីចក្រវាឡតែម្តង ។ ហើយតើអ្នកដឹងទេ ​រាល់ការចាប់ជាតិថ្មីរបស់អ្នក ​ជីវិតរបស់អ្នកនឹងមិនអាចសាងកំហុសដដែលៗដូចពីជាតិមុនៗឡើយ  អាចនិយាយថាអ្នកនឹងធ្វើការសងត្រលប់នូវបាបកម្មពីជាតិមុនជាបន្តបន្ទាប់ ​បើនិយាយឱ្យស្រួលទៅ ​បើជាតិមុនអ្នកធ្វើខុស ​ជាតិនេះអ្នកនឹងមិនធ្វើខុសទៀតទេ ​តែអ្នកនឹងលុបលាងបាបកម្មនៅជាតិថ្មីវិញជាមួយនឹងជីវិតថ្មីខ្សែជីវិតថ្មី ​ហើយពេលខ្លះក្រោយការលុបលាងបាបកម្ម និងកំហុសដែលអ្នកបានសាងរួចរាល់ជីវិតរបស់អ្នកនឹងកាន់តែមានភាពល្អប្រសើរឡើងៗទៅវិញជាលំដាប់។ លុះមកដល់ជាតិចុងក្រោយ ​លោកអ្នកនឹងមានជីវិតមួយដ៏ល្អប្រសើរ និងមានក្តីសុខខ្លាំង  ដែលអាចនិយាយបានថាអ្នកបានលុបលាងលកម្មគ្រប់ចំនួនជាតិរបស់អ្នកហើយ ថែមទាំងអាចត្រលប់ទៅរស់នៅលើឋានសួគ៌ផងដែរ។ តែបើទោះបីជាអ្នកមិនចងចាំពីសកម្មភាពពីជាតិមុនៗរបស់អ្នក ​ក៏មានវិធីងាយស្រួលម្យ៉ាងអាចដឹងដែរថា…

Untitled 1
ប្លែកៗ

ជ្រើសរើសទម្លាប់ក្តោបដៃទាំងពីររបស់អ្នក នឹងបង្ហាញថាអ្នកជាប្រភេទមនុស្សបែបណា!

កាយវិការរបស់មនុស្សគឺមានលក្ខណៈផ្សាភ្ជាប់ទៅនឹងបុគ្គលិកលក្ខណៈ និងអត្តចរិតរបស់មនុស្សម្នាក់ៗនេះ ហើយកាយវិការរបស់មនុស្សយើងនេះវាកើតឡើងដោយស្វ័យប្រវត្តិដែលទទួលបានមកពីខួរក្បាល។ បើយោងតាមការសិក្សាមួយរបស់ជប៉ុន ការក្តោបដៃទាំងពីររបស់មនុស្សគឺចែកចេញជា ៣ ដែលជាទម្លាប់របស់មនុស្សទូទៅ ការក្តោបដៃទាំង ៣ ប្រភេទនឹងបង្ហាញថាអ្នកជាប្រភេទមនុស្សបែបណាដូចខាងក្រោមនេះ: A. មេដៃស្តាំដាក់លើមេដៃឆ្វេង ​អ្នក​មាន​​សមត្ថភាព ក្នុង​ការ​​ដឹក​នាំ​និង​គ្រប់គ្រង​មនុស្ស ​មាន​​ការ​​​​ចង្អុល​​​​​បង្ហាញ​ផ្លូវ​​ច្បាស់​លាស់​​​​សម្រាប់​ពួក​គេ​ និង​​​​​​​​មាន​ភាព​សាមគ្គី​គ្នា​បាន​យ៉ាង​ល្អ។ អ្នក​​​ឆ្លាត គិត​បាន​វែងឆ្ងាយ រឹងមាំ មិន​​​​ងាយ​​នឹង​បំបាក់​បាន។ បើ​នរណា​​មិន​​ធ្លាប់​ស្គាល់​ គេ​​ច្បាស់​ជា​គិត​ថា​អ្នក​ជា​មនុស្ស​​​កាច ម៉ឺងម៉ាត់​​ខ្លាំង តាម​​​ការ​ពិត​​ ពេល​ធ្វើ​​ការងារ គឺ​​តែង​តែ​​បែប​នេះ ប៉ុន្តែ​​ពេល​នៅ​ជាមួយ​មិត្តភក្ដិ អ្នក​​ក៏​​ចេះ​​លេង​​សើច​​មិន​​ធម្មតា​ដែរ។ អ្នក​​​ស្លូត​ឬ​​កាច អាស្រ័យ​​ទៅ​លើ​​អ្នក​​ដទៃ​ ធ្វើ​​​ចរិត​​បែប​ណា​​មក​លើ​​អ្នក​មុន។ B.…

Knongsrok
សម្រង់

​ កោះសង្សារ​​គឺជាកោះឋានសួគ៌​រ៉ូមែន​ទិចនៃទឹកដីរបស់ប្រទេសកម្ពុជា!!!

ដូចដែលយើងធ្លាប់បានដឹងមកហើយទឹកដីប្រទេសកម្ពុជាយើងមានកន្លែងស្អាតៗជាច្រើនហើយថ្ងៃនេះ គេហទំព័រ ក្នុងស្រុក នាំអ្នកទាំងអស់គ្នាទៅស្វែងយល់ពីដំបន់មួយស្ថិតនៅ​ប៉ែកនិរតីនៃ​ប្រទេស​កម្ពុជា​ចម្ងាយប្រមាណ​ជា ២៣២ គ.ម កាត់តាម​ខេត្តកំពង់ស្ពឺ អ្នកដំណើរ​នឹង ទៅដល់ទី រួមខេត្តព្រះសីហនុ​ដែលជាមណ្ឌល​សដ្ឋកិច្ច និងជា​ប្រភព​ទេសចរ ដ៏ល្អឯក​របស់កម្ពុជា។​ ក្រុងព្រះសីហនុ ឬហៅ​ម្យ៉ាង​ទៀតថា​កំពង់សោម មាន​តំបន់​ទេសចរណ៍​​ល្អប្លែកៗ ដែល​គួឲ្យទាក់​ទាញជា​ច្រើន ក្នុងនោះ​មាន កោះសង្សារ​​គឺឋានសួគ៌​រ៉ូមែន​ទិចយើង​មិនអាច​រំលងបាន ។ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ស្ថិត​នៅប្រជុំ​កោះរ៉ុង ភាគ​និរតីនៃ​តំបន់ឆ្នេរ​សមុទ្រកម្ពុជា ទេសភាព​ខ្សាច់​សក្បុស​ហ៊ុមព័ទ្ធ​ផ្ទះឈើ​ប្រក់ស្បូវប្រណីត បាន​ក្លាយ​ជាឋានសួគ៌​ពិតរបស់​​ភ្ញៀវទេសចរ​នោះគឺជារមណីយដ្ឋាន កោះសង្សារ ដែលផ្សារ​ភ្ជាប់នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។ កោះសង្សារ​ដែលស្ថិត​នៅបណ្ដុំកោះរ៉ុង មាន​រមណីយដ្ឋាន​ដែល មាន​វីឡា​ឈើប្រណីត ២៧​ខ្នងស្វាគមន៍​ភ្ញៀវមកកំសាន្ត។…

Knongsrok
PR

Vietjet ត្រូវបាន​ទទួល​ស្គាល់ជា​ម៉ាកយីហោវៀតណាម ​ដែលមានឥទ្ធិពលបំផុត​លើ ពិភព​លោក

ភ្នំពេញ ថ្ងៃទី ២៧ កក្កដា ២០២០ – ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានទទួលពានរង្វាន់​ជា​ម៉ាកយីហោ​របស់ ​វៀតណាម ​ដែលមាន​ឥទ្ធិពល​បំផុត បន្ទាប់ពីបានឈ្នះ​​ពាន​រង្វាន់ “ម៉ាកយីហោវៀតណាម – ឥទ្ធិពល​សកល” រួច​ មក។ ​ ពានរង្វាន់នេះត្រូវបានសម្រេច​ដោយក្រុមគណៈកម្មការ ដែលមានសមាសភាព ​ជាអ្នកជំនាញ និង​ថ្នាក់ដឹកនាំ អន្តរជាតិ​នៅក្នុងវិស័យ​សារគមនាគមន៍ និង​ទំនាក់ទំនងសាធារណៈ ក្រោម​កម្មវិធី PRNewswire Awards 2020។ ក្រុមហ៊ុន Vietjet ត្រូវបានគេទទួលស្គាល់ចំពោះសមិទ្ធផលរបស់ខ្លួនក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងការពង្រីក បណ្តាញហោះហើរ…

Cover Si Ouen
សង្គម

ម្ចាស់បទ « ស្រលាញ់គ្នាយូរម៉េចស្ទាវ » សំងំយកពិសមិនខ្ចីចេញបទចម្រៀង ពេលចេញបទភ្លាម ឡូយកប់សារី (មានវីដេអូ)

ពិតជាសំងំយកពិសមែនតារារូបនេះ ស្ងាត់ៗមិនខ្វល់ខ្វាយជាមួយនឹងការចេញបទចម្រៀងសោះ ដល់ពេលចេញមកភ្លាមផ្អើលFanតែម្តង។ ម្ចាស់បទ « ស្រឡាញ់គ្នាយូរម៉េចស្ទាវ » លោក ខាន់ ស៊ីអឿន ដែលជាពន្លកតារាចម្រៀងជើងថ្មីថ្វីសំនៀងមិនធម្មតា ពិតជាមិនបានធ្វើអោយ Fan របស់លោកខកចិត្តពិតមែន។ តារាចម្រៀងកូនខ្មែរកម្ពុជាក្រោម លោក ខាន់ ស៊ីអឿន ក្រោយពីស្ងប់ស្ងាត់មិនសូវបានចេញនូវបទចម្រៀងអស់មួយរយៈពេលធំ ធ្វើអោយ Fan របស់លោកជាច្រើនមានការងើយឆ្ងល់ជាខ្លាំង ពីមូលហេតុដែលលោកមិនសូវចេញបទចម្រៀងបែបនេះ ហើយរូបលោកផ្ទាល់ក៏មិនសូវបានបង្ហាញពីសកម្មភាពណាមួយពាក់ព័ន្ធជាមួយនឹងការស្ងប់ស្ងាត់ ឬចេញបទចម្រៀងថ្មីឡើយ។ ស្រាប់តែពេលថ្មីៗនេះ លោក ខាន់ ស៊ីអឿន បានចេញនូវចម្រៀងថ្មីមួយបទ ក្រោមចំណងជើងថា “សប្បាយយំ”…

Untitled 1 6 (3)
ប្លែកៗ

២១ រូបភាពនៃរឿងប្លែកៗ ឃើញហើយហួស៧០ហ្មង!

តើអ្នកធ្លាប់មើលអ្វីៗដែលនៅជុំវិញអ្នកហើយមានអារម្មណ៍ថាមានអ្វីខុសប្លែកដែរឬទេ? ប្រហែលជាអ្នកអាចមើលឃើញអ្វីដែលប្លែកជារៀងរាល់ថ្ងៃផងក៏មិនដឹង ដូចជារូបភាពប្លែកៗដែលយើងបានជ្រើសរើសដើម្បីចែកជូនប្រិយមិត្តទស្សនាក្នុងថ្ងៃនេះអញ្ចឹងក៏ថាបាន រូបភាពទាំងនេះវាប្លែក ចម្លែកនិងមើលទៅគួរអោយអស់សំណើច។ តោះ!!! អូសចុះក្រោមមើលហើយសើចទាំងអស់គ្នា!!! 1. ក្រលេកមើលទៅជើងរបស់នារីម្នាក់ស្លៀកខោខ្លីនេះចុះ! អ្នកប្រាកដជាគិតដូចខ្ញុំដែរហើយ! “ប្លែក”។ 2. មិនថាការវិវឌ្ឍន៍ទៅមុខប៉ុណ្ណាទេ ប៉ុន្តែអាវមួយនេះវាខុសប្លែកនៅទីនេះ។ 3. បុរសម្នាក់នេះធ្វើឱ្យមនុស្សគ្រប់គ្នាភ្លឹក ដោយសារខុសពីច្បាប់រូបវិទ្យា។ 4. រឿងដែលខុសប្លែកនោះគឺការសៀតវ៉ែនតារបស់នាង! 5. កង្កែបនេះចង់ខុសសីលធម៌ហើយ! នេះត្រីទេតើ! 6. រូបភាពក្នុងកញ្ចក់ដូចជាមិនគួរបែមុខបែបនេះទេ!!! 7. បច្ចេកវិទ្យាទំនើបពេកទៅ សូម្បីតែម៉ាស៊ីនទឹកក្តៅនេះក៏ប្រើប្រព័ន្ធប្រតិបត្តការ Windows ដែរ ហើយថែមទាំងកំពុងធ្វើបច្ចុប្បន្នភាពទៀតផង!!! 8. ដាក់កៅអីអង្គុយលេងអីកន្លែងនេះទៅវិញ!…

4
PR

តោះ! ទៅទស្សនាទិដ្ឋភាពទូទៅដែលសមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា បានចុះទៅពិនិត្យព្យាបាល និងអប់រំសុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងសាលាដូង

កាលពី ថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០ សមាគមអ្នកវិទ្យាសាស្រ្ដវេជ្ជសាស្រ្ដកម្ពុជា (ស.វ.វ.ក) បានសហការណ៍ជាមួយស្ថាបនិកសាលាដូង លោក អ៊ុក វណ្ណដេ និងក្រោមអធិបតីភាពលោកប្រធានឃុំចំបក់ ដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាល និងអប់រំសុខភាពប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងសាលាដូង ។ ជាលទ្ធផលដោយសង្ខេបសមាគមស.វ.វ.ក ទទួលបានអ្នកចូលរួមចំនួនប្រហែល ៣០០នាក់ ក្នុងនោះរួមមាន៖ ១. ពិនិត្យជំងឺទូទៅ ចំនួន១១២នាក់ (ស្រី…

Cover Raya
សង្គម

ព្រះនាង ​Disney ថ្មី ​អាចជាព្រះនាងខ្មែរ? ​តែថៃអះអាងថាភាគរយខ្ពស់ណាស់ដែល ​Raya ជាព្រះនាងរបស់ថៃទៅវិញ

ហាក់មានភាពរំជើបរំជួលខ្លាំង ក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ​ដោយសង្ស័យថា  Poster ថ្មីនៃភាពយន្តគំនូរជីវចល មានចំណងជើងថា RAYA and THE LAST DRAGON  «ព្រះនាងរ៉ាយ៉ា និងពង្សនាគចុងក្រោយ » ដែលក្រុមហ៊ុនយក្ស Walt Disney បានបញ្ចេញ​ ​អាចជាតួអង្គដែលមានប្រវត្តិនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍យើង  រួមមានប្រទេសកម្ពុជា  ថៃ  និងឥណ្ឌូនេស៊ីជាដើម។ ហើយកាន់តែរំជួលចិត្ត ​ប្រជាជនកម្ពុជាយើងជាច្រើនហាក់ភ្ញាក់ផ្អើល និងរំភើបខ្លាំងថា  ព្រះនាង  RAYA នៅក្នុងភាពយន្តថ្មីនេះអាចជាព្រះនាងខ្មែរ ​ដោយសម្អាងលើរូបផូស្ទើរនេះមានរូបប្រាសាទបាក់បែកនៅខាងក្រោយដូចជាប្រាសាទបុរាណរបស់កម្ពុជាយើងដែរ  ហើយហេតុផលនេះហើយ គ្រប់គ្នារំពឹងទុកថាកម្ពុជានឹងត្រូវបានក្លាយជាចំណែកធំមួយនៅក្នុងខ្សែភាពយន្តលំដាប់ពិភពលោកមួយនេះ។ តែយ៉ាងណាមិញ…

WW2
ប្រវត្តិសាស្រ្ត

ផ្នែកមួយនៃសង្គ្រាមលោកលើកទី២៖​ មិនមែនអាល្លឺម៉ង់ សូវៀត ចិនតែប្រទេសតូចមួយនេះមានប្រជាជនស្លាប់ច្រើនជាងគេ

វិសាលភាព​ដ៏​ធំ​សម្បើម​នៃ​សង្គ្រាម​លោក​លើក​ទី​២​​ ស្ទើរ​តែ​មិន​អាច​យល់​បាន​។​ សង្គ្រាម​មួយ​នេះ​បាន​បំផ្លិតបំផ្លាញ​ស្ទើរ​ទាំង​ស្រុង​នៃ​ទ្វីប​អឺរ៉ុប​ អាស៊ី​ខាងកើត តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ និង​អាហ្រ្វិក​ខាង​ជើង​ ខណៈ​ដែល​ឥទ្ធិពល​របស់​វា​បាន​ប៉ះពាល់​ដល់​គ្រប់​ផ្នែក​នៃ​ភព​ផែន​ដី។ លោក Randal Olson​ ជំនួយការ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ នៅ​សាកល​វិទ្យាល័យ​ Michigan State University​ បាន​ជួយ​ពន្យល់​ពី​ការ​បំផ្លិច​បំផ្លាញ​ពិត​ប្រាកដ ​នៃ​សង្គ្រាម​លោក​លើក​ទី​២ ​ពិសេស​ភាព​អន្តរាយ​នៃ​ជីវិត​មនុស្ស​ក្នុង​អំឡុង​ពេល​នោះ។ គំនូស​តាង​របស់​គាត់​បង្ហាញ​ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​ដែល​បាន​ស្លាប់​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​ ២ ។ ​ ប្រទេស​បេឡារុស​ទទួល​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ដ៏​អាក្រក់​បំផុត​ លើស​ប្រទេស​ណាៗ​ទាំង​អស់​កំឡុង​សង្គ្រាម​ ដោយ​គិត​ជា​ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ខ្លួន​។​ ជាង​មួយ​ភាគ​បួន​នៃ​ប្រជាពលរដ្ឋ​របស់​ខ្លួន​(២២៩០០០០​នាក់)​បាន​ស្លាប់​អំឡុង​សង្គ្រាម​លោក​លើក​ទី​២។ ប្រជាជន​សរុប​របស់​ប៉េឡារុស​មុន​សង្គ្រាមលោក​លើក​ទី​២​គឺ​ជាង​៩១៦០០០០នាក់។ ទាក់ទង​នឹង​ចំនួន​សរុប​!​សហភាពសូវៀត​បាន​ទទួល​រង​គ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ជន​រង​គ្រោះ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២​។ មនុស្ស​ប្រមាណ​១៦.៨២៥.០០០នាក់​បាន​ស្លាប់​ស្មើ​នឹងលើស​​១៥​%​ជា​ប្រជាជន​ទាំង​អស់។​ខណៈ​ដែល​ចិន​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​លោក​បាត់បង់​២០​លាន​នាក់​អំឡុង​ WW2។ ចំណែក​អាមេរិក​ជា​ប្រទេស​ដាច់​ស្រយាល​ពី​គេ​តែ​រង​គ្រោះ​ក្នុង​សង្គ្រាម​លោក​លើក​​ទី​២​ ដែរ​នោះ​គឺ​គាត់​ទាំង​របួស…

Photo_2020 07 26_12 44 37
ប្លែកៗ

តោះ! ទៅជ្រើសរើសកូនសោនាំសំណាង ដើម្បីយកទៅចាក់ហឹបកំណប់របស់អ្នក ចង់ដឹងថា អ្នកនឹងទទួលបានកំណប់ទ្រព្យអ្វីខ្លះ?

ឧបមាថា អ្នកបានរកឃើញកំណប់មួយហឹប ប៉ុន្តែត្រូវរកគន្លឹះដើម្បីបើកហឹបកំណប់នោះ។ ដូច្នេះ ចូរជ្រើសរើសកូនសោមួយ ហើយទៅចាក់រកចម្លើយនៃកំណប់របស់អ្នក តើអ្នកនឹងទទួលបានកំណប់អ្វីខ្លះ ? ១. កូនសោទី១ ជាមនុស្សពិតប្រាកដ អ្នកគឺជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអ្វីដែលជាការពិត មិនចូលចិត្តរវើរវាយច្រើនទេ អ្នកចេះទទួលស្គាល់នូវចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង ហើយហ៊ានប្រឈមមុខ មិនដែលគេចវេសនោះឡើយ។ អ្នកជាមនុស្សដែលមានភាពល្អក្នុងការដោះស្រាយបញ្ហាដែលនៅចំពោះមុខ រស់នៅដោយសុខដុម និងស្រុះស្រួលជាមួយមនុស្សដែលនៅជុំវិញខ្លួន មិនចេះបង្ករឿង ឬឈ្លោះទាស់នឹងអ្នកណានោះឡើយ។ អ្នកក៏ជាមនុស្សដែលមាវិន័យល្អ និងមានទំនួលខុសត្រូវខ្ពស់ចំពោះគ្រប់យ៉ាងដែលខ្លួនបានធ្វើ។ អ្នកមានសមត្ថភាពក្នុងការវិភាគ និងផ្ដោតអារម្មណ៍ទៅលើអ្វីមួយច្បាស់លាស់ ហើយអាចដឹងមុនថែមទៀតផង។ អ្នកក៏ជាមនុស្សដែលមានឯករាជ្យខ្លាំង ហើយមានស្ថេរភាបផ្នែកសេដ្ឋកិច្ច និងផ្លូវចិត្តផងដែរ។ ២. កូនសោទី២…

Photo_2020 07 26_09 01 29
សម្រង់

ជាផ្លូវការ! សម្ដេចតេជោ ហ៊ុនសែន សម្រេចឱ្យផ្អាកជើងហោះហើរមកពីប្រទេស ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាបណ្ដោះអាសន្ន

បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា បានដាក់សំណើរសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន សុំឱ្យផ្អាកជើងហោះហើរជាបណ្ដោអាសន្នដែលមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយហេតុឃើញថា កម្ពុជាមួយរយៈចុងក្រោយនេះ មានកំណើននៃអ្នកឆ្លងជំងឺCovid-១៩ ចូលមកច្រើន ដែលភាគច្រើនគឺជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី ដូច្នេះ ក្រសួង ក៏ស្នើរសុំឱ្យបិទជាបណ្ដោះអាសន្នសិន។ ភ្លាមៗនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានចំណារដ៏ខ្ពង់ខ្ពស់យល់ឱ្យតាមសំណើររបស់ក្រសួងសុខាភិបាល ដោយេហតុឃើញថា កម្ពុជានឹងត្រូវមានថ្ងៃបុណ្យឈប់សម្រាកច្រើនថ្ងៃនាពេលខាងមុខនេះ ដូច្នេះ សម្ដេចក៏បញ្ជាឱ្យផ្អាកជើងហោះហើរមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដោយគិតចាប់ពីថ្ងៃទី០១ សីហា ឆ្នាំ២០២០នេះតទៅ។ ដើម្បីកាត់បន្ថយនូវហានិភ័យនៃការឆ្លងកាន់តែធំ សម្រាប់បុណ្យជាតិជាច្រើនដែលនឹងធ្វើឡើងនៅខែសីហា និងកញ្ញាខាងមុខនេះ សូមចូលរួមប្រុងប្រយ័ត្ន និងការពារឱ្យបានខ្ពស់ទាំងអស់គ្នា ដើម្បីបញ្ចៀសការឆ្លងជំងឺ…