
៩ ឥរិយាបទមិនល្អ ត្រូវជៀសវាងរបស់ស្រ្តីមានផ្ទៃពោះ ព្រោះជះឥទ្ធិពលអាក្រក់ដល់សុខភាពទារកក្នុងផ្ទៃ
ការសិក្សាមួយបានបង្ហាញថាការជំងឺធ្លាក់ចិត្ត (Depression) និងការថប់បារម្ភចំពោះស្ត្រីមានផ្ទៃពោះអាចបង្កើនឱកាសនៃការកើតមិនគ្រប់ខែនិងទម្ងន់ទារកធ្លាក់ទាប។ ប៉ុន្តែមានរឿងខ្លះទៀតដែលអាចប៉ះពាល់ដល់អនាគតកូនអ្នក។ នៅក្នុងអត្ថបទនេះអ្នកនឹងបានយល់អំពីឥរិយាបទនិងសកម្មភាពមួយចំនួនត្រូវការជៀសវាងដើម្បីឲ្យការមានផ្ទៃពោះរបស់ស្ត្រីល្អប្រសើរនឹងមិនប៉ះពាល់ដល់ទារក្នុងផ្ទៃ។ នេះបើយោងតាមគេហទំព័រចំនេះដឹង Bright Side សូមជូនពរដល់ម្តាយនិងទារកអោយមានសុខភាពល្អបំផុតហើយយើងសូមធ្វើការចែករំលែកជាមួយអ្នកនូវអកប្បកិរិយា ៩ ចំណុចដែលស្រ្តីមានផ្ទៃពោះត្រូវយល់ដឹង។ 1. ឈ្លោះប្រកែកគ្នា និងស្រែកខ្លាំងៗ ការឈ្លោះប្រកែកគ្នាបណ្តាលឱ្យមានការថប់បារម្ភនិងធ្លាក់ទឹកចិត្តហើយនោះអាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។ វាអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពទារកនាពេលអនាគតជាពិសេសប្រព័ន្ធភាពស៊ាំនិងខួរក្បាល។ ក្រៅពីនេះការស្រែកអាចមិនល្អសម្រាប់ម្តាយនិងនាំឱ្យឈឺក្បាល ចង្អោរនិងបញ្ហាដំណេក។ អ្វីដែលស្រ្តីមានផ្ទៃពោះត្រូវធ្វើ: ១. សម្រាកបន្ថែមទៀត ២. គេងឱ្យបានគ្រប់គ្រាន់ ៣. សមាធិ ៤. ពិគ្រោះជាមួយវេជ្ជបណ្ឌិត ៥. ដើរនិងស្រូបយកខ្យល់ដកដង្ហើមបរិសុទ្ធ។ 2. ទទួលទានអាហារដែលមានជាតិស្ករច្រើន ការសិក្សាមួយបានបង្ហាញថាម្តាយដែលទទួលទានអាហារដែលមានជាតិស្ករច្រើនក្នុងពេលមានផ្ទៃពោះគឺអាចបង្កបញ្ហាដល់ទារកនៅពេលធំឡើងធ្វើឲ្យការរៀនសូត្រនិងការចងចាំមានបញ្ហា។ អ្វីដែលស្រ្តីមានផ្ទៃពោះត្រូវញ៉ាំ:…











