យោងតាមអ្នកវិទ្យាសាស្រ្ត លក្ខណៈពិសេសនៃទម្រង់មុខ អាចបង្ហាញអំពីចរិតពិតរបស់អ្នក១០០%

យោងតាមអ្នកវិទ្យាសាស្រ្ត លក្ខណៈពិសេសនៃទម្រង់មុខ អាចបង្ហាញអំពីចរិតពិតរបស់អ្នក១០០%
ការផ្សាយពាណិជ្ជកម្ម

មានការពិតមួយចំនួនដែលលើកឡើងថាមានទំនាក់ទំនងគ្នារវាងទម្រង់នៃមុខមាត់និងចរិតបុគ្គលិកលក្ខណៈរបស់មនុស្សយើង។ ប្រសិនបើអ្នកមានច្រមុះតូចឬមុខធំទូលាយវាមិនត្រឹមតែទាក់ទងនឹងហ្សែនតែប៉ុណ្ណោះទេ។ ថែមទាំងអាចព្យាករណ៍ពីអាកប្បកិរិយានិងប្រតិកម្មរបស់អ្នកផងដែរ។ សូមពិនិត្យការសន្និដ្ឋានគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវ។

ក្នុងការស្រាវជ្រាវនេះបានរកឃើញលទ្ធផលវិទ្យាសាស្ត្រចំនួន ៧ ដែលផ្សាភ្ជាប់រូបរាងនិងបុគ្គលិកលក្ខណៈដូចខាងក្រោម

ការផ្សាយពាណិជ្ជកម្ម

1. មុខរបស់អ្នកកាន់តែទូលាយអ័រម៉ូនតេស្តូស្តេរ៉ូនកាន់តែច្រើន។

1ab2d05e4f89f157a16f3db7d4
© JEAN-BAPTISTE LACROIX/AFP/East News

យោងតាមវិទ្យាសាស្ត្របានអោយដឹងថាថ្ពាល់របស់អ្នកកាន់តែទូលាយមានន័យថាអ្នកជាមនុស្សមានទំនុកចិត្តលើខ្លួនឯង និងឆ្លាតវាងវៃនេះបើយោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្ត។ ជាការពិតប្រសិនបើអ្នកប្រឈមមុខនឹងរឿងអ្វីមួយ វាមិនមានន័យថាអ្នកមានគ្រោះថ្នាក់ និងទុកចិត្តលើគេនោះទេ។ នេះគ្រាន់តែបញ្ជាក់ថាអ្នកជាមនុស្សឆ្លើយតបលឿនជាមួយនឹងបញ្ហាចំពោះមុខជាជាងមិនអើពើនឹងអ្វីសោះ។

2. មុខរបស់អ្នកកាន់តែស្តើងអ្នកនឹងទទួលហានិភ័យសុខភាពកាន់តែតិច។

E48c08533bbdecc2b21d32739c
© EAST NEWS

អ្នកវិទ្យាសាស្ត្របានរកឃើញថាជាតិខ្លាញ់តិចដែលអ្នកមាននៅលើថ្ពាល់របស់អ្នកមានន័យថាអ្នកមានជំងឺកាន់តែតិច ហើយអ្នកក៏មិនសូវមានភាពតានតឹងដែរ។ អត្រានៃការថប់បារម្ភ និងការធ្លាក់ទឹកចិត្តរបស់អ្នកក៏ទាបផងដែរ។ នេះអាចទាក់ទងនឹងកាយសម្បទាទូទៅរបស់អ្នកពីព្រោះតែមានខ្លាញ់តិចនៅលើមុខ និងមានរីករាយច្រើន។

ការផ្សាយពាណិជ្ជកម្ម

3. មនុស្សដែលមានច្រមុះវែងមិនចូលចិត្តកុហកទេ ហើយជាមនុស្សមានមហិច្ឆិតា។

B30af25075a5f4b67fcc51af22
© Shooting Star/Sipa USA/East News

អ្នកស្រាវជ្រាវលោក Abraham  Tamir បានធ្វើការសិក្សាអំពីមុខមាត់និងទំនាក់ទំនងជាមួយបុគ្គលិកលក្ខណៈអស់រយៈពេលជាយូរមកហើយ។ គាត់បានកត់សម្គាល់ឃើញថាមនុស្សដែលមានច្រមុះវែងជាមនុស្សមានមហិច្ឆតា មានសភាវគតិល្អ និងមានទំនោរជាអ្នកដឹកនាំ។

4. បុរសដែលមានមុខមាត់ក្មេងទំនោរមិនសូវលេចធ្លោក្នុងភាពយុវវ័យ។

A18da25405a601f0ba3b915972
© Luis Guerra/The Grosby Group/EAST NEWS

អ្នកវិទ្យាសាស្ត្របានចែករំលែកថាបុរសដែលមានមុខមាត់ក្មេងមានទំនោរមិនសូវលេចធ្លោនៅក្នុងយុវវ័យរបស់ពួកគេប៉ុន្តែក្នុងពេលតែមួយពួកគេរៀនពីរបៀបដែលអាចការពារក្នុងការសាងទំនុកចិត្តនៅពេលពួកគេធំឡើង។

ការផ្សាយពាណិជ្ជកម្ម

៥. មនុស្សដែលមានចិញ្ចើមខ្ពស់មានទំនោរទៅរកការយល់ស្រប។

Ac9d195cd1beef6b5ca155d0f3
© Vandeville Eric/ABACA/Abaca/East News

ក្នុងមូលដ្ឋាននៃការសិក្សាមួយដែលបានប្រើចរិតបុគ្គលិកលក្ខណៈធំទាំង ៥ ជាគំរូក្នុងនោះត្រូវបានគេកត់សម្គាល់ឃើញថាមនុស្សទាំងនោះដែលមានការយល់ស្របច្រើនមានចិញ្ចើមខ្ពស់និងថ្ងាសតូច។ អ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញថាអ្នកដែលមានកម្រិតនៃមនសិការនិងការយល់ស្របគ្នាមានមុខមាត់បែបនេះ។

6. មនុស្សដែលមានច្រមុះខ្លីគឺជាមនុស្សឈ្លាសវៃ។

1ede745b9485a137efc5d3b00a
© Gilbert Flores/Broadimage/EAST NEWS

បន្ទាប់ពីសិក្សាលើរូបភាពចំនួន ១.៧៩៣ ក្រុមអ្នកស្រាវជ្រាវបានសង្កេតឃើញថាអ្នកដែលមានច្រមុះខ្លីងាយបង្ហាញភាពឈ្លាសវៃរបស់ពួកគេ។ ដូចគ្នានេះផងដែរពួកគេអាចមានចិត្តល្អជាងអ្នកដទៃផ្សេងទៀត។

ការផ្សាយពាណិជ្ជកម្ម

7. មនុស្សមានភាពរួសរាយច្រើនតែមានចង្កាលយ។

F116f75d0a8dbd57a9d7eaab78
© Invision/Invision/East News

ការសិក្សាមួយចំនួនបានបង្ហាញថាមនុស្សដែលមានការប្រាស្រ័យទំនាក់ទំនងគ្នាមានលក្ខណៈពិសេសមួយចំនួននៅលើទម្រង់មុខផងដែរ។ អ្នកកាន់តែជាមានភាពរួសរាយខ្លាំង នោះច្រមុះនិងបបូរមាត់របស់អ្នកកាន់តែលេចធ្លោខ្លាំង។

ពិសេស៖ ឥរិយាបទរបស់អ្នកអាចបង្ហាញពីអារម្មណ៍របស់អ្នក។

5f49f0503e9c326b69e2b48669
© face to face/FaceToFace/REPORTER

បន្ទាប់ពីពិនិត្យមើលការធ្វើតេស្តនិងការសិក្សាទាំងអស់នេះអ្នកស្រាវជ្រាវបានលើកឡើងថាប្រសិនបើអ្នកមានអារម្មណ៍និងការបង្ហាញមនោសញ្ចេតនាកាន់តែច្រើនអ្នកមានទំនោរទៅរកថ្ពាល់ខាងឆ្វេងព្រោះនៅពេលថតរូបបញ្ចេញថ្ពាល់ខាងឆ្វេងកាន់តែសមនិងស្រស់ស្អាត។ ឥរិយាបទបង្ហាញថ្ពាល់ខាងស្តាំមានន័យថាអ្នកលេចធ្លោខាងផ្នែកវិទ្យាសាស្ត្រ។

ការផ្សាយពាណិជ្ជកម្ម

តើអ្នកបានឃើញខ្លួនឯងនៅក្នុងការពិពណ៌នាខាងលើនេះទេ? តើអ្នកជឿទេថាផ្ទៃមុខរបស់យើងអាចបង្ហាញច្រើនពីចរិតរបស់យើង? សូមចែករំលែកការយល់ឃើញអ្នក និងស៊ែរចែករំលែកទៅកាន់មិត្តភ័ក្តិរបស់អ្នក!

ប្រែសម្រួលដោយ៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ Brightside

ការផ្សាយពាណិជ្ជកម្ម