
ជ្រើសរើសគ្រឿងអលង្ការណាមួយដែលអ្នកពេញចិត្ត ដើម្បីដឹងពីកម្រិតលុយកាក់ និងសេដ្ឋកិច្ចអ្នក នៅក្នុងឆ្នាំ ២០២១ខាងមុខនេះ
១. ស្ថានភាពសេដ្ឋកិច្ចនឹងប្រែទៅជាល្អប្រសើរ បើទោះជាបច្ចុប្បន្ននេះ ជីវិតអ្នកហាក់មានបញ្ហា ការលំបាក ខ្វះខាតយ៉ាងណាក៏ដោយ តែឆ្នាំក្រោយនេះ ជីវិតអ្នកនឹងប្រែជាល្អឡើងវិញ។ អ្នកអាចគ្រប់គ្រង និងក្ដោបក្ដាបស្ថានភាពដែលលំបាក អ្នកដឹងពីអ្វីដែលអ្នកត្រូវធ្វើ និងអ្វីដែលអ្នកគួរធ្វើ។ អ្នកតែងតែមានហេតុផល និងផ្ដល់ឱ្យខ្លួនឯងនូវដំណោះស្រាយដែលល្អជានិច្ច ដើម្បីដោះស្រាយបញ្ហា ការលំបាកទាំងឡាយ។ កត្តាទាំងនេះហើយ ដែលធ្វើឱ្យអ្នកនឹងមានភាពល្អប្រសើរឡើងវិញ ជាពិសេសនោះគឺ ផ្នែកសេដ្ឋកិច្ចរបស់អ្នក នៅក្នុងឆ្នាំ២០២១ខាងមុខនេះ។ ២. ស្ថានភាពសេដ្ឋកិច្ចនឹងប្រសើរឡើងបន្តិច អ្នកជាមនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់ មិនចេះនិយាយស្ដីច្រើនទេ មិនថាកិច្ចការងារអ្វីក៏ដោយ អ្នករមែងធ្វើយ៉ាងសកម្មដោយភាពស្ងប់ស្ងៀមបំផុត ជាពិសេសនោះគឺ អ្នកមិនចេះអួតអាងអ្វីនោះឡើយ អ្នកជាមនុស្សដែលសាមញ្ញ ដូច្នេះហើយ មិនមានអ្នកណាអាចដឹងពីគម្រោងការ…











