ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 1 87
សេដ្ឋកិច្ច

មូលហេតុដែលធ្វើឱ្យអ្នកមិនអាចគេងលក់បានស្រួល និងវិធីសាស្រ្តដើម្បីធ្វើឱ្យអ្នកគេងលក់ស្រួលដូចធម្មតាវិញ

ប្រហែល ១៥% នៃប្រជាជនក្នុងពិភពលោកមានបញ្ហាក្នុងការគេងមិនលក់។ មនុស្សត្រូវការការគេងឱ្យបាន ៨ ម៉ោងរៀងរាល់យប់ដើម្បីធ្វើឱ្យសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត។ យើងបានសិក្សាពីមូលហេតុនៃការគេងមិនលក់ហើយបានរកឃើញវិធីសាស្ត្រដែលមានប្រសិទ្ធភាពដើម្បីកម្ចាត់វា។ ១. ភាពតានតឹង លទ្ធផលនៃការសិក្សាដោយ American Academy of Sleep Medicine បង្ហាញថាភាពតានតឹងអាចបណ្តាលឱ្យគេងមិនលក់។ អ្នកជំងឺត្រូវដោះស្រាយជាមួយនឹងស្ថានភាពមួយនេះ គឺជារឿងដែលសំខាន់។ បើពួកគេអាចឃ្លាតពីវាឱ្យបាននោះអ្នកនឹងគេងលក់វិញធម្មតាបាន។ ប្រសិនបើយើងមានភាពតានតឹងខ្លាំង ជំងឺនេះនឹងក្លាយទៅជាជំងឺរាំរ៉ៃ។ ការស្ដាប់ធម៌ទេសនាក៏អាចបំបាត់ភាពតានតឹងរបស់អ្នកបានផងដែរ។ ២. ភេសជ្ជៈប៉ូវកម្លាំង  ការបរិភោគភេសជ្ជៈប៉ូវកម្លាំងបានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការសិក្សារយៈពេល ៤ ឆ្នាំដែលធ្វើឡើងដោយអ្នកជំនាញមកពីសាកលវិទ្យាល័យ Camilo José Cela បានវាយតម្លៃផលប៉ះពាល់វិជ្ជមាននិងអវិជ្ជមាននៃភេសជ្ជៈប៉ូវកម្លាំងលើមនុស្ស។…

5de1b5507093d9340c992b5da6
សុខភាព

ប្រការ ៩ យ៉ាង ណែនាំដោយអ្នកជំនាញខាងសក់ ដើម្បីធ្វើឱ្យសក់ស្អាត ភ្លឺរលោង និងមានទម្ងន់:

យោងតាមអ្នកជំនាញថែរក្សាសក់បានបញ្ជាក់ថាអ្នកកាន់តែកក់សក់ញឹកញាប់ប៉ុណ្ណា សក់របស់អ្នកនឹងក្លាយជាឡើងប្រេងលឿនប៉ុននោះដូចគ្នា។ ខាងក្រោមជាគន្លឹះងាយៗទាំង ៩ ចំនុចដែលអាចជួយធ្វើឲ្យសក់របស់អ្នកនៅតែស្រស់ស្អាត ភ្លឺរលោង រលាស់ និងមានទម្ងន់ បានយូរ។ ១. របៀបត្រឹមត្រូវក្នុងការកក់សក់  សីតុណ្ហភាពទឹកគួរតែសមល្មមមិនក្ដៅពេកមិនត្រជាក់ពេកមានផាសុកភាពសម្រាប់អ្នក។ ឈរនៅក្រោមទឹកផ្កាឈូកឲ្យបាន ១ នាទីសិន ហើយត្រូវប្រាកដថាសក់បានសើមពេញអស់ហើយ។ ច្របាច់សាប៊ូកក់សក់ដាក់លើដៃបរិមាណសមល្មម បន្ទាប់មកប្រើបាតដៃញីសាប៊ូសិនមុននឹងលាបកក់ទៅលើក្បាលក្នុងចលនាបែបរង្វង់យឺតៗពីលើចុះក្រោម។ អ្នកគួរប្រើពេលយ៉ាងហោចណាស់ឲ្យបាន ៥ នាទីក្នុងការលាងសម្អាតសាប៊ូ​​​ចេញពីសក់ក្បាលក៏ព្រោះប្រសិនបើលាងសម្អាតមិនបានជ្រះល្អទេវាអាចបណ្ដាលឲ្យកើតអង្គែ ឬខូចពណ៌ធម្មជាតិនៃសក់។ អ្នកជំនាញបានណែនាំផងដែរថា នៅចុងបញ្ចប់អ្នកគួរលាងសម្អាតសក់ជាមួយនឹងទឹកត្រជាក់។ ការអនុវត្តន៍ដូចនេះជួយពង្រឹងដល់ភាពរឹងមាំនៃសសៃសក់ និងស្បែកគល់សក់ និងជួយឲ្យសក់រក្សាបាននូវភាពមានសំណើម រលោងភ្លឺ ស្រស់ស្អាត។ ២.កំណត់កាលវិភាគនៃការកក់សក់ ប្រសិនបើអ្នកកក់សក់រៀងរាល់ថ្ងៃនោះអ្នកគួរចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់នេះចេញបន្តិចម្ដងៗទើបជាការប្រសើរ។ ខណៈដែលពេលវេលាចេះតែកន្លងផុតទៅ អាំងតង់ស៊ីតេនៃក្រពេញខ្លាញ់នឹងថយចុះដោយមិនចាំបាច់ស្ដារឡើងវិញនូវតុល្យភាពស្បែកក្បាល បន្ទាប់ពីការកក់សក់រាល់ថ្ងៃ។ ប្រសិនបើស្បែកក្បាលនិងសក់របស់អ្នកមានសភាពធម្មតាមិនស្ងួត ឬសំបូរប្រេងពេកទេនោះ អ្នកគួរធ្វើការកក់សក់តែម្ដង ឬ២ដង ក្នុងមួយសប្តាហ៍បានហើយ។ ប៉ុន្តែប្រសិនបើសក់របស់អ្នកឡើងប្រេងច្រើន ចូរកក់ឲ្យបានញឹកញាប់ជាងនេះ ប៉ុន្តែមិនមែនមានន័យថាចាំបាច់កក់ជារៀងរាល់ថ្ងៃឡើយ។ ៣. ម៉ូតសក់ ធ្វើការផ្លាស់ប្តូរស្ទីលម៉ូដសក់រាល់ថ្ងៃនឹងជួយធ្វើឲ្យយើងកក់សក់តិចជាងមុន ប៉ុន្តែម៉ូតសក់ប្លែកភ្នែកជាប្រចាំធ្វើឲ្យយើងមើលទៅស្រស់ស្អាតអស្ចារ្យរាល់ថ្ងៃ។ ៤. ទឹកថ្នាំ Tinctures ផ្សំឡើងពីជី Sage ទឹកថ្នាំ Tinctures (ជាថ្នាំលាបម្យ៉ាងមានលាយអាកុល) មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងសក់ឡើងប្រេង។ ចំណែកឯជី Sage (ជីម្យ៉ាងដែលស្រដៀងនឹងជីអង្កាមតែមានទងវែងជាង) មានប្រសិទ្ធភាពគ្រប់គ្រប់ក្រពេញខ្លាញ់ ហើយជួយព្យាបាលស្បែកស្ងួត និងរលាក។ ដើម្បីទទួលបានទឹកថ្នាំនេះអ្វីដែលអ្នកត្រូវការ គឺ ៤ស្លាបព្រាបាយនៃជី Sage ក្រៀម សម្រាប់ទឹកធម្មតាមួយលីត្រ។ ដាំទឹកឲ្យពុះរួចបង់ជី Sage ចូល។ ជី Sage អាចឆុងដូចជាតែធម្មតាអ៊ីចឹង។ ទុកឲ្យទឹកជីនេះចុះត្រជាក់សិន សឹមយកវាមកលាងសម្អាតសក់ដែលកក់រួច បន្ទាប់មកលាងសម្អាតសក់ចេញម្ដងទៀតជាមួយនឹងទឹកត្រជាក់ធម្មតា។ ៥. ចូរប្រើសាប៊ូស្ងួតមុនពេលធ្វើលំហាត់ប្រាណ អ្នកគួរជៀសវាងប្រើសាប៊ូស្ងួតច្រើន បន្ទាប់ពីធ្វើលំហាត់ប្រាណណាមួយរួច ក៏ព្រោះសក់នឹង​​​ប្រែជាឡើងប្រេងខ្លាំងដល់ថ្នាក់យើងមិនអាចធ្វើបានដើម្បីបញ្ឈប់។ ហេតុនេះដើម្បីជាការប្រសើរអ្នកគួរបាញ់ ឬលាបសាប៊ូស្ងួតនៅមុនពេលធ្វើលំហាត់ប្រាណ ដូច្នេះទើបវាអាចស្រូបញើសទាំងអស់បានក្នុងកំឡុងពេលធ្វើលំហាត់ប្រាណ។ ៦. ផ្លាស់ប្ដូរស្រោមខ្នើយ  ដើម្បីសុខភាពស្បែក និងសក់ អ្នកគួរធ្វើការផ្លាស់ប្ដូរស្រោមខ្នើយឲ្យបានយ៉ាងហោចណាស់ ១ ដងក្នុងមួយសប្តាហ៍។ ប្រសិនបើសក់របស់អ្នកឡើងប្រេង អ្នកគួរធ្វើការផ្លាស់ប្ដូរឲ្យបាន ២ ដងក្នុងមួយសប្តាហ៍។…

6ce380567c8295c6f7a7684a4a
សុខភាព

សំខាន់ណាស់សំរាប់នារីៗ! កុំមើលរំលងអាការៈទាំង ៧ នេះដែលនារីៗភាគច្រើនមិនចាប់អារម្មណ៍

ជម្ងឺផ្សេងៗដែលស្ត្រីអាចនឹងជួបប្រទះ គឺពិបាកកំណត់បាននូវរោគសញ្ញាដំបូងណាស់។ រោគសញ្ញានៃជម្ងឺទាំងនោះថែមទាំងពិបាកក្នុងការបែងចែកឲ្យដាច់ពីការឈឺចាប់ដែលពួកគេទទួលបាននូវមុនពេលមករដូវទៀតផង។ ប្រសិនបើអ្នកអាចសម្គាល់បាននូវរោគសញ្ញាទាន់ពេល នោះអ្នកនឹងមិនទទួលរងគ្រោះថ្នាក់ដល់ជីវិតឡើយ។ ខាងក្រោមជារោគសញ្ញាមួយចំនួនដែលអាចចង្អុលបង្ហាញឲ្យដឹងថា អ្នកប្រហែលជានឹងទទួលរងនូវជម្ងឺធ្ងន់ធ្ងរណាមួយនៅពេលខាងមុខជាមិនខាន។ ចូររៀនសម្គាល់រកនូវរកសញ្ញាដោយខ្លួនឯងតាមវិធីខាងក្រោម ហើយប្រសិនបើសម្គាល់ឃើញមាននូវរោគសញ្ញាអស់ទាំងនេះ អ្នកត្រូវប្រញាប់ទៅជួបពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់ ៖ ៧. នោមញឹក អាត្រានៃការឈឺនោមកើនឡើងមិនត្រឹមតែជាសញ្ញាមួយដែលបង្ហាញឲ្យអ្នកដឹងថាតម្រង់នោម ឬបំពង់បង្ហូរនោមកំពុងជួបប្រទះនូវបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកើតមានឡើងដោយសារបាក់តេរីល្អនៅក្នុងទ្វារមាសកំពុងមានភាពមិនប្រក្រតីជាមួយនឹងអ្វីមួយ ឬអតុល្យភាពនៃអ័រម៉ូន។ ហើយប្រសិនបើអ្នកឈឺនោមញឹកជាងធម្មតា រួមផ្សំជាមួយនឹងអារម្មណ៍ស្រេកទឹកនោះវាអាចជារោគសញ្ញាមួយនៃជម្ងឺទឹកនោមផ្អែម។ គួរបញ្ជាក់ផងដែរ ការឈឺនោមពី ៤ ទៅ ១០ ដងក្នុងមួយថ្ងៃ ត្រូវចាត់ទុកថាធម្មតា ប្រសិនបើអ្នកបានទទួលទឹកក្នុងបរិមាណកំណត់ត្រឹមត្រូវ។ ហេតុនេះប្រសិនបើអ្នកឈឺនោមច្រើនជាង ១០ ដងក្នុងមួយថ្ងៃ អ្នកគួរតែប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។ ៦.…

P=57137
សុខភាព

សូមយកចិត្តទុកដាក់! ក្រចករបស់អ្នកឆាប់បាក់ ឬស្អុយក្រចក មានន័យថាអ្នកអាចមានជំងឺច្រើនប្រភេទនេះ!

ការសិក្សាមួយចំនួនបង្ហាញថាក្រចករបស់អ្នកអាចបង្ហាញពីបញ្ហាសុខភាពរបស់អ្នក។ ជួនកាលបញ្ហានៅលើក្រចកអាចបង្ហាញពីស្ថានភាពសុខភាពដ៏ធ្ងន់ធ្ងរក៏ថាបាន។ ការផ្លាស់ប្តូរពណ៌និងអារម្មណ៍លើក្រចកអាចជាសញ្ញានៃជំងឺបេះដូង សួតឬប្រព័ន្ធសសៃប្រសាទ។ ១. ការឆ្លងមេរោគផ្សិត ចំពោះអ្នកដែលមានក្រចកក្រាស់ ងាយពុកផុយនិងគ្មានពណ៌ឬឡើងលឿង នោះមកពីអ្នកកើតជំងឺផ្សិត។ នៅពេលដែលអ្នកមានរោគសញ្ញាទាំងនេះ ភាគច្រើនកើតឡើងនៅលើម្រាមជើង ហើយអាចមានពេលខ្លះកើតឡើងនៅលើក្រចកដៃរបស់អ្នក។ ដើម្បីបញ្ជាសជំងឺផ្សិតនេះ អ្នកមិនគួរដើរជើងទទេនៅក្នុងបន្ទប់ទឹកសាធារណៈ ឬបន្ទប់ផ្លាស់សំលៀកបំពាក់ អ្វីដែលត្រូវធ្វើនោះគឺត្រូវពាក់ស្បែកជើងដែលស្ងួត និងឧស្សាហ៍សម្អាតវា។ ប្រសិនបើអ្នកកើតជំងឺនេះហើយអ្នកគួរទៅរកពេទ្យឯកទេសសើស្បែកដើម្បីទទួលការព្យាបាល។ ២. ជំងឺដុះសាច់បំពង់ក(ទីរ៉ូអ៊ីដ) ក្រចកពុកផុយ ក្រចកស្ងួតដែលបែកនិងប្រេះអាចជាសញ្ញាមួយនៃបញ្ហាក្រពេញទីរ៉ូអ៊ី។ ក្រពេញទីរ៉ូអ៊ីតគឺជាក្រពេញមួយដែលបង្កើតអ័រម៉ូនសំខាន់ៗជាច្រើន ហើយភាពមិនប្រក្រតីរបស់វាអាចធ្វើឱ្យមានផលប៉ះពាល់ដល់ទម្ងន់ កម្ពស់ និងសីតុណ្ហភាពរបស់រាងកាយ។ ស្ថានភាពបែបនេះគឺធ្ងន់ធ្ងរដូច្នេះទៅសូមទៅជួបពិគ្រោះជាមួយគ្រូពេទ្យហើយធ្វើតាមការណែនាំ។ ៣. ភាពស្លកសាំង(Anemia) ជំងឺក្រចកអាចមានរួមផ្សំទាំង ការត្រជាក់ចុងដៃ ចុងជើងដែលអាចជារោគសញ្ញានៃភាពស្លេកស្លាំង។ …

Kamsan
ប្លែកៗ

២៦ រូបភាព ធានាថានឹងធ្វើឲ្យអ្នកហួសចិត្ត និងទប់សំណើចមិនបាន!

មនុស្សមួយចំនួនពួកគាត់ចូលចិត្តធ្វើអ្វីដែលប្លែកៗ ដោយសារតែពួកគាត់ចង់បង្កើតបរិយាកាសសប្បាយរីករាយ និងញ៉ាំងឲ្យរិតតែមានភាពរីករាយជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ តែជួនកាលចៃដន្យត្រូវបានថតជាប់ដោយនរណាម្នាក់។ ជាក់ស្តែងរូបភាពទាំងនោះត្រូវបានចែករំលែកនៅក្នុងប្រព័ន្ធបណ្តាញសង្គម ដែលធ្វើឲ្យយើងទាំងអស់គ្នាផ្ទុះសំណើច និងមិនគួរឲ្យជឿអាចមានរូបភាពទាំងនេះ ។ ដូច្នេះសូមចូលរួមសើចទាំងអស់គ្នាដោយគ្រាន់តែអូសចុះក្រោម នោះលោកអ្នកប្រហែលជាមិនអាចទប់និងសំណើតខ្លួនឯងបានផងក៏មិនដឹង។ ១. ត្រឹម Luxus 300 សោះ យកដឹងស្មៅគោមិនបានមែន? ២. គោលដៅនៅព្រៃចឹង អផ្សុកពេក ត្រូវបង្កើតភាពរីករាយខ្លះ! ៣. កំពូលមនុស្សមានភាពច្នៃប្រឌិត ធានារស់មិនបានយូរទេ បើលេងតែម៉ាកៗហ្នឹង! ៤. ចេញមកក្រៅគ្មានអីសាក ដាក់តែសឡាមួយ ថាមពលមិនចេះរីងស្ងួត! ៥. ខ្សែក្រវ៉ាត់មិនគ្រប់គ្រាន់ទេ ទាល់តែទល់ថែម!…

Untitled 1
ប្លែកៗ

២០ រូបភាពទាល់តែពិនិត្យឲ្យបានល្អិតល្អន់ បើមិនដូច្នោះទេ កាន់តែបំភាន់ភ្នែក!

យើងរស់នៅក្នុងយុគសម័យទំនើបនៃការថតរូបដែលមានរូបភាពប្រមាណ ១,៨ ពាន់លានត្រូវបានបង្ហោះឡើងរាល់ថ្ងៃប៉ុន្តែវាមិនគួរឱ្យជឿទេដែលរូបថតមួយចំនួនមើលទៅលេចធ្លោពីជាងគេ។ ហើយថាតើវាជាលទ្ធផលនៃរូបភាពទាំងនោះជាភាពចៃដន្យ សំណាងឬទេពកោសល្យ គឺថាសុទ្ធតែគ្មាននរណាម្នាក់ដឹងច្បាស់នោះទេ។ ដូច្នេះហើយយោងតាមគេហទំព័រ Bright Side បានប្រមូលនូវថតរូបចំនួន ២០ សន្លឹកក្នុងមួយជីវិតដែលសង្ឃឹមថានឹងធ្វើឱ្យប្រិយមិត្តមានស្នាមញញឹមនៅលើមុខរបស់លោកអ្នក។ ចង់ដឹងរូបភាពទាំងអស់នោះប្លែកៗកំរិតណា ទៅទស្សនាទាំងអស់គ្នា។ 1. ឆ្មាទាំងពីរក្បាលនេះធ្វើឲ្យយើងមើលទៅមានការយល់ច្រលំ © Purrogi / Reddit 2. តើអ្នកមើលឃើញដូចជា Batman ទេ? © DrFlames2192 / Reddit 3. មនុស្សបើក ឬឆ្កែជាអ្នកបើក © staticchmbr…

3
ប្លែកៗ

មនុស្សជាង៣០នាក់ បង្ហាញពីភាពខុសប្លែករបស់ខ្លួន ក្នុងរយៈពេលត្រឹមតែ ៥ឆ្នាំប៉ុណ្ណោះ ចុះសម្រាប់អ្នកទាំងអស់គ្នាវិញ ៥ឆ្នាំនេះ ខុសប្លែកអ្វីខ្លះដែរ?

យើងប្រហែលជាគិតថា រយៈពេល៥ឆ្នាំពិតជាយូរណាស់ ប៉ុន្តែប្រសិនបើក្រឡេកទៅមើលភាពផ្លាស់ប្ដូរ ដេលធ្វើឱ្យយើងមានអារម្មណ៍ថា ខ្លួនឯងប្លែកច្រើននោះ យើងប្រាកដជាគិតថា មិនគួរណា ឆាប់រហ័សដល់ថ្នាក់នេះទេ។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាការបង្ហាញពីភាពខុសប្លែករបស់បុគ្គលប្រមាណជាជាង៣០នាក់ បានបង្ហោះរូបភាពរបស់ខ្លួន ដើម្បីបង្ហាញពីភាពខុសប្លែកគ្នាដែលនឹកស្មានមិនដល់ ក្នុងរយៈពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ។ តោះ! យើងទៅមើលពីរូបភាពរបស់ពួកគេ ថាតើពួកគេបានផ្លាស់ប្ដូរ រូបរាង រូបសម្រស់ ក៏ដូចជាស្ថានភាពរស់នៅបែបណាខ្លះ? ហើយក្រឡេកមើលយើងខ្លួនឯងវិញ ថាតើរយៈពេល៥ឆ្នាំមកនេះ យើងអាចផ្លាស់ប្ដូរ និងមានការកែប្រែស្ថានភាពនៃជីវិត និងរូបសម្រស់របស់យើងយ៉ាងណាដែរ? ១. គាត់ស្រកគីឡូច្រើនណាស់ ហើយមើលទៅ គាត់ពិតជាមានភាពជឿជាក់ខ្លាំងលើខ្លួនឯង ២. សាកប្រឹងមើលបន្តិចមើល គាត់ជាមនុស្សពីរនាក់ផ្សេងគ្នា…

2
ប្លែកៗ

ទៀនបំភ្លឺ! ជ្រើសរើសទៀនមួយដើម្បីដឹងថា ខែសីហានេះ នឹងមានរឿងអ្វីកើតឡើងចំពោះអ្នក

តើនឹងមានអាថ៌កំបាំងអ្វី ដែលអ្នកកំពុងរង់ចាំនៅក្នុងខែសីហា? ជ្រើសរើសទៀនខាងក្រោមដើម្បីធ្វើការសាកល្បងទាំងអស់គ្នា! 1. បើអ្នកជ្រើសរើសយកទៀនដំបូងគេ នោះមានន័យថា ក្នុងខែថ្មីនេះ ជីវិតអ្នកពិតជាស្រស់ស្អាត ពោរពេញដោយពន្លឺ និងពណ៌ចម្រុះ មិនមានរឿងអ្វីដែលធ្វើឱយអ្នកពិបាកចិត្ត ឬអស់សង្ឃឹមនោះឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏អាចនឹងមានរឿងខ្លះ ឬតិចតួចបំផុត ដែលនឹងធ្វើឱ្យអ្នកកើតមានអារម្មណ៍ស្ត្រេស ឬបាត់បង់តុល្យភាពផ្លូវចិត្ត។ ប៉ុន្តែមិនបាច់បារម្ភ ចំពោះបញ្ហាអស់ទាំងនេះទេ ព្រោះថា ក្នុងចិត្តអ្នកមានពន្លឺ ដូច្នេះ អ្នកនឹងអាចដោះស្រាយ ហើយអាចឆ្លងផុតនូវដំណាក់កាលនេះ។ បន្ទាប់ពីនេះ ជីវិតអ្នកនឹងអាចបានល្អប្រសើរ ហើយអាចមានឱកាសអភិវឌ្ឍន៍ និងលូតលាស់បានយ៉ាងទូលំទូលាយ។ 2. បើអ្នកជ្រើសរើសយកទៀនលេខរៀងទី២ នេះមានន័យថា អ្នកអាចរំដោះខ្លួនបានពីអតីតកាលដែលស្មុគស្មាញ។…

2
ប្លែកៗ

សត្វតំណាងឱ្យសមត្ថភាពពិតដែលមាននៅក្នុងខ្លួនអ្នក តើអ្នកមានជំនាញផ្នែកអ្វីរាល់ថ្ងៃនេះ?

ក្នុងចំណោមសត្វចិញ្ចឹមទាំង៤ខាងក្រោមនេះ តើសត្វមួយណាដែលអ្នកស្រឡាញ់ជាងគេ? តោះ!សាកល្បងជ្រើសរើសសត្វណាមួយ ដើម្បីតេស្តមើលឱ្យដឹងពីសមត្ថភាពពិតដែលមាននៅក្នុងខ្លួនអ្នក។ A. បើអ្នកជ្រើសរើសយករូបភាពអក្សរ A (សត្វឆ្មា) នេះមានន័យថា អ្នកជាមនុស្សដែលមានសមត្ថភាពក្នុងការសញ្ជឹងគិត ហើយអាចគិតឃើញរូបភាពដែលវែងឆ្ងាយថែមទៀតផង។ អ្នកជាមនុស្សដែលពូកែសង្កេតយ៉ាងខ្លាំង សូម្បីតែចំណុចខ្លះ អ្នកផ្សេងគិតមិនដល់ តែអ្នកអាចចាប់បានយ៉ាងងាយ។ លើសពីនេះទៅទៀត អ្នកជាមនុស្សដែលមានទេពកោសល្យច្រើនតែខុសប្លែកពីអ្នកដទៃ។ សក្ដានុពលរបស់អ្នក នឹងត្រូវបង្ហាញឱ្យឃើញតាមរយៈទំនាក់ទំនងវិស័យសិល្បៈ ដូចជា ការគូរគំនូរ ការរចនាជាដើម។ ប្រសិនបើអ្នកចេះខិតខំប្រឹងប្រែង និងបណ្ដុះនូវចំណេះ ជំនាញនេះ អ្នកនឹងអាចក្លាយជាអ្នកសិល្បៈមួយរូប ដែលមានកេរ្តិ៍ល្បីល្បាញខ្លាំងថែមទៀតផង។ B. បើអ្នកជ្រើសរើសយករូបភាពអក្សរ (សត្វឆ្កែ) នេះបង្ហាញឱ្យឃើញថា អ្នកជាមនុស្សដែលមានសតម្ថភាពផ្នែកតន្ត្រី។…

3
សម្រង់

រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៥នាក់​ បន្ថែមទៀត នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២០

ក្រសួងសុខាភិបាលកម្ពុជា បានធ្វើសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ ជាលទ្ធផលសម្រាប់ថ្ងៃទី៣១ កក្កដា ២០២០នេះ បានរកឃើញអ្នកមានវិជ្ជមានចំនួន ៥នាក់បន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា អ្នកដែលបានធ្វើតេស្តឃើញវិជ្ជមានទាំង៥នាក់នោះគឺមាន ៖ – បុរសទី១ អាយុ១៨ឆ្នាំ ដែលជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្ន ត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ ចំណែកបុរស៤នាក់ផ្សេងទៀត ជាអ្នកដំណើរមកពីប្រទេសប៉ាគីស្ថាន ដែលមកបន្តជើងយន្តហោះនៅប្រទេសម៉ាឡេស៊ី ហើយបានមកដល់កម្ពុជានៅថ្ងៃទី ៣១ កក្កដា ២០២០។ សរុបចំនួនវិជ្ជមានដែលបានរកឃើញនៅប្រទេសកម្ពុជាទាំងអស់គឺ ២៣៩នាក់ (ស្ត្រី ៤៦ និងបុរស ១៩៣នាក់)។ អ្នកព្យាបាលជាសះស្បើយមានចំនួន ១៦៤នាក់…

2
ប្លែកៗ

នៅក្នុងរូបភាពនេះ! រូបដំបូងដេលអ្នកបានឃើញ នឹងប្រាប់អ្នកថា អ្នកមានមិត្តយល់ចិត្តប៉ុន្មាននាក់ ដែលស្និទ្ធស្នាលបំផុត

ជាការពិត មនុស្សយើងម្នាក់ៗ សុទ្ធតែមានទំនាក់ទំនងនៅក្នុងសង្គម អ្វីដែលពិសេសនោះគឺ យើងប្រាកដជាមានមនុស្សជិតស្និទ្ធ នៅក្បែរខ្លួនខ្លះហើយ។ ដើម្បីកាត់បន្ថយការសង្ស័យ ថាយើងមិនមាននរណាសោះដែលជិតស្និទ្ធ តោះ!​ធ្វើការសាកល្បងតេស្តទាំងអស់គ្នា ដើម្បីដឹងថ រាល់ថ្ងៃនេះ យើងមានមនុស្សជិតស្និទ្ធ អាចទុកចិត្តបានប៉ុន្មាននាក់ដែរ? ក. ភ្នែក បើការចាប់អារម្មណ៍ដំបូងរបស់អ្នក អ្នកបានឃើញរូបភ្នែក នេះមានន័យថា អ្នកជាប្រភេទមនុស្សដែលចេះរក្សាភាពស្ងៀមស្ងាត់ អ្នកមានភាពទន់ភ្លន់ តែមិនមែនទន់ជ្រាយ ដែលងាយឱ្យអ្នកណាមកធ្វើបាប ឬខ្សែលើអ្នកបាននោះឡើយ។ អ្នកជាមនុស្សមានចិត្តទូលាយ យល់ដឹង ប៉ុន្តែអ្នកហាក់មានភាពអៀនខ្មាសច្រើន ក្នុងការស្គាល់ជាមួយមនុស្សថ្មីៗប្លែកមុខ ប៉ុន្តែយ៉ាងណា អ្នកក៏ជាមនុស្សដែលរួសរាយ និងមានការអបអរសាទរ ក្នុងការស្គាល់រាក់ទាក់គេឯងដែរ។ យ៉ាងណាមិញ…

Untitled 1
ប្លែកៗ

របៀបនៃការកាន់ប៊ិកសរសេររបស់អ្នក នឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងសមត្ថភាពរបស់អ្នកយ៉ាងពិតប្រាកដ

សូមជ្រើសរើសប៊ិកមួយ។ ឥឡូវនេះសូមក្រឡេកមើលម្រាមដៃរបស់អ្នក។ ហេតុអ្វីបានជាអ្នករក្សាវាតាមរបៀបដែលអ្នកបានធ្វើ? តើអ្នកធ្លាប់បានគិតអំពីគំនិតដែលខួរក្បាលរបស់អ្នកផ្តល់ឱ្យរាងកាយរបស់អ្នកដែលនាំឱ្យវាដើរតាមវិធីណាមួយដែរឬទេ? ជាការប្រសើរណាស់, របៀបដែលរាងកាយរបស់អ្នកមានឥរិយាបទនៅក្នុងស្ថានភាពជាក់លាក់ ឬជាទូទៅត្រូវបានគេហៅថាភាសារាងកាយ។ យោងតាមអ្នកជំនាញផ្នែកភាសារាងកាយបានធ្វើការបង្ហាញនៅក្នុងអត្ថបទទនេះស្តីពីការកាន់ប៊ិក។ ចំណូលចិត្តនៃការកាន់ប៊ិក ឬខ្មៅដៃរបស់អ្នកអាចបង្ហាញថាអ្នកជាមនុស្សប្រភេទណា។ វិធីដែលអ្នកចាប់ប៊ិចសរសេរគឺពិតជាកញ្ចក់ដែលអាចឆ្លុះបញ្ជាំងនៃបុគ្គលិកលក្ខណៈរបស់អ្នក។ នេះគឺជាស្ទីលជាក់លាក់ដែលមនុស្សកាន់ប៊ិចនិងអ្វីដែលវាអាចប្រាប់អំពីបុគ្គលិកលក្ខណៈរបស់អ្នក។ ១. ការកាន់ប៊ិកប្រភេទ ​A ​អ្នក​ជា​មនុស្ស​ដែល​​គិត​ប្រយោជន៍​អ្នក​ដទៃ​សំខាន់​ជាង​ខ្លួន​ឯង​។ អ្នក​តែង​តែ​ជួយ​ឈឺ​ឆ្អាល​និង​យក​អាសា​គេ ទោះ​បី​ពេល​ខ្លះ​ វា​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក ឬ​នាំ​ទុក្ខ​ដល់​អ្នក​ខ្លះ​ក៏​ដោយ​។ ម្យ៉ាង​ទៀត អ្នក​ជា​មនុស្ស​ដែល​ចូល​ចិត្ត​រៀន​សូត្រ​អ្វី​ថ្មីៗ​ និង​ចង់​ចេះ​ចង់​ដឹង ជាជាង​នៅ​កំណត់​ខ្លួន​ឯង​ត្រឹម​កម្រិត​ណា​មួយ​។ អ្នក​ជា​មនុស្ស​ដែល​មាន​ថាមពល​ តែ​មិន​សូវ​ចេះ​អត់ធ្មត់​។ ពេល​ខ្លះ​អ្នក​គួរ​តែ​មើល​មនុស្ស​ឱ្យ​បាន​ល្អិត​ល្អន់​ជាង​នេះ​បន្តិច ព្រោះ​អាច​មាន​មនុស្ស​មួយ​ចំនួន​ដែល​ចាំ​កេង​ចំណេញ​ពី​អ្នក ​ដោយសារ​តែ​សន្ដាន​ចិត្ត​ដ៏​ល្អ​របស់​អ្នក​នេះ​ហើយ​។ ២. ការកាន់ប៊ិកប្រភេទ B…