
តេស្ត IQ បង្កើនថាមពលខួរក្បាល ក្នុងការរិះគិតកាន់តែស្វាហាប់!
យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្រដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១២, ហានិភ័យនៃជំងឺអាល់ហ្សៃមឺរត្រូវបានថយចុះគួរឱ្យកត់សម្គាល់ចំពោះអ្នកដែលឧស្សាហ៍ព្យាយាមធ្វើសកម្មភាពរំញោចគំនិត។ នេះមានន័យថាមនុស្សដែលលេងល្បែងដូចជាអុកឬដោះស្រាយបញ្ហាល្បែងផ្គុំរូបមិនត្រូវបានប៉ះពាល់ដោយសារជម្ងឺវង្វេងវង្វាន់ទេរហូតដល់អស់ជីវិត! ថ្ងៃនេះយើងបានប្រមូលផ្តុំនូវរូបភាពតេសសមត្ថភាពមួយចំនួនដែលនឹងជួយឱ្យអ្នករវឹកហាត់ខួរក្បាលនៅគ្រប់វ័យ។ សូមសំណាងល្អ! ***ចំណាំ៖ ចម្លើយស្ថិតនៅខាងក្រោម។ ១. តើនារីទាំង ៣ នាក់នេះ នរណាជាអ្នករៀបការរួច? ពិនិត្យលើរូបភាពឱ្យបានល្អិតល្អន់នោះលោកអ្នកនឹងស្វែងរកឃើញគន្លឹះ ដែលបញ្ជាក់ថាស្រ្តីណារៀបការរួច។ ២. ការស្វែងរកភស្តុតាង អ្នកស៊ីបរឿងក្តីម្នាក់កំពុងដេញតាមឧក្រិដ្ឋជនម្នាក់ដែលបានរត់ចូលទៅក្នុងផ្ទះមួយដែលម្ចាស់ផ្ទះនេះរស់នៅតែម្នាក់ឯង។ ម្ចាស់ផ្ទះបានអញ្ជើញអ្នកស៊ើបក្តីឱ្យចូលមកចោទសួរ: អ្នកស៊ើបអង្កេតបានសួរថា “តើមាននរណាម្នាក់មកទីនេះឬទេ?” ម្ចាស់ផ្ទះបានឆ្លើយថា “ទេហើយគ្មាននរណាម្នាក់ចេញពីផ្ទះទេ” ។ អ្នកស៊ើបអង្កេតបានសួរថា “តើអ្នករស់នៅជាមួយគ្រួសាររបស់អ្នករឺទេ? ” ម្ចាស់ផ្ទះបាននិយាយថា«ទេខ្ញុំនៅតែម្នាក់ឯង»។ អ្នកស៊ើបអង្កេតបានសួរថា “សូមអរគុណ។ តើលោកចង់បានបារីទេ? ”…











