ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

USA
ប្រវត្តិសាស្រ្ត

តើ​សង្គ្រាម​មួយណា​ដែល​ទាហានអាមេរិកបាត់​បង់​ជីវិតច្រើន​ជាង​គេ?

ប្រិយមិត្តមួយចំនួន​បាន​ដឹង​រួច​មក​ហើយ​ថា​ក្នុង​ជម្លោះ​និង​សង្គ្រាមសំខាន់​ៗ​ដែល​កើត​ឡើង​ក្នុង​ប្រវត្តិសាស្រ្តសម័យទំនើប ភាគច្រើន​អាមេរិក​តែង​តែ​មាន​មុខ​ហើយ​ប្រាកដណាស់​ថា​​ទាហាន​របស់​ពួក​គេ​បាន​ពលីជីវិត​ក្នុង​សង្គ្រាម​ដែល​ពួក​គេ​បាន​ចូលរួម​នោះ។ សង្គ្រាមសំខាន់ៗ​ដេល​អាមេរិក​ចូល​រួម​មាន៖សង្គ្រាមបដិវត្តន៍អាមេរិក, សង្គ្រាមអាមរិកនិង​មិកស៊ិក សង្គ្រាមស៊ីវិលអាមរិក សង្គ្រាមប្រឆាំងអេស្ប៉ាញ សង្គ្រាមលោកលើក​ទី​១ សង្គ្រាមលើកលើក​ទី​២ សង្គ្រាមកូរ៉េ សង្គ្រាមវៀតណាម សង្គ្រាមប្រទេស​អីរ៉ាក់ សង្គ្រាមអាមេរិកក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ជាដើម។ អ្នកស្លាប់និងរបួសរបស់សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងក្នុងកំឡុងសង្គ្រាមស៊ីវិល (១៨៦១-១៨៦៥) និងសង្គ្រាមលោកលើកទី ២ (១៩៣៩-១៩៤៥)។ រាល់សង្រ្គាមទាំងនោះ បានទាមទារជីវិតទាហានអាមេរិកជាង ១ លាននាក់។ ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះមានទម្ងន់បន្ថែមទៀត ដោយសារចំនួនប្រជាជនអាមេរិកទាំងមូលក្នុងកំឡុងពេលសង្គ្រាមទាំងពីរមានចំនួនតិចជាងសព្វថ្ងៃ។ សរុប​មក​សង្គ្រាម​ដេល​ផ្ដាច់​ជីវិត​ទាហានអាមេរិក​ច្រើន​ជាង​គេ​គឺក្នុង​សង្គ្រាមស៊ីវិល​អាមរិក​ដែក​ផ្ដាច់​ជីវិតមនុស្ស ១,០៨៤,៩៣៨ នាក់​ហើយសង្គ្រាមលោក​លើក​ទី​២ចំនួន​ ១,០៧៦,២៤៥នាក់។ រូបភាព​ខាង​ក្រោម​ជា​តារាង​បញ្ជី​អ្នក​ស្លាប់ក្នុង​សង្គ្រាម​នានាដែល​អាមរិក​ចូល​រួម៖

Knongsrok
ប្លែកៗ

រូបភាពទាំង២០+ ធ្វើឲ្យយើងលួចសើចដោយមិនដឹងខ្លួន!!!

តើអ្នកដែលកត់សម្គាល់ឃើញថាអាហារដែលអ្នកទទួលទានពេលខ្លះមានរូបរៀងដូចវត្ថុនៅជុំវិញខ្លួនយើងអត់? ឬប្រហែលជារូបរាងសត្វមួយលេចចេញមក។ ប្រសិនបើចម្លើយរបស់អ្នកគឺ “ជាញឹកញាប់” កុំបារម្ភអីវាមិនមានអ្វីខុសទេ! តាមពិតនេះជារឿងធម្មតាដែលមនុស្សយើងធ្លាប់មានបទពិសោធន៍ពិតហើយ។ តោះកុំឲ្យខក់ពេលយូរទៅមើលជាមួយគ្នាមើលថាមានរូបអ្វីខ្លះធ្វើឲ្យយើងលួចសើចដោយមិនដឹងខ្លួន៖ ១. ផ្សែងកាហ្វេក្តៅនេះមើលដំបូងការបង្ហាញសាច់ដុំ ២. តើអ្នកមើលឃើញថាជារូបអ្វី? ៣. អូ! រូបអ្វីនេះ? ៤. ??? ៥. ស្លឹកឈើនេះមើលទៅដូច Mona Lisa ៦. ធម្មជាតិក៏អាចបង្កើតអក្សរភ្លេងបាន ៧. ក្នុងកាហ្វេមានរូបចម្លែក ៨. ហាហាពិតជាចៃដន្យមែន ៩. រូបអ្វី!មើលមិនស្គាល់ចឹង ១០. តើអ្នកមើលឃើញនឹងជាអ្វី? ១១. អូ!ជារបងឬជាព្យាណូ?…

Untitled 1 6 (1)
សេដ្ឋកិច្ច

កំហុសទាំង ១០ ដែលឪពុកម្តាយមើលថែទាំកូនៗ បង្កឱ្យជីវិតរបស់ពួកគេមានគ្រោះថ្នាក់ និងបញ្ហានៅពេលធំឡើង

ឪពុកម្តាយគ្រប់រូបព្យាយាមផ្តល់ឱ្យកូន ៗ របស់ពួកគេនូវពិភពកុមារដែលពោរពេញដោយសុភមង្គល ប៉ុន្តែពេលខ្លះឪពុកម្តាយមួយចំនួនបានធ្វើខុសដែលអាចប៉ះពាល់ដល់កូន ៗ របស់ពួកគេពេញមួយជីវិត។ តាមការពិតមានសំណុំនៃកំហុសរបស់ឪពុកម្តាយទូទៅដែលគូស្វាមីភរិយាវ័យក្មេងមានទំនោរធ្វើនៅពេលពួកគេចិញ្ចឹមកូន។ យោងតាមគេហទំព័រ Bright Side បានប្រមូលផ្តុំកំហុសទាំង ១០ ដែលឪពុកម្តាយទាំងអស់គួរតែចៀសវាងប្រព្រឹត្តទៅលើកូនៗ។ 1. ពិនិត្យសីតុណ្ហភាពរបស់កុមារដោយប្រើត្រឹមតែដៃ រាងកាយទារកមានភាពកក់ក្តៅ។ តាមពិតសីតុណ្ហភាពរាងកាយធម្មតារបស់ពួកគេអាចមានចាប់ពី ៣៦ C (៩៧ F) ដល់ ៣៧ C (100.3 F) អង្សារ។ អ្វីទាំងអស់ខាងលើដែលត្រូវបានគេចាត់ទុកថាជាគ្រុនក្តៅ។ ដើម្បីរកឃើញការផ្លាស់ប្តូរបន្តិចបន្តួចបែបនេះមិនអាចធ្វើទៅបានដោយដៃទេហើយវាតែងតែត្រូវបានគេណែនាំឱ្យប្រើទែរម៉ូម៉ែត្រជំនួសវិញ។ ចំពោះទារកអាយុក្រោម ៣ ខែទែម៉ូម៉ែត្រនឹងផ្តល់ឱ្យអ្នកនូវលទ្ធផលត្រឹមត្រូវបំផុតនិងជួយអ្នកឱ្យទារកអ្នកមានសុវត្ថិភាពនិងមានសុខភាពល្អ។…

Cover Element
សង្គម

តើអូនធាតុអ្វី? តោះ ទស្សន៍ទាយ ចរិតលក្ខណៈរបស់តារានិករនីមួយៗ តាមរយៈធាតុទាំង៤ នេះ

មនុស្សជាច្រើន មានជំនឿទៅលើ វាសនា អត្តចរិត និងជោគជតារាសីតាមរយៈ តារានិករ ដោយសារតែតារានិករ ហាក់ស្តែងទៅលើវិទ្យសាស្រ្តច្រើនជាងជំនឿអរូបី។ យ៉ាងណាមិញ នៅក្នុងជំនឿតារានិករ មនុស្សម្នាក់ៗសុទ្ធតែមានធាតុខុសៗគ្នា តាមតារានិករផ្សេងៗគ្នា ដោយធាតុរបស់តារានិករមានចំនួន ៤ គឺ ធាតុ ទឹក ដី ភ្លើង និងខ្យល់ សុទ្ធតែមានចរិតលក្ខណៈខុសៗគ្នា។ ដូច្នេះសូមតាមដានមើលទាំងអស់គ្នាថាតើ តារានិកររបស់អ្នកមានធាតុអ្វី និងមានលក្ខណៈចរិតបែបណា ៖ ១. ធាតុទឹក តារានិករដែលមានធាតុទឹកគឺ៖ Cancer, Scorpio និង Pisces។…

Cover 4 Buddha
សង្គម

ទស្សនៈព្រហ្មវិហារធម៌ទាំង ៤ ​អប់រំពីសេចក្តីស្នេហា! អនុវត្តបានកាលណា ​ស្នេហានឹងមានក្តីសុខសុភមង្គល

គ្រប់គ្នាប្រាកដជាបានដឹងហើយថា ព្រហ្មវិហារធម៌ទាំង៤ របស់ព្រះពុទ្ធ រួមមាន មេត្តា ករុណា មុទិតា និងឧបេក្ខា គឺជាធម៌ដ៏ប្រសើរ ធម៌ដ៏បរិសុទ្ធ ដែលបានអប់រំចិត្តមនុស្សឱ្យមានក្តីសុខ ព្រមទាំងអប់រំការប្រព្រឹត្តិរបស់មនុស្សឱ្យដើរមកផ្លូវកណ្តាល ជាផ្លូវត្រឹមត្រូវចំពោះគ្រប់មនុស្ស និងសព្វសត្វទាំងពួង។ នៅក្នុងនោះដែរ ព្រហ្មវិហារធម៌ ទាំង៤ ត្រូវបានគេស្គាល់ថាមិនត្រឹមតែអាចមកអប់រំចិត្តជាទូទៅសម្រាប់មនុស្សគ្រប់រូប មិនថាតែប្រជាពលរដ្ឋធម្មតា មាតាបិតា កូនចៅ មេដឹកនាំប្រទេស ស្តេចគ្រប់គ្រងផែនដី ទេ សូម្បីសេចក្តីស្នេហាក៏មានបង្កប់អត្ថន័យអប់រំជ្រាលជ្រៅយ៉ាងច្រើនផងដែរ។ ដូច្នេះថ្ងៃនេះយើងនឹងលើកយកទស្សនៈព្រហ្មវិហារធម៌ទាំង៤ ដែលមានន័យសំដៅចំពោះសេចក្តីស្នេហាយកមកធ្វើការបកស្រាយ ៖ ១.មេត្តា មេត្តា តាមន័យព្រះពុទ្ធសាសនាបានន័យថា ជាសេចក្តីល្អ…

New
សង្គម

តើអត្ថន័យនៃជីវិតគូ មានន័យបែបណា? តើស្រឡាញ់គ្នាបែបណា ទើបអាចហៅថា ជាគូជីវិតពិតប្រាកដ?

– ចង់ហៅ ប្ដី ឬប្រពន្ធ វាងាយ … តែបើចង់ហៅថា យាយវា តាវា ទើបជារៀងពិបាក…។ – គ្រាន់តែកាន់ដៃគ្នា ទៅនេះទៅនោះ បង្អួតគេ វាស្រួលទេ … តែបើចង់កាន់ដៃគ្នាពេញមួយជីវិត ទើបមិនមែនជារឿងដែលស្រួល… ។ – បងស្រឡាញ់អូន ឬអូនស្រឡាញ់បង អ្នកណាក៏អាចនិយាយបានដែរ ហើយចង់និយាយទៅកាន់អ្នកណាផ្សេង ក៏រឹតតែងាយ … ប៉ុន្តែឱ្យស្រឡាញ់ពេញមួយជីវិត មិនប្រែប្រួល មិនបោះបង់គ្នា ទើបជារឿងដែលពិបាក…។ កុំទៅច្រណែនក្មេង ដែលស្រឡាញ់គ្នាផ្អែមល្ហែម…

Cover Princess Jenna
PR

មិនប្រកាន់ខ្លួនជាសែរាជវង្ស! ព្រះនាងតូច ​នរោត្តម ជេនណា សព្វព្រះទ័យភេសជ្ជៈតែគុជលំដាប់ Premium ទៅដល់ទីតាំងផ្ទាល់ តែទទួលបានការស្វាគមន៍ខ្លាំងពីបុគ្គលិក

ព្រះនាងតូច នរោត្តម​ ជេនណា ​គឺជាសែរាជវង្សដែលមានទេពកោសល្យខ្លាំងនៅក្នុងពិភពសិល្បៈ ​ពិសេសមានសមត្ថភាពសម្តែងមិនធម្មតាទាំង ​MV និងក្នុងខ្សែភាពយន្ត ថែមទាំងត្រូវបានគ្រប់គ្នាស្គាល់ដែរថា ​ជាសែរាជវង្សដែលមានចរិតស្រគត់ស្រគំ រួសរាយ ​ដោយមិនប្រកាន់ខ្លួនជាសែរាជវង្សផងដែរ  ដោយជារឿយៗព្រះនាងតូចតែងតែផ្តល់កិត្តិយសថតរូបយ៉ាងស្និទ្ធស្នាលជាមួយអ្នកស្រលាញ់គាំទ្រព្រះនាងទៀតផង។ យ៉ាងណាមិញ កាន់តែគួរឱ្យភ្ញាក់ផ្អើល កាលពីប៉ុន្មានថ្ងៃមុន ​មានមហាជនជាច្រើនបានប្រទះឃើញ ​ព្រះនាង  នរោត្តម ​ជេនណា នៅផ្សារទំនើបមួយកន្លែង ​ដោយព្រះនាងបានសព្វព្រះទ័យនូវភេសជ្ជៈតែគុជល្បីមួយប្រភេទ ថែមទាំងបានចូលទិញធម្មតាដូចជារាស្រ្តសាមញ្ញដោយមិនប្រកាន់ខ្លួនផងដែរ។ ហាក់ភ្ញាក់ផ្អើលនឹងព្រះវត្តមានរបស់ព្រះនាងតូច ​ដែលធ្វើខ្លួនជាសាមញ្ញជនធម្មតាដោយមិនប្រកាន់ខ្លួន តែទាំងបុគ្គលិក និងក្រុមការងារភេសជ្ជៈតែគុជ ​Fire  Tiger  បានស្វាគមន៍ព្រះនាងតូចយ៉ាងកក់ក្តៅបំផុត ថែមទាំងថតរូបទុកជាអនុស្សាវរីយ៍យ៉ាងគួរសមឱនលំទោន គួរឱ្យសរសើរជាទីបំផុត។ គួរឱ្យដឹងផងដែរថាភេសជ្ជៈដែលព្រះនាងតូចសព្វព្រះទ័យនោះ…

Untitled 1 13
សេដ្ឋកិច្ច

១០ ចំនុចនេះធ្វើទៅគ្មានបានប្រយោជន៍អ្វីទេ ប៉ុន្តែមនុស្សមួយចំនួននៅតែបន្តធ្វើរាល់ថ្ងៃ!

វាមើលទៅដូចជាមានអារម្មណ៍ថាជីវិតពោរពេញទៅដោយភាពផ្សេងៗគ្នា។ យើងទាំងអស់គ្នាប្រឹងប្រែងធ្វើការនិងមានវិធីផ្ទាល់ខ្លួនដើម្បីព្យាយាមដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់យើង ប៉ុន្តែពេលខ្លះយើងបង្កើតបញ្ហាច្រើនជាងអ្វីដែលយើងបានចាប់ផ្តើម។ យើងទាំងអស់គ្នាត្រូវពិនិត្យពិចារណាឱ្យបានដិតដល់លើខ្លួនយើងហើយឈប់ធ្វើអ្វីមួយដែលមិនបានសម្រេច។ យោងតាមគេហទំព័រ Bright Side បានលើកយកមកនូវរឿងមួយចំនួនដេលយើងធ្វើកំពុងតែប្រព្រឹត្តរាល់ថ្ងៃដែលពិតជាគ្មានន័យ (ហើយសង្ឃឹមថាយើងគួរតែឈប់ធ្វើ) ។ 1. ប្រើថង់ក្រណាត់ពេលទិញទំនិញទាំងដែលអ្នកកំពុងទិញរបស់របរប្លាស្ទិកច្រើនរួចទៅហើយ 2. ចំណាយពេលវេលាច្រើនក្នុងការជ្រើសរើសកម្មវិធីទូរទស្សន៍ផ្សេងទៀតដែលគួរឱ្យធុញទ្រាន់ជាងការមើលកម្មវីធីទូរទស្សន៍តែមួយ។ 3. ព្រួយបារម្ភអំពីការធ្វើតេស្ត ឬការដាក់ពាក្យបន្ទាប់ពីបានដាក់ពាក្យរួចរាល់ទៅហើយ។ 4. ញ៉ាំភេសជ្ជៈមានជាតិខ្លាញ់ទាបជាមួយនំនិងឃុកឃី 5. បិទហ្វេសប៊ុកហើយមិនទាន់បានប៉ុន្មាននាទីផង បន្ទាប់មកចុចចូលមើលវិញភ្លាម។ 6. បើកទូរទស្សន៍ទុកចោលឲ្យលឺសំលេង។ 7. ទុកប្រអប់ចំណីអាហារទទេនៅក្នុងទូដាក់ចាននិងក្នុងទូរទឹកកក។ 8. ពិនិត្យមើលទូរទឹកកកដើម្បីមើលថាតើអាហារថ្មីលេចចេញមកដោយឯងៗ។ 9. ចុចប៊ូតុងនៅលើឧបករណ៍បញ្ជាទូរទស្សន៍ដែលបានអស់ថ្មនៅពេលដែលវាពិតជាត្រូវការដូរថ្មថ្មី។ 10. ចុចស៊ីផ្លេម្តងហើយម្តងទៀត ដឹងហើយថាចរាចរកំពុងកកស្ទះ។…

Cover Cafe 67
តោះញ៉ាំ

ឆ្នាំ ១៩៦៧ ​កើតមិនទាន់ទេមែនទេ? បើចង់សាកកាហ្វេឆ្នាំ ៦៧ និងទិដ្ឋភាពសម័យនោះ អាចមកសាកហាងកាហ្វេស្នាដៃកូនខ្មែរនេះបានធានាជាប់ចិត្ត

កាហ្វេ ​គឺជាភេសជ្ជៈ ដែលជាចំណូលចិត្តរបស់ប្រជាជនកម្ពុជា ជាយូរឆ្នាំណាស់មកហើយ  តែគ្រាន់តែសម័យមុន ហាងកាហ្វេ ​ឬតូបកាហ្វេនិយមតែចាស់ៗ និងអ្នកដែលមានវ័យកណ្តាលតែប៉ុណ្ណោះ។​ តែសព្វថ្ងៃនេះហាងកាហ្វេមានច្រេីនស្កេកស្កេះ​ ហេីយក្លាយជាភេសជ្ជៈដ៏ពេញនិយមខ្លាំងផងដែរសម្រាប់យុវវ័យ។ ដោយឡែក ​ថ្ងៃនេះ « ក្នុងស្រុក » ​សូមណែនាំហាងកាហ្វេមួយ ​ដែលជាហាងកាហ្វេប្រេនស្នាដៃយុវជនកូនខ្មែរមួយកន្លែង ​រំលេចនូវអតីតកាលក្នុងឆ្នាំ  ១៩៦៧ ជាមួយនឹងការតុបតែងរៀបចំហាងឱ្យត្រូវស័ក្តសមក្នុងសម័យនោះផង ​ឯរសជាតិកាហ្វេក៏ឆ្ងាញ់ពិសេស​ នោះគឺ « ហាងកាហ្វេ ១៩៦៧ » ។ « ហាងកាហ្វេ ១៩៦៧ » ត្រូវបានគេដឹងថា ​ដំបូងឡើយគឺគ្រាន់តែជាតូបកាហ្វេតូចមួយនៅតាមផ្លូវប៉ុណ្ណោះ ​តែហាងកាហ្វេនេះប្រើពេលត្រឹមតែ …

Untitled 1 26
ប្លែកៗ

១៩ រូបភាព ពីមនុស្សដែលជួបរឿងស៊យ ដែលមនុស្សគ្រប់គ្នាមិនចង់ជួបឡើយ!

ជាមធ្យមមនុស្សពេញវ័យចំណាយពេលជិត ២ ម៉ោងរាល់ថ្ងៃក្នុងអារម្មណ៍មិនល្អនេះបើយោងតាមការសិក្សាមួយ។ ជាធម្មតាវាកើតឡើងដោយសារអាកាសធាតុឬចរាចរណ៍។ ដូច្នេះហើយទើបយើងបានស្រង់យករូបភាពប្លែកៗពីជុំវិញពិភពលោក ដើម្បីជូនដល់ប្រិយមិត្តទស្សនាកំសាន្ត បំបាត់ភាពអផ្សុក បង្កើនអារម្មណ៍រីករាយ។ Bright Side បានជ្រើសរើសរូបថតមួយចំនួននៃរឿងហួសចិត្ត ប្លែកៗដែលត្រូវបានបង្ហាញនៅក្នុងបណ្តាញសង្គម។ 1. នៅពេលសកលលោកព្យាយាមរំលឹកអ្នកឱ្យសន្សំប្រាក់: © TheMexicanJuan / Reddit 2. “ម៉ាក់របស់ខ្ញុំបានទុកកញ្ចក់នៅមុខបង្អួចនៅថ្ងៃមួយ ។” © Saftgeaicht / Reddit 3. “នៅទីបំផុតឪពុកខ្ញុំបានរកឃើញសំបុត្រ Led Zeppelin ដែលបាត់អស់ ៤៤ ឆ្នាំមកហើយ …”…

Untitled 1 66 (1)
សេដ្ឋកិច្ច

១១ សកម្មភាព បង្ហាញច្បាស់ៗថាម៉ែពិតជាមនុស្សអស្ចារ្យជាងគេបំផុត!

វេទមន្តពិតជាមានហើយយើងឃើញវារាល់ថ្ងៃ។ មនុស្សដែលប្រើេវទមន្តទាំងនេះគឺជាម្ដាយរបស់យើង – គាត់បង្កើតអព្ភូតហេតុដ៏អស្ចារ្យបំផុតសម្រាប់យើងរាល់ថ្ងៃ។ សម្រាប់ថ្ងៃនេះយើងបានប្រមូលនូវស្ថានភាពជីវិតពិតមួយចំនួនអំពីអ្នកម្តាយនិងសមត្ថភាពមិនគួរឱ្យជឿរបស់ពួកគាត់ ពិតជាវេទមន្ត។ ម៉ែអាចធ្វើអាហារពេលល្ងាចមិនគួរឱ្យជឿដោយគ្មានអ្វីសោះ។ ម៉ែអាចទស្សន៍ទាយអនាគតបាន។ ម៉ែអាចធ្វើឱ្យយើងផ្លាស់ប្តូរគំនិតដោយមិនចាំបាច់និយាយ។ ការប៉ះរបស់ម៉ែអាចធ្វើឱ្យការឈឺចាប់បាត់ទៅវិញ។ ម៉ែអាចបំពេញភារកិច្ចបាន ១០០ មុខពេលដំណាលគ្នា។ ម៉ែអាចធ្វើឲ្យទូលាយល្អជាងគ្រូមន្តអាគម។ ម៉ែមានមហាអំណាចធ្វើអ្វីៗគ្រប់យ៉ាងទាន់ពេល។ ម៉ែអាចប្រែក្លាយរបស់ចាស់ៗទៅជារបស់ថ្មីនិងច្នៃប្រឌិត។ ម៉ែដឹងអំពីបំណងប្រាថ្នារបស់យើងមុនពេលដែលយើងហាមាត់ សូម្បីតែដឹងអំពីខ្លួនយើងផ្ទាល់។ ម៉ែយល់ថាតើម្ហូបបានត្រៀមរួចជាស្រេចដោយគ្រាន់តែក្រឡេកមើលមួយភ្លែត។ ម៉ែអាចបង្វែរពេលវេលាហើយធ្វើឱ្យយើងមានអារម្មណ៍ដូចកូនក្មេងម្តងទៀត។ តើម៉ែរបស់អ្នកអាចធ្វើអ្វីបានដែលគ្មាននរណាម្នាក់អាចធ្វើបានមែនទេ? ចែករំលែកអត្ថបទនេះទៅកាន់មនុស្សដែលអ្នកស្គាល់!

L11A3
បច្ចេកវិទ្យា

កាំភ្លើងបាញ់ស៊ីប L115A3 តម្លៃមួយដើមជាង​៣ម៉ឺនដុល្លារ មានឥទ្ធិពលកម្រិតណា?

ក្នុង​ខែ​វិច្ឆិកាឆ្នាំ២០០៩ កាំភ្លើងបាញ់ស៊ីបម៉ាក L115A3 (Accuracy International’s L115A3) គឺ​ជា​អាវុធ​ដែលជាប់​កំណត់​ត្រា​បាញ់​ចំ​គោលដៅ​បាន​ឆ្ងាយជាង​គេ​និង​មាន​កម្លាំងបំផ្លាញ់​គោលដៅ​មាន​ប្រសិទ្ធិភាពជាង​គេ​ក្នុងប្រវត្តិនៃ​កំណត់​ត្រា​បាញ់​ស៊ីបរបស់​យោធា។ កាល​ពី​ប៉ុន្មានឆ្នាំ​មុននេះ! ​ទាហានបាញ់ស៊ីប​អង់គ្លេស​ក្នុងប្រទេស​អាហ្វហ្គានីស្ថានក្នុងកងអង្គរក្ស ​Coldstream Guards បាន​សម្លាប់​ទាហាន​បះបោរ៦​នាក់​ត្រឹម​តែ​បាញ់​មួយ​គ្រាប់​ក្នុង​ចម្ងាយ ៨៥០ម៉ែត្រដោយ​បើ​កាំភ្លើងបាញ់​ស៊ីបម៉ាក L115A3នេះ។ តាម​រយៈរបាយការណ៍របស់កាសែត​អង់គ្លេស The Telegraph, កាល​ពី​ខែធ្នូ​ទាហាន​បាញ់​ស៊ីបក្នុង​កង ​Coldstream Guards បាន​សម្លាប់​ទាហាន​តាលីបង់​៦​នាក់​ដោយ​ប្រើ​តែ​មួយ​គ្រាប់ប៉ុនណោះ​ ក្នុង​ឆាក​ប្រយុទ្ធដោយកាំភ្លើងមួយ​ ដេល​មាន​ទាហាន​តាលីបាន​ពី​១៥​ទៅ​២០​នាក់​ក្នុង​តំបន់ Kakaran ភាគខាងត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន។ គោលដៅដែល​បាញ់​ត្រូវ​នោះ​គេ​ដឹងថាបានពាក់អាវកាក់ភ្ជាប់​ជាមួយគ្រាប់បែក ដែលទាហានតាលីបង់និយម​ប្រើ​ប្រាស់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ហើយគ្រាប់កាំភ្លើងបានហោះទៅ​ចំ​គ្រាប់បែកផ្ទុះនិងសម្លាប់ពួកតាលីបង់ ៥ នាក់នៅក្បែរនោះ។ អាវកាក់ចង់គ្រាប់បែកធ្វើអត្តឃាតមិនទាន់ផ្ទុះមួយទៀតត្រូវបានគេរកឃើញនៅក្បែរនោះ ហើយ​មួយ​គ្រាប់​របស់ទាហានអងគ្លេស​ម្នាក់​នេះ​បាន​ជួយសង្គ្រោះ​ជីវិតប្រជាជននៅ​តំបន់​នោះ​បាន​មួយចំណែក​ដែរ​ទោះ​បី​ជា​លោក​បាន​ផ្ដាច់​ជីវិតទាសហានតាលីបង់​អស់​៦​នាក់​ក៏​ដោយ។…