ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 1
ប្លែកៗ

នៅពីក្រោយរូបភាពស្អាតៗ តែងមានរឿងនឹកស្មានមិនដល់! ២០​ រូបភាពនេះ ឃើញហើយហួសចិត្តតែម្តង!

មានការស្រាវជ្រាវបង្ហាញថា មនុស្សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមានអារម្មណ៍ថាជីវិតរបស់អ្នកដទៃនៅជុំវិញពួកគេតែងតែប្រសើរជាងខ្លួនឯង។ នោះគឺដោយសារតែមនុស្សភាគច្រើនបង្កើតរូបភាពស្រស់ស្អាតជាច្រើន ដើម្បីឱ្យយើងមើលឃើញនៅជ្រុងល្អៗរបស់ពួកគេ ហើយជារឿយៗយើងបានដឹងថា មិនមានមនុស្សច្រើនទេដែលលះបង់កម្លាំងកាយនិងផ្លូវចិត្តទៅនឹង“ រូបថត” របស់ពួកគេដើម្បីទទួលបានលទ្ធផលល្អបំផុត។ ថ្ងៃនេះយើងចង់នាំអ្នករាល់គ្នាទៅមើលរូបភាពដែលបង្ហាញពីការពិត មនុស្សទាំងអស់សុខចិត្តធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានរូបថតស្អាតៗដើម្បីបង្ហោះលើបណ្តាញសង្គម។ 1. គុណសម្បត្តិនៃការមានកូនគឺ កូនរបស់អ្នកនឹងអាចជួយថតរូបស្អាតៗឲ្យអ្នក។ 2. នៅពីក្រោយរូបភាពស្រស់ស្អាតរបស់អ្នកមានឥទ្ធិពលនៅលើ Instagram ។ 3. លះបង់ដើម្បីមិត្តភ័ក្តិ 4. មុនពេលទទួលបានរូបភាពស្រស់ស្អាតពេលខ្លះត្រូវលះបង់អ្វីមួយ ពេលខ្លះវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់។ 5. គឺជាការលះបង់ដែលពេលខ្លះអ្នកដទៃមិនយល់ទេ 6. ភាព Cool របស់មនុស្សប្រហែលជាមិនដូចគ្នាទេ។ នេះប្រហែលជារូបភាព Cool សម្រាប់នរណាម្នាក់។ 7.…

Cover Kh
សង្គម

ភ្ញាក់ផ្អើល របស់ប្រើប្រាស់អាយុកាលជាងមួយសតវត្ស(១០០ឆ្នាំ) ត្រូវបានពុទ្ធបរិស័ទយកមករំលាយចាក់ធ្វើព្រះពុទ្ធបដិមា

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ​ក្រោយគេបានប្រទះឃើញរបស់ប្រើប្រាស់ ​ដូចជា ​ចាន ​ឆ្នាំង និងសំភារៈដទៃទៀត មានអាយុកាលចំណាស់ខ្ទង់ ​១០០ឆ្នាំ ​ត្រូវបានពុទ្ធបរិស័ទប្រមូលនាំមកមកដុតរំលាយសម្រាប់សាងសង់ចាក់ជាព្រះពុទ្ធបដិមាទៅវិញ ​ដោយសំភារៈនេះ  អាចចាត់ទុកថាជាវត្ថុបុរាណមួយដ៏កម្រផងដែរ  ដែលយើងគួរតែរក្សាទុកប្រសើរជាង។ ប្រភពព័ត៌មាននេះផងដែរ ​ត្រូវបានបង្ហោះផ្សាយតាមរយៈគណនីហ្វេសប៊ុក វត្តគិរីសាគរ ​ជីធាង បានឱ្យដឹងថា៖ « ក្នុងចំណោមរបស់អស់ទាំងនេះ វាមានអាយុកាលជាងមួយសតវត្ស(១០០ឆ្នាំ)ហើយ ត្រូវបានពុទ្ធបរិស័ទយកមករំលាយចាក់ធ្វើព្រះពុទ្ធបដិមា »។ ទោះជាយ៉ាងណាក្តី ​គេមិនទាន់ដឹងនោះទេថា ​ទីតាំងវត្តដែលសាងព្រះបដិមានេះស្ថិតនៅក្នុងវត្តអ្វី និងខេត្តណាទេ  ដោយតាមប្រភពបន្ថែមឱ្យដឹងថា  ក៏មានលោកតាអាចារ្យ  និងព្រះសង្ឃ  បានរក្សារបស់ប្រើប្រាស់នេះមួយចំនួនធំព្រោះតែនឹកស្តាយរបស់បុរាណទាំងនេះ។ ដូច្នេះបើសិនជាអាច បើមានករណីនេះកើតឡើងនៅវត្តផ្សេងៗទៀត…

Cover 6 Breakfast
សង្គម

បញ្ឈប់អាហារទាំង ៦ប្រភេទនេះ មុនម៉ោង ១០ព្រឹក បើចង់បានរាងស្អាត ហើយជួយសម្រកទម្ងន់បានល្អទៀត

យើងដឹងហើយថា អាហារពេលព្រឹកពិតជាល្អសម្រាប់សុខភាពណាស់ ដែលអ្នកមិនគួរំលង តមមិនទទួលទានឡើយទោះបីជាចង់សម្រកទម្ងន់ក្តី។ យ៉ាងណាមិនមែនឱ្យតែទទួលទានអាហារអ្វីសុទ្ធតែល្អសម្រាប់សុខភាពដែរ អ្នកត្រូវដឹងថាអាហារណាមិនគួរទទួលទាន និងអាហារណាគួរទទួលទាន។ ដូច្នេះមកតាមដានអាហារ ៦មុខ ដែលអ្នកមិនគួរទទួលទានទាល់តែសោះ មុនម៉ោង ១០ព្រឹក ៖ ១. ប័រថូស វាពិតជាត្រូវត្រូវដែលអ្នកមិនគួរតមអាហារដែលមានជាតិខ្លាញ់នៅក្នុងអាហារពេលព្រឹក តែការទទួលទាននំប៉័ងអាំង ឬ ថូស ជាមួយប័រ គឺវាផ្ទុកនូវសារធាតុខ្លាញ់មិនល្អសម្រាប់សុខភាពវិញនោះទេ។ យល់ល្អ អ្នកអាចទទួលទាននំប៉័ង ឬនំប៉័ងអាំងនេះ លាបជាមួយប័រសណ្តែកដីល្អជាង ព្រោះប័រនេះផ្ទុកនូវជាតិខ្លាញ់ល្អសម្រាប់សុខភាព ពិសេសវាថែមទាំងធ្វើឱ្យរាងកាយអ្នកថាមពល និងឆ្អែតបានយូរផងដែរ។ ២.អាហារមានជាតិម្សៅ និងគ្រាប់ធុញ្ញាជាតិ អ្នកប្រហែលជាគិតថាការយកគ្រាប់ធុញ្ញជាតិជាតិអាហារពេលព្រឹកធ្វើឱ្យអ្នកឆាប់ឆ្អែត និង…

Untitled 3
សង្គម

តើ អនាគត Netflix អាចនឹងមានវត្តមាននៅកម្ពុជា បូករួមទាំងមានអក្សរខ្មែររត់នៅពីក្រោមបានដែរឬទេ ?

សូមអានដោយយកចិត្តទុកដាក់ ក៏ជាសារមួយដល់អ្នកដែលគាំទ្រ កម្មវិធី មើលរឿង Netflix ។ សព្វថ្ងៃនេះយើងក៏បានដឹងហើយថា ស្របពេលដែល ស្ថានការណ៍ឺ កូវីដ កំពុងតែរាលដាលខ្លាំង អ្នកដែលនិយមទស្សនារឿងតាមរោងភាពយន្ក គឺមិនអាចទៅបានទេ ដោយសារតែរោងភាពយន្តបានបិទទ្វា តែយើងអាចទស្សនារឿងបានតាម Netflix នេះឯង ! តែដោយសារផលលំបាកគឺ Subtitles អង់គ្លេសគឺពិបាកមើល ដោយសារតែ Neflix មិនមាននៅក្នុងប្រទេសយើងទេ ដោយសារតែមិនមានអ្នកប្រើប្រាស់ ពោលគឺអ្នកខ្លះគេនិយាយថា​ មើលតែតាម វេបសាយ មើលយកទៅណាអស់ សម្រាប់ពាក្យនេះគឺ ខុស ហើយខ្ញុំពីមុនក៏ធ្លាប់គិតអញ្ចឹងដែរ…

Untitled 1 43
សេដ្ឋកិច្ច

អ្នកចិត្តសាស្រ្តបានបង្ហាញ ១៦ វិធីដើម្បីអានទឹកមុខរបស់មនុស្ស ដូច្នេះគ្មានអ្នកណាអាចកុហកអ្នកបានទៀតទេ!

ការសិក្សាអំពីការប្រាស្រ័យទាក់ទងគ្នាដោយប្រើពាក្យសម្តីបានចង្អុលបង្ហាញថា មានតែ ៣០ ភាគរយនៃព័ត៌មានដែលត្រូវបានបញ្ជូននៅក្នុងការសន្ទនាគ្នា ហើយភាគរយដែលនៅសល់បានមកពីចលនានៃរាងកាយនិងទឹកមុខ។ យើងមិនត្រឹមតែអាចស្តាប់ពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែអ្នកគួរតែអានទឹកមុខផងដែរ  នោះគឺជាអ្វីដែលមិនអាចលាកបាំង និងបំភាន់ភ្នែកយើងបាន។ ថ្ងៃនេះយើងសូមនាំលោកអ្នកយល់ដឹងពីអាថ៌កំបាំងក្នុងការអានទឹកមុខរបស់ដៃគូនៅក្នុងពេលសន្ទន នោះនឹងអនុញ្ញាតឱ្យអ្នកយល់ពីមនុស្សឱ្យកាន់តែប្រសើរឡើង ដូចជាអ្នកចិត្តវិទ្យាជំនាញ។ (ការពន្យល់ស្ថិតនៅក្រោមរូបភាព) ចិញ្ចើម ការលើកចិញ្ចើមគឺជាសញ្ញាមួយដែលបង្ហាញថា មនុស្សមានការភ្ញាក់ផ្អើល។ ចិញ្ចើមខ្ពស់ជាងនេះកាន់តែភ្ញាក់ផ្អើលកាន់តែខ្លាំង។ លើសពីនេះទៀតការលើកចិញ្ចើមរបស់អ្នកគឺជាសញ្ញានៃការបើកទូលាយចំនេះដឹង និងការចាប់អារម្មណ៍ចំពោះខ្លួនឯង។ ការទំលាក់ចិញ្ចឹមចុះ វាជាបង្ហាញពីកំហឹង ដែលអ្នកអាចកត់សំគាល់បានយ៉ាងងាយពីស្នាមជ្រួញរវាងចិញ្ចើមទាំងពីរ។ ចិញ្ចើមខាងក្នុងត្រូវបានលើកឡើងហើយភ្ជាប់មកជាមួយគ្នា មានន័យថាក្តីសោកសៅ កំសត់។ ភ្នែក ការក្រឡេកមើលទៅខាងស្តាំ អាចបង្ហាញថាមនុស្សនោះកំពុងប្រើការស្រមើលស្រមៃ អាចនិយាយម្យ៉ាងទៀតថាជាការនិយាយកុហក។ ការក្រឡេកមើលទៅខាងឆ្វេងមានន័យថាមនុស្សម្នាក់កំពុងគិតអំពីអ្វីមួយ ឬគិតអំពីរឿងអតីតកាល។ សម្លឹងចុះក្រោមបង្ហាញថាមនុស្សនោះមានអារម្មណ៍អៀនខ្មាស់ ភ័យ…

Untitled 1 8 (1)
ប្លែកៗ

វិចិត្រករតៃវ៉ាន់ម្នាក់ បង្កើតរឿងខ្លី Comic ជាមួយនឹងសាច់រឿងចម្លែកៗ និងគួរឱ្យរន្ធត់!

“ ភាពរំភើបរីករាយ គួរឱ្យអស់សំណើច បូករួមជាមួយនឹងភាពភ័យរន្ធត់ ប៉ុន្តែភ្លឺស្វាងនិងមានមន្តស្នេហ៍” នេះជារបៀបដែលអ្នកនិពន្ធនិងជាសិល្បករវ័យក្មេង អេដឌី ឡៃ (Edd Lai) បានពិពណ៌នាអំពីស្នាដៃរបស់គាត់និងជារូបភាពរឿងកំប្លែងនៅក្នុងសៀវភៅ (Comic) ដែលគាត់បានបោះពុម្ពផ្សាយអស់រយៈពេល ៦ ខែ។ សៀវភៅរឿងរបស់គាត់បានចាប់ដួងចិត្តអ្នកអានដែលកំពុងស្វែងរកអ្វីដែលប្លែក។ នៅក្នុងរូបភាពនៃសៀវភៅរឿងមានគ្រប់រោះជាតិ ភេរវកម្មលាយជាមួយការលេងសើចហើយរឿងសំខាន់របស់វាគឺជាការបញ្ចប់ដ៏គួរឱ្យភ្ញាក់ផ្អើលដែលជាគ្រោងដែលមិនបានរំពឹងទុកទាំងស្រុង។ ការសរសេរនាពេលបច្ចុប្បន្ននេះគឺជាវិធីដែលឡៃរកប្រាក់ចិញ្ចឹមជីវិត។ គាត់បានសរសេរប្រលោមលោកនិងស្គ្រីបមួយចំនួនដែលត្រូវបានបោះពុម្ពផ្សាយនៅតៃវ៉ាន់ទឹកដីកំណើតរបស់គាត់ក៏ដូចជារឿងកំប្លែងរយៈពេលវែងចំនួន ៣ ស៊េរីសម្រាប់ក្រុមហ៊ុនកូរ៉េមួយ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Bright Side, Lai បានអត្ថាធិប្បាយប្រភពនៃការបំផុសគំនិតដ៏សំខាន់របស់គាត់គឺភាពស្មុគស្មាញរបស់មនុស្ស។ គាត់ចូលចិត្តស្វែងយល់ពីភាពខុសគ្នានៅក្នុងជីវិតរបស់មនុស្សនិងពិភាក្សាអំពីទស្សនៈរបស់មនុស្សម្នាក់ៗដោយផ្អែកលើអ្វីដែលពួកគេជឿថាជាការពិតនិងរបៀបដែលពួកគេមិនអើពើនឹងទស្សនៈរបស់អ្នកដទៃ។ យើងនឹងលើកយករឿងរបស់គាត់ចំនួន ១១ មកបង្ហាញជូនប្រិយមិត្ត ដូច្នេះអ្នកអាចស្វែងយល់ពីស្នាដៃរបស់វិចិត្រករវ័យក្មេងរូបនេះនិងទស្សនវិស័យពិភពលោកដែលប្លែកៗរបស់គាត់។ 1.…

Cover Sela
សង្គម

ផ្ទាំងសិលាចារឹក មួយសន្លឹកទៀតហើយ បានរកឃើញនៅប្រាសាទទន្លេស្ងួត ជាភាសាស្ត្រឹតមានអក្សរ៥៥បន្ទាត់ តែមិនទាន់ដឹងថាមានអត្ថន័យអាថ៌កំបាំងយ៉ាងណាទេ!

ថ្មិៗនេះ បើតាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់  ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា សិលាចារឹកភាសាស្ត្រឹតមួយផ្ទាំង មានអក្សរ៥៥បន្ទាត់ កម្ពស់១០០ស.ម. ទទឹង ៤០ស.ម. និងកម្រាស់ ២០ស.ម ដែលបានរកឃើញនៅការដ្ឋានជួសជុលប្រាសាទទន្លេស្ងួត កាលពីខែមិថុនា ឆ្នាំ២០២០ ។ ហើយមកទល់ពេលនេះ សិលាចរិកមួយនេះត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា តាមរយៈលោកសាស្ត្រាចារ្យ អាំង ជូលាន ទីប្រឹក្សាក្រសួង វប្បធម៌និងវិចិត្រសិល្បៈ បានស្នើសុំឱ្យអ្នកជំនាញផ្នែកសិលាចារឹកខ្មែរមួយក្រុម ហៅថា “ Corpus des Inscriptions Khmères (CIK)” ដែលភាគច្រើនសមាជិកក្រុមនេះជាអ្នកបម្រើការនៅសាលាបារាំងចុងបូព៌ា ជួយចុះបញ្ជីសារពើភណ្ឌ។…

New
សម្រង់

ពិតជាទំពាំងស្នងឫស្សី! អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ថ្មីឡើងគ្រងតំណែង ស្រស់ស្អាតវ័យក្មេង ថែមទាំងមានសមត្ថភាពខ្លាំងពូកែថែមទៀត

យោងតាមព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាដោយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដោយបានត្រាស់បង្គាប់តែងតាំងមុខតំណែង អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ដល់កញ្ញា សេរី បូរាពេជ្រ។ ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា ៖ – មាត្រា១ ៖ តែងតាំងមុខតំណែង លោកជំទាវ សេរី បូរាពេជ្រ ជាអនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម – មាត្រា២ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

New
សម្រង់

រកឃេីញករណីឆ្លងវីរុសកូវីដ១៩ថ្មី​ ០១នាក់​ និងមានអ្នកជាសះស្បេីយ​ ០២នាក់​ នៅថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២០​ មានដូចខាងក្រោមនេះ

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ លទ្ធផលសម្រាប់ថ្ងៃទី ២២ កក្កដា ២០២០ គឺរកឃើញវិជ្ជមាចំនួន ១ករណីថ្មីបន្ថែមទៀត និងមានអ្នកព្យាបាលជាសះស្បើយចំនួន ២នាក់បន្ថែម។ គួរបញ្ជាក់ផងដែរថា ១ករណីថ្មីនេះដែរ គឺជាបុរស អាយុ ២៨ឆ្នាំ ជាអ្នកដំណើរធ្វើដំណើរមកពីប្រទេសរុស្ស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី ១៩ កក្កដា ២០២០។ សរុបចំនួនអ្នកមានវិជ្ជមានជំងឺ Covid-១៩ ទាំងអស់នៅកម្ពុជាគឺមាន ១៩៨នាក់ (ស្ត្រី ៤៣នាក់ និងបុរស ១៥៥នាក់) និងអ្នកកំពុងសម្រាកព្យាលបាលមានចំនួន ៥៤នាក់ អ្នកដែលព្យាបាលជាសះស្បើយមានចំនួន…

New
បច្ចេកវិទ្យា

លែងបារម្ភខ្លាចគេលួចចូលមើល Messenger ទៀតហើយ ទោះបីជាឱ្យទូរសព្ទអ្នកដទៃខ្ចីប្រើក៏ដោយ

ការការពារឯកជនភាពរបស់អ្នកប្រើប្រាស់គឺមានសារៈសំខាន់បំផុត ក្នុងសម័យបច្ចេកវិទ្យាដូច្នេះហើយទើបក្រុមហ៊ុនហ្វេសប៊ុកបានដាក់ឱ្យប្រើប្រាស់មុខងារ App Lock សម្រាប់កម្មវិធី Messenger ដើម្បីបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់។ មុខងារថ្មីនេះអាចឱ្យអ្នកប្រើប្រាស់តម្រូវឱ្យផ្ដល់ Face ID ឬ Touch ID មុននឹងអាចចូលប្រើកម្មវិធី Messenger បាន។ ការបន្ថែមមុខងារថ្មីនេះ វាធ្វើឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍សុវត្ថិភាពថាព័ត៌មានរបស់ពួកគេនឹងមិនត្រូវបានចូលមើលនៅពេលដែលអ្នកផ្សេងប្រើទូរសព្ទរបស់គេនោះ។ ម្យ៉ាងវិញទៀតក្រុមហ៊ុន Facebook ក៏បានកំពុង ធ្វើការសាកល្បងមុខងារ ដើម្បីឱ្យអ្នកប្រើប្រាស់អាចកំណត់ថាតើអ្នកណាអាចផ្ញើសារឬតេមកគេដោយផ្ទាល់ ឬពួកគេក៏អាចកំណត់សម្រាប់អ្នកដែលមិនអាចតេឬផ្ញើសារបានទាំងស្រុងផង មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុននឹងធ្វើឱ្យរូបភាពមើលទៅឃើញព្រិលប្រសិនបើរូបភាពនោះត្រូវបានផ្ញើពីអ្នក ដែលអ្នកប្រើប្រាស់មិនស្គាល់។ សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នមុខងារនេះប្រើបានតែនៅលើប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ…

New
ប្លែកៗ

សន្លឹកបៀរទស្សន៍ទាយជោគជតា! ជ្រើសរើសបៀរមួយសន្លឹក ដើម្បីដឹងពីលាភសំណាងរបស់អ្នកពីពេលនេះ រហូតទៅដល់ចុងឆ្នាំ២០២០

ជ្រើសរើសបៀរមួយសន្លឺកក្នុងចំណោមសន្លឹកបៀរទាំង៣នេះ ទៅតាមចិត្តដែលអ្នកស្រឡាញ់ នោះនឹងអាចដឹងពីលាភសំណាងរបស់អ្នកពីពេលនេះ រហូតដល់ឆ្នាំ ២០២០។ តោះ! ជ្រើសរើសរូប១ ហើយទៅមើលចម្លើយទាំងអស់គ្នា ៖ ១. ជ្រើសរើសសន្លឹកបៀរទី១ ការងារ និងលុយកាក់ ៖ ចាប់ពីខែថ្មីនេះទៅ មិនថាការងារ ការរកស៊ីរបស់អ្នកទេ គឺលាភសំណាង ជោគជ័យកំពុងតែរង់ចាំអ្នក។ អ្នករមែងមានចិត្តគំនិត ច្នៃប្រតិដ្ឋ បង្កើតនូវអ្វីដែលថ្មីៗ ដើម្បីទទួលបានប្រាក់កម្រៃ លុយកាក់ហូរចូលជាបន្តបន្ទាប់។ លើសពីនេះ អ្នកក៏ទទួលបានលាភសំណាងពីទីផ្សេងៗ និងចំណូលពីការរកក្រៅបានថែមទៀតផង ស្នេហា ៖ សម្រាប់អ្នកមិនទាន់មានស្នេហា នេះជាឱកាសដ៏ល្អសម្រាប់កសាងទំនាក់ទំនងឱ្យស្និទ្ធស្នាលឡើងមក ប៉ុន្តែស្នេហារបស់អ្នក…

Cover Kh Food
តោះញ៉ាំ

ម្ហូបខ្មែរ ​២១ មុខ ​ដែលជនបរទេសណែនាំ ឱ្យសាកល្បងភ្លក់ម្តង ​រាល់ពេលមកលេងប្រទេសកម្ពុជាយើង

ប្រទេសកម្ពុជា មានសិល្បៈវប្បធម៌ដ៏ផូរផង់ ទាំងប្រពៃណីទំនៀមទម្លាប់ ​សូម្បីតែម្ហូបអាហារខ្មែរមួយចំនួនក៏មានភាពល្បីល្បាញដល់បរទេសផងដែរ។ ដោយជនបរទេសឱ្យតែមកលេងស្រុកខ្មែរតែងតែសរសើរថាម្ហូបខ្មែរឆ្ងាញ់ប្លែកជាប់មាត់។ នៅក្នុងនោះ វែបសាយទេសចរណ៍ដ៏ល្បី ​ក៏បានបើកបង្ហាញម្ហូបអាហារដ៏ពេញនិយមនៅស្រុកខ្មែរ ​ដែលជនបរទេសលាន់មាត់សរសើរគ្រប់ៗគ្នាថាឆ្ងាញ់ខ្លាំង ​ថែមទាំងជាម្ហូបដែលងាយរក និងពេញនិយមបំផុតផងដែរ។ ដូច្នេះមកតាមដាន ម្ហូបខ្មែរទាំង​២១ មុខដែល វែបសាយ The culture trip បានណែនាំឱ្យជនបរទេសដែលមកលេងស្រុកខ្មែរត្រូវតែសាកល្បងឱ្យបានម្តងដែលរួមមានដូចជា ៖ ១. អាម៉ុកត្រី ២. គុយទាវ ៣. សម្លម្ជូរត្រយ៉ូងចេកសាច់មាន់ ៤. ឡុកឡាក់សាច់គោ ៥. ក្តាមស្ងោរជ្រលក់ទឹកម្រេច ៦. ការីខ្មែរ…