
អត្ថប្រយោជន៍ទាំង ១០ នៃការប្រើប្រាស់ស្រាបៀរ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង បានលឺ
ជាធម្មតានៅពេលយើងបានលឺពាក្យថាស្រាបៀរយើងគិតភ្លាមៗ អំពីស្រាពណ៌មាសដែលមានពពុះពណ៌ស។ ហើយជាការពិតរឿងដំបូងដែលយើងគិតគឺថាតើវាល្អយ៉ាងណាចំពោះយើងទាំងអស់គ្នា។ យោងតាមគេហទំព័រ Brightside បានរកឃើញការប្រើប្រាស់ដែលមិនបានរំពឹងទុក និងអត្ថប្រយោជន៍ដ៏អស្ចារ្យនៃស្រាបៀរនេះ។ 1. ជួយបណ្តុះសក់របស់អ្នក និងលើកកម្ពស់កំណើនការរីកលូតលាស់របស់សក់ © pixabay ស្រាបៀរសំបូរទៅដោយវីតាមីន B និងជាតិស៊ីលីកុនដែលជាគ្រឿងផ្សំសំខាន់សម្រាប់សក់ដែលមានសុខភាពល្អ ហើយក៏ជួយជំរុញដល់ការលូតលាស់សក់ផងដែរ។ គ្រាន់តែចាក់ស្រាបៀរមួយកែវលើសក់របស់អ្នក ម៉ាស្សាឱ្យជ្រាប់ចូលទៅក្នុងស្បែកក្បាល ហើយទុករយៈពេល ៥ នាទី។ លាងជម្រះជាមួយទឹកត្រជាក់។ សក់របស់អ្នកនឹងភ្លឺរលោងឡើងវិញ។ 2. វាធ្វើឱ្យស្បែករបស់អ្នកតឹងណែន និងរលោង © pexels ស្រាបៀរមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារភាពចាស់នៃស្បែក។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺភេសជ្ជៈមានជាតិអាល់កុលនេះមានអត្ថប្រយោជន៍ដ៏អស្ចារ្យមួយទៀតគឺវាជួយជម្រុញសមត្ថភាពព្យាបាលស្បែករបស់អ្នកដោយខ្លួនឯង ជួយរឹតបន្តឹងស្បែក និងកាត់បន្ថយស្នាមជ្រីវជ្រួញតូចៗ។ សាកល្បងក្រែមលាបមុខនេះ៖ លាយស្រាបៀរ…











