ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Vfg
ដើរកម្សាន្ត

តោះ​រក​ម៉ូដែល​ទៅ​ថត​លេង! “ស្ពាន​សាង​ស្នេហ៍” ​នៅ​កំពង់​ចាម ប្រើ​បង្គី ១ ៥០០ យក​មក​រចនា

រូបភាព​ជា​ច្រើន​សន្លឹក​បាន​នឹង​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ជុំវិញ​ទីតាំង​អាហារដ្ឋាន​មួយ​កន្លែង​ឲ្យ​ឈ្មោះ​ថា “ស្មៅ​ទន្លេ” ដែល​ស្ថិត​នៅ​ខេត្ត​កំពង់​ចាម។ នៅ​ទី​នោះ​មាន​បង្កប់​នូវ​ទីតាំង​ថត​រូប​ដ៏​ស្រស់​ស្អាត​ជា​ច្រើន ហើយ​ថ្មីៗ​នេះ​ទើប​តែ​បង្កើត​នូវ​ទីតាំង​មួយ​ផ្សេង​ទៀត​ឲ្យ​ឈ្មោះ​ថា “ស្ពាន​សាង​ស្នេហ៍” ដែល​ចំណុច​រសើប​គឺ​ត្រង់​ការ​រចនា ដោយ​ប្រើប្រាស់​បង្គី​ចំនួន ១ ៥០០ មក​ធ្វើ​ជា​បាត​ដៃ​ទ្រ​ស្ពាន​នោះ​ពី​ខាង​ក្រោម ញាំង​ឲ្យ​មើល​ទៅ​ពិត​ជា​ប្លែក​និង​ស្រស់​ស្អាត​ខ្លាំង។ រូបភាព​ដែល​ចែកចាយ​ដោយ​គណនី Peng Chhun ត្រឹម​តែ​ជាង ១ ម៉ោង​មាន​ការ​ចុច Share ជាង ២ ពាន់​ដង ហើយ​លោក​ក៏​បង្ហាញ​ពី​ប្លង់​ថត​ស្អាត​សម្រាប់​បងប្អូន​ដែល​និយម​ចូលចិត្ត​ការ​ថត​រូប​ផង​ដែរ។ បញ្ជាក់​ថា​ អាហារដ្ឋាន​ស្មៅ​ទន្លេ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ ២៣៧ វិថី សុរាម្រិត ក្រុង​កំពង់​ចាម ខេត្ត​កំពង់​ចាម…

3
ប្លែកៗ

តើអ្នកមានអារម្មណ៍ភ័យខ្លាចប៉ុន្មានភាគរយ?

ជ្រើសរើសរូបមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីធ្វើតេស្តពីអារម្មណ៍ដែលអ្នកភ័យខ្លាច តើអ្នកមានអារម្មណ៍ភ័យខ្លាចប៉ុន្មានភាគរយ? 1. 10% ប្រហែលជាបរិយាកាសដែលអ្នកធំឡើងតែងតែមានភាពកក់ក្តៅ ស្នេហារវាងមនុស្ស ដូច្នេះអ្នកតែងតែមានភាពស្លូតត្រង់ គ្មានកង្វល់ និងរស់នៅក្នុងថ្ងៃដ៏រីករាយ។ ព្រលឹងអ្នកត្រូវបាន “ស្រូបយក” ដោយថាមពលវិជ្ជមានដែលបានមកពីការយកចិត្តទុកដាក់ និងការស្រលាញ់ពីគ្រួសារ មិត្តភក្តិ និងអ្នកដែលនៅជុំវិញអ្នក។ អ្នកជឿលើយុត្តិធម៌ សន្តិភាព និងពិភពលោកនេះ។ ស្មារតីរបស់អ្នកតែងតែភ្លឺរីករាយ និងជ្រះស្រឡះ។ ភាពងងឹតមិនអាចលងបន្លាច ឬចូលក្នុងពិភពលោករបស់អ្នកបានទេ។ 2. 30% ជាទូទៅ អ្នកមានសន្តិភាពក្នុងចិត្ត មានការស្រឡាញ់ និងអាណិតអាសូរច្រើន។ អ្នកស្មោះត្រង់ចំពោះអ្នកដែលនៅជុំវិញ អ្នកពោរពេញទៅដោយសេចក្តីស្រឡាញ់ចំពោះមនុស្សជាតិ និងធម្មជាតិ។…

3
ប្លែកៗ

ទម្លាប់ពេលអ្នកចូលបង្គន់ នឹងបង្ហាញពីអត្តចរិត បុគ្គលិកលក្ខណៈរបស់អ្នក!

តើនៅពេលដែលអ្នកចូលបង្គន់ម្ដងៗ តើអ្វីដែលជាទម្លាប់អ្នកធ្វើច្រើនបំផុត ឬចូលចិត្តធ្វើបំផុត នោះវានឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងអត្តចរិតពីធម្មជាតិរបស់អ្នក។ ក. លេងហ្គេមទូរសព្ទ អ្នកគឺជាមនុស្សដែលរីករាយ ចេះដឹងពីរបៀបរីករាយ ធ្វើឱ្យខ្លួនឯងមានក្ដីសុខនឹងជីវិត។ អ្នកមានភាពក្លៀវក្លាស្វាហាប់ និងមានមិត្តភក្តិក្នុងសង្គមច្រើន។ អ្នកត្រូវបានមិត្តរួមការងារ និងអ្នកស្គាល់គ្នាស្រលាញ់អ្នក ដែលភាគច្រើនមានទស្សនវិស័យវិជ្ជមានថាអ្នកជានរណា ហើយជាមនុស្សបែបណា។ ជាទូទៅអ្នកដឹងពីរបៀបរក្សាភាពស្មោះត្រង់ក្នុងសង្គម និងគួរឱ្យទុកចិត្ត។ អ្នកក៏អាចទទួលបានជំនួយ ឬអត្ថប្រយោជន៍ពីទំនាក់ទំនងរបស់អ្នកដែរ។ អាជីពដែលសក្តិសមបំផុតសម្រាប់អ្នកគឺ ទំនាក់ទំនងសាធារណៈ ប្រព័ន្ធផ្សព្វផ្សាយការទូត។ ខ. ស្តាប់ចម្រៀង អ្នកជាមនុស្សដែលចូលចិត្តភាពស្រស់ស្អាត អាចកែលម្អរូបរាងមានសោភ័ណភាពប្លែក និងសោភ័ណភាពខ្ពស់នៃសម្លៀកបំពាក់។ អ្នកពោរពេញទៅដោយភាពច្នៃប្រតិដ្ឋតែងតែមានគំនិតថ្មីៗ រីករាយធ្វើការនៅលើខួរក្បាលរបស់អ្នកដោយមានសមត្ថភាពពេញលេញ។ អ្នកតែងតែស្ថិតក្នុងស្ថានភាពគិតស្រមៃ និងច្នៃប្រតិដ្ឋថ្មីៗជានិច្ច។…

Cover People
សង្គម

ធំធាត់ដោយការរើសអើង និងការមាក់ងាយ ថាជា «ខ្ទើយ» ជៀសមិនផុតពីភ្នួង ឬមេសាឡន ចុងក្រោយមានចំណេះជ្រៅជ្រះថែមទាំងមានតំណែងសំខាន់ក្នុងកិច្ចការជាតិ និងអន្តរជាតិគួរឱ្យសរសើរខ្លាំង

បើទោះបីជាសម័យនេះ មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធស្មើគ្នា មិនប្រកាន់ប្រុសស្រី ឬភេទខុសធម្មជាតិ តែមានមនុស្សមួយចំនួននៅតែមានចិត្តប្រកាន់ និងរើសអើងអ្នកដែលស្រលាញ់ភេទដូចគ្នា។ ដោយប្រុសតែងខ្លួនជាស្រី ឬស្រីតែងខ្លួនជាប្រុស គេតែងមាក់ងាយហៅថា ខ្ទើយៗ ថែមទាំងយល់ថាអ្នកទាំងអស់នេះមិនបានរៀនជ្រៅជ្រះឡើយ ហើយពិតជាមិនមានការងារអ្វីក្រៅពី អ្នកផាត់មុខ តុបតែងខ្លួនតែងកាយឡើយ។ ដោយមិនចង់ឱ្យគេតិះដៀលថាគ្មានចំណេះ និងរៀនមិនបានខ្ពស់ ពេលនេះមានបុគ្គលមួយរូប ដែលត្រូវបានគេមើលងាយថាជាខ្ទើយ ក៏បានខំរៀនខ្ពង់ខ្ពស់រហូតមានតំណែងសំខាន់ក្នុងកិច្ចការជាតិ និងអន្តរជាតិផងដែរ។ យោងតាមរយៈគណនីហ្វេសប៊ុក ​Toma Thol បានរៀបរាប់ពីប្រវត្តិរបស់ខ្លួនយ៉ាងលម្អិតថា៖ «មនុស្សដែលធំធាត់ដោយការរើសអើង និងការមាក់ងាយ! -គ្រប់គ្នាស្គាល់ខ្ញុំហៅថា«ប៉ែន»ពេលតុបតែងខ្លួនជាស្រី មានន័យថាស្ត្រីដែលមានរូបរាងក្រូតគ្រាតមិនស្អាត ថែមទាំងអភ័ព្វទៀត សម្តីក៏ពុំសូវពិរោះស្តាប់។ កើតក្នុងក្រគូលកសិករខ្សត់ទាំងទ្រព្យ ខ្សត់ទាំងរូបសម្បត្តិដែលអ្នកផងហៅថា«ខ្ទើយ»នោះឯង។…

P=66695
សង្គម

នៅពេលដែលមនុស្សប្រុស ខ្លាចរឿង ៣ យ៉ាងនេះ​នោះបញ្ជាក់ថា គាត់ពិតជាស្រឡាញ់អ្នកខ្លាំងណាស់ហើយ!

បុរសតែងតែមានភាពរឹងមាំ ហើយកម្របង្ហាញពីអារម្មណ៍របស់ពួកគេណាស់ ជាពិសេសការភ័យខ្លាចរបស់ពួកគេពីខាងក្រៅ ប៉ុន្តែកាន់តែស៊ីជម្រៅដែលពួកគេកាន់តែស្រឡាញ់ ពួកគេកាន់តែខ្សោយ ពួកគេនឹងក្លាយជាមនុស្សទន់ជ្រាយមួយរំពេច។ ដូច្នេះ ប្រសិនបើបុរសណាម្នាក់បង្ហាញពីអារម្មណ៍ភ័យខ្លាចក្នុងរឿងទាំង៣ខាងក្រោមនេះ នោះបញ្ជាក់ថា គេពិតជាស្រឡាញ់អ្នកខ្លាំងណាស់ហើយ។ ១. ខ្លាចអ្នកយំ បុរសដែលស្រឡាញ់អ្នកច្រើនជាងខ្លួនគាត់ គាត់ប្រាកដជាខ្លាចអ្នកស្រក់ទឹកភ្នែក។ នៅពេលអ្នកយំ អ្នកសោកសៅ គាត់នឹងមានអារម្មណ៍មិនល្អឡើយ។ គាត់មិនអាចជួយអ្វីអ្នកបានទេ ប៉ុន្តែបានឃើញស្ត្រីដែលគាត់ស្រឡាញ់ខ្លាំងរងទុក្ខ គាត់មិនស្រណុកក្នុងចិត្តទេ។ ពេលវេលាដែលអ្នកយំ ក៏ជាពេលវេលាដែលបុរសមានអារម្មណ៍អាក្រក់បំផុតដែរ មានអារម្មណ៍ថាគាត់គ្មានប្រយោជន៍ហើយបានធ្វើខុសច្រើនណាស់ចំពោះអ្នក។ បុរសដែលស្រឡាញ់អ្នកដោយស្មោះ នឹងព្យាយាមរាល់ថ្ងៃដើម្បីស្នាមញញឹមលើផ្ទៃមុខរបស់អ្នកជានិច្ច ដើម្បីឱ្យភ្នែកអ្នកភ្លឺជានិច្ច ដោយសុភមង្គលមិនមែនទឹកភ្នែកទេ។ ប្រសិនបើអ្នកជួបបុរសបែបនេះ សូមពេញចិត្ត និងថែរក្សាគាត់ឱ្យបានល្អ។ កុំមានអាកប្បកិរិយាច្រើនពេក ជម្រុញរឿងដែលដាក់កម្រិតពេក…

Cover Color
PR

អ្នកណាមិនល្បី តែមិនខលកក់តុទុកមុនដឹងតែអត់! តែម្តងនេះខលកក់មុនហើយ ដឹងតែទទួលបានការបញ្ចុះតម្លៃ១០%ភ្លាមៗ​ពី Color Cup សាខាគិរីរម្យ

អ្នកណាមិនល្បីថា Color Cup Cambodia​​ គឺជាផាប់មួយកន្លែងដែលប្រមូលផ្តុំទៅដោយយុវវ័យ និងតារាល្បីៗ Influencers ជប់លៀង​ជួបជុំសប្បាយមិត្តភក្តិ ក្រុមការងារ និងមនុស្សជាទីស្រលាញ់ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលបំផុត។ Color Cup មិនត្រឹមតែបម្រើនូវម្ហូបអាហារឆ្ងាញ់ៗគ្រប់មុខ និងភេសជ្ជៈជាច្រើនប្រភេទនោះទេ​ តែបើនិយាយពីបរិយាកាសវិញគឺស្រស់ស្រាយប្លែក ដោយហាងទាំងមូលមានការតុបតែងភ្លើងពណ៌ស្រស់ស្អាត​ គំនូរលើជញ្ជាំងប្លែកៗទាក់ទាញគួរជាទីគយគន់ ជាពិសេសថែមទាំងមានក្រុមតន្ត្រីយុវវ័យច្រៀងកំដរអារម្មណ៍សម្រាប់ការទទួលទានអាហារផងដែរ។ ហើយលក្ខណៈពិសេសទាំងនេះហើយ នាំឱ្យ Color Cup ទទួលបានភ្ញៀវមកទទួលទានពេញៗរាល់ថ្ងៃ ស្ទើរតែគ្មានតុទទេរ បើមិនធ្វើការកក់តុមុនទេ គឺគ្មានកន្លែងទំនេរឡើយ។ កាន់តែពិសេសនោះ ពេលនេះ ហាង Color Cup…

Untitled 1 Recovered
សុខភាព

រឿង ៧ យ៉ាងសំខាន់ ៗ ដែលទឹកនោមរបស់អ្នក ព្យាយាមប្រាប់អំពីបញ្ហាសុខភាពរបស់អ្នក

វាស្តាប់ទៅដូចជាចម្លែកប៉ុន្តែរាល់ពេលដែលអ្នកទៅបង្គន់អ្នកមានឱកាសពិនិត្យសុខភាពរបស់អ្នក។ តាមរយៈការពិនិត្យមើលពណ៌នៃទឹកនោមរបស់អ្នក អ្នកអាចដឹងថារាងកាយរបស់អ្នកមានសុខភាពល្អ ឬក៏ចាំបាច់ត្រូវទៅជួបគ្រូពេទ្យ។ ស្តាប់មើលទៅហាក់ដូចជាងាយស្រួលមែនទេ? ឥឡូវនេះអ្នកគ្រាន់តែត្រូវការយល់ដឹងពីហេតុផលដែលអាចកើតមាន (ធ្ងន់ធ្ងរ ឬធម្មតា) នៅពីក្រោយពណ៌នីមួយៗរបស់ទឹកនោម។ យោងតាមគេហទំព័រ Bright Side បានស្រាវជ្រាវអំពីពណ៌ទឹកនោមដែលបង្ហាញពីសុខភាពរបស់យើង និងការណែនាំសម្រាប់អ្វីដែលអ្នកអាចធ្វើបាន។ តើអ្នកធ្លាប់ឃើញទឹកនោមរបស់អ្នកលេចចេញជាពណ៌មួយក្នុងចំណោមពណ៌ទាំងនេះទេ? ចង់ដឹងកាន់តែច្បាស់សូមអានដោយយកចិត្តទុកដាក់ទាំងអស់គ្នា៖ ពណ៌ទឹកក្រូច © Depositphotos ចំពោះថ្នាំប្រឆាំងនឹងការរលាកមួយចំនួន (Azulfidine) ថ្នាំព្យាបាលដោយប្រើគីមី និងថ្នាំបញ្ចុះលាមកដែលអាចបណ្តាលឱ្យមានពណ៌ទឹកក្រូច។ ការប្រើប្រាស់វីតាមីន B2 ឬ beta-carotene (ការ៉ុត) ក៏អាចជាហេតុផលដែរ។ ប្រសិនបើអ្នកមិនត្រូវបានប៉ះពាល់នឹងចំណុចណាមួយខាងលើទេ: – ញ៉ាំទឹកឱ្យបានច្រើន។ ការខះជាតិទឹកអាចបណ្តាលឱ្យទឹកនោមប្រមូលផ្តុំខ្ពស់និងប្រែប្រួលពីពណ៌លឿងចាស់ទៅពណ៌ទឹកក្រូច។…

Web Copy
សម្រង់

សម្ដេចតេជោ ហ៊ុន សែន បានធ្វើចត្តាឡីស័កតាមគោលការណ៍ក្រសួងសុខាភិបាល បន្ទាប់ពីបានជួបរដ្ឋមន្ត្រីក្រសួងការបរទេស ហុងគ្រី ដែលបានមានវិជ្ជមានកូវីដ១៩

មុននេះបន្តិចនៅក្នុងគេហទំព័រផ្លូវការរបស់សម្ដេចតេជោ ហ៊ុនសែន បានជូនដំណឹង អំពីការធ្វើតេស្តរកវិជ្ជមានជំងឺកូវីដ១៩ ដែលជាលទ្ធផលគឺ អវិជ្ជមាន។ ការធ្វើតេស្តនេះបានធ្វើឡើងដោយសារតែ កាលពីថ្ងៃទី៣ វិច្ចិកាកន្លងទៅនេះ សម្តេចតេជោ បានដឹកនាំគណៈប្រតិភូធ្វើទស្សនៈកិច្ចជួបជាមួយនឹងឯកឧត្តម ភីធើ ស៉ីចាតូ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណីជ្ជកម្មហុងគ្រី ដែលបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ នៅពេលដែលលោកបានទៅដល់ទីក្រុងបាំងកក​ នៅរសៀលថ្ងៃដដែលនោះ។ យ៉ាងណាមិញ បើទោះជាលទ្ធផលធ្វើតេស្តរបស់សម្ដេច និងលោកជំទាវ ព្រមទាំងក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ អវិជ្ជមានទាំងអស់ក៏ដោយ តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យសម្ដេចរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ​ សូម្បីតែភរិយា កូន​ និងចៅក៏មិនអាចជួបបានដែរ។ យ៉ាងណាមិញយោងតាមរយៈសារជូនដំណឹងនេះដែរ ប្រជាពលរដ្ឋទាំងអស់សូមផ្ញើសេចក្ដីជូនពរដល់សម្ដេចសុខភាពល្អ និងចៀសចាកពីរោគាព្យាធិទាំងពួង៕

អង់គ្លេសនិងបារាំង
ពិភពលោក

ពិភពលោកថ្ងៃនេះ៖ចក្រភពអង់គ្លេស និងបារាំងអាចដាក់ពង្រាយកម្លាំងយោធារួមគ្នាចំនួន ១ ម៉ឺននាក់

ឥឡូវនេះចក្រភពអង់គ្លេស និងបារាំងអាចដាក់ពង្រាយកម្លាំងរួមគ្នាចំនួន ១ ម៉ឺននាក់ក្នុង​ប្រទេសនានាបាន​ហើយ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកើតឡើងនៅពេលដែលប្រទេសទាំងពីររំលឹកខួប ១០ ឆ្នាំនៃសន្ធិសញ្ញា Lancaster House ។ កាលពី ១០ ឆ្នាំមុនចក្រភពអង់គ្លេស និងបារាំងបានចុះហត្ថលេខាលើសន្ធិសញ្ញានៅឯ Lancaster House ស្តីពីកិច្ចការពារ និងសន្តិសុខ និងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ។ ការប្តេជ្ញាចិត្តជាប្រវត្តិសាស្រ្តនេះ បានជួយបង្កើតភាពជាដៃគូរយៈពេលវែង និងផ្តល់ក្របខ័ណ្ឌសម្រាប់ការឆ្លើយតបរួមគ្នាដែលផ្ដល់ដែលផលប្រយោជន៍ទៅវិញទៅមក។ គោលដៅសំខាន់មួយនៃសន្ធិសញ្ញានេះ គឺបង្កើតកម្លាំងចម្រុះរួម (CJEF) រួមបញ្ចូលគ្នារវាងកងទ័ពខ្លាំង ៗ ពីរក្នុងពិភពលោក ដើម្បីដោះស្រាយការគំរាមកំហែងរួមគ្នា។ កម្លាំងយោធារបស់​ពួក​គេបានឈានដល់សមត្ថភាពប្រតិបតិ្តការពេញលេញ ហើយឥឡូវនេះអាចដាក់ពង្រាយបុគ្គលិកជាង ១…

Cover True Beauty
សង្គម

ពាក្យបណ្តាំចុងក្រោយដ៏មានន័យសម្រាប់នារីទាំងឡាយ របស់រាជនីសម្រស់ និងតារាសម្តែងល្បីឈ្មោះអង់គ្លេស Audrey Hepburn ជូនទៅស្ត្រីដែលស្រលាញ់សម្រស់ និងការកែសម្ផស្ស

#ពាក្យបណ្តាំចុងក្រោយរបស់រាជនីសម្រស់ និងតារាសម្តែងល្បីឈ្មោះអង់គ្លេស Audrey Hepburn ទៅកាន់ស្ត្រីដែលស្រលាញ់សម្រស់ និងការកែសម្ផស្សទាំងឡាយ Audrey Hepburn​​ គឺជារាជនីសម្រស់ និងតារាសម្តែងស្រីដ៏ល្បីឈ្មោះរបស់អង់គ្លេស ថែមទាំងជាតារាដែលមានឈ្មោះល្បីនៅក្នុងកិច្ចការងារសង្គមសប្បុរធម៌ផងដែរ។ ធ្លាប់មានអ្នកកាសែត និងអ្នកគាំទ្រជាច្រើនបានសួរនាំនាង ពីអាថ៌កំបាំងនៃការថែរក្សាសម្រស់របស់នាង តែនាងបានលាក់បាំងពេញមួយជីវិត។​ រហូតដល់​ឆ្នាំ ១៩៩៣ ជាថ្ងៃមរណភាពរបស់នាងនោះ Audrey Hepburn ក៏បានបន្សល់ទុកសំបុត្រមួយច្បាប់ទាក់ទងនឹងអាថ៌កំបាំងពិសេសនៃវិធីថែសម្រស់របស់នាង ដែលបានលាក់ទុកពេញមួយជីវិត ​ទៅកាន់អ្នកដែលចូលរួមពិធីបុណ្យសពរបស់នាង ដែលមានអត្ថន័យទាំងស្រុងថា៖ ជូនចំពោះនារីៗទាំងឡាយដែលស្រលាញ់សម្រស់ខ្លួនឯងខ្លាំង រហូតកែច្នៃគ្រប់បែបយ៉ាងដើម្បីឱ្យខ្លួនឯងបានស្អាត​ទាំងការចាក់ Botox និងការវះកាត់កែសម្ផស្ស។​ ខាងក្រោមនេះបញ្ចាក់បានថា សម្រស់ពិតរបស់អ្នកពិតជាមានពិត ដោយមិនចាំបាច់ ចាក់…

Cover KongKang
ដើរកម្សាន្ត

អស្ចារ្យមែន! ទឹកស្អុយកណ្តាលក្រុងសៀមរាបប្រើប្រាស់មិនកើត​ ពេលនេះត្រូវបានគណ:កម្មការអន្តរក្រសួង សិក្សាដើម្បីស្ថាបនាផ្លូវក្រុងសៀមរាប « ផ្លូវកោងកាងសាងស្នេហ៍» (មានវីដេអូ)

នៅកណ្តាលក្រុងសៀមរាប​មានប្រព័ន្ធទឺកលូស្អុយមួយខ្សែ​ ត្រូវគេដឹងថាមិនអាចយកមកប្រើប្រាស់បាននោះទេ ថែមទាំងបង្កក្លិនស្អុយដល់ជុំវិញផងដែរ ដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរផងដែរ។ តែពេលនេះពិតជាគួរឱ្យរំភើបភ្ញាក់ផ្អើលនោះ​ ពេលនេះគណ:កម្មការអន្តរក្រសួង បាននឹងកំពុងតែធ្វើការសិក្សាពីការស្ថាបនាផ្លូវក្រុងសៀមរាប រៀបចំធ្វើការកែលម្អលូទកស្អុយនេះជា « ផ្លូវកោងកាងសាងស្នេហ៍ » ដោយគម្រោងដែលគូសចេញមកស្រស់ស្អាតទាក់ទាញខ្លាំងណាស់។ តាមរយៈគណនីហ្វេសប៊ុក Rasmey Ly បានឱ្យដឹងថា៖ « ជ្រុងមួយនៃផ្លូវលូទឹកស្អុយកណ្តាលក្រុងសៀមរាបដែលមិនអាចប្រើប្រាស់បាន និងមានក្លិនស្អុយ ត្រូវបានគណ:កម្មការអន្តរក្រសួង ដើម្បីសិក្សានិងស្ថាបនាផ្លូវក្រុងសៀមរាប រៀបចំធ្វើការកែលម្អ << ផ្លូវកោងកាងសាងស្នេហ៍>> ក្រុងសៀមរាប ឲ្យមានសង្គតិភាពនគរូបនីយកម្ម និងមានមេត្រីភាពជាមួយនឹងក្រុងទេសចរណ៍បេតិកភណ្ឌប្រវត្តិសាស្ត្រ នៃតំបន់អង្គរ។ អរគុណសន្តិភាព !»។ ជឿថាបើគម្រោងស្ថាបនាផ្លូវមួយនេះ ដំណើរការចេញជារូបរាង​នោះ…

Cover Rean
សង្គម

សុំមើលមុខអ្នកស្រលាញ់របាំបុរាណខ្មែរ និងល្ខោនខោលបន្តិច! កុំនិយាយស្រលាញ់តែមាត់​​​ ពេលនេះឱកាសពិសេសមានការបង្ហាត់បង្រៀនមិនគិតថ្លៃទេនៅចាំអីទៀត

ដូចយើងដឹងហើយថាសិល្បៈ វប្បធម៌ និងរបាំបុរាណខ្មែរ មានភាពល្អថ្លៃថ្លាខ្លាំងណាស់ រហូតបរទេសដទៃស្រលាញ់ចង់បាន និងធ្វើការចម្លងយកធ្វើជាកម្មសិទ្ធរបស់ខ្លួនទៀត។​តែយ៉ាងណារបស់ខ្មែរ នៅតែជារបស់ខ្មែរ ក្រៅពីការស្រលាញ់ និងអភិរក្សថែរក្សា​ ក៏គួរតែនាំគ្នាគាំទ្រឱ្យសិល្បៈខ្មែរមានដង្ហើមដែរ។ នៅក្នុងនោះដើម្បីលើកស្ទួយ និងចង់បន្តចំណេះវិជ្ជាខាងរបាំខ្មែរដល់កូនខ្មែរជំនាន់ក្រោយ​ ពេលនេះ ក្រុម សិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី បានបើកឱកាសឱ្យ យុវជនយុវនារីទាំងអស់ដែលមានចិត្តចង់ចូលរួមហាត់សិល្បៈល្ខោនខោល នឹងរបាំបុរាណ អាចហាត់រៀនរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧​ព្រឹក​ ដល់ម៉ោង​ ៤ល្ងាច​។ ហើយសម្រាប់ទីតាំងហាត់រៀន​គឺស្ថិតនៅ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​ (ព្រែកលាប)​ ។ ដូច្នេះប្រសិនជាប្រជាជនខ្មែរ និងយុវវជនយុវនារីខ្មែរ ចាប់អារម្មណ៍ចង់ហាត់រៀន សូមទំនាក់ទំនងមកក្រុមការងារ ក្រុម សិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី…