ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 1
សង្គម

ឱកាសសម្រាប់និស្សិត! ក្នុងឆ្នាំថ្មីនេះ អគ្គិសនីកម្ពុជាប្រកាសជ្រើសរើសបុគ្គលិកជាច្រើនរូប

និស្សិតអគ្គិសនីទាំងអស់ច្បាស់ជាមានក្តីបំនងចង់ចូលបំរើការងារនៅអគ្គិសនីកម្ពុជាជាក់ជាពុំខាន នេះជាឱកាសល្អហើយសូមអញ្ជើញទៅដាក់ពាក្យទាំងអស់គ្នា។ យោងទៅតាមគេហទំព័រផ្លូវការបស់អគ្គិសនីកម្ពុជា ​edc.com.kh បានឲ្យដឹងថា អគ្គិសនីកម្ពុជាបានចេញ សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាច្រើនរូបដើម្បីចូលបំរើការងារនៅតាមបណ្តាការិយាល័យ-អង្គភាព និងនៅតាមអគ្គិសនី រាជធានី ខេត្ត នៃនាយកដ្ឋានអាជីវកម្មចែកចាយ ដូចខាងក្រោម៖ ព័ត៌មានលំអិត និងពាក្យសុំចូលប្រឡងដើម្បីបម្រើការងារនៅអគ្គិសនីកម្ពុជា សូមបេក្ខជនទាញយក (Download) ដោយផ្ទាល់ពីក្នុងគេហទំព័ររបស់អគ្គិសនីកម្ពុជា គឺ www.edc.com.kh ត្រង់ចំនុច ព័ត៌មានវិជ្ជាជីវៈ ដោយចុចលើពាក្យសេចក្តីជូនដំណឹង។ ព្រមទាំងទាញយកឯកសារមួយចំនួនទៀតដូចជា: – ពាក្យសុំចូលប្រលងដើម្បីបម្រើការងារនៅអគ្គិសនីកម្ពុជា – លិខិតធានា ១. សេខក្តីជូនដំណឹងលេខ០០១១សជណ.អក.រប ស្តីពីការជូនដំណឹងជ្រើសរើសបុគ្គលិកចំនួន៧៦រូប ដើម្បីចូលបម្រើការងារនៅតាមបណ្តាអគ្គិនីខេត្ត នៃអគ្គិសនីកម្ពុជាដូចខាងក្រោម៖…

2
ប្លែកៗ

តើអ្វីជាគុណសម្បត្តិ និងគុណវិបត្តិរបស់អ្នក?

ជ្រើសរើសរូបមួយ ដើម្បីសាកល្បងទស្សន៍ទាយនូវចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក! A. រូបទី ១ គុណសម្បត្តិ! អ្នកជាមនុស្សឯករាជ្យ រឹងមាំម្នាក់ដែលមានចេតនានឹងធ្វើសកម្មភាព។ អ្នកមានទំនុកចិត្ត មានឆន្ទៈល្អ ស្វាហាប់ សកម្មមិនងាយបាក់ទឹកចិត្តផ្ដេសផ្ដាស។ អ្នកក៏មានសមត្ថភាពក្នុងការលើកទឹកចិត្តអ្នកដទៃផងដែរ។ អ្នកមានបទពិសោធន៍ និងមិនខ្លាចសម្ពាធឡើយ។ ទោះបីជាមិនមែនជាមនុស្សដែលសម្របខ្លួនទៅនឹងបរិយាកាសថ្មីយ៉ាងឆាប់រហ័ស ប៉ុន្តែដោយសារតែភាពចល័តល្អ និងភាពធន់ អ្នកត្រៀមខ្លួនផ្លាស់ប្តូរនៅពេលចាំបាច់។ អ្នកជាមនុស្សម្នាក់ដែលជារឿយៗនឹងធ្វើឱ្យមានសមិទ្ធិផលដ៏អស្ចារ្យ។ គុណវិបត្តិ! អ្នកជាមនុស្សដែលមិនចេះខ្វល់ខ្វាយ មិនចេះវង្វេងស្មារតី មិនស្ទាត់ជំនាញក្នុងការមើលឃើញពីអារម្មណ៍ និងសេចក្តីត្រូវការរបស់អ្នកដទៃ។ ពេលខ្លះអ្នកពិតជាអាត្មានិយមគិតតែពីខ្លួនឯង។ អ្នកជាមនុស្សរឹងរូស ឆេវឆាវត្រៀមខ្លួនប្រយុទ្ធ និងងាយធ្វើបាបអ្នកដទៃ។ អ្នកក៏មិនចេះអត់ធ្មត់ មិនខវ្ល់ពីអ្នកជុំវិញឡើយ។…

Thumnail
សង្គម

Shortfilm របស់ Ka bella ផ្ទុះខ្លាំង ការពិតគឺជាស្នាដៃរបស់អតីតប្រធានផ្នែកអ្នកនិពន្ធនៅTOWN FULL HDTVសោះ (មានវីឌីអូ)

ថ្មីៗនេះ កញ្ញា Ka Bella បានPost short film មួយនៅលើ Facebook Page របស់កញ្ញា ដោយមានចំណងជើងថា “មួយម៉ាត់ស្លាប់ មួយម៉ាត់រស់” ផ្ទុះការគាំទ្រខ្លាំងមិនគួរឲ្យជឿពីសំណាក់មហាជននៅលើបណ្តាញសង្គមFacebook។ ដោយសារតែសាច់រឿងខ្លីមួយនេះដែលមានចំណងជើងចាក់ដោត និង អត្ថន័យរឿងទាំងមូលចាក់ចំបេះដូងមហាជនខ្លាំងក្នុងពេលបច្ចុប្បន្ន ទើបធ្វើឲ្យរឿងមួយនេះផ្ទុះខ្លាំងស្ទើរតែនឹកស្មានមិនដល់ ដោយមានអ្នកទស្សនាជាងមួយលាននាក់ក្នុងពេលមួយថ្ងៃ។ បញ្ជាក់ផងដែរថា សាច់រឿងខ្លី មួយម៉ាត់ស្លាប់ មួយម៉ាត់រស់ របស់កញ្ញា Ka Bella ដែលកំពុងតែទទួលបានការគាំទ្រាំខ្លាំងមួយនេះ គឺជាស្នាដៃ និពន្ធ ផលិត និងដឹកនាំសម្តែងដោយ…

New Copy
សង្គម

មនុស្សដែលស្រឡាញ់យើងបំផុត គេនឹងដើរចូលមកក្នុងជីវិតយើងដោយខ្លួនឯង មិនបាច់យើងដេញតាម ស្វះស្វែងរកគេនោះទេ

ដូចពាក្យគេថា ” មនុស្សបើគេស្រឡាញ់យើង ទោះយើងមិនធ្វើអ្វីសោះ ក៏គេនៅតែស្រឡាញ់យើងដែរ “។ ជាការពិតណាស់ មនុស្សដែលស្រឡាញ់យើងពិតប្រាកដ មនុស្សដែលមានចិត្តស្មោះចំពោះយើង ចង់បានយើងជាគូអនាគត រួមដំណើរជីវិតជាមួយគេ គេនឹងដើរចូលមកក្នុងជីវិតយើងដោយខ្លួនឯង គេនឹងតាមរកយើងដោយខ្លួនឯង មិនបាច់យើងព្យាយាមតាមរកគេនោះទេ។ មនុស្សដែលគ្មានចិត្តឱ្យយើង គ្មាននិស្ស័យជាមួយនឹងយើង ឬមិនបានច្បាស់លាស់នឹងយើង ទោះយើងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីគេច្រើនប៉ុនណា ទោះយើងខំលះបង់ឱ្យគេខ្លាំងប៉ុនណា ឬក៏យើងព្យាយាមអូសទាញ ឃុំឃាំងគេទុកទៀត ក៏គេនៅតែចាកចេញពីយើងដដែល គេនៅតែមិនព្រមនៅជាមួយយើងឡើយ។ ផ្ទុយពីមនុស្សដែលស្រឡាញ់យើងស្មោះអស់ពីចិត្ត ស្រឡាញ់យើងស្មើនឹងជីវិតរបស់គេ ទោះយើងស្អប់គេយ៉ាងណា ក៏គេនៅតែមិនចាកចេញ ទោះយើងខំដេញ ក៏គេមិនទៅ ទោះយើងនិយាយថា យើងមិនត្រូវការគេ ក៏គេនៅតែរង់ចាំ…

នាវា
ពិភពលោក

អ៊ីរ៉ង់រឹបអូសនាវាដឹកសារធាតុគីមី ៧.២០០ តោននៅឈូងសមុទ្រពែរ្សដែលមានទង់ជាតិកូរ៉េខាងត្បូង

អ៊ីរ៉ង់បានរឹបអូសនាវាដឹកសារធាតុគីមីដែលពាក់ទង់ជាតិកូរ៉េខាងត្បូងមួយនៅឈូងសមុទ្រពែរ្ស។ ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលមានភាពតានតឹងរវាងអ៊ីរ៉ង់ និងកូរ៉េខាងត្បូង បន្ទាប់ពីមូលនិធិអ៊ីរ៉ង់ត្រូវបានគេបង្កកនៅធនាគារកូរ៉េខាងត្បូង ដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ កប៉ាល់នេះបានធ្វើដំណើរពីអារ៉ាប់ប៊ីសាអូឌីតទៅកាន់កំពង់ផែ Fujairah ក្នុងប្រទេសអារ៉ាប់រួម។ គេហទំព័រប្រតិបត្តិការពាណិជ្ជកម្មតាមសមុទ្រអង់គ្លេសបាននិយាយដូចខាងក្រោមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ UKMTO ដឹងថា អន្តរកម្មមួយបានកើតឡើងនៅព្រឹកនេះនៅ​ចន្លោះខ្សែស្រប ០៦១៥ – ០៧៣៣Z ក្នុងច្រកសមុទ្រ Straits of Hormuz រវាងនាវាជំនួញ និងអាជ្ញាធរអ៊ីរ៉ង់។ ជាផលវិបាកនៃអន្តរកម្មនេះ នាវាជំនួញមួយនេះបានធ្វើការផ្លាស់ប្តូរទិសដៅទៅខាងជើងហើយ បន្តទៅដែនទឹកអ៊ីរ៉ង់”។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និងទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានចុះផ្សាយរូបភាពបង្ហាញអំពីទូកល្បឿនលឿនរបស់ឆ្មាំសមុទ្រអីរ៉ង់ដេញតាមនាវាដឹកប្រេង HANKUK CHEMI ដែលពួក​គេបានកំណត់​ថាជាដឹកអេតាណុលដល់​ទៅ…

ចាប
ប្លែកៗ

សត្វចាបព្រៃវែងឬចាបទ្រូងលឿងបង្ហាញវត្តមានជាថ្មីនៅកម្ពុជាក្រោយមិនប្រទះឃើញអស់រយៈពេល០៣ឆ្នាំចុងក្រោយ

សត្វចាបព្រៃវែង ឬចាបទ្រូងលឿង (Yellow Breasted Bunting) ដែលជាបក្សីជិតផុតពូជបំផុត នៅលើពិភពលោក និងនៅកម្ពុជា បានបង្ហាញខ្លួនជាថ្មីម្តងទៀតនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រចាំកម្ពុជា (Birdlife International Cambodia Program) កាលពីដើមខែមករា ថ្មីៗនេះ។ ក្រុមការងារប្រចាំតំបន់ដឹកនាំដោយលោក លី សម្ភស៍ ជាមន្រ្តីសម្របសម្រួលអង្គការ BirdLife និង លោកឈឿន សុជាតិ ប្រធានក្រុមឧទ្យានុរក្ស បានកត់ត្រាវត្តមានសត្វចាបព្រៃប្រមាណជា ២០ក្បាល នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្រោយពីបាត់ដំណឹងអស់រយៈពេលបីឆ្នាំមកហើយ…

Cover Ring
ប្លែកៗ

ធ្ងន់បាក់ម្រាមដៃងាប់ហើយ! ម៉ូតចិញ្ចៀនផ្កាស្បៃរឿង រំលេចគ្រាប់ពេជ្រជាង ១២៦០០គ្រាប់ បានជាប់ចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក

កាលពីថ្មីៗនេះ លោក Harshit Bansal ដែលគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Renani Jewels នៅទីក្រុង Meerut ប្រទេសឥណ្ឌាបានបង្កើតកំណត់ត្រាពិភពលោក Guinness World Records ថ្មីមួយទៀតហើយ ជាមួយនឹងការរចនាម៉ូតចិញ្ចៀនពេជ្រមួយវង់មានឈ្មោះថា « The Marigold – The Ring of Prosperity » ដែលរចនាបទជារាងផ្កា និងលំអ ទៅដោយគ្រាប់ពេជ្រចំនួន ១២,៦៣៨ គ្រាប់ ស្មើនឹងនឹង ៣៨,០៨ ការ៉ាត់…

២
ទស្សនៈ

ជីវិតយើងខ្លួនឯងទេ! ត្រូវចេះដើរដោយខ្លួនឯង កុំរង់ចាំអ្នកណាមកដើរកំដរ!

ពេលដែលគេទុកអ្នកចោលមិនខ្វល់ពីអ្នក កុំខូចចិត្តអី មនុស្សម្នាក់ៗសុទ្ធតែមានជីវភាពរស់នៅរៀងៗខ្លួន អ្នកណាក៏មិនអាចកំដរអ្នកជារៀងរហូតបានដែរ។ កុំយកគ្រប់មនុស្សគ្រប់រឿងរ៉ាវមកធ្វើជាអ្វីគ្រប់យ៉ាងរបស់អ្នកឱ្យសោះ នៅក្នុងឆាកជីវិតអ្នកត្រូវចាំបាច់ត្រូវរៀនចេះទទួលភាពឈឺចាប់ និងស្នាមញញឹម។ ពេលដែលមនុស្សម្នាក់គ្មានតម្លៃឱ្យអ្នកស្តាយស្រណោះ ត្រូវរៀនចេះទៅបោះបង់ចោល។ របស់ក្តាប់រឹតតែជាប់ អត្រាបាត់បង់ក៏រឹតតែខ្ពស់។ ប្រៀបដូចជាគ្រាប់ខ្សាច់ដែលនៅក្នុងដៃរបស់អ្នក ក្តាប់រឹតតែខ្លាំង គ្រាប់ខ្សាច់នោះជ្រុះចេញពីដៃរបស់អ្នកកាន់តែច្រើន។ តែផ្ទុយមកវិញ អ្វីដែលគួរស្តាយស្រណោះចាំបាច់ត្រូវស្តាយស្រណោះ បើបាត់បង់ទៅហើយ ប្រហែលជាអាចធ្វើឱ្យអ្នកឈឺចាប់ និងស្តាយក្រោយអស់មួយជីវិត។ ពេលដែលអ្នកគ្មានជំនួយគ្មានទីពុំនាក់ អ្នកអាចយំបាន តែយំហើយអ្នកចាំបាច់ត្រូវពង្រឹងស្មារតីរបស់ខ្លួនមកវិញ។ ពេលដែលអ្នកយល់ថាខ្លួនគ្មានអ្វីដូចគេ សូមកុំមើលងាយខ្លួនឯងឱ្យសោះ ចូលចាំថា យើងគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។ ពេលវេលាអាចផ្លាស់ប្តូររឿងរ៉ាវជាច្រើន មិនថាជាមនុស្ស ឬក៏មនោសញ្ចេតនានោះទេ។ ជារៀងរាល់ថ្ងៃសុទ្ធតែមានការប្រែប្រួលមិនឈប់ ដូច្នេះហើយកុំប្រើប្រាស់វិធីសាស្ត្រចាស់មកដោះស្រាយបញ្ហាទៀតអី។ អ្នកដទៃមិនអាចដឹងពីភាពឈឺចាប់របស់អ្នកឡើយ…

២
ទស្សនៈ

គន្លឹះពិសេសសម្រាប់នារីៗ ក្នុងការថែរក្សាទំនាក់ទំនងស្នេហា ធ្វើបែបណាកុំឱ្យខ្លួនឯងឈឺចាប់

“តើសុភាពនារីអាចរក្សាទំនាក់ទំនងស្នេហាយ៉ាងដូចម្តេច?” ជឿជាក់ថាមនុស្សស្រីជាច្រើនតែងតែឈ្លោះគ្នាជាមួយនឹងមិត្តប្រុស ដោយសាររឿងតូចតាច បណ្តាលឱ្យឈ្លោះគ្នា ធ្វើឱ្យមានការឈឺចាប់នៅក្នុងរឿងស្នេហា។ មនុស្សស្រីគួរតែឯករាជ្យទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកស្នេហា គួរតែស្វែងរកអ្វីដែលខ្លួនចង់បាន កុំព្រោះតែមិត្តប្រុសខ្លួនធ្វើឱ្យបាត់បង់ឱកាសល្អៗជាច្រើន។ ពេលដែលខឹង និងមានអារម្មណ៍មិនល្អ ដាច់ខាតកុំចង់ទៅរករឿង ឬឈ្លោះគ្នាជាមួយនឹងគេអី បែបនេះធ្វើឱ្យអ្នកងាយនឹងនិយាយពាក្យដែលធ្វើឱ្យរបួសដល់ផ្លូវចិត្តគេ និងងាយធ្វើឱ្យស្នេហាអ្នកប្រេះឆាទៀតផង។ នៅក្នុងជីវភាពរស់នៅមិនថាជួបនឹងបញ្ហាអ្វីឡើយ អាចរកពេលវេលាជជែកពិភាក្សាគ្នា គិតអំពីការដោះស្រាយបញ្ហាទាំងនេះយ៉ាងដូចម្តេចទើបត្រូវ។ ១. ត្រូវគិតអារម្មណ៍ខ្លួនឯងធំ ទោះបីជាអ្នកទើបតែទាក់ទងគ្នា ឬក៏រាប់អានគ្នាយូរហើយក៏ដោយ សូមចាំថា ត្រូវគិតដល់អារម្មណ៍ខ្លួនឯងជាមុន។ កុំយល់ថាអ្នកបំពេញតាមចិត្តគេគ្រប់បែបយ៉ាងហើយ គឺយល់ថាគេកាន់តែស្រលាញ់អ្នកខ្លាំងឱ្យសោះ។ ផ្ទុយមកវិញ ពេលដែលអ្នកលះបង់ឱ្យគេគ្មានលក្ខខណ្ឌ រឿងគ្រប់យ៉ាងសុទ្ធតែខ្វល់ពីអារម្មណ៍របស់គេជាធំនោះ ពេលដែលជួបនឹងរឿងដែលមិនសប្បាយចិត្ត អ្នកនឹងយល់ថាខ្លួនឯងរងការឈឺចាប់ ស្ទើរតែយល់ថានៅក្នុងរឿងស្នេហាចាប់ផ្តើមបាត់បង់ភាពជាម្ចាស់ការបន្តិចម្តងៗហើយ។…

Cover Fiyata
សង្គម

អីយ៉ា!​ ហ្វី​ យ៉ាតា​ ឬ​ ម៉ាក់ហ្វី ធ្លាប់តែស្អាតបែបស៊ិចស៊ី​ ពេលប្តូរមកចម្រៀងបុរាណទុំទាវពិតជាល្អស័ក្តសមអស់ទាស់ (មានវីដេអូ)

អ្នកណាមិនស្គាល់​ ​ អ្នក​នាង ថៃ នារីសុជាតា ហៅ ហ្វី​ យ៉ាតា​ ឬ ម៉ាក់ហ្វី ដោយសារតែអ្នកនាង​ មិនត្រឹមតែជាកូនស្រីសំណព្វចិត្តរបស់ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និងជាអតីតជ័យលាភី​លេខ ២ ស្រី​ស្អាត ហ្រ្វេស៊ី​ហ្គើ​ល ឆ្នាំ ២០១០ ប៉ុណ្ណោះទេ​​ តែអ្នកនាងក៏មានភាពជោគជ័យទាំង​ការងារ​សិល្បៈ និង​ការងារមុខជំនួញជាច្រើនផងដែរ។ តារាស្រីចាយសម្រស់រូបនេះ មានសមត្ថភាពសិល្បៈទាំងព្រមរួមទាំងផ្នែកចម្រៀង​ សម្តែង តារាម៉ូឌែល និងល្បីល្បាញថាជាតារាពូកែថែសម្ផស្ស​ជាខ្លាំង​ ដោយរូបភាពដែលអ្នកនាងបង្ហោះមួយៗសុទ្ធតែស្រស់ស្អាតទាក់ទាញ​…

Cover Derm3 Kon
PR

ពន្យារ៣ដង ដោយសារតែកូវីដ១៩!​ ពេលនេះ ភាពយន្តជីវិត «ដើម្បីកូន»​ប្រកាសចាក់បញ្ចាំងម្តងទៀតនាថ្ងៃទី ៧មករានេះហើយ (មានវីដេអូ)

«ដើម្បីកូន​ »​ ត្រូវបានគេដឹងថាជាខ្សែភាពយន្តជីវិត​និយាយពីការលះបង់ដ៏ធំធេងរបស់ឪពុកម្នាក់ដែលប្រឹងប្រែងដើម្បីកូនៗទោះបីជាខ្លួនក្រលំបាក និងវេទនាក្តី​ ដោយខ្សែភាពយន្តនេះបានហៅទឹកភ្នែកទស្សនិកជន និងអ្នកគាទ្រភញលូកទឹកភ្លូកដីទៅទស្សនានៅគ្រប់បណ្តារោងកុននានា។ តែដោយសារតែវិបត្តិកូវីដ១៩​ ខ្សែភាពយន្តខ្នាតធំដ៏ល្បីល្បាញនេះ បានត្រូវផ្អាកបញ្ចាំងពាក់កណ្តាលទី​​៣ដងមកហើយ ដោយសារតែរោងកុនបិទដំណើរការដើម្បីចូលរួមទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ជាសកលមួយនេះ។​ តែយ៉ាងណាមិញ​បន្ទាប់ពីស្ថានភាពបានស្ងប់ស្ងាត់មួយរយៈ​ ហើយរោងកុន​ រោងភាពយន្តបើកដំណើរការឡើងវិញ​ ពេលនេះ​ភាពយន្តជីវិត «ដើម្បីកូន» ​ក៏បានប្រកាសខ្លួនមកបម្រើជូនទស្សនិកជនជាថ្មីម្តងទៀតនៅគ្រប់រោងកុនចាប់ពីថ្ងៃទី ៧​ ខែមករា ឆ្នាំ ២០២១​នៅតទៅហើយ​ ដែលនាំឱ្យអ្នកគាំទ្រមានចិត្តរីករាយជាខ្លាំង។ គួរបញ្ជាក់ផងដែរថា​ ខ្សែភាពយន្ត «ដើម្បីកូន» នេះផងដែរ​ក៏ត្រូវបានក្លាយជាភាពយន្តជាតិដែលកំពុងដាក់ឱ្យគណៈ កម្មការភាពយន្តអន្តរជាតិអូស្ការពិនិត្យក្នុងផ្នែកភាពយន្តអន្តរជាតិល្អជាងគេ (CAMBODIAN FILM FATHERS SUBMITTED FOR OSCARTO…

២
ទស្សនៈ

ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េង លី! បកស្រាយអំពី ការធ្វើបុណ្យ និងធ្វើទានគឺជាជម្រើស

#ធ្វើបុណ្យនិងធ្វើទានគឺជាជម្រើស មានពេលខ្លះ ខ្ញុំបានស្មឹងស្មាតសម្លឹងទៅកាន់រូបព្រះពុទ្ធជាម្ចាស់នៃយើង ហើយបួងសួងសុំសេចក្តីសុខ សុវត្ថិភាព សុភមង្គល និងសុខុមាលភាពដល់ប្រជាពលរដ្ឋរបស់យើង។ ខ្ញុំសូមបួងសួងឱ្យជីវិតយើងគ្រប់គ្នាទទួលបាននូវសិទ្ធិសេរីភាពស្មើៗគ្នា និងបរវាសជៀសឆ្ងាយនូវសេចក្តីទុក្ខអន្តរាយទាំងឡាយទាំងពួង។ ព្រះពិតជាមាន បើអ្នកជឿលើព្រះ។ កម្មពៀរពិតជាមាន បើអ្នកជឿលើកម្មពៀរ។ ហើយប្រសិនបើអ្នកជឿថាមានព្រះ និងកម្មពៀរ នោះអ្នកគួរតែដឹងថាអ្វីៗគ្រប់យ៉ាង គឺនៅវិលវល់ជុំវិញរឿងល្អ ល្អប្រសើរ និងល្អអស្ចារ្យ ឬផ្ទុយពីនេះទាំងអស់ក៏ថាបាន។ ម៉្លោះហើយ ខ្ញុំកម្រប្រមាថខ្លាំងណាស់។ ខ្ញុំតែងតែគោរព និងផ្តល់តម្លៃដល់ជំនឿសាសនា ទំនាមទម្លាប់ និងប្រពៃណី ព្រោះថាទាំងនេះជាវប្បធម៌រស់នៅរបស់ជាតិសាសន៍យើង ក៏ដូចប្រទេសដទៃដែលមានវប្បធម៌រស់នៅរបស់គេនោះដែរ។ ហើយខ្ញុំបានជ្រើសរើសយកការធ្វើទាន ព្រោះវាគឺជាមនោសញ្ចេតនា និងក៏ជាចំណង់ចំណូលចិត្តរបស់ខ្ញុំផងដែរ។ អ្នកនឹងពិតជាមិនខ្វល់សោះឡើយអំពីកំដៅសូរសែង…