អីយ៉ា!​ ហ្វី​ យ៉ាតា​ ឬ​ ម៉ាក់ហ្វី ធ្លាប់តែស្អាតបែបស៊ិចស៊ី​ ពេលប្តូរមកចម្រៀងបុរាណទុំទាវពិតជាល្អស័ក្តសមអស់ទាស់ (មានវីដេអូ)

អីយ៉ា!​ ហ្វី​ យ៉ាតា​ ឬ​ ម៉ាក់ហ្វី ធ្លាប់តែស្អាតបែបស៊ិចស៊ី​ ពេលប្តូរមកចម្រៀងបុរាណទុំទាវពិតជាល្អស័ក្តសមអស់ទាស់ (មានវីដេអូ)
ការផ្សាយពាណិជ្ជកម្ម

អ្នកណាមិនស្គាល់​ ​ អ្នក​នាង ថៃ នារីសុជាតា ហៅ ហ្វី​ យ៉ាតា​ ឬ ម៉ាក់ហ្វី ដោយសារតែអ្នកនាង​ មិនត្រឹមតែជាកូនស្រីសំណព្វចិត្តរបស់ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋ​លេខា​ធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និងជាអតីតជ័យលាភី​លេខ ២ ស្រី​ស្អាត ហ្រ្វេស៊ី​ហ្គើ​ល ឆ្នាំ ២០១០ ប៉ុណ្ណោះទេ​​ តែអ្នកនាងក៏មានភាពជោគជ័យទាំង​ការងារ​សិល្បៈ និង​ការងារមុខជំនួញជាច្រើនផងដែរ។

134635558_246056556892415_1190023307197709908_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
125988763_2831597547162223_5642618272026736772_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តារាស្រីចាយសម្រស់រូបនេះ មានសមត្ថភាពសិល្បៈទាំងព្រមរួមទាំងផ្នែកចម្រៀង​ សម្តែង តារាម៉ូឌែល និងល្បីល្បាញថាជាតារាពូកែថែសម្ផស្ស​ជាខ្លាំង​ ដោយរូបភាពដែលអ្នកនាងបង្ហោះមួយៗសុទ្ធតែស្រស់ស្អាតទាក់ទាញ​ និយមបែបនារីស៊ីវីល័យទំនើប បង្កប់ភាពស៊ីចស៊ីសមរម្យដែលអាចទទួលយកបាន។

ការផ្សាយពាណិជ្ជកម្ម

តែមិននឹកស្មានសោះ ថាមិនត្រឹមតែមានសមត្ថភាពសម្រស់ និងការរៀបចំបែបសម័យ អ្នកនាង ហ្វីយ៉ាតា ថែមទាំងមានដុងផ្នែកសិល្បៈបុរាណគួរឱ្យសរសើរ​ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលតាមរយៈកម្មវិធីកម្សាន្តមួយមានឈ្មោះថា Laugh And Love Talk Show ។

134385800_246056553559082_8168290143322255091_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_6789
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កម្មវិធីកម្សាន្តមួយនេះ អ្នក​នាង ថៃ នារីសុជាតា ហៅ ហ្វី​ យ៉ាតា​ បានបញ្ចេញសមត្ថភាពតាមរយៈការសម្តែងល្ខោនយីកេឈុតខ្លី ក្នុងរឿង ទុំទាវ មើលទៅស្រស់ស្អាតស័ក្តសមអស់ទាស់បែបស្រគត់ស្រគំទាំងការស្លៀកពាក់ និងការសម្តែង ដោយមិននឹកស្មានថាតារាបែបស៊ីវីល័យមួយរូបនេះ មានដុងសិល្បៈបត់បែនផ្លាស់ប្តូរស្ទើរតែ​១៨០ដឺក្រេ​ តែមានភាពស័ក្តសមដូចសិល្បករបែបបុរាណនោះទេ។

ការផ្សាយពាណិជ្ជកម្ម
IMG_6802
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_6796
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_6791
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរឱ្យដឹងផងដែរថា នៅក្នុង​កម្មវីធី Laugh And Love Talk Show​ នេះផងដែរ​ អ្នក​នាង ថៃ នារីសុជាតា ហៅ ហ្វី​ យ៉ាតា​ ក៏បានផ្តល់កិច្ចសម្ភាសទាក់ទងនឹងបទពិសោធន៍ជីវិតផ្ទាល់ខ្លួនជាច្រើន​​ ទាំងការងារសិល្បៈ មុខជំនួញ ការជួបឧបសគ្គ បញ្ហា និងភាពជោគជ័យជាច្រើនដោយកម្មវិធីនេះមានកញ្ញា​ សុភ័ក្រ កុសុម៉ា និងលោក ដេវិដ​ ជាពិធីករ និងអ្នកសម្របសម្រួលកម្មវិធីទៀតផង។

IMG_6793
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_6800
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចង់ដឹងថា សមត្ថភាពការសម្តែងបែបបុរាណ និងរឿងរ៉ាវទាក់ទងជីវិតពិតរបស់អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វី​ យ៉ាតា​ ទៅជាបែបណា សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ការផ្សាយពាណិជ្ជកម្ម
Photo_2021 01 05_13 47 41
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_6817
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_6813
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
IMG_6810
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការផ្សាយពាណិជ្ជកម្ម